សាលាបច្ចេកទេសដុនបូស្កូរៀបចំការប្រកួតបាល់ទាត់សប្បុរសធម៌

សាលាបណ្ដុះបណ្ដាលបច្ចេកទេស ដុនបូស្កូ(ភ្នំពេញ) មានកម្មវិធីប្រកួតពានរង្វាន់ បាល់ទាត់សប្បុរសធម៌ ក្នុងឱកាសបុណ្យរំលឹកខួបដល់ លោកបូជាចារ្យ យ៉ូហាន បូស្កូ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ដែលរៀបចំឡើងដោយគណៈគ្រប់គ្រងសាលា ដើម្បីស្វែងរកថវិកាជួយទ្រទ្រង់និងទិញសម្ភារសិក្សាសម្រាប់ជំនាញនីមួយៗ។
នៅក្នុងឱកាសនេះ លោកបូជាចារ្យ Arun Michael Charles ដែលជាលោកបូជាចារ្យ ទទួលខុសត្រូវនៅសាលាដុនបូស្កូ មានប្រសាសន៍ថា៖ ថ្ងៃនេះយើងបានប្រារព្ធពិធីបុណ្យសម្រាប់សន្ត យ៉ូហាន បូស្កូ សន្តនៃយុវជន នៅសាលាបច្ចេកទេស ដុនបូស្កូភ្នំពេញ យើងមានការប្រកួតបាល់ទាត់ និង ហ្គេមសម្រាប់ការចងចាំ លោកឳពុក បូស្កូ ។ លោកឳពុក បូស្កូ ស្រឡាញ់កីឡា ហើយលោកឪពុក បូស្កូ ក៏ជឿថា វាជាផ្នែកមួយដែលសំខាន់សម្រាប់បង្កើតយុវជនទាំងអស់។
លោកបូជាចារ្យរូបនេះ បន្ថែមថា ក្នុងនាមជាកូនប្រុសកូនស្រីរបស់លោកឳពុក បូស្កូ យើងត្រូវចងចាំ នឹងធ្វើតាមសម្ដីរបស់លោកឳពុកបូស្កូ រូបលោកនឹងសប្បាយរីករាយ ប៉ុន្តែ មិនត្រូវ ប្រព្រឹត្តអំពើបាបឡើយ ។
ជាមួយគ្នានេះដែរ លោក សំ សុភ័ក្រ ដែលជាអ្នកសម្របសម្រួលក្នុងកម្មវិធី បាននិយាយដែរថា ៖ នៅថ្ងៃនេះថ្ងៃទី៣០ តាមពិតគឺជាការលេងកីឡារំលឹកដល់លោកឳពុក បូស្កូ ហើយអ្វីដែលយើងធ្វើនៅថ្ងៃនេះ គោលបំណងរបស់យើងគឺ ពានរង្វាន់សប្បុរសធម៌ មិត្តភាព សាមគ្គីភាព ធ្វើយ៉ាងណារឹតចំណងរវាងសិស្សចាស់នឹងក្រុមហ៊ុន ព្រោះភាគច្រើនអ្នកដែលចូលរួមគឺជាតំណាងក្រុមហ៊ុនធំៗ ជាពិសេសមួយវិញទៀតគឺកូនសិស្សចាស់បានឧបត្ថម្ភសម្ភារការពាររន្ទះ ចំនួន៣ ដែលមានតម្លៃ ១៤.២៥០ដុល្លារ នេះគឺជាទឹកចិត្តរបស់សិស្សចាស់ ដែលជួយមកកាន់សាលាវិញ ដើម្បីសុវត្ថិភាពរបស់សិស្សនិសិត្ស។
ទន្ទឹមនឹងការប្រកួតអស់រយៈពេលពេញមួយថ្ងៃ លោក ផូ វីដ ដែលជាប្រធានផ្នែកមេកានិចនៃ សាលាបច្ចេកទេសដុនបូស្កូ ហើយក៏ជាគណៈកម្មាការសមាគមកូនសិស្សចាស់ដុនបូស្កូ បង្ហាញពីចំណាប់អារម្មណ៍ថា៖ ថ្ងៃនេះជាថ្ងៃមួយ ដែលល្អប្រសើរ សម្រាប់កម្មវិធីបុណ្យលោកពុក បូស្កូ ដែលរំលឹកដល់ថ្ងៃដែលគាត់ បានមានជីវិតរស់នៅនិងបំពេញបេសកកម្មរបស់គាត់។


លោកវីដបន្ថែមថា នៅក្នុងនេះយើងមានកម្មវិធីសម្រាប់យុវជន ចូលរួមទាំងសិស្សចាស់គ្រប់ជំនាន់ ដែលគាត់មានសិទ្ធិចូលរួមក្នុងកម្មវិធីនេះ បូករួមទាំងសិស្សថ្មីដែលកំពុង សិក្សានៅក្នុងសាលា គឺយើងរៀបចំជាក្រុមកីឡាករបាល់ទាត់ ជាពិសេសយើងរៀបចំជា បូតហ្គេម ឬក៏មានការលក់អាហារ ហើយនឹងមានកម្មវិធីផ្សេងៗទៀត ដើម្បីបានថវិកាសម្រាប់ជួយទ្រទ្រង់ទិញ សម្ភារសិក្សាក្នុងការបណ្ដុះបណ្ដាលផងដែរ។
លោកគ្រូប្រធានផ្នែកមេកានិច បន្តទៀតថា៖ ការជួយសម្ភារនិងអ្វីផ្សេងរបស់កូនសិស្សចាស់ គឺជាការដឹងគុណ ចំពោះសាលាបច្ចេកទេសដុនបូស្កូ ដែលបានបណ្តុះបណ្តាលពួកគាត់ឲ្យមានជំនាញមួយ។
សាលាបច្ចេកទេសដុនបូស្កូដែលគ្រប់គ្រងដោយក្រុមលោកបូជាចារ្យ ដែលមានទីតាំងនៅភ្នំពេញថ្មី ក្នុងរាជធានីភ្នំពេញ មានបង្រៀនជំនាញមួយចំនួនដូចជា ជាងបោះពុម្ព ជាងក្រឡឹង ជាងអគ្គិសនី ជាងអូតូ ជាងអេឡិចត្រូឡិចកុំព្យូទ័រ ជាដើម។
កីឡាករបាល់ទាត់ ដែលមានឈ្មោះ ផល ឈាវ ជាអតីតសិស្សជំនាន់ទី២៦ ផ្នែកអគ្គិសនី ក៏មានពាក្យផ្ដាំផ្ញើទៅដល់សិស្សចាស់នឹងសិស្សកំពុងសិក្សាថា «ចូរមានឆន្ទៈ និងកុំភ្លេចការដឹងគុណ ជាមួយសាលានិងព្យាយាមចូលរួមគ្រប់សកម្មភាពរបស់សាលាកុំបីខាន»។
លោកបន្ថែមថា បច្ចុប្បន្នគឺសាលាត្រូវការជំនួយផ្នែកសម្ភារ សម្រាប់ការសិក្សារបស់សិស្សនិសិស្សជំនាន់ក្រោយៗ ហើយលោកបានអំពាវនាវសុំឲ្យសិសិ្សចាស់ជំនាន់នីមួយៗ បរិចាគឬឧបត្ថម្ភប្រាក់មួយចំនួនដើម្បីទ្រទ្រង់ដល់សាលា។ ផល ឈាវ បញ្ជាក់ថា «សាលាបាន បង្កើតនូវមូលនិធិមួយគឺ មូលនិធិដុនបូស្គូសម្រាប់ទិញសម្ភារអោយកូនសិស្ស ហើយមូលនិធិនេះ ទើបតែបង្កើតទេ ប៉ុន្តែរយៈពេលជិតមួយខែនេះ ថវិកាដែលចូលនៅក្នុងកញ្ចប់មានជាង១០០០ហើយ»៕
ដោយចាន់ ម៉ានុត

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email