លោកអភិបាល​ភូមិភាគ​ភ្នំពេញ ទទួល​គោរមងារផ្នែកសាសនា

លោកអភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ទទួលគោរមងារពីថ្នាក់ដឹកនាំព្រះពុទ្ធសាសនា ជា “មហាឧបាសកពុទ្ធសាសនូបឧបត្ថម្ភក៏” នាព្រឹកថ្ងៃទី ៣០ មេសា ២០២២ នៅវត្តអង្គមន្ត្រី ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ព្រះអនុគណៈស្រុកត្រាំកក់ ឯកឧត្តម សេង សុមុន្នី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា។

ព្រះតេជគុណ ង៉ែត ចំរើន ព្រះចៅអធិការវត្តអង្គមន្រ្តី មានថេរដីកាអំពីសម្មិទ្ធិផលនានា ដែលលោកអភិបាល ព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ អូលីវីយ៉េ បានប្រគេនដល់វត្តអង្គមន្ត្រីមាន៖ រូបសំណាកព្រះមុជ្ជលិន ព្រះអង្គប្រោសបញ្ចគី ក្រមង៉ុយ ព្រះបាទជ័យវរ្ម័នទី៧ បន្ទប់ទឹក ចង្ក្រានបាយ សួនបន្លែ កញ្ចុះ ស្ពានស្រះទឹក ដែលមានទឹកប្រាក់សរុប ២២១៧ដុល្លារ និង១៧១ដុល្លារក្នុងសម័យព្រះចៅអធិការផ្ទាល់ និងមាន​ប្រាក់​ ១២០៧ដុល្លារទៀតកាលពីមុន។

ព្រះតេជគុណ ចយ ពៅ និមន្តប្រកាសពីព្រះរាជប្រកាសនីយប័ត្រ លេខ ០១៨/២៧ រ.ប្រ.ក គណៈមហានិកាយកម្ពុជា ចុះថ្ងៃទី ៤ មករា ២០២២ ដោយសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារ ត្រាស់បង្គាប់សម្រេច៖ ផ្ដល់នូវគោរមងារជូនលោកអភិបាល អូលីវីយ៉េ ជាមហាឧបាសកពុទ្ធសាសនូឧបត្ថម្ភក៏។ ព្រះតេជគុណ​មាន​ថេរដីកាថា ប្រកាសនីបត្រនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

លោកអភិបាល អូលីវីយ៉េ ថ្លែងនៅក្នុងកម្មវិធីថ្ងៃនេះថា នៅក្នុងពេលវេលាដ៏ពិសេសនាំឱ្យយើងមើលឃើញភាតរភាពជាក់ស្ដែងរវាងសាសនា និងសាសនា។ ២០០២ ខ្ញុំបានមកដល់ភូមិចំការទៀង និងមានគ្រីស្តបរិស័ទតែម្នាក់។ សកម្មភាពទី១ដែលយើងបានធ្វើគឺផ្លូវ១២០០ម៉ែត្រពីភូមិចំការទៀងមកវត្តអង្គមន្ត្រី។ តាមរយៈវិស័យអប់រំសិក្សា ព្រះសហគមន៍កាតូលិកមានភាពរីកចម្រើន និងរីកចម្រើនខាងវិស័យសិប្បកម្មផងដែរ ដោយថែរក្សាប្រពៃណីខ្មែរព្រមទាំងជួយឱ្យប្រជាជនមានការងារធ្វើ។

លោកអភិបាល​បន្ថែមថា នៅក្នុងបរិវេណវត្តអង្គមន្ត្រីនិងព្រះសហគមន៍ម៉ារីញញឹម យើងធ្វើដំណើរជាមួយគ្នាជាបងប្អូន ហើយសម័យកូវីដជាឱកាសមួយដើម្បីបង្កើតទំនាក់ទំនង។ សាសនាយើងទាំង២បានធ្វើដំណើរដើម្បីកសាងសន្តិភាព។

លោក​អភិបាល​បន្តថា ថ្ងៃនេះយើងបង្ហាញពីការចេះសន្ទនាចំពោះមុខគ្នា ណែនាំឱ្យ​យើង​ចេះអប់រំអំពី​តម្លៃនៃគុណធម៌ ចិត្តវិញ្ញាណរបស់យើងពេញលក្ខណ: ដោយមិនត្រឹមចំណេះដឹង។ នេះជាឱកាសមួយ​ដើម្បី​បង្ហាញភាតរភាព ដែលបង្កើតមិត្តភាពដ៏ពិតប្រាកដ។ ជាពេល​បង្ហាញសុខសន្តិភាពយ៉ាងជាក់ស្ដែង ហើយយើង​អាចយើង​ចូលរួមជាមួយគ្នា។

ព្រះមង្គល សៅដារ៉ាវី ព្រះអនុគណស្រុកត្រាំកក់ មាន​សង្ឃដីកាថា ការដឹកនាំក្នុងការងារសាសនាក្នុងស្រុកត្រាំកក់ ជាពិសេសវត្តអង្គមន្ត្រី «អាត្មាឃើញលោកអូលីវីយ៉េជាក់ស្ដែងបានជួយច្រើន និងអាត្មាយល់ថានេះជារឿងមួយល្អណាស់។ អាត្មាបានមកចូលរួមបុណ្យផ្កា អាត្មាឃើញថាទំនាក់ទំនងល្អ។»

ឯកឧត្តម សេង សុមុន្នី រដ្ឋាលេខាធិការក្រសួងធម្មការនិងសាសនា ថ្លែងថា លោកមានការ​ភ្ញាក់​ផ្អើល​នៅពេលបានឃើញលិខិតព្រះចៅអធិការវត្ត និងឆ្ងល់ថាហេតុអ្វី​​លោក​អភិបាលអូលីវីយ៉េ​ជាសង្ឃរាជនៃគ្រីស្តសាសនាកាតូលិក​ តែអាច​រួបរួមគ្នាជាមួយព្រះពុទ្ធសាសនាបាន?

លោក​សុមុន្នី ថ្លែងបន្តថា ដូចសម្ដេចហ៊ុនសែនបានប្រកាសថា “សុខដុមនីយកម្មសាសនាសំខាន់ណាស់ កុំឈ្លោះគ្នា កុំទាស់គ្នា”។  លោកអភិបាលគ្រីស្តសាសនាមិនប្រកាន់ទេ ហើយលោកអភិបាលក៏បានប្រគេនម៉ាស់ អាល់កុលថ្វាយសម្ដេចសង្ឃ ព្រោះសុខដុមនីយកម្មសាសនាជារឿងសំខាន់។ ព្រះទាំងឡាយមានទិសដៅតែមួយគឺ “នាំសេចក្ដីសុខដល់សត្វនិងមនុស្ស” ដូច្នេះសូមកុំប្រកាន់គ្នា។

លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍មកកាន់អ្នកសារព័ត៌មានថា «ខ្ញុំបានចូលរួមមានទំនាក់ទំនងជាមួយវត្តតាំងពីឆ្នាំ ២០០២មកម្ល៉េះ និងស្គាល់ព្រះចៅអធិការប្រាំអង្គមកហើយ និងពីមួយឆ្នាំទៅមួយឆ្នាំ ខ្ញុំបានជួយតាមកាលៈទេសៈ និងលើកទឹកចិត្ត រួមទាំងជួយខ្លះខ្លះក្នុងការកសាងសាលាឆាន់ក្រោយពេលភ្លើងឆេះនិងបុណ្យធំៗដូចជាភ្ជំបិណ្ឌនិងចូលឆ្នាំជាដើម។»

លោក​អភិបាល​បញ្ជាក់​ថា អំឡុងពេលកម្ពុជាជួបបញ្ហា​កូវីដ១៩ លោក​ឃើញ​ព្រះសង្ឃមាន​ភាពលំបាក ក៏បាន​សាងសង់​ផ្ទះបៃតងដើម្បី​ជួយព្រះសង្ឃក្នុង​ការដាំបន្លែធម្មជាតិ ហើយ​ព្រះសង្ឃបាន​តែងតាំងលោកជា​ប្រធាន​បរិស្ថាន​នៃវត្ត​អង្គមន្រ្តីនេះ។ លោក​អភិបាល​អូលីវីយ៉េ បញ្ជាក់​បន្ថែមថា នេះ​ជាឱកាសមួយ​​ដើម្បី​សហការគ្នា ហើយ​សម្មិត្ធផល​មិនសំខាន់​ជាង​ការ​បង្កើត​ទំនាក់​ទំនង​នៅក្នុង​ការសន្ទនា ទំនាក់​ទំនង​ជាមិត្ត​សម្លាញ់ ទំនាក់​ទំនងជាមួយ​បងប្អូន​ពុទ្ធ​បរិស័ទ​ក៏ដូចជាមួយ​គ្រីស្ត​បរិស័ទ​ និង​ជារៀង​រាល់​ឆ្នាំ​នៅក្នុ​ងបុណ្យព្រះយេស៊ូ​ប្រសូត​គណៈកម្មការវត្ត​និង​ព្រះចៅ​អធិការក៏​បាន​ទៅជូនពរនៅព្រះវិហារសន្តីម៉ារីញញឹម ហើយ​ជារៀង​រាល់​ឆ្នាំ​ខ្ញុំ​ក៏​បាន​ចូលរួម​ពិធីបុណ្យផ្កាដែរ និង​បាន​ចេញចូលជាគ្រួសារតែមួយ។

លោក​សង្កត់ធ្ងន់ថា សំខាន់​សាសនាយើង​ទាំង២ជាគ្រួសារតែមួយ មិនមាន​គំនិត​ច្រណែន តែផ្ទុយទៅវិញ​យើង​ធ្វើ​ដំណើររួម​ជាមួយ​គ្នា​ដោយ​សុខដុមរមនា ហើយ​យើង​ជាជនជាតិ​ខ្មែរ​ចង់ឱ្យ​ប្រទេសរីក​ចម្រើន​ ដោយ​តាម​រយៈ​សាសនា​បាន​ជួយ​យើង​នៅក្នុង​គុណធម៌​ សីលធម៌​ និង​របៀប​រស់​នៅ​ដោយ​ទទួល​ការអប់រំពីព្រះពុទ្ធនិងព្រះយេស៊ូ ដើម្បី​ទៅជាអ្នក​កសាងសន្តិភាព​ដ៏ពិត​ប្រាកដ។

«គោរមងារនេះ ​ខ្ញុំយល់ថា​​មិនមែនសម្រាប់​ខ្ញុំផ្ទាល់ទេ តែជាសញ្ញាសម្គាល់​ដែល​ទទួលស្គាល់​នៅក្នុងព្រះសហគនមន៍​កាតូលិក ​និងព្រះពុទ្ធសាសនា​យើង​ធ្វើ​ដំណើរជាមួយ​គ្នា និង​មហាឧបាសក​ ជាឋានៈ​ដែលទទួល​ស្គាល់​ដោយ​ព្រះសង្ឃរាជទេព វង្ស ដែល​សម្ដេច​បាន​ឯកភាព និង​ទទួលស្គាល់​មួយ​យ៉ាងពិសេស​ដោយ​យល់​ថា ព្រះសហគមន៍​កាតូលិក​ចាក់គ្រឹះនៅក្នុង​វប្បធម៌​កម្ពុជា និង​ធ្វើ​ដំណើរជាមួយ​បងប្អូន​ដោយ​ដឹងថា​នៅកម្ពុជាយើង​មាន​បាវចនាជាតិដោយ​គោរព​ ជាតិ សាសនា ព្រះមហាក្សត្រ​ និង​ព្រះពុទ្ធសាសនាជាសាសនារដ្ឋ​។» លោកអភិបាលអូលីវីយ៉េ​បញ្ជាក់។

លោក​បន្ថែម​ថា ទោះ​បី​លោកជា​គ្រីស្ត​សាសនា​និកាយ​កាតូលិក​ យើង​គោរពគ្នាទៅវិញទៅមក​ដោយ​ប្រជាជន​ម្នាក់ៗ​មានសិទ្ធិ​គោរពសាសនារៀងៗខ្លួន និង​ថ្ងៃនេះ​ជាសញ្ញាសម្គាល់​យើង​គោរពគ្នា ដែលណែនាំ​ឱ្យយើង​យល់ថា សុខដុមរមនា​ជាសន្តិភាព ដែល​នាំ​​ឱ្យ​សន្តិភាព​ផុសឡើងនៅក្នុង​ប្រទេសយើង​។​

នៅក្នុង​ឱកាសនេះដែរ លោក​អភិបាល​សូមផ្ដាំផ្ញើដល់​គ្រីស្ត​បរិស័ទ​ទាំងអស់ ឱ្យ​រស់នៅក្នុង​វប្បធម៌​​ផ្ទាល់​ខ្លួន​ ទោះបី​យើង​ជាកាតូលិក​តែ​យើង​ធ្វើ​ដំណើរជាមួយ​គ្នា​រាល់​ថ្ងៃ។ លោក​ថា នេះជាការសន្ទនានៅក្នុងជីវិត​ប្រចាំ ​យើង​មាន​វប្បធម៌​ ប្រពៃណី​របស់យើង។ យើង​មិនមែន​មនុស្ស​ប្លែក​ដែល​រស់នៅក្នុង​ប្រទេសមាន​វប្បធម៌ សាសនា និង​យើង​មាន​សាសនា​យើង ​ដោយ​យើង​ធ្វើ​ជាសាក្សីពីព្រះយេស៊ូ​គ្រីស្ត​ដោយ​ណែនាំ​ឱ្យ​មនុស្ស​ទាំងអស់​រស់នៅក្នុង​សេចក្ដីសុខនិងសេចក្ដីស្រឡាញ់។

លោកសង្កត់ធ្ងន់ថា «ខ្ញុំ​សង្ឃឹម​ថាគ្រីស្ត​បរិស័ទ​របស់​យើង​នៅក្នុង​ជីវិត​ប្រចាំ​ យើង​ធ្វើ​ដំណើរជាមួយគ្នាជាបងប្អូ​ដោយ​មានជំនឿ​ផ្ទាល់ខ្លួន និងជាពិសេស​នៅពេលថ្មីៗនេះ​យើងគោរពព្រះយេស៊ូ​ដែល​មាន​ព្រះជន្ម​រស់​ឡើងវិញ ជាសេចក្ដីសង្ឃឹម​នៃការសង្គ្រោះ​របស់​យើង​នៅថ្ងៃអនាគត​នៅស្ថានបរមសុខជាមួយព្រះជាម្ចាស់ និងយើង​រស់នៅជាមួយគ្នាជាគ្រួសារ​តែមួយ​នៅក្នុងជីវិត​ប្រចាំ។​»

ដោយ៖ ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email