លោកអភិបាល​ប្រសិទ្ធពរលើប្រេងពិសិដ្ឋសម្រាប់​អគ្គសញ្ញានៃ​ការ​សង្គ្រោះ​របស់ព្រះជាម្ចាស់

លោកអភិបាល និង​លោកបូជាចារ្យ​ជាង​៧០អង្គ ចួបជុំគ្នារព្ធពិធី​ប្រសិទ្ធពរលើប្រេងពិសិដ្ឋ សម្រាប់ប្រើ​ប្រាស់​ក្នុងអគ្គសញ្ញានានារបស់ព្រះសហគមន៍កាតូលិក ដែល​ធ្វើឡើង​​នៅព្រះវិហារសន្តសិលា និងសន្តប៉ូល នារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ទាំង​បី​ភូមិភាគ នាថ្ងៃទី ៦ មេសា ២០២២នេះ។

នៅ​ក្នុងធម្មទេសនានៃពិធីបុណ្យអភិបូជានេះ លោកអភិបាលអូលីវីយ៉េ អភិបាល​ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ មានប្រសាសន៍ថា៖ ប្រេងដែល​លោកនឹង​ប្រសិទ្ធពរ​នៅ​ក្នុង​ថ្ងៃនេះ គឺ​​សម្រាប់ប្រើ​ក្នុង​​អគ្គសញ្ញានានា។ លោក​បន្ថែមថា «ជា​ប្រងនៃ​អគ្គសញ្ញា​ដែល​ផ្ដល់​ជីវិត ជាប្រេងសម្រាប់អប់រំជំនឿ និង​លាបអ្នកជំងឺដើម្បីទទួលកម្លាំងថ្មី។»

លោក​អភិបាល អូលីវីយ៉េ បន្ថែមថា ប្រេង​នៅ​ក្នុង​ឆ្នាំ​នេះ នឹង​អាច​ប្រើ​បន្ថែម​ទៅលើ​អគ្គសញ្ញា​ដែល​ព្រះសហគមន៍​បាន​ខក​ខានប្រារព្ធ​កាលពី​ឆ្នាំ​កន្លងទៅ ដោយសារជំងឺ​​កូវីដ-១៩។​

លោក​បន្ថែម​ថា ប្រេងនេះធ្វើ​ឲ្យ​មនុស្ស​ទៅជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ ហើយ​ឆ្នាំ​នេះព្រះសហគមន៍ក៏​សង្ឃឹមថានឹងមានអ្នកទទួលអគ្គសញ្ញាជាបូជាចារ្យម្នាក់ និងមាន​ពិធី​តែងតាំង​ជា ឧបដ្ឋាកផងដែរ។

ប្រេងដែល​យើង​រៀប​ចំ​ថ្ងៃ​នេះ នាំ​ឱ្យ​យើង​អរព្រះគុណព្រះជាម្ចាស់​ថែម​ទៀត​ សូមឱ្យ​សេចក្ដីសុខសាន្តរបស់ព្រះជាម្ចាស់គង់នៅក្នុង​ដួងចិត្ត​របស់​យើង និងណែនាំឱ្យ​យើងរស់នៅសុខដុមរមនា។​

ក្នុងពិធីនោះ តំណាងគ្រីស្ត​បរិស័ទមកពី​ព្រះវិហារ​នានា​ បាន​នាំ​យក​ប្រេង​ចំនួន​៣​ប្រភេទ មក​ដដាក់នៅ មុខ​អសនៈ ដើម្បី​ឲ្យ​លោកអភិបាល​ទាំង​បី​ភូមិភាគ​​ប្រសិទ្ធពរ ក្លាយជា​ប្រេង​សក្ការៈ ទុក​ប្រើ​ប្រាស់​តាម​កន្លែង​នីមួយៗ​តាម​សេចក្តីត្រូវការ។ ប្រេងពិសិដ្ឋមាន​៣យ៉ាងគឺ៖ ប្រេងអ្នក​ជំងឺ(សម្រាប់​លាប​ផ្ដល់​កម្លាំង​ឱ្យ​អ្នក​ជំងឺ) ប្រេង​អ្នក​ស្វែងយល់ (សម្រាប់​លាបឱ្យ​អ្នក​ដែល​កំពុង​រៀប​ចំ​ខ្លួន​ទទួល​អគ្គសញ្ញាជ្រមុជទឹក) និង​ប្រេងគ្រីស្មា (សម្រាប់​លាបឱ្យអ្នក​ដែល​ទទួល​អគ្គសញ្ញាជ្រមុជទឹក អគ្គសញ្ញាលាបថ្ងាស អគ្គសញ្ញាតែងតាំងនានា)។

តាម​ប្រសាសន៍​លោក​បូជាចារ្យ ដាមីញ៉ាំង​ ហ្វារនឺ ទទួល​បន្ទុក​នៃ​គណៈ​កម្មការរៀបចំពិធីបុណ្យ​មាន​ប្រសាសន៍ថា ពិធីនេះ​ព្រះសហគមន៍​ហៅ​ថា​ពិធី​ប្រសិទ្ធពរលើប្រេង​អភិសេក និង​តាម​ក្បួនពិធីបុណ្យ​យើង​ត្រូវ​ប្រារព្ធ​នៅព្រឹកថ្ងៃព្រហស្បតិ៍ពិសិដ្ឋ ប៉ុន្តែ​ព្រះសហគមន៍​មាន​សិទ្ធិ​ប្រារព្ធ​នៅ​មុន​សប្ដាហ៍ពិសិដ្ឋដែរ។

លោក​បន្ថែម​ថា ពិធីនេះ បូជាចារ្យ​ភូមិភាគ​ទាំងអស់​ត្រូវ​តែ​ចូល​រួម​ប្រារព្ធជាមួយលោក​អភិបាល ដោយ​សារ ​ប្រេងពិសិដ្ឋទាំង៣យ៉ាង មាន​អត្ថន័យថា​ព្រះជាម្ចាស់​សង្គ្រោះ​ពិភពលោក និង​យើង​ប្រើ​ដើម្បី​ប្រារព្ធអគ្គសញ្ញានានាតាម​របៀប​ព្រះសហគមន៍កាតូលិក ដែល​មានន័យ​ថា​ព្រះជាម្ចាស់​អភិសេកយើងផងដែរ​។​ លោក​ដាមីញ៉ាំង​បញ្ជាក់​ថា យើង​ប្រារព្ធ​តែ​ម្ដង​ក្នុង​មួយ​ឆ្នាំ​​គឺ​លោក​អភិបាល​តែ​ម្នាក់​គត់ គឺលោក​អូលីវីយ៉េ ដែល​បាន​ទទួល​អគ្គសញ្ញា​តែង​តាំង​ជា​អភិបាល​ដែល​អាច​ប្រសិទ្ធពរលើប្រេង​គ្រីស្មា ដើម្បី​ឱ្យ​ប្រេង​គ្រីស្មានេះ​ក្លាយ​ជាប្រេង​អភិសេក។

យោងតាមឯកសាររបស់ព្រះសហគមន៍កាតូលិក សហគមន៍គ្រីស្តបរិស័ទបានយកប្រេងទឹកជានិមិត្តរូបនៃព្រះវិញ្ញាណដ៏វិសុទ្ធ ដែលជាព្រះអំណោយទានពិសេសរបស់ព្រះជាម្ចាស់ គឺព្រះអង្គជ្រាបចូលក្នុងចិត្តគំនិត ព្រមទាំងប្រទានកម្លាំង និងអំណរសប្បាយដល់អស់អ្នកជឿ៕

ដោយ៖ ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email