ព័ត៌មាន

លោកអភិបាលតែងយកចិត្តទុកដាក់ដល់បងប្អូនដែលកំពុងស្ថិតក្នុងកន្លែងហានិភ័យដោយសារកូវីដ១៩
បន្ទាប់ពីអាជ្ញាធរបានបិទជាបណ្តោះអាសន្នសហគមន៍ជ្រៃធំ ដោយធ្វើការឃាត់ការធ្វើដំណើរចេញ អូលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានជួយជាគ្រឿងបរិភោគ តាមរយៈអង្គការការីតាសកម្ពុជា ដល់ព្រះសហគមន៍ជ្រៃធំ ព្រះវិហារសន្តយ៉ូសែប ក្នុងស្រុកកោះធំ ដើម្បីជូនដល់ប្រជាពលរដ្ឋចំនួន១០០គ្រួសារក្នុងតំបន់នោះ។ ទាំងនេះជាការយកចិត្តទុកដាក់និងព្រួយបារម្ភអំពីសុខទុក្ខរបស់បងប្អូនដែលស្ថិតនៅកន្លែងមានលារផ្ទុះនូវការឆ្លងមេរោគកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ លោកអភិបាលបានផ្តល់នូវសម្ភារទាំងនោះដល់បងប្អូនដែលកំពុងតែធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានរបស់ខ្លួន ដោយគ្រឿងឧបភោគទាំងនេះត្រូវបានដឹកជញ្ជូនទៅដល់ព្រះសហគមន៍ជ្រៃធំ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ហើយគ្រោងនឹងចែកជូនបងប្អូនខ្វះខាត ចាស់ជរា ដែលស្ថិតនៅក្នុងតំបន់ហាមឃាត់នេះនៅថ្ងៃទី១៨ មីនា ២០២១។ តាមការបញ្ជាក់របស់បងស្រី ម៉ាថា ជាដូនជីកាតូលិកតំណាងព្រះសហគមន៍មណ្ឌលសកម្មភាពទន្លេបាសាក់

បេក្ខជន១២នាក់នៃមណ្ឌលសកម្មភាពទន្លេមេគង្គទទួលពិធីជម្រះចិត្តគំនិតលើកទីពីរ
បេក្ខជន១២នាក់នៃមណ្ឌលសកម្មភាពទន្លេមេគង្គទទួលពិធីជម្រះចិត្តគំនិតលើកទីពីរ ដែលជាពិធីមួយនៅក្នុងប្រពៃណីព្រះសហគមន៍កាតូលិក មុននឹងបេក្ខជនទទួលពិធីជ្រមុជទឹកនាថ្ងៃបុណ្យចម្លងខាងមុខ។ ពិធីនេះធ្វើនៅព្រះវិហារសន្តហ្វ្រង់ស្វ័រសាវីយ៉េ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១កន្លងមកនេះ ដែលណែនាំដោយលោក វីរៈជ័យស្រ៊ីប្រាម៉ុង ជាបូជាចារ្យទទួលបន្ទុកព្រះសហគមន៍មណ្ឌលសកម្មភាពទន្លេមេគង្គ ដោយបានប្រកាន់ខ្ជាប់នូវការអនុវត្តតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល។ តាមប្រសាសន៍លោកបូជាចារ្យវីរៈជ័យ បានឱ្យដឹងថា ពិធីជម្រះចិត្តលើកទីពីរនេះ ព្រះសហគមន៍អាចហៅម្យ៉ាងទៀតបានថា «ពិធីអេប្បាថា» គឺជាពិធីបើកឡើង និងអត្ថបទព្រះគម្ពីរដែលព្រះសហគមន៍បានប្រើកាលពីថ្ងៃអាទិត្យគឺ ព្រះយេស៊ូបានប្រោសមនុស្សខ្វាក់ម្នាក់ឱ្យបានជា។ លោកបញ្ជាក់ថា៖ «នៅក្នុងពិធីព្រះសហគមន៍សូមឱ្យបេក្ខជនបើកដួងចិត្តទទួលសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់»។ លោកបន្តថា ពួកគាត់ស្រឡាញ់ព្រះជាម្ចាស់ គាត់នឹងអាចស្រឡាញ់អ្នកដទៃ ចេះលើកលែងទោសឱ្យអ្នកដទៃ

ជីវប្រវត្តិរបស់លោកអភិបាលអ៊ីវ រ៉ាមូស
លោក អ៊ីវ រ៉ាមូស អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ (១៩៦២-១៩៧៦ , ១៩៩២-២០០១) «ដើម្បីឲ្យមនុស្សលោកមានជីវិត..» យ៉ូហាន១០,១០ លោក អ៊ីវ រ៉ាមូស កើតនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩២៨ នៅភូមិសែមបាដែល Sembadel (Haute-Loire-France) ជាទីក្រុងមួយស្ថិតនៅក្នុងភូមិភាគពុយ។ ឪពុកឈ្មោះ យ៉ាគ រ៉ាមូស ជាបុគ្គលិកផ្លូវដែក និងម្តាយឈ្មោះ យូលី

ព្រះវិហារចំនួន៣កន្លែងក្នុងរាជធានីភ្នំពេញត្រូវបានផ្អាកអភិបូជារួមចំនួនពីរសប្ដាហ៍
ឆ្លើយតបទៅនឹងសេចក្ដីណែនាំ និងវិធានសុខាភិបាលរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩ចំពោះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានសម្រេចផ្អាកដំណើរការនៃពិធីបុណ្យអភិបូជារួមចំនួនពីរសប្ដាហ៍។ នារសៀលថ្ងៃទី២៥ កុម្ភៈ ២០២១ ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានជូនដំណឹងទៅដល់គ្រីស្តបរិស័ទ បុព្វជិត បុព្វជីតានៃព្រះសហគមន៍កាតូលិកទាំងអស់អំពីការផ្អាកដំណើរការនៃពិធីបុណ្យអភិបូជារួមចំនួនពីរសប្ដាហ៍ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃមេរោគឆ្លងកូវីដ១៩។ លោកអូលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានធ្វើការណែនាំដល់ព្រះសហគមន៍ក្រោមឱវាទទាំង៩មណ្ឌលសកម្មភាពក្នុងភូមិភាគភ្នំពេញត្រូវអនុវត្តនូវគោលការណ៍មួយចំនួនដោយនៅគ្រប់ព្រះសហគមន៍កាតូលិក គ្រឹះស្ថាននានា សាលានានានៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញត្រូវអនុវត្តយ៉ាងតឹងរឹងទៅលើ៣ការពារ និង៣កុំនៃវិធានការពារកូវីដ១៩។ លោកបានឱ្យដឹងថា៖ «ផ្អាកអភិបូជារួមចំនួនពីរសប្ដាហ៍ចំពោះ៣ព្រះសហគមន៍ក្នុងរាជធានីភ្នំពេញ ដែលមានមនុស្សចេញចូលចម្រុះ។ ក្នុងនោះមាន ព្រះវិហារសន្តសិលា និងសន្តប៉ូលនៃមណ្ឌលសកម្មភាពភ្នំពេញថ្មី

បេក្ខជន បេក្ខនារី ចំនួន ១០៤ នាក់ទទួលត្រាស់ហៅយ៉ាងឱឡារិក ពីលោក អូលីវិយ៉េ
អូលីវីយ៉េ ជ្មីតហស្លេរ អភិបាល ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានត្រាស់ហៅ បេក្ខជន បេក្ខនារី ចំនួន១០៤នាក់ យ៉ាងឱឡារិក ដើម្បីរៀបចំខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹកនារាត្រីបុណ្យចម្លងខាងមុខ។ ពិធីប្រារព្ធ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី កាលពីល្ងាចថ្ងៃទី២០ កុម្ភៈ ២០២១ ដោយមានការចូលរួមដោយអស់លោកបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពនីយួយៗនៃព្រះសហគមន៍ភូមិភាគភ្នំពេញ។ តាមប្រសាសន៍របស់លោកអភិបាលអូលីវីយ៉េ បានថ្លែងថា ៖ «ថ្ងៃនេះព្រះសហគមន៍បានត្រាស់ហៅបងប្អូន១០៤នាក់ឱ្យធ្វើជំហានទី២នៃអគ្គសញ្ញាជ្រមុជទឹក ជាពេលវេលាមួយដែលព្រះសហគមន៍ណែនាំបងប្អូនឱ្យ មានការកែប្រែចិត្តគំនិតដើម្បីធ្វើជាមនុស្សថ្មី»។ លោកបន្ថែមថា

លោកអភិបាល អូលីវីយ៉េ ៖ «កូវីដ១៩ ណែនាំឱ្យយើងចេះយកចិត្តទុកដាក់»
នៅក្នុងដំណើរទស្សនៈកិច្ចនិងសួរសុខទុក្ខបុគ្គលិកនិងសិស្សានុស្សនៃសាលាឡាវ៉ាឡា កាលពីព្រឹកថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ លោកអភិបាល អូលីវីយ៉េ បានលើកឡើងថា ជំងឺកូវីដ១៩ ជួយណែនាំឱ្យគ្រប់គ្នាចេះយកចិត្តទុកដាក់។ លោកបានបន្តថា លោកព្រួយបារម្ភខ្លាចមិនបានមកទីនេះដោយសារជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតក្នុងសហគមន៍សារជាថ្មី ប៉ុន្តែដោយសារកូវីដ១៩ បានបង្រៀនមនុស្សឱ្យចេះយកចិត្តទុកដាក់លើវិធានអនាម័យ ការសិក្សា ការធ្វើទំនាក់ទំនង ការយកចិត្តទុកដាក់លើជីវិតខាងផ្លូវវិញ្ញាណ និងចំណុចជាច្រើនទៀត។ លោកអភិបាល អូលីវីយ៉េបានបញ្ជាក់បន្ថែមថា៖ «កូវីដ១៩បានបង្រៀនឱ្យយើងចេះយកចិត្តទុកដាក់លើអនាម័យ ដែលពីមុនយើងមិនសូវរវីរវល់លាងដៃ ពាក់ម៉ាស់ឡើយ

លោកអូលីវីយ៉េ៖ ក្នុងពេល៤០ថ្ងែ ត្រូវយកចិត្តទុកដាក់ថែរក្សាជំនឿ ថែរក្សាសេចក្តីសង្ឃឹម សម្តែងធម៌មេត្តាករុណា និងតមអាហារ
ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ប្រារព្ធពិធីបុណ្យរោយផេះ ដែលជាប្រពៃណីព្រះសហគមន៍នាថ្ងៃដំបូងចូលក្នុងរដូវអប់រំពិសេស(រដូវ៤០ថ្ងៃឬ រដូវត្រណម) ។ ព្រះសហគមន៍ ប្រារព្ធបុណ្យរោយផេះដើម្បីរំឭកដល់គ្រីស្តបរិស័ទទាំងអស់ឱ្យរស់នៅដោយកែប្រែចិត្តគំនិត ជាពិសេសរំឭកអំពីកំណើតរបស់មនុស្សយើងដែលកើតមកពីធូលីដី និងស្លាប់ទៅវិញក៏ក្លាយទៅជាធូលីដីវិញ។ ពិធីបុណ្យនេះប្រារព្ធ នៅព្រះវិហារព្រះមាតានៃសន្តិភាព (អរិយក្សត្រ) ក្រោមអធិបតីភាពលោកអូលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ អភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ និងមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ នាល្ងាចថ្ងៃទី ១៧ កុម្ភៈ ២០២១។ តាមប្រសាសន៍ណែនាំរបស់លោកអភិបាលអូលីវីយ៉េ នៅក្នុងធម្មទេសនា លោកថា រដូវ៤០ថ្ងៃដែលព្រះសគមន៍អញ្ជើញយើងឱ្យធ្វើដំណើររួមជាមួយព្រះយេស៊ូ ដើម្បីទទួលមរណភាពនៅក្រុងយេរូសាឡឹម

លោកអភិបាល អ៊ីវ រ៉ាមូស ឆ្លងកូវីដ១៩ កំពុងសម្រាកព្យាបាល
តាមរយៈសារតាមបណ្តាញសង្គមវ៉តស្អាប់ (WhatAPP) លោកអភិបាលអូលីវីយេ ជ្មីតហស្លេរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញនៅកម្ពុជា ដែលRVAKhmer ទទួលបានថ្ងៃនេះ ទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានអំពាវនាវឲ្យបងប្អូនគ្រីស្តបរិស័ទ អធិដ្ឋាន សម្រាប់សុខភាពរបស់លោកអភិបាលអ៊ីវ រ៉ាមូស ជាអតីតអភិព្រះសហគមន៍កាតូលិកកម្ពុជា ដែលបានឆ្លងមេរោគកូវីដ ១៩ នៅប្រទេសបារាំង ហើយកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ សារដដែលនោះ លោកអភិបាលអូលីវីយេបានឲ្យដឹងទៀតថា ក្រៅពីលោកអភិបាលអ៊ីវរ៉ាមូស គឺមាន លោកបូជាចារ្យក្រុមសាសនទូតក្រៅប្រទេសនាក្រុងប៉ារីស

បេក្ខជន២៥នាក់ទទួលអគ្គសញ្ញាលាបថ្ងាសនៅព្រះវិហារសន្តយ៉ូសែប ផ្សារតូច
បេក្ខជន២៥នាក់នៃមណ្ឌលសកម្មភាពភ្នំពេញខាងជើង បានទទួលអគ្គសញ្ញាលាបថ្ងាសក្រោមអធិបតីភាពលោកអូលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដោយមានគ្រីស្តបរិស័ទជាច្រើននាក់បានចូលរួមយ៉ាងច្រើនកុះករ។ កម្មវិធីនេះប្រារព្ធឡើងនៅព្រះវិហារសន្តយ៉ូសែប ផ្សារតូច នាថ្ងៃទី៧ កុម្ភៈ ២០២១កន្លងមកនេះ។ ក្នុងពិធីនោះ លោកអភិបាលបានហៅបេក្ខជនចំឈ្មោះម្នាក់ម្ដងៗ មកផ្ដល់អគ្គសញ្ញាលាបថ្ងាស ដោយយកប្រេងគ្រីស្មា គូសជាសញ្ញាឈើឆ្កាងថ្ងាសបេក្ខជន។ លោកអភិបាលអូលីវីយ៉េ បានមានប្រសាសន៍ណែនាំដល់បេក្ខជនទាំង២៥នាក់នេះថា នេះជាពេលវេលាមួយដើម្បីឱ្យយើងពិចារណាអំពីភារកិច្ច អំពីតួនាទីរបស់យើងជាគ្រីស្តបរិស័ទនៅក្នុងសង្គមបច្ចុប្បន្ននេះ ដោយយកគំរូតាមលោកប៉ូល។ លោកលោកអូលីវីយ៉េ បានមានប្រសាសន៍ថា៖ «គោលដៅរបស់យើងភ្ជាប់ជាមួយព្រះជាម្ចាស់ ស្គាល់សិរីរុងរឿងរបស់ព្រះជាម្ចាស់»។ លោកអូលីវីយ៉េ

លោកអភិបាលអូលីវីយ៉េ៖ «សូមយកព្រះយេស៊ូជាគំរូ សម្រាប់ជីវិតរបស់យើង»
«សូមយកព្រះយេស៊ូជាគំរូសម្រាប់ជីវិតរបស់យើង ព្រះយេស៊ូធ្វើយ៉ាងណា សូមធ្វើយ៉ាងហ្នឹងដែរ។ ព្រះយេស៊ូស្រលាញ់ សូមឲ្យយើងចេះស្រលាញ់ដែរ។ ព្រះយេស៊ូលើកលែងទោស សូមឲ្យយើងចេះលើកលែងទោសដែរ។ ព្រះយេស៊ូព្យាបាល សូមឲ្យយើងចេះយកចិត្តទុកដាក់..»។ នេះជាការថ្លែងឡើងរបស់អភិបាលភូមិភាគភ្នំពេញ លោកអភិបាលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ ទៅកាន់បេក្ខជនបេក្ខនារីចំនួន៤០នាក់ក្នុងពិធីទទួលអគ្គសញ្ញាលាបថ្ងាស នៅព្រះសហគមន៍ព្រះវិហារសន្ត យ៉ូសែប ស្អាង ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមកនេះ។ លោកអភិបាលបានបន្តដោយសុំឲ្យគ្រីស្តបរិស័ទចេះទូលអង្វរព្រះជាម្ចាស់ដូចក្នុងគម្ពីរមនុស្សឃ្លង់ទូលអង្វរព្រះយេស៊ូសុំព្យាបាលគាត់ឲ្យជា។ ហេតុនេះ ត្រូវទូលអង្វព្រះជាម្ចាស់ សូមព្រះអង្គប្រទានជីវិតថ្មី ព្រះវិញ្ញាណថ្មី

បេក្ខជនបេក្ខនារីចំនួន៧៧នាក់ត្រូវបានស្វាគមន៍ចូលក្នុងព្រះសហគមន៍ក្នុងជំហានទី១
បេក្ខជនបេក្ខនារីចំនួន៧៧នាក់មកពីព្រះសហគមន៍កាតូលិកនានា នៃមណ្ឌលសកម្មភាពតាកែវ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចូលក្នុងព្រះសហគមន៍កាតូលិកក្នុងជំហានទី១ ដើម្បីបន្តដំណើរឈ្វេងយល់អំពីព្រះបន្ទូល រហូតទទទួលអគ្គសញ្ញាជ្រមុជទឹក។ ពិធីទទួលប្រព្រឹត្តឡើងកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅព្រះវិហារសន្តី ម៉ារីញញឹម ភូមិចំការទៀង ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមអធិបតីអភិបាលភូមិភាគភ្នំពេញ លោក អូលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ ។ ក្នុងពិធីនេះ លោកអូលីវីយ៉េ រួមជាបងប្អូនគ្រីស្តបិរស័ទ បានទទួលស្វាគមន៍បងប្អូនទាំង៧៧រូបនេះយ៉ាងកក់ក្តៅ និងឱឡារិកបំផុត

សន្តយ៉ូសែបជាគំរូនៃមេគ្រួសារដើម្បីថែរក្សាគ្រួសារនិងសង្គមជាតិ
ក្នុងពិធីថ្វាយអភិបូជាអបអរសាទរចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម លោកអភិបាលអូលីវីយេ ជ្មិតហស្លេរ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ មានប្រសាសន៍ថា ការយកចិត្តទុកដាក់លើកិច្ចការប្រចាំថ្ងៃ អំពីតួនាទីរបស់ខ្លួនម្នាក់ៗគឺសំខាន់។ លោកមានប្រសាសន៍ទៅកាន់គ្រីស្តបរិស័ទនៅព្រះសហគមន៍ចំប៉ា កាលពីថ្ងៃទី១២ កុម្ភៈទៀតថា ក្នុងថ្ងៃនេះ យើងជួបជុំគ្នា ដើម្បីអរព្រះគុណព្រះជាម្ចាស់ និងសូមព្រះជាម្ចាស់ប្រទានពរឲ្យយើង ឲ្យឆ្នាំថ្មីនេះប្រកបដោយសេក្តីសុខ សេចក្តីស្រឡាញ់ និងប្រកបដោយព្រះពរដ៏ពិតប្រាកដដែលមកពីព្រះជាម្ចាស់។ លោកអភិបាលបានលើកឡើងអំពីសាររបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូក្នុងឆ្នាំនេះថា ជាឆ្នាំនៃការយកចិត្តទុកដាក់។ លោកអភិបាលបានលើកនូវចំនុច២សំខាន់ៗ ដោយផ្តោតលើការយកចិត្តទុកដាក់របស់សន្តយ៉ូសែប និងការយកចិត្តទុកដាក់ថែរក្សាពិភពលោក។ «យកចិត្តទុកដាក់យកគំរូតាមសន្តយ៉ូសែប។ សន្តយ៉ូសែបបានយកចិត្តទុកដាក់
កាលវិភាគ
ព្រឹត្តិការណ៍ថ្មី
