ព័ត៏មាន

ព័ត៌មាន

លោកអភិបាលអូលីវីយ៉េ៖ ឆ្នាំសិក្សាថ្មី វិទ្យាស្ថានសន្តប៉ូលជា «ឆ្នាំបៃតង»​

សំឡេងទះដៃអបអរសាទរយ៉ាងឱឡារិករបស់​និស្សិត​ និង​សាស្ត្រាចារ្យ នៃវិទ្យាស្ថាន​សន្ត​ប៉ូល ដើម្បី​ទទួល​បវេសនកាលឆ្នាំសិក្សា​ថ្មី​ “ឆ្នាំ​ពណ៌បៃតង” ជាផ្លូវការដែល​បាន​ប្រកាស​ដោយ ​ លោក​ អូលីវីយ៉េ ជ្មីហស្លេរ ស្ថាបនិក​វិទ្យាស្ថាន​សន្ត​ប៉ូលនិង​ជាអភិបាលព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​ នៅក្នុងពិធី បើកបវេសនកាល ឆ្នាំសិក្សា ២០២២ -២០២៣ និងចែកសញ្ញានិស្សិត​សញ្ញាបត្រ​បរិញ្ញាបត្ររង និង​បរិញ្ញាបត្រ​ ដល់និស្សិតបានបញ្ចប់​ការសិក្សាចំនួន​១១៤នាក់  ក្រោម​អធិបតីភាព​ ​លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ នាព្រឹក​ថ្ងៃទី​៨

ការិយាល័យយុវជន ជំទង់ និងកុមារភូមិភាគភ្នំពេញរៀបចំអធិដ្ឋានតេហ្សេសម្រាប់សន្និភាពនៅប្រទេសអ៊ុយក្រែន

តាមរយៈសាររបស់សម្តេចប៉ាប បានស្នើឲ្យគ្រីស្តបរិស័ទ្ធនៅទូទាំងពិភពលោក យកថ្ងៃទី០២ ខែមីនា ជា ថ្ងៃបុណ្យរោយផេះ ដើម្បីរួមគ្នាអធិដ្ឋានដើម្បីសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែន។ ក្នុងនោះការិយាល័យយុវជន ជំទង់ និងកុមាតូច ក៏បានរៀបចំអធិដ្ឋានតេហ្សេ ដោយបានអញ្ជើញបងប្អូនគ្រីស្តបរិស័ទ្ធប្រមាណ៣០នាក់មកចូលរួមនៅព្រះវិហារសន្តប៉ូល និងសន្តសិលា ភ្នំពេញថ្មី។ លោក ស៊ាន់ សារឿន ជាអ្នកទទួលខុសត្រូវការិយាល័យយុវជន ជំទង់ និងកុមារ បានឱ្យដឹងថា ដោយសារតែក្នុងប្រទេសអ៊ុយក្រែននិងប្រទេសរុស្សី កំពុងតែមានសង្គ្រាម ជាពិសេសនៅប្រទេសអ៊ុយក្រែនមានប្រជាជនជាច្រើនដែល​ត្រូវជំលៀស ប្រជាជនជាច្រើនដែលបានបាត់បង់ផ្ទះសំបែង

បេក្ខជនចំនួន១៥នាក់សុំចូលព្រះសហគមន៍

ក្នុងសំលៀកបំពាក់អាវស និងសំពត់ឬខោពណ៌ខ្មៅឬខៀវ ឈរតម្រង់ជាពីរជួរនៅមុខព្រះវិហារសន្តសិលានិងសន្តប៉ូលដែលមានទ្វារបិទជិត បេក្ខជនពេញវ័យចំនួន១៥នាក់បាន គោះទ្វារព្រះវិហារ។ លោកបូជាចារ្យសិលា សួន ហង្សលី បូជាចារ្យទទួលខុសត្រូវព្រះវិហារនិងជាប្រធានមណ្ឌលសកម្មភាពភ្នំពេញថ្មី បានស្រែកសួរពីចម្ងាយថា «តើអ្នកមករកអ្វី?» បេក្ខជនទាំងអស់បានឆ្លើយព្រមគ្នាថា «ខ្ញុំមកសុំចូលព្រះសហគមន៍»។ លោកបូជាចារ្យបានស្វាគមន៍ពួកគេ ដោយបើកទ្វារឲ្យចូលក្នុងព្រះវិហាររួមជាមួយគ្រីស្តបរិស័ទនានា។ នេះជាកម្មវិធីមួយដែលព្រះសហគមន៍កាតូលិកនៅកម្ពុជាបានធ្វើឡើង សម្រាប់អស់អ្នកមកឈ្វេងយល់ជំនឿ ដែលជាដំណាក់កាលដំបូងមុនពេលទទួលអគ្គសញ្ញាជ្រមុជទឹក គឺជាពិធីសុំចូលព្រះសហគមន៍ ឬហៅថា ជំហានទី១។ កម្មវិធីនេះបានធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅព្រះវិហារសន្តសិលានិងសន្តប៉ូល

ព្រះវិហារសន្តយ៉ូសែបនិងជើងជួងព្រះនាងម៉ារី សំប៉ាន ត្រូវបានសម្ពោធជាផ្លូវការណ៍

សំឡេង​ចម្រៀង​លើក​តម្កើង​ព្រះជាម្ចាស់​បាន​លាន់ឮ​ឡើង​ ដោយ​មាន​មនុស្ស​ជា​ច្រើន​ដើរ​ប្រទ​ក្សិណបីជុំ​នៅ​ជុំ​វិញ​ព្រះវិហារ​ថ្មីមួយ ដែលមានបណ្ដោយ២២ម៉ែត្រ និងទទឹង៩ម៉ែត្រ។ «វិហារនេះមិនមែនជាកន្លែងធម្មតា តែជាព្រះដំណាក់ព្រះជាម្ចាស់។» នេះ​ជា​ប្រសាសន៍​របស់​លោក​អភិបាល​អូលីវីយ៉េ ជ្មិតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ មាន​ប្រសាសន៍​ក្នុងពិធី​សម្ពោធ​ព្រះវិហារ​សន្ត​យ៉ូសែប និង​ជើង​ជួងព្រះនាងម៉ារី នៅ​ព្រះសហគមន៍សំប៉ាន ក្នុង​ខេត្តកណ្តាល។ លោកអភិបាលមានប្រសាសន៍នៅក្នុងធម្មទេសនាថា ថ្ងៃនេះ ជាពេលវេលាមួយពិសេសសម្រាប់ព្រះសហគមន៍ភូមិភាគភ្នំពេញទាំងមូល ជាសេចក្ដីស្រឡាញ់សម្រាប់ព្រះសហគមន៍ សម្រាប់ព្រះជាម្ចាស់។ លោកអភិបាល​បន្ថែមថា ពិធីឆ្លងព្រះវិហារថ្មី យើងបានដើរ៣ជុំដើម្បីយល់ថា «ជាកន្លែងមួយពិសេស ជាកន្លែងសក្ការ: ចេញពីជីវិតលោកីយ៍ចូលមកកន្លែងសក្ការ: ជាកន្លែងដែលមានវត្តមានព្រះជាម្ចាស់»។

អគ្គសញ្ញាលាបថ្ងាស ផ្តល់កំលាំង​ទៅប្រកាស​ដំណឹងល្អ

គ្រីស្តបរិស័ទកាតូលិកនៃព្រះសហគមន៍មណ្ឌលសកម្មភាពទន្លេមេគង្គ ៤១រូបទទួលអគ្គសញ្ញាលាបថ្ងាស ដែលជាការទទួលព្រះវិញ្ញាណដ៏វិសុទ្ធតាមជំនឿរបស់ព្រះសហគមន៍កាតូលិក ដើម្បីក្លាយទៅជាគ្រីស្តបរិស័ទពេញវ័យខាងជំនឿ។ ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេរ នៅព្រះវិហារព្រះនាងម៉ារីមិនជំពាក់បាប (សំរោងធំ) ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២២នេះ។ បេក្ខនារី ណៃ ប៊ុននី ជាគ្រីស្តបរិស័ទនៅព្រះសហគមន៍សំរោងធំបាននិយាយថា «អគ្គសញ្ញាលាបថ្ងាសនៅថ្ងៃនេះធ្វើឱ្យខ្ញុំរំភើប មិនដឹងនិយាយយ៉ាងម៉េចចេញ។ ព្រះវិញ្ញាណដ៏វិសុទ្ធជួយឱ្យខ្ញុំសប្បាយរីករាយ។ ខ្ញុំចង់ក្លាយជាគ្រីស្តបរិស័ទព្រោះបានឃើញ និងស្រឡាញ់ការជួយអ្នកក្រីក្រ និងអ្នកដែលកំពុងតែរងទុក្ខលំបាក»។

ក្រុមសហជីវិន​ព្រះយេស៊ូ​មាន​ប្រធាន​ដឹកនាំថ្មី

លោកពុក​ប្រធានធំ​នៃ​ក្រុម​គ្រួសារ​បព្វជិតសហជីវិនព្រះយេស៊ូ លោកពុកអាធូរ៉ូ សូសា (Fr. Arturo Sosa, SJ) បានតែងតាំងលោកពុក វ៉ុន អូឆាង ស៊ីម៉ូន (Fr Kwon Oh-chang Simon, SJ) ជាប្រធានក្រុម​គ្រួសារ​សហជីវិន​ព្រះយេស៊ូ​ (Jesuit) នៅកម្ពុជា។ លោកពុក​វ៉ុន នឹងចូលកាន់តំណែងបន្ត​ពី​​លោក​ពុក អូ អ៊ីនដុន ហ្វ្រាន់ស៊ីស្កូ (Fr

ដូនជីបីរូបនៃក្រុមគ្រួសារឧបការគុណប្រកាសពាក្យសច្ចានិរន្តរ៍

ក្នុង​សំលៀកបំពាក់​អាវ​ស និង​សំពត់​បត់​ខ្មៅ ដូនជី​ឧបការគុណ​ចំនួន​៣​រូប លុត​ជង្គង់​នៅ​មុខ​អាសនៈ​នៃ​ព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹងទំពុន ដើម្បី​សុំ​ការ​ប្រទាន​ពរ​ពីព្រះជាម្ចាស់ និង​ប្រកាសពាក្យសច្ចានិរន្តរ៍របស់​ខ្លួន​នៅ មុខ​ព្រះសហគមន៍និង​ក្រុម​គ្រួសារ​អ្នក​បួស​ ក្រុម​ដូនជី​ឧបការគុណ​នៅ​ព័រស្យឺ។ «សេចក្ដី​ស្រឡាញ់របស់ព្រះជាម្ចាស់ធំជាងអំពើបាបរបស់ខ្ញុំ ធំជាងចំណុចទន់ខ្សោយរបស់ខ្ញុំ ធ្វើឲ្យខ្ញុំមានចិត្តក្លាហាន ហ៊ានឆ្លើយតបទៅនឹងព្រះជាម្ចាស់ ដោយថ្វាយពាក្យសច្ចានិរន្តរ៍​អស់មួយជីវិត ជាមួយក្រុមគ្រួសារ​បងស្រីឧបការគុណ​នៅព័រស្យឺ​ប្រទេសកម្ពុជា»។ នេះជា​សម្តី​របស់​ដូនជីអាញ៉ែសពែរប៉េទុយអា រ៉ុង បុប្ផាដែល​ជា​បេក្ខនារី ថ្វាយពាក្យសច្ចាប្រណិធាននិរន្តរ៍។ ដូនជីរូប​នេះ​បន្តថា ចំណុច​ដែល​ជំរុញ​ឲ្យខ្ញុំសរសេរពាក្យសច្ចាជានិរន្តរ៍ គឺសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់បាន​ជម្រុញ​ឲ្យ​គាត់​សម្រេចចិត្ត​ថ្វាយពាក្យសច្ចានិរន្តរ៍ «សេចក្តីស្រឡាញ់​បស់​ព្រះជាម្ចាស់​ធំជាងអំពើបាបរបស់ខ្ញុំ។ ព្រះអង្គស្រឡាញ់ខ្ញុំយ៉ាងណា ខ្ញុំនឹង​យក​សេចក្ដី​ស្រឡាញ់នេះធ្វើជាគ្រាប់ពូជទៅចែករំលែកដល់​បងប្អូនទាំងអស់ និងពីគ្រាប់ពូជនៃសេចក្ដីស្រឡាញ់នោះ​បង្កើតទៅជាគ្រាប់ពូជនៃព្រះរាជ្យរបស់ព្រះជាម្ចាស់

គ្លីនិកកូមីសូ ជា​ក្តីសង្ឃឹម​សម្រាប់​សុខភា​ពជន​ក្រីក្រ​ក្នុង​សហគមន៍ 

គ្លីនិកកូមីសូ (KOMISO CLINIC) គ្រប់​គង​ដោយសមាគមសាសនទូតកូរ៉េ ក្នុងភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោរ រាជធានីភ្នំពេញ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការណ៍ នាថ្ងៃទី៨ កុម្ភៈ ២០២២ ក្រោមអធិបតីភាព លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេរ ដោយមានវត្តមានអស់លោកបូជាចារ្យព្រមទាំងតំណាងគ្រីស្តបរិស័ទមួយចំនួនចូលរួមផងដែរ។ លោកបូជាចារ្យគីម ជីហ៊ុន អ្នកទទួលខុសត្រូវគ្លីនិកកូមីសូ ថ្លែងនៅក្នុងមតិស្វាគមន៍ថា គ្លីនិកនេះកសាងឡើងក្នុងគោលបំណងជួយអ្នកក្រីក្រដែលគ្មានលទ្ធភាពព្យាបាល នឹង​ក្លាយទៅជាឧបករណ៍របស់ព្រះជាម្ចាស់នៅក្នុងកិច្ចការបម្រើអ្នកក្រីក្រ។ លោកបូជាចារ្យរូបនេះ​ បន្ថែមថា

សាលាបច្ចេកទេសដុនបូស្កូរៀបចំការប្រកួតបាល់ទាត់សប្បុរសធម៌

សាលាបណ្ដុះបណ្ដាលបច្ចេកទេស ដុនបូស្កូ(ភ្នំពេញ) មានកម្មវិធីប្រកួតពានរង្វាន់ បាល់ទាត់សប្បុរសធម៌ ក្នុងឱកាសបុណ្យរំលឹកខួបដល់ លោកបូជាចារ្យ យ៉ូហាន បូស្កូ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ដែលរៀបចំឡើងដោយគណៈគ្រប់គ្រងសាលា ដើម្បីស្វែងរកថវិកាជួយទ្រទ្រង់និងទិញសម្ភារសិក្សាសម្រាប់ជំនាញនីមួយៗ។នៅក្នុងឱកាសនេះ លោកបូជាចារ្យ Arun Michael Charles ដែលជាលោកបូជាចារ្យ ទទួលខុសត្រូវនៅសាលាដុនបូស្កូ មានប្រសាសន៍ថា៖ ថ្ងៃនេះយើងបានប្រារព្ធពិធីបុណ្យសម្រាប់សន្ត យ៉ូហាន បូស្កូ សន្តនៃយុវជន នៅសាលាបច្ចេកទេស

ព្រះសហគមន៍កាតូលិកទទួលស្វាគមន៍ដំណើរទស្សនកិច្ចលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន

ព្រះវិហារសន្តមីកាអែល ក្រុងព្រះសីហនុ មានលោកបូជាចារ្យយ៉ូហានអ៊ុន សុន ប្រធានព្រះសហគមន៍មណ្ឌលសកម្មភាពកំពង់សោម  និងលោកគឹមរតនា នាយកប្រតិបត្តិអង្គការការីតាសកម្ពុជា បានទទួលស្វាគមន៍ និងជួបសំណេះសំណាលជាមួយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ  នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។  ក្នុងឱកាសនេះលោកបូជាចារ្យ យ៉ូហានអ៊ុន សុន បានមានប្រសាសន៍ថា ជំនួបនេះ បានចែករំលែកនូវជំនឿ និងសេចក្តីស្រឡាញ់ ដើម្បីឲ្យយើងចេះទទួលនិងស្រឡាញ់គ្នាទៅវិញទៅមក

កុមារជំទង់៨៧នាក់ចូលរួមសិក្ខាសាលា “មិត្តសម្លាញ់ជីវិត”

កុមារជំទង់អាយុ១៣ដល់១៧ឆ្នាំចំនួន ៨៧នាក់ មកពី៤មណ្ឌលសកម្មភាពនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ចូលរួមសិក្ខាសាលាក្រោមប្រធានបទ “មិត្តសម្លាញ់ជីវិត” ដែលដឹកនាំដោយ ការិយាល័យយុវជន ជំទង់ កុមារ និងគ្រួសារ នៃព្រះសហគមន៍ភូមិភាគភ្នំពេញ។ កម្មវិធីនេះចាប់ផ្ដើមនាថ្ងៃទី១៥ និង១៦ មករា ២០២២ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី។ តាមការឱ្យដឹងពីកញ្ញា នៅ ម៉ាលីន អ្នកទទួលខុសត្រូវកម្មវិធីជំទង់ បានឱ្យដឹងថា កម្មវិធីសិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង៤សំខាន់ៗ៖ ១.

ព្រះវិហារសន្ត​យ៉ូសែបផ្សារតូច​រៀបចំពិធី​បញ្ចុះបឋមសិលាគ្រឹះព្រះវិហារថ្មី

ព្រះវិហារសន្តយ៉ូសែប ផ្សារតូច បានប្រារព្ធពិធីបុណ្យប្រសិទ្ធពរបញ្ចុះបឋមសិលាគ្រឹះព្រះវិហារថ្មី ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍កាតូលិក អូលីវីយ៉េ ជ្មីតហស្លេរ រួមជាមួយអភិបាលនៃគណៈអភិបាល​ខណ្ឌឫស្សីកែវ លោក ឯក ឃុនដឿន, លោក ​អ៊ុំ សំបូរ ប្រធាន​ការិ យាល័យ​ធម្មការនិងសាសនាខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានគ្រីស្តបរិស័ទចូលរួមអបអរសាទរផងនាក់។ នៅក្នុងឱកាសនោះ លោកអភិបាល​បានលើកឡើងថា ជាថ្ងៃដ៏ឱឡារិកមួយ ដោយយូរឆ្នាំហើ​យគ្រីសបរិស័ទមិនមានកន្លែងថ្វាយបង្គំសមរម្យ ហើយលោកក៏បានរំឭកពីប្រវត្តិសាស្ត្រដែលជា​ជីវិតព្រះសហគមន៍ក្នុងអំឡុងពេលកសាងព្រះវិហារនៅទីនេះ។

កាលវិភាគ

ព្រឹត្តិការណ៍ថ្មី

Partner

Previous slide
Next slide

Subscribe to our newsletter

Don't miss new updates on your email