ព្រះវិហារសន្ត​យ៉ូសែបផ្សារតូច​រៀបចំពិធី​បញ្ចុះបឋមសិលាគ្រឹះព្រះវិហារថ្មី

ព្រះវិហារសន្តយ៉ូសែប ផ្សារតូច បានប្រារព្ធពិធីបុណ្យប្រសិទ្ធពរបញ្ចុះបឋមសិលាគ្រឹះព្រះវិហារថ្មី ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍កាតូលិក អូលីវីយ៉េ ជ្មីតហស្លេរ រួមជាមួយអភិបាលនៃគណៈអភិបាល​ខណ្ឌឫស្សីកែវ លោក ឯក ឃុនដឿន, លោក ​អ៊ុំ សំបូរ ប្រធាន​ការិ យាល័យ​ធម្មការនិងសាសនាខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានគ្រីស្តបរិស័ទចូលរួមអបអរសាទរផងនាក់។ នៅក្នុងឱកាសនោះ លោកអភិបាល​បានលើកឡើងថា ជាថ្ងៃដ៏ឱឡារិកមួយ ដោយយូរឆ្នាំហើ​យគ្រីសបរិស័ទមិនមានកន្លែងថ្វាយបង្គំសមរម្យ ហើយលោកក៏បានរំឭកពីប្រវត្តិសាស្ត្រដែលជា​ជីវិតព្រះសហគមន៍ក្នុងអំឡុងពេលកសាងព្រះវិហារនៅទីនេះ។ លោកបានមានប្រសាសន៍ថា ៖ «យើងបានបាត់បង់៣២កន្លែងបន្ទាប់ពីសម័យប៉ុលពត នៅសល់តែ៣កន្លែងប៉ុណ្ណោះ»។ លោក​ក៏​បាន​ថ្លែង​អំណរគុណព្រះជាម្ចាស់ និងលោកបូជាចារ្យ ដែលបានរៀបចំព្រះវិហារតាមរចនាបទខ្មែរ។ នាពេលនោះ លោកក៏​នឹករឭកដល់លោកអភិបាលព្រះសហគមន៍ពីដើមរហូតដ​ល់សម័យ​លោក​អភិបាល​អេមីលដេតម្ប។​ រំឭកពី​ប្រវត្តិសាស្ត្រព្រះសហគមន៍​ប្រទេសកម្ពុជា លោក​អភិបាល​មាន​ប្រសាសន៍ថា ៖ «ឆ្នាំ​១៥៥៥នៅលើទឹកដីកម្ពុជា ទោះបីមិនមានដីតែយើងមានមនុស្សដែលមានជំនឿ។ ជំនឿមិនបាត់បង់ គ្រីស្តបរិស័ទមានតួនាទីបង្កើតក្ដីសុខដោយនាំឱ្យមនុស្សសុខដុមរមនា»។ ក្រោយ​មក​លោកអភិបាលបានអធិដ្ឋាននៅមុខរណ្ដៅ​ អង្វរព្រះជាម្ចាស់​ដែលបានប្រោស​ប្រ​ទា​នព្រះបុត្រាដែល​ជាគ្រឹះដ៏រឹងមាំ​នៃព្រះរាជ្យ​ស្ថានបរមសុខ ដើម្បី​ប្រទានពរលើការដ្ឋានថ្មី​សូមឱ្យ​ប្រកបដោយ​សេចក្ដីសុខសាន្ត​និង​រីក​ចម្រើនពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ​រហូត​ដល់​បាន​សម្រេចគោលដៅ។ ក្រោយ​បញ្ចប់​ការអធិដ្ឋាន និង​បាចទឹកព្រះពរលើរណ្ដៅ លោក​អភិបាល និង​ភ្ញៀវកិត្តិយស​បាន​រួមគ្នា​ទម្លាក់ថ្ម និង​ខ្សាច់ រួម​ជាមួយ​នឹង​​ថ្ម១២ដុំតំណាង​សសរចំនួន១២ ជានិមិត្តរូបនៃជំនឿដែ​ល​ទទួលបានពីក្រុមគ្រីស្តទូត១២រូប និង​ជា​តំណាងគ្រីស្តបរិស័ទ ដែលចូលរួមថ្វាយសសរគ្រឹះទាំ​ង២៦២ដើម ដែល​បញ្ជាក់ថា ការរួបរួមគ្នា ស្រឡាញ់គ្នា និងបានចាក់គ្រឹះនៃ​ជំនឿកាន់តែរឹងមាំ​ក្នុង​ក្តីស្រឡាញ់របស់បងប្អូន។ លោក ឯក ឃុនដឿន អភិបាល​ខណ្ឌ​ឫស្សីកែវ ក៏បាន​ថ្លែងដែរ​ថា​ ប្រទេសមានសេរីភាពសាសនា ប្រជាពលរដ្ឋមានសិទ្ធ​គោរពប្រណិបត្តិ​ជំនឿសាសនារៀងៗខ្លួន។​ លោក​បានបន្តថា សាសនាទាំងអស់ប្រកាន់គោលជំហរស្រឡាញ់សន្តិភាព មិនចង់បានសង្គ្រាមទេ។ លោក ឯក ឃុនដឿន បាន​មានប្រសាសន៍ថា ៖ «ព្រះវិហារគ្រីស្តសាសនាបានចូលរួមចំណែក​កសាង​ធនធាន​មនុស្សនៅកម្ពុជា ដោយ​ព្រះវិហារជាច្រើនតែងតែអប់រំកូនចៅឱ្យទៅជាពលរដ្ឋល្អ និង​ដោយមានសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាធនធានសំខាន់សម្រាប់បន្តវេនផង បន្តកសាងសុខសន្តិភាពផង»។ ការកសាងព្រះវិហារថ្មីនេះ​នឹងចំណាយថវិកាប្រមាណជាង២លានដុល្លារ តាមរយ:​ក្រុម​សាស​នទូត​បារាំង និង​ជំនួយសប្បុរសធម៌ទាំងក្នុង​ និង​ក្រៅប្រទេស ដោយ​មាន​កម្ពស់២ជាន់ ក្នុង​នោះមាន​ជាន់ក្រោមដីកន្លែងចំណត ជាន់ផ្ទាល់ដីសម្រាប់​បម្រើ​កិច្ចការសង្គម ជាន់ទី១សម្រាប់​អប់រំជំនឿ ជាន់ទី២ជាកន្លែង​សក្ការៈ។​ យោង​តាម​សេចក្ដី​ប្រកាស បាន​ឱ្យ​ដឹង​ថា ពិធី​នេះ​ផ្ដល់​អត្ថន័យ​ខាង​ផ្លូវ​វិញ្ញាណ​របស់​គ្រីស្ត​បរិ​ស័ទ ដោយទីមួយគឺជាសិលាដែលមានជីវិត ព្រោះព្រះសហគមន៍​កើត​ឡើង​ដោយ​មាន​គ្រីស្តប​រិស័ទ និង​គ្រីស្ត​បរិស័ទ​ជាព្រះវិហាររបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ ទីពីរមានកន្លែង​ថ្វាយ​បង្គំស្អាតសមរម និងទីបី ដើម្បី​ពង្រឹងជំនឿ​របស់​គ្រីស្ត​បរិស័ទ​ឱ្យ​ព្រះសហគមន៍​មានជីវិត មាន​ព្រះវិហារ​ជាស​ញ្ញា​​នៃជំនឿ និង​ការ​ប្រកាស​ដំណឹងល្អ៕ ដោយ​៖ ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email