ព័ត៏មាន

ព័ត៌មាន

កុមារ៤នាក់ទទួលអគ្គសញ្ញាជ្រមុជទឹក

នៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុននៃមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង ក្នុងថ្ងៃព្រះសហគមន៍រំឭកដល់ព្រះយេស៊ូទទួលជ្រមុជទឹក។ ពិធីធ្វើឡើងក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេរ នាព្រឹកថ្ងៃទី៩ មករា ២០២២។ មុននឹងចាប់ផ្ដើមកម្មវិធី លោកអភិបាលព្រះសហគមន៍ បានស្វាគមន៍ ដោយសួរឈ្មោះនិងសួរបញ្ជាក់ពីគោលបំណងរបស់មាតាបិតាកុមារដែលហៀបនឹងទទួលអគ្គសញ្ញាជ្រមុជទឹកនៅមុខព្រះវិហារ។ អគ្គសញ្ញាជ្រមុជទឹក ជាអគ្គសញ្ញាមួយក្នុងចំណោមអគ្គសញ្ញាទាំង៧នៅក្នុងព្រះសហគមន៍កាតូលិក។ តាមជំនឿព្រះសហគមន៍កាតូលិកជឿថាអគ្គសញ្ញានេះគឺទទួលជីវិតថ្មីរួមស្លាប់និងរួមរស់ជាមួយព្រះយេស៊ូគ្រីស្តដែលមានព្រះជន្មថ្មីដ៏រុងរឿង។ លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍ថា ថ្ងៃនេះកូនយើងទទួលជ្រមុជទឹកបញ្ជាក់ថាព្រះជាម្ចាស់បានជ្រើសរើសកូនរបស់យើងទៅជាបុត្រធីតារបស់ព្រះអង្គដែរតាមរយៈអគ្គសញ្ញាជ្រមុជទឹកនេះ។ នៅក្នុងធម្មទេសនា លោកអភិបាលមានប្រសាសន៍ណែនាំថា សប្ដាហ៍មុនយើងគោរពគ្រួសារដ៏វិសុទ្ធ ដូចនេះគ្រួសារជាអាទិភាពសម្រាប់យើងទាំងអស់គ្នា។ លោកបន្តថា នៅក្នុងព្រះសហគមន៍របស់យើងជាគ្រួសារដ៏តូចមួយដែលយើងស្គាល់គ្នាទៅវិញទៅមក។ ជីដូន

ព្រឹកថ្ងៃទី25 ខែធ្នូ ឆ្នាំ2021 នៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូលភ្នំពេញថ្មី

ព្រឹកថ្ងៃទី25 ខែធ្នូ ឆ្នាំ2021 នៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូលភ្នំពេញថ្មី ក្រោមការដឹកនាំរបស់លោកបូជាចារ្យ សិលា សួន ហង្សលី និងក្រុមសង្គហៈ បានរៀបចំអំណោយចែកជូនគ្រួសារក្រីក្រចំនួន១០០គ្រួសារ។ គ្រឿងឧបភោគបរិភោគទាំងនោះរួមមាន៖-មី-ទឹកត្រី-អង្ករ-អំបិល -ស្ករស-ត្រីខ-ទឹកស៊ីអ៉ីវ។បន្ទាប់ពីការចែកនូវអំណោយជាគ្រឿងឧបភោគបរិភោគរួចរាល់ក៏មាននៅការចែកការដូសម្រាប់កូនក្មេងចំនួន៧០នាក់ផងដែរ។ ក្រោយពីបញ្ចប់កម្មវិធីយើងក៏មាននៅការពិសារអាហាថ្ងៃត្រង់ជុំគ្មាផងដែរ។ កម្មវិធីនេះធ្វើឡើងដើម្បីចែករំលែកនូវអំណរសប្បាយនិងសេចក្ដីស្រឡាញ់ក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត។ប្រភព (@Sopheap Chin អ្នករាយការណ៍ពត័មានព្រះសហគមន៍កាតតូលិភូមិភាគភ្នំពេញ)

លោកអភិបាលជំរុញឲ្យការិយាល័យក្នុងភូមិភាគភ្នំពេញ រិះគិតអំពីសកម្មភាពការងារ

ព្រះសហគមន៍​កាតូលិក​ភូមិភាគភ្នំពេញ ​ប្រារព្ធពិធីបុណ្យព្រះយេស៊ូ​ប្រសូតសម្រាប់បុគ្គលិក​ការិយាល័យនានា​ក្នុង​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ ដែល​ដឹកនាំ​ដោយ​លោក​អភិបាលព្រះសហគមន៍ អូលីវីយ៉េ ជ្មីតហស្លេរ នារសៀល​ថ្ងៃទី ១៧ ធ្នូ ២០២១ នៅព្រះវិហារ​សន្ត​សិលា​ និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី រាជធានីភ្នំពេញ។ លោកអភិបាល​ជំរុញ​ឲ្យ​បុគ្គលិកការិយាល័យ​ក្នុងភូមិភាគ​ភ្នំពេញ​ទាំងអស់ យក​ចិត្តទុកដាក់រិះគិតអំពី​ ទំនាក់ទំនង​ជាមួយ​បូជាចារ្យទទួលខុសត្រូវ​មណ្ឌលសកម្មភាព​នីមួយៗ។ លោក​ក៏​បាន​ជំរុញ​ឲ្យ​រៀបចំ​​វាយតម្លៃ​អំពីឥទ្ធិពលនៃការងាររបស់ស្ថាបន​នីមួយៗ​ដើម្បី​អាច​រៀបចំ​ផែន​ការ​ទៅមុខ។​ និងស្នើ​សុំ​ឲ្យ​ប្រធានការិយាល័យ​​​រៀបចំ​របាយការណ៍​ប្រចាំខែផ្ញើជូន​ទៅ​លោក​ដោយ​ផ្ទាល់។ ក្នុងនោះ​ដែរ លោកអភិបាល​ រំលឹក​ឲ្យ​មានកិច្ច​​ប្រជុំ​ប្រចាំខែ និង​លើក​ទឹកចិត្ត​ក្រុមការងារ ដើម្បី​ទទួល​បាន​លទ្ធផលការងារប្រសើរឡើង។ រៀបចំ​​គណនេយ្យច្បាស់លាស់ តាម​ម្រោង​ការណ៍​និង​បញ្ជូន​ទៅកាន់​ការិយាល័យ​របស់​លោក​ដើម្បីត្រួតពិនិត្យ​ជារៀង​រាល់​មួយ​ឆមាស​ម្តង។

និស្សិតទេវវិទ្យាល័យ២រូបទទួលមុខងារបម្រើតុសក្ការៈ

ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​ប្រារព្ធពិធី​ប្រគល់មុខងារបម្រើតុសក្ការៈ ដល់បងប្រុស ប៊ុនលី និងបងប្រុស វី សំណាង ដើម្បីបម្រើព្រះជាម្ចាស់ និងព្រះសហគមន៍ ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ លោកអភិបាលព្រះសហគមន៍ភូមិភាគបាត់ដំបង អេនរីគេ ហ្វីការេដូ និងលោកអភិបាលព្រះសហគមន៍ភូមិភាគកំពង់ចាម ប្រ៊ុយណូ កូសម៍ នាល្ងាចថ្ងៃទី ៩ ធ្នូ ២០២១ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ដោយមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ។

២០ឆ្នាំនៃការបម្រើនិងថ្វាយជីវិតទាំងស្រុងរបស់លោកបូជាចារ្យខ្មែរ៣អង្គ

អស់លោកបូជាចារ្យជាប្រមាណជាង២០អង្គ រួមគ្នាអរព្រះគុណព្រះជាម្ចាស់ក្នុងឱកាសខួប២០ឆ្នាំនៃអគ្គសញ្ញាតែងតាំងជាបូជាចារ្យរបស់លោកបូជាចារ្យសញ្ជាតិខ្មែរបីរូប មានលោកយ៉ូហាន អ៊ុន សុន លោកសិលា សួន ហង្សលី និងលោក ឡាយ ប៉ូល ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ លោកអភិបាលព្រះសហគមន៍ភូមិភាគបាត់ដំបង អេនរីគេ ហ្វីការេដូ និងលោកអភិបាលព្រះសហគមន៍ភូមិភាគកំពង់ចាម ប្រ៊ុយណូ កូសម៍ នាល្ងាចថ្ងៃទី ៩ ធ្នូ ២០២១ នៅព្រះវិហារសន្តសិលា

យុវជនជិត២០នាក់ទទួលការបណ្តុះបណ្តាលជំនាញមូលដ្ឋានគ្រឹះនៃការថតរូប

លោកអូលីវីយ៉េ ជ្មិត​ហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​ បាន​ចូលរួម​ធ្វើ​ជា​អធីបតី​ភាពបិទ​កម្មវិធី​សិក្ខា​សាលា​វគ្គ​បណ្តុះបណ្តាលលើជំនាញមូលដ្ឋានគ្រឹះនៃការថតរូប ដែល​រៀបចំ​ឡើង​ដោយ​ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក ដែលមានរយៈពេល​បី​ថ្ងៃ នៅទីតាំង​ការិយាល័យ​ផ្ទាល់នៅ​រាជធានីភ្នំពេញ។ លោកអភិបាល​មាន​ប្រសាសន៍​លើកទឹកចិត្ត​ដល់​យុវជន​ទាំង​អស់​ឲ្យ​ខិត​ខំ​បន្ថែម​ទៀត ដើម្បី​ទទួល​បាន​នូវ​រូបភាព​ស្អាត​ៗ​និង​បង្ហាញ​អំពី​ប្រទេស​កម្ពុជា​ដល់​ពិភពលោក តាម​រយៈ​រូប​ថត​។ លោកអភិបាល​មាន​ប្រសាសន៍ថា រូប​ភាព​មាន​ឥទ្ធិពល​លើមនុស្សច្រើន​ជាង​អត្ថបទ «រូប​ទាក់ទង​នឹង​ភ្នែក ការ​ចងចាំ និង​អារម្មណ៍ ហើយពណ៌និងរូប​សំខាន់ណាស់»។ លោកអភិបាល​បន្ថែម ក្នុងសម័យ​ឌីជីថលនេះ ការថត​រូប​ងាយ​ស្រួល​ជាង​សម័យ​មុន​ឆ្ងាយណាស់ ដោយ​មិន​សូវ​ចំណាយ​លុយ​ច្រើន​ដើម្បី​ចង់​បាន​រូបភាព​មួយ​ដែល​ប្រើ​ការ​បាន។ ជា​ពិសេស​គឺ​ជីវិត​របស់​ប្រជាជន​ និងទេសភាព​ដែល​ស្អាតៗ​ពី​ធម្មជាតិ និង​ដើម្បី​ឲ្យ​ចូល​ទៅក្នុងជីវិត​រស់នៅ​របស់​ប្រជាជន​កម្ពុជា។ វគ្គ​បណ្តុះបណ្តាលលើជំនាញមូលដ្ឋានគ្រឹះនៃការថតរូបរយៈពេល​៣ថ្ងៃ ចាប់​ផ្តើម​ពីថ្ងៃទី

ខួប២៥ឆ្នាំនៃការថ្វាយខ្លួនទៅព្រះជាម្ចាស់របស់បងស្រីលូស៊ីតា

ក្រុម​គ្រួសារ​បងស្រី​មេត្តាករុណា ប្រារព្ធពិធី​ខួប២៥ឆ្នាំនៃការថ្វាយខ្លួនទៅព្រះជាម្ចាស់​របស់បងស្រី លូស៊ីតា ក្នុងក្រុមគ្រួសារបងស្រីមេត្តាករុណា ក្រោម​អធិបតីភាព លោក​អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​ អូលីវីយ៉េ ជ្មីតហស្លេរ និង​លោក​បូជាចារ្យ ឆាលី ឌីតម៉ាយ័រ។ ពិធីនេះ​ប្រព្រឹត្តទៅ នា​ថ្ងៃទី​៧ ធ្នូ ២០២១ នៅគ្រឹះស្ថានបងស្រី​មេត្តាករុណាព្រះមុន្នីវង្ស ក្នុង​សង្កាត់​បឹង​ព្រលឹត រាជធានីភ្នំពេញ ដោយ​មាន​វត្តមាន​ក្រុម​គ្រួសារបងប្រុសមេត្តាករុណា ក្រុម​គ្រួសារស្រីមេត្តករុណាចោមចៅ និង​សៀម​រាប​ចូលរួម​ផងដែរ។​ នៅក្នុង​ពិធីនេះ លោក​អភិបាលព្រះសហគមន៍ អូលីវីយ៉េ បាន​មាន​ប្រសាសន៍ថា

លោកបូជាចារ្យ ដាមីញ៉ាំង “សូមកុំធ្វើឱ្យជីវិតរបស់យើងរដិបរដុប”

“សូមកុំធ្វើឱ្យជីវិតរបស់យើងរដិបរដុប” នេះ​ជា​ប្រសាសន៍​របស់​លោកបូជាចារ្យ ដាមីញ៉ាំង ហ្វារនឺ ប្រធាន​ព្រះសហគមន៍មណ្ឌលសកម្មភាព​ភ្នំពេញ​ខាងជើង បានមាន​ប្រសាសន៍​ណែនាំ​គ្រីស្ត​បរិស័ទ​នៅក្នុង​សប្ដាហ៍ទី​២នៃរដូវ​រង់​ចាំ និង​ត្រូវនឹង​ថ្ងៃ​ដែលព្រះ​សហគមន៍​កាតូលិក​រំឭក​ដល់​សន្ត​យ៉ូហាន​បាទីស្ត នាថ្ងៃទី​៥ ធ្នូ ២០២១ នៅព្រះវិហារ​ព្រះ​កុមារ​យេស៊ូ​បឹងទំពុន​ រាជធានីភ្នំពេញ ដោយមានគ្រីស្ត​បរិស័ទចូលរួម​ជាច្រើនផងដែរ។​ នៅក្នុងធម៌ទេសនាក្នុង​សប្ដាហ៍ទី២នៃ​រដូវរង់ចាំនេះ លោក​បូជាចារ្យ បាន​ដាស់តឿន​គ្រីស្ត​បរិស័ទ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ក្នុងអត្ថបទទី២សន្ត ប៉ូល បាន​ទូលអង្វរព្រះជាម្ចាស់ថា “សូម​ឱ្យ​បងប្អូន​មាន​សេចក្ដីស្រឡាញ់​យ៉ាង​លើសលុប​កាន់​តែ​ខ្លាំងឡើងៗ ធ្វើ​ឱ្យ​បងប្អូន​ចេះ​ដឹង​ច្បាស់​និង​យល់​សព្វគ្រប់​ទាំងអស់​ ដើម្បី​ឱ្យ​បងប្អូន​ចេះ​ពិចារណាមើល​ការណ៍ណាដែល​ប្រសើរជាងគេ”។ នៅក្នុង​នេះ​លោក​ដាមីញ៉ាំង បាន​ពន្យល់​ដល់គ្រីស្ត​បរិស័ទថា សូមឱ្យយើងជ្រាបនូវអ្វីដែលត្រឹមត្រូវនិងពិចារណា។ រាល់ថ្ងៃមានរឿងច្រើនដែលឆ្លងកាត់ចិត្តរបស់យើង។

ព្រះវិហារសន្ត​យ៉ូសែបផ្សារតូច​រៀបចំពិធី​បញ្ចុះបឋមសិលាគ្រឹះព្រះវិហារថ្មី

ព្រះវិហារសន្តយ៉ូសែប ផ្សារតូច បានប្រារព្ធពិធីបុណ្យប្រសិទ្ធពរបញ្ចុះបឋមសិលាគ្រឹះព្រះវិហារថ្មី ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍កាតូលិក អូលីវីយ៉េ ជ្មីតហស្លេរ រួមជាមួយអភិបាលនៃគណៈអភិបាល​ខណ្ឌឫស្សីកែវ លោក ឯក ឃុនដឿន, លោក ​អ៊ុំ សំបូរ ប្រធាន​ការិ យាល័យ​ធម្មការនិងសាសនាខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានគ្រីស្តបរិស័ទចូលរួមអបអរសាទរផងនាក់។ នៅក្នុងឱកាសនោះ លោកអភិបាល​បានលើកឡើងថា ជាថ្ងៃដ៏ឱឡារិកមួយ ដោយយូរឆ្នាំហើ​យគ្រីសបរិស័ទមិនមានកន្លែងថ្វាយបង្គំសមរម្យ ហើយលោកក៏បានរំឭកពីប្រវត្តិសាស្ត្រដែលជា​ជីវិតព្រះសហគមន៍ក្នុងអំឡុងពេលកសាងព្រះវិហារនៅទីនេះ។

សិក្ខាសាលាលើកកម្ពស់ បរិយាបន្នសង្គមក្នុងប្រទេសកម្ពុជា

«ការលើក​កម្ពស់បរិយាបន្នសង្គម ជាប្រធានបទសំខាន់​បំផុត​នៅកម្ពុជាក៏ដូចពិភពលោក​ទាំងមូល ដើម្បី​លើក​កម្ពស់​ជន​ដែល​មាន​ពិការភាព និង​ជនរងគ្រោះ​ឱ្យ​ទទួលប្រយោជន៍ពីសង្គម ឱ្យ​រស់​នៅ​ក្នុង​ស្ថានភាព​សង្គម​​រីក​ចម្រើន​ប្រកប​ដោយ​សុភមង្គល​និង​សុខដុម​រនា​»។ នេះ​ជា​ប្រសាសន៍​របស់លោក​ គឹម រតនា ប្រធានអង្គការការីតាសកម្ពុជា ក្នុងពិធី​បើក​សិក្ខាសាលា​ស្ដីពី​ ”បរិយាបន្ន​សង្គម​ក្នុង​ប្រទេសកម្ពុជា”​ នៅ​វិទ្យាស្ថាន​សន្ត​ប៉ូល ក្នុង​ខេត្ត​តាកែវ។ កម្មវិធី​សិក្ខាសាលារយៈពេល​២​ថ្ងៃនេះ  ធ្វើឡើង​នា​ថ្ងៃ​ទី​២៣និង​២៤ វិច្ឆិកា ២០២១ ​តាម​រយៈ​ ZOOM ដោយ​មាន​សិក្ខាកាម​ចូលរួម​ចំនួន២០០នាក់ ជា​និស្សិត​ ដែល​មានកិច្ចសហការពី​អង្គការការីតាសកម្ពុជា កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ និង​អង្គការការីតាសអាល្លឺម៉ង់​។ លោក​គឹម

លោកអភិបាលអូលីវីយ៉េ រំឭកតួនាទីទាំងបីរបស់គ្រីស្តបរិស័ទ

លោកអភិបាលអូលីវីយ៉េ មាន​ប្រសាសន៍​នៅ​ក្នុងពិធី​​បុណ្យព្រះយេស៊ូជាព្រះមហាក្សត្រនៃពិភពលោក កាលពី​ថ្ងៃទី​ ថ្ងៃទី ២១ វិច្ឆិកា ២០២១ថា គ្រីស្ត​បរិស័ទ​មាន​តួនាទី​បី​សំខាន់ៗ ដែល​ត្រូវ​អនុវត្ត​នៅ​ក្នុងជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ នោះ​គឺ​បូជាចារ្យ មហាក្សត្រ និង​ព្យាការី។ ក្នុងពិធី​ថ្វាយ​អភិបូជា នៅព្រះវិហារសន្តសិលាពោធិ៍ធំ ស្រុកល្វាឯម ខេត្តកណ្ដាល លោកអភិបាល​បាន​មាន​ប្រសាសន៍ថា ថ្ងៃនេះក៏ជាថ្ងៃបុណ្យព្រះនាងម៉ារីថ្វាយខ្លួនទៅព្រះជាម្ចាស់ដែរ ហើយនេះជាឱកាសមួយ ដើម្បីសួរសុខទុក្ខបងប្អូន និងឱ្យយើងដឹងថាយើងមានឋាន:ជាបុត្រធីតារបស់ព្រះជាម្ចាស់។ លោកអភិបាល​បានបន្ថែម​ថា ក្នុងនាម​ជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់យើង​ទទួលតួនាទី ៣គឺ៖ បូជាចារ្យ

លោកអភិបាលអូលីវីយ៉េស្នើឲ្យគ្រីស្តបរិស័ទបើកចិត្ត និងថែក្តីស្រឡាញ់សម្រាប់អ្នកដទៃ

«នាមជាគ្រីស្តបរិស័ទដែលពោរពេញដោយក្ដីសង្ឃឹម យកចិត្តទុកដាក់ដល់បងប្អូនឯទៀតៗ ដើម្បីស្រឡាញ់បងប្អូនឯទៀតៗ» លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍នៅក្នុងកម្មវិធីអគ្គសញ្ញាលាបថ្ងាសនៅព្រះសហគមន៍ចំប៉ាកាលពីថ្ងៃម្សិលមិញនេះ។ លោកអភិបាលមានប្រសាសន៍បញ្ជាក់ថា «សូមកុំបិទដួងចិត្តដែលជាភ្លើងនៃសេចក្ដីសង្ឃឹមដោយអធិដ្ឋាន និងថែរក្សាសេចក្ដីស្រឡាញ់ចំពោះបងប្អូនឯទៀតៗ»។ ព្រះវិហាសន្តហ្វ្រង់ស្វ័រសាវីយ៉េ ចំប៉ា បានរៀបចំឲ្យមានអគ្គសញ្ញាលាបថ្ងាសដល់បេក្ខជនចំនួន៦៨នាក់ ក្រោមអធិបតីភាពរបស់លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ  និងលោកបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាព វីរជ័យ ស្រ៊ីប្រាម៉ុង ក្នុងភូមិជ្រោយអំពិល ឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នៃមណ្ឌលសកម្មភាពទន្លេមេគង្គ នាថ្ងៃទី ១៤ វិច្ឆិកា ២០២១។

កាលវិភាគ

ព្រឹត្តិការណ៍ថ្មី

Partner

Previous slide
Next slide

Subscribe to our newsletter

Don't miss new updates on your email