ព័ត៏មាន

ព័ត៌មាន

យុវជនរៀន​ធ្វើជា​អ្នក​កសាង​សន្តិភាព​ដោយ​ជំនឿ​និង​សកម្មភាព

យុវជន​កាតូលិក ជាង២០០នាក់ មក​ពីព្រះសហគមន៍​នានា​នៃភូមិភាគ​ភ្នំពេញ ធ្វើបូជ​នីយកិច្ច ដោយ​ថ្មើរ​ជើង​ចេញ​ពីព្រះវិហារ​សន្ត​យ៉ូហាន​បាទីស្ត​ស្រុក​បាទី ទៅ​កាន់​ព្រះវិហារ​សន្តី​តេរេសា​នៃព្រះកុមារយេស៊ូ ព្រៃកប្បាស ខេត្តតាកែវ ក្រោម​ការណែនាំ​ផ្លូវ​វិញ្ញាណ​ដោយ​លោក​អភិបាលអូលីវីយេ ជ្មីតអីស្លែរ និង​រៀបចំ​ដោយ​ការិយាល័យ​យុវជន​ជំទង់​និងកុមារ​នៃភូមិភាគ​ភ្នំពេញ ថ្ងៃទី ៨ និងទី៩ ខែកុម្ភៈឆ្នាំ ២០២០។  មុន​ពេល​ចាប់​ផ្តើម​​ធ្វើ​ដំណើរ​ លោកអភិបាល​បាន​ក្រើនរំឭក​ដល់​យុវជន​ឲ្យយល់​ថា កម្មវិធី​នេះ​គឺ​ជា​ឱកា​ស​មួយ​ ឲ្យ​ពួក​គាត់​រក​ឃើញ​ផ្លូវនៃ​សុភមង្គល ដើម្បី “ធ្វើជាអ្នកកសាងសន្តិភាព” នៅក្នុង​ពិភព​លោកនេះ ដែល​ការកសាង​សន្តិភាព​តាមផ្លូវ​សុភមង្គល​របស់​ព្រះយេស៊ូ ដោយ​យក​ចិត្ត​ទុក​ដាក់​និង​ឥរិយាបទ​នៃ​ដួងចិត្ត​៣យ៉ាង​គឺ

បូជនីយចរយុវជនកាតូលិកភូមិភាគភ្នំពេញ

យុវជន​កាតូលិក​ភូមិភាគភ្នំពេញ​ជាង ២០០នាក់ ធ្វើ​បូជនីយកិច្ច​ចេញ​ពី​ព្រះវិហារសន្តយ៉ូហានបាទីស្ត ស្រុកបាទី​ទៅ​កាន់​ព្រះវិហារ​សន្តីតេរេសានៃព្រះកុមារយេស៊ូ ព្រៃកប្បាស ក្រោមការដឹកនាំដោយលោកអភិបាលអូលីវីយេជ្មីតអ៊ីស្លែរ និងរៀបចំដោយការិយាល័យយុវជនជំទង់និងកុមារនៃភូមិភាគភ្នំពេញ ថ្ងៃទី ៨ ខែកុម្ភៈឆ្នាំ ២០២០។ យុវជនដែលជាបូជនីយចរទាំងអស់បានស្ដាប់នូវប្រវត្តិ និងជីវិតរបស់ព្រះសហគមន៍បាទី ព្រះវិហារសន្តយ៉ូហានបាទីស្តដែលបានចាប់ផ្ដើមឡើងរហូតដល់សព្វថ្ងៃនេះ។ នៅក្នុងការអប់រំដំណាក់ទី១ លោកអភិបាលបានក្រើនរំឭកដល់យុវជនឳ្យយល់ថានេះគឺជាឱកាសមួយដើម្បីរកឃើញផ្លូវនៃសុភមង្គល ដើម្បី”ធ្វើជាអ្នកកសាងសន្តិភាព” នៅក្នុងពិភពលោកនេះ ។ ដោយយកុំឲ្យមានការភ័យខ្លាចដោយនឹកឃើញដល់ព្រះយេស៊ូយាងមកនាំដំណឹងល្អសម្រាប់យើងហើយយើងជាយុវជនចូលថែរក្សាសេចក្ដីសង្ឃឹមនឹងសេចក្ដីស្រឡាញ់របស់យើងជានិច្ច។ នៅក្នុងពេលនោះដែលោកអភិបាលបានសង្កត់ធ្ងន់ទៅលើចំណុចក្នុងការកសាងសន្តិភាព នៃផ្លូវសុភមង្គលរបស់ព្រះយេស៊ូ តាមឥរិយាបទនៃដួងចិត្ត គឺ ១)

លោកអភិបាលអូលីវីយេ ស្នើឲ្យគ្រីស្តបរិស័ទយកវិរបុរសខ្មែរធ្វើជាគំរូ

លោកអភិបាលព្រះសបគមន៍កាតូលិក ភូមិភាគភ្នំពេញ អូលីវីយេ ជ្មីតអីស្លែរ បានស្នើដល់គ្រីស្តបរិស័ទ និងអស់លោកដែលជាបព្វជិត បព្វជីតា មានតួនាទីបម្រើព្រះសហគមន៍កាតូលិក មណ្ឌលសកម្មភាពមេគង្គ ឲ្យយកចិត្តទុកដាក់បម្រើអ្នកតូចតាច ដោយមានវីរបុរសខ្មែរជាគំរូ ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម នាថ្ងៃទី២៦ កុម្ភ: ២០២០ នៅព្រះវិហារសន្តហ្វ្រង់ស្វ័រសាវីយ៉េ ដោយមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ។ នៅក្នុងធម្មទេសនានៃកម្មវិធីបុណ្យអភិបូជាចូលឆ្នាំថ្មីនេះដែរ លោកអភិបាលអូលីវីយេ បានមានប្រសាសន៍អប់រំគ្រីស្តបរិស័ទទាំងអស់ជាពិសេសបព្វជិតបព្វជីតា ដែលរស់នៅលើទឹកដីកម្ពុជា ដោយយកវីរបុរសខ្មែរ ព្រះបាទជ័យវរន្ម័នទី៧ជាគំរូ ដោយមានចិត្តមេត្តាករុណា ព្រោះព្រះបាទជ័យរន្ម័នទី៧

យុវជនជាកម្លាំងនៃព្រះសហគមន៍

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ លោកបូជាចារ្យ យុវជន យុវនារីចំនួន២៤រូប ដែលដឹកនាំដោយការិយាល័យយុវជន ជំទង់ និងកុមារកាតូលិក ភូមិភាគភ្នំពេញ ទៅចូលរួមទិវាយុវជនអាស៊ីអាគ្នេយ៍១ (ដែលមានប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ ប្រទេសវៀតណាម ប្រទេសកម្ពុជា និងប្រទេសឡាវ) នៅប្រទេសមីយ៉ាន់ម៉ា ក្រោមប្រធានបទ “កុំបណ្តោយអោយនរណាមើលងាយអ្នក ព្រោះអ្នកនៅក្មេង” ស្របពេលដែលព្រះសហគមន៍នៅប្រទេសមីយ៉ាន់ម៉ា បើកឆ្នាំយុវជនរបស់ខ្លួនផងដែរ។  លោកកាឌីណាល់

បងស្រី សានី​សច្ចា​និរន្តរ៍

បងស្រី តេរ៉េស អេង សានី ជាបព្វជិតា ជាតិ​កម្ពុជា​នៃ​ក្រុម​គ្រួសារ​ដូនជី​ឧបការគុណ បាន​ប្រកាស​ពាក្យ​សច្ចា​និរន្តរ៍ នៅ​ចំពោះ​មុខ​ព្រះសហគមន៍​ទាំង​មូល ក្រោម​អធិបតីភាព​លោក​អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ អូលីវីយេ ជ្មីតអីស្លែរ និង​បងស្រី​ម៉ារី​អង់ ដែល​ជា​ប្រធាន​ក្រុម​គ្រួសារ​ឧការគុណ​នៅ​ព័រស្យឺ នៅ​ព្រះវិហារ​ព្រះ​កុមារ​យេស៊ូ​បឹង​ទំពុន នា​ព្រឹក​ថ្ងៃ​ទី១២ ខែ​មករា ឆ្នាំ២០២០​នេះ។  លោក​អភិបាល​អូលីវីយេ​មាន​ប្រសាសន៍​រំលឹក​បងស្រី ឲ្យ​រក្សា​នូវ​ពាក្យ​សន្យា​ទាំង​បី​ឲ្យ​បាន​ខ្ជាប់​ខ្ជួន គឺ​រស់នៅ​លីវ មួយ​ជីវិត ស្តាប់​បង្គាប់ និង​រស់នៅ​​តាម​របៀប​ជា​អ្នក​ដាក់​ខ្លួន។ លោក​អភិបាល​បាន​បញ្ជាក់​ប្រាប់​ថា ព្រះជាម្ចាស់​បាន​គាំទ្រ

ព្រះសហគមន៍​ចែក​អំណរ​សប្បាយ​ជាមួយ​ជន​ជាប់​ឃុំ​នៅ​​កំពត

ព្រះសហគមន៍​កាតូលិក​តំបន់​កំពត នៃ​ភូមិភាគ​ភ្នំពេញ បាន​រៀប​ចំ​ពិធី​សំណេះ​សំណាល​ អបអរសាទរ​បុណ្យព្រះយេស៊ូ​ប្រសូត​ជា​លក្ខណៈ​សាសនា ជាមួយ​ជន​ជាប់​ឃុំ​ចំនួន ៩៧៤ នាក់​នៅ​ពន្ធនាគារ​ខេត្ត​កំពត នា​ព្រឹក​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ ២០២០ ក្រោម​អធិបតីភាព​របស់​លោក​អូលីវីយេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ ព្រះ​គ្រូ​ធម្មចរិយា​មុនី ចាន់ សុវណ្ណ ព្រះ​មេ​គុណ​គណៈធម្មយុត្តិ​និកាយ​ខេត្តកំពត លោក​ប្រធាន​គណៈអ៊ីម៉ាំ​ខេត្ត ព្រះសង្ឃ លោក​បូជាចារ្យ លោក​គ្រូ​គង្វាល និង​បរិស័ទ​នៃ​សាសនា​ទាំងអស់​យ៉ាង​ច្រើន​កុះករ។ មាន​មតិ​ស្វាគមន៍​ក្នុង​ពិធី​សំណេះ​សំណាល​នេះ លោក តាវ៉ូឡា

តំណាង​អន្តរសាសនា ជួប​និង​លើក​ទឹកចិត្ត​ដល់​ជន​ជាប់​ឃុំ​នៅ​ខេត្ត​តាកែវ

តំណាង​ប្រតិភូ​អន្តរ​សាសនា​ដែល​ដឹក​នាំ​ដោយ​លោក​អូលីវីយេ ជ្មីត​អីស្ល៊ែរ ជាអភិបាល​​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ រួម​នឹង​មន្ទីរ​ធម្មការ​និងសាសនា​ខេត្ត បាន​អញ្ជើញ​សួរ​សុខ​ទុក្ខ​ទណ្ឌិត និង​ជន​ជាប់​ឃុំ​នៅ​ក្នុង​មន្ទីរ​ពន្ធនាគារ​ខេត្ត​តាកែវ នាថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២០ ដោយ​ទទួល​ស្វាគមន៍យ៉ាង​កក់​ក្តៅ​​ពី​លោក​គង់​ ស៊ីថា ប្រធាន​ពន្ធនាគារ​ខេត្ត​តាកែវ។  លោកគង់​ ស៊ីថា ​មាន​ប្រសាសន៍​ថា ការ​សួរ​សុខទុក្ខ​និង​សំណេះ​សំណាល​នៅ​ថ្ងៃនេះ​ ជា​ការ​លើក​ទឹក​ចិត្ត​ដើម្បី​ឲ្យ​ទណ្ឌិតខិត​ខំ​​កែ​ប្រែ​ខ្លួន​ ដើម្បី​ក្លាយជាពលរដ្ឋ​ល្អ​ក្នុងសង្គម។  ក្នុង​មន្ទីរ​កែប្រែ​នេះ មាន​ទណ្ឌិត​និង​ជន​ជាប់​ឃុំ​ចំនួន​៨៣០នាក់។ លោក​ស៊ីថា មានប្រសាសន៍​ទៀតថា លោក​សូម​គោរព​និង​ដឹង​គុណ​ដល់​លោកពុក​អូលីវីយេ​ ដែលបាន​ជួយ​ឧបត្ថម្ភ​ដល់​ពន្ធនាគារ​រយៈពេល​កន្លង​មក​រហូត​ដល់​បច្ចុប្បន្ននេះ។ ក្នុងនោះ​រួម​មាន

ព្រះសហគមន៍បង្កើតការប្រកួតដើម្បីថែរក្សាសម្បត្តិវប្បធម៌ជាតិ

ដើម្បី​អប​អរ​សាទរ ឆ្នាំ​សកល​ នាថ្ងៃទី​១ មករា​នេះ ព្រះវិហារ​សន្តីម៉ារី​ញញឹម នៃព្រះសហគមន៍​កាតូលិក​ចម្ការទៀង​ បាន​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​ខ្លែង​ឯក​ចំនួន​១៨០ ការ​ប្រណាំង​រទេះ​គោ១០នឹម ប្រណាំង​ជិះសេះ១០ក្បាល ដែល​មាន​ប្រជាពលរដ្ឋ​មក​ពី​បណ្តា​ភូមិ​ឃុំ​នានា​ក្នុង​ស្រុក​ត្រាំ​កក់​ នៃ​ខេត្ត​តាកែវ។ ក្នុង​កម្មវិធីនេះ ​មាន​ការ​ចូលរួម​ពី​លោក​អភិបាល​អូលីវីយេ រួម​និងប្រធាន​ស្តីទី​នៃ​មន្ទីរ​វប្បធម៌និង​វិចិត្រសិល្បៈខេត្ត​តាកែវ អនុ​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​តាកែវ ថ្នាក់ដឹកនាំឃុំគូស និង​ព្រះសង្ឃ​និង​គណៈកម្មការ​វត្ត​អង្គមន្ត្រី និង​ប្រជាពលរដ្ឋ​នានា​ដែល​មក​ចូលរួម​ទស្សនា​យ៉ាង​ច្រើន​កុះករ។ លោក​អភិបាល​អូលីវីយេ បាន​មាន​ប្រសាសន៍​សំណេះ​សំណាល​បើក​កម្មវិធី​នេះ​ថា លោក​សូម​ស្វាគមន៍​ដល់​អស់​លោក​មន្ត្រី​និង​ប្រជាពលរដ្ឋ​ទាំង​អស់​ដែល​បាន​មក​ចូលរួម​ក្នុង​ថ្ងៃនេះ។ កម្មវិធី​ថ្ងៃនេះ គឺ​ហាក់​ដូចជា​អបអរ​សាទរ​ឆ្នាំ​ថ្មី​។ លោក​អភិបាល​អូលីវីយេ «យើង​មាន​លោកតា​លោក​យាយ

អបអរ​សាទរ​ ខួប១០ឆ្នាំ លោក អូលីវីយេ ជាអភិ​បាល ព្រះសហ​គមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ

ព្រះសហគមន៍​កាតូលិក​ភូមិ​ចំការ​ទៀង ព្រះវិហារ​សន្តី ម៉ារីញញឹម បានប្រារព្ធ​ពិធីបុណ្យ​យ៉ាង​ឱឡារិក កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៩ ដើម្បី​អបអរ​សាទរ​ខួប១០ឆ្នាំ ជូន​លោកអ​ភិបាល​អូលីវិយេ ដែល​សម្តេចប៉ាប បាន​ជ្រើស​តាំងលោក​ជាអភិបាល​ឧបត្ថម្ភកៈ នៃព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ។​ លោក​អភិបាល​អូលីវីយេ ត្រូវ​បាន​សម្តេចប៉ាប មេណេ​ឌីកតូទី១៦​ បាន​ជ្រើស​តាំង​ជា​អភិបាល ឧបត្ថម្ភកៈ​នៃព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ កាល​ពីថ្ងៃទី ២៤​ខែធ្នូ ឆ្នាំ ២០០៩ វេលា​ម៉ោង ៦ល្ងាច​នៅ​កម្ពុជា

ព្រះសង្ឃ និងគណៈកម្មការ អាចារ្យវត្តជូនពរបុណ្យព្រះយេស៊ូប្រសូត

ព្រះសង្ឃ និងគណៈកម្មការ អាចារ្យ វត្តអង្គមន្ត្រី នៃស្រុកត្រាំកក់ខេត្តតាកែវ បាននិមន្ត និងអញ្ជើញមកកាន់ព្រះវិហារសន្តីម៉ារីញញឹម នៃព្រះសហគមន៍កាតូលិកភូមិចំការទៀង ដើម្បីអបអរសាទរ និងជូនពរក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត នៃរសៀលថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៩នេះ។ ក្នុងជំនួបបែបកិច្ចសន្ទនាអន្តរសាសនា ដើម្បីសេចក្តីសុខដុមរមនានេះត្រូវបានទទួលប្រកបដោយភាពកក់ក្តៅបំផុតពីសំណាក់លោកកុល ជាង ប្រធានគណៈកម្មការព្រះសហគមន៍កាតូលិកចំការទៀង និងលោក អូលីវីយេ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្ណពេញ។ លោកវណ្ណា ប្រធានគណៈកម្មការ វត្តអង្គមន្ត្រីបានប្រសាសន៍ថា នៅថ្ងៃនេះ

លោកយាយលោកតា ជាង១០០នាក់ចូលរួមអបអរបុណ្យព្រះយេស៊ូប្រសូត

លោក​យាយ លោកតា ចំនួន​១០៥​នាក់ មក​ពី​ភូមិ​នានា​ក្នុង​ឃុំ​គូស បាន​អញ្ជើញ​ចូល​រួម​ទទួល​អំណរ​សប្បាយ រួម​ជាមួយ​គ្រីស្ត​បរិស័ទ​ព្រះ​សហគមន៍​កាតូលិក ព្រះ​វិហារ​សន្តី​ញញឹម ភូមិ​ចំការទៀង ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៩។ មាន​ប្រសាសន៍​ក្នុង​ពិធី​នេះ​លោក អ៊ឺន ធីវ តំណាង​គណៈ​កម្មការ​សង្កហៈ​ព្រះសហគមន៍​ព្រះវិហារ​សន្តី​ម៉ារី​ញញឹម បាន​ឲ្យ​ដឹង​ថា៖ « ក្រុម​សង្គហៈ​នៃ​ព្រះសហគមន៍​កាតូលិក​ភូមិ​ចំការ​ទៀង មាន​សមាជិក​ចំនួន ១០​នាក់ បាន​ចែក​ជា​ប្រាំ​ក្រុម ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​បងប្អូន​តាម​ភូមិ​នានា ដែល​គេ​រស់​នៅ

កាលវិភាគ

ព្រឹត្តិការណ៍ថ្មី

Partner

Previous slide
Next slide

Subscribe to our newsletter

Don't miss new updates on your email