អគ្គសញ្ញាលាបថ្ងាស ផ្តល់កំលាំង​ទៅប្រកាស​ដំណឹងល្អ

គ្រីស្តបរិស័ទកាតូលិកនៃព្រះសហគមន៍មណ្ឌលសកម្មភាពទន្លេមេគង្គ ៤១រូបទទួលអគ្គសញ្ញាលាបថ្ងាស ដែលជាការទទួលព្រះវិញ្ញាណដ៏វិសុទ្ធតាមជំនឿរបស់ព្រះសហគមន៍កាតូលិក ដើម្បីក្លាយទៅជាគ្រីស្តបរិស័ទពេញវ័យខាងជំនឿ។ ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេរ នៅព្រះវិហារព្រះនាងម៉ារីមិនជំពាក់បាប (សំរោងធំ) ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២២នេះ។

បេក្ខនារី ណៃ ប៊ុននី ជាគ្រីស្តបរិស័ទនៅព្រះសហគមន៍សំរោងធំបាននិយាយថា «អគ្គសញ្ញាលាបថ្ងាសនៅថ្ងៃនេះធ្វើឱ្យខ្ញុំរំភើប មិនដឹងនិយាយយ៉ាងម៉េចចេញ។ ព្រះវិញ្ញាណដ៏វិសុទ្ធជួយឱ្យខ្ញុំសប្បាយរីករាយ។ ខ្ញុំចង់ក្លាយជាគ្រីស្តបរិស័ទព្រោះបានឃើញ និងស្រឡាញ់ការជួយអ្នកក្រីក្រ និងអ្នកដែលកំពុងតែរងទុក្ខលំបាក»។

បេក្ខជន ង្វៀង វឹងវិន ឲ្យដឹងថាដែរថា អគ្គសញ្ញានេះជួយឱ្យគាត់មានកម្លាំង មានអំណរសប្បាយខ្លាំង និងបានជួបលោកអភិបាល។ វឹងវិន ប្រាប់​ថា ក្រោយពីទទួលអគ្គសញ្ញាលាបថ្ងាសនេះ គាត់​ចង់​​បម្រើ​ព្រះជាម្ចាស់​ដោយ ប្រើ​ទេពកោសល្យរបស់គាត់។ វឹងវិន​ « ខ្ញុំនឹងចូលរួមជាមួយក្រុមចម្រៀង ព្រោះខ្ញុំស្រឡាញ់ខ្លាំង»។

បេក្ខជនទាំងនេះមកពីព្រះសហគមន៍រោងចក្រចំនួន ១នាក់ ព្រះសហគមន៍ព្រែកដាច់ ចំនួន ៩នាក់ ព្រះសហគមន៍សំរោងធំ ចំនួន ២៤នាក់ ព្រះសហគមន៍កំពង់ចម្លង ចំនួន ៧នាក់។

សញ្ញាលាបថ្ងាសគឺជាអគ្គសញ្ញាដ៏សំខាន់មួយនៅក្នុងព្រះសហគមន៍កាតូលិក ក្នុងចំណោមអគ្គសញ្ញាទាំង៧ មានដូចជា៖ អគ្គសញ្ញាជ្រមុជទឹក អគ្គសញ្ញាសម្រុះសម្រួល អគ្គសញ្ញាទទួលព្រះកាយនិងព្រះលោហិតព្រះគ្រីស្ត អគ្គសញ្ញាអាពាហ៍ពិពាហ៍ អគ្គសញ្ញាតែងតាំងជាបូជាចារ្យ និងអគ្គសញ្ញាលាបប្រេងផ្ដល់កម្លាំង។

«អគ្គសញ្ញាលាបថ្ងាសគឺព្រះវិញ្ញាណដ៏វិសុទ្ធដែលមានសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ជាជីវិតផ្ទាល់របស់ព្រះជាម្ចាស់ ជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ផ្ទាល់ ជាសេចក្ដីក្លាហាននិងកម្លាំងរបស់ព្រះជាម្ចាស់ផ្ទាល់ដែលនឹងសណ្ឋិតលើបងប្អូន ដើម្បីទៅជាសាក្សីរបស់ព្រះជាម្ចាស់»។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោកអភិបាល​អូលីវីយ៉េ ជ្មិតហស្លេរ។

លោកអភិបាលព្រះសហគមន៍បញ្ជាក់ទៀតថា «ថ្ងៃនេះយើងទទួលព្រះវិញ្ញាណដ៏វិសុទ្ធដើម្បីចូលនៅក្នុងជីវិតដែលព្រះជាម្ចាស់បានប្រគល់ឲ្យយើងនៅលើផែនដីនេះ»។ ហើយយើងទទួលអគ្គសញ្ញាលាបថ្ងាស គឺទទួលព្រះវិញ្ញាណដ៏វិសុទ្ធដែលចូលទៅក្នុងដង្ហើម ក្នុងសួតរបស់យើង នៅក្នុងជីវិតរបស់យើងដែលជាព្រះសហគមន៍។

លោកអភិបាលបន្តថា ព្រះម្ចាស់ចង់ឱ្យយើងមានសុភមង្គលរួមជាមួយព្រះយេស៊ូ។ ព្រះជាម្ចាស់ផ្ទាល់ដែលនាំឱ្យយើងមានសុភមង្គលនៅស្ថានបរមសុខនាថ្ងៃអនាគត។ ជីវិតដែលយើងទទួលពីព្រះជាម្ចាស់ដែលនាំឱ្យយើងឆ្អែតនៅក្នុងសេចក្ដីស្រឡាញ់ ពោរពេញដោយកំលាំងថាមពលដើម្បីប្រកាសដំណឹងល្អក្នុងការរស់នៅនិងតស៊ូនាពេលបច្ចុប្បន្ននេះ។ ព្រះជាម្ចាស់កែប្រែទឹកភ្នែក ដែលនាំឱ្យយើងអស់កម្លាំង ឲ្យ​ពោរពេញដោយការត្រេកអររួមជាមួយព្រះជាម្ចាស់ផ្ទាល់។

លោកអភិបាល​រំលឹក​ថា «អ្វីដែលយើងធ្វើល្អនៅលើផែនដីសព្វថ្ងៃ​ ជាមត៌កនៅស្ថានបរមសុខនាថ្ងៃអនាគត»។

លោកអភិបាលអូលីវីយ៉េ បានស្នើឱ្យបេក្ខជន និងគ្រីស្តបរិស័ទឱ្យរិះគិតថា តើយើងបានយកចិត្តទុកដាក់លើសេចក្ដីស្រីរបស់ព្រះជាម្ចាស់ឬអត់? តែយើងបានយកចិត្តទុកដាក់លើការលើកលែងទោសដែរឬអត់? តើយើងដែលបានយកចិត្តទុកដាក់នូវធម៌មេត្តាករុណារបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើងដែរឬអត់?

«កុំឱ្យយើងស្រឡាញ់តែបបូរមាត់ ប៉ុន្តែសូមឱ្យយើងចេះស្រឡាញ់ដោយជាក់ស្ដែងនៅក្នុងសកម្មភាពរបស់យើងដែលមានពីមួយថ្ងៃទៅមួយថ្ងៃ។» លោក​អភិបាល​អូលិវីយ៉េ បន្ថែមថា សូមយកចិត្តទុកដាក់ស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងរស់នៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ដើម្បីឱ្យជីវិតរបស់យើងភ្លឺស្វាង និងអាចណែនាំ​បងប្អូនឯទៀតៗនៅក្នុងសង្គមបច្ចុប្បន្ននេះ។

លោកអភិបាលបានសួរបញ្ជាក់ពីជំនឿរបស់បេក្ខជន ចំនួន៣ដង និងបញ្ជាក់​អំពី​ការ​លះបង់​ចោល​​មារសាតាំង រួមនឹង​បដិសេធការល្បួងរបស់មារសាតាំង។ ក្នុងកម្មវិធីនេះដែរ បេក្ខជនទាំង៤១រូប សំពះឱនក្បាលដល់កន្ទេល ដោយអធិដ្ឋានទូលអង្វរព្រះជាម្ចាស់ សូម​ព្រះអង្គ​ប្រទាន​នូវផលផ្លែទាំង៧នៃព្រះវិញ្ញាណដ៏វិសុទ្ធសម្រាប់​ពួកគេ។ បន្ទាប់​មក​ លោកអភិបាលបានយកប្រេងគ្រីស្មាមកគូសដៅសញ្ញាឈើឆ្កាងលើថ្ងាសបេក្ខជន ដោយ​ហៅ​ឈ្មោះ​ពួកគេ​ម្នាក់ៗ ជា​ការ​ត្រាស់ហៅ​ឲ្យទៅ​បំពេញ​មុខងារ​ជា​គ្រីស្ត​បរិស័ទ​នៅ​ក្នុងសង្គម​ដែលគេ​រស់នៅ៕

ដោយដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email