ព័ត៌មាន

លោកអភិបាលអូលីវីយ៉េ សូមឲ្យគ្រីស្តបរិស័ទទៅជាពន្លឺថ្មីសម្រាប់សហគមន៍ និងសង្គម
ក្នុងពិធីបុណ្យព្រះវិញ្ញាណយាងមកនៅព្រះវិហារសន្តមីកាអែលក្រុងព្រះសីហនុ នាថ្ងៃទី ០៨ ខែមិថុនាកន្លងទៅ លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានប្រាប់ដល់គ្រីស្តបរិស័ទអំពីចំណុចសំខាន់បី ជាមគ្គុទេសក៍ក្នុងជីវិតជាគ្រីស្តបរិស័ទសកម្ម។ ទី១. ជាប់ជាមួយព្រះជាម្ចាស់ក្នុងរបៀបថ្មី លោកអភិបាលបានបង្ហាញថា តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ យើងត្រូវបានភ្ជាប់ជាមួយព្រះជាម្ចាស់ យើងទៅជាបុត្រានិងបុត្រីរបស់ព្រះអង្គ។ ពេលយើងទទួលព្រះកាយព្រះគ្រីស្ត យើងមិនត្រឹមតែទទួលប៉ុណ្ណោះទេ តែជាការទទួលព្រះយេស៊ូផ្ទាល់ និងស្ថិតក្នុងអង្គតែមួយជាមួយព្រះអង្គ។ លោកអភិបាលសង្កត់ធ្ងន់ថា «យើងទៅជាអង្គតែមួយជាមួយព្រះយេស៊ូ និងព្រះវិញ្ញាណដ៏វិសុទ្ធ។» ទី២. យើងជាគ្រួសារដ៏ធំបំផុតនៅលើផែនដី និងជាពន្លឺ ដើម្បីរម្លឹកដល់បេក្ខជនចំនួន២៣នាក់

លោកអភិបាលភ្នំពេញឲ្យគ្រីស្តបរិស័ទយកគំរូតាមកាឡូសអាគូទីស
ក្នុងពិធីប្រសិទ្ធិពរលើតុសក្ការៈថ្មី និងអរព្រះគុណព្រះជាម្ចាស់ខួប ៦០ ឆ្នាំរបស់ព្រះសហគមន៍សន្តមីកាអែល នៅក្រុងព្រះសីហនុ លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ជំរុញឲ្យគ្រីស្តបរិស័ទយកគំរូតាមអ្នកមានសុភមង្គលកាឡូសអាគូទីស ដែលអធិធាតុរបស់គាត់ត្រូវបានបញ្ចុះក្នុងតុអាសនៈថ្មីនាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ។ លោកអភិបាលអូលីវីយ៉េ បញ្ជាក់ថា គ្រប់ពេលវេលាដែលយើងចូលក្នុងអភិបូជា យើងត្រូវនឹកឃើញអំពីជីវិតរបស់យើងដែលទទួលកម្លាំងនិងព្រះពរពីព្រះកាយព្រះគ្រីស្ត ដែលជាកំពូលនិងជាប្រភពនៃជីវិតរបស់យើង។ លោកអភិបាលបាននិយាយពី កាឡូសអាគូសទីស ជាយុវជនម្នាក់ដែលកើតក្នុងឆ្នាំ១៩៩១ ហើយបានស្លាប់នៅក្នុងឆ្នាំ២០០៦ មានគុណធម៌ចំនួន៥ដែលយើងជាគ្រីស្តបរិស័ទត្រូវអនុវត្តតាម។ ទី១ លោកថា រៀងរាល់ថ្ងៃ

លោកអភិបាលព្រះសហគមន៍កម្ពុជាស្វាគមន៍ព្រះមន្ត្រីសង្ឃជាន់ខ្ពស់ ប្រារព្ធពិធីបង្សុកូលថ្វាយអតីតសម្តេចប៉ាប
ក្នុងថ្ងៃចុងក្រោយដែលព្រះសហគមន៍សកលអធិដ្ឋានរំលឹកវិញ្ញាណក្ខន្ធរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញបាន ទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាល ចំពោះព្រះដំណើរសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះអគ្គមហាសង្ឃរាជធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងព្រះមន្ត្រីសង្ឃចំនួន៤២អង្គ បាននិមន្តបង្សុកូលថ្វាយព្រះវិញ្ញាណក្ខន្ធ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ និងនាំយកព្រះរាជសារ រំលែកទុក្ខរបស់សម្តេចព្រះអគ្គមហាសង្ឃរាជ នន្ទ ង៉ែត ជូនលោកអភិបាល អូលីវីយ៉េ នារសៀល

អ្នកស្រី ភោគ ម៉ានី៖ សូមកុំយកកុមារអូទីស្សឹមធ្វើជាជំនួញ
អ្នកស្រី ភោគ ម៉ានី នាយិកាសាលាអប់រំពិសេសនៃការលូតលាស់ បានលើកឡើងថា «សូមកុំយកកុមារអូទីស្សឹមជាជំនួញ» អ្នកស្រីបានថ្លែងឡើងបែបនេះក្នុងឱកាសប្រារព្ធនូវទិវាអូទីស្សឹមពិភពលោកនាថ្ងៃទី២ ខែមេសា កន្លងទៅ ទៅកាន់ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ និងអ្នកចូលរួមប្រមាណ១០០០នាក់ នាបរិវេនព្រះសហគមន៍ព្រះកុមារយេស៊ូបឹងទំពន់នារាជធានីភ្នំពេញ ក្រោមប្រធានបទ«លើកកម្ពស់/ អបអរភាពផ្សេងៗគ្នារបស់ជនដែលមានអូទីស្សឹម ដើម្បីជំរុញឲ្យមានបរិយាបន្ន»។ អ្នកស្រីបានលើកឡើងបែបនេះ ក្នុងនាមអ្នកស្រីជាស្ថាបនិកសាលាផង និងជាមាតាដែលមានកូនជាអូទីស្សឹមមួយរូបផងដែរ។ អ្នកស្រីថា នេះគឺជាបញ្ហា និងជាក្តីបារម្ភរបស់មាតាបិតា អាព្យាបាលដែលមានកុមារអូទីស្សឹមគ្រប់រូប។ ការតម្លើងថ្លៃសាលាហួសហេតុចំពោះកុមារអូទីស្សឹម នៅតាមសាលាឯកជនមួយចំនួន ធ្វើឲ្យកុមារមិនទទួលបានការសិក្សា

បេក្ខជនត្រៀមជ្រមុជទឹកក្នុងភូមិភាគភ្នំពេញមានជាង១០០នាក់
មនុស្សពេញវ័យចំនួន១២៧ នាក់បានទទួលពិធីត្រាស់ហៅឲ្យទទួលពិធីជម្រុជទឹកពីលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ កាលពីថ្ងៃទី៨ ខែមីនាកន្លងទៅ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី នារាជធានីភ្នំពេញ។ ពិធីត្រាស់ហៅនេះ ធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីអនុញ្ញាតឲ្យបេក្ខជនដែលបានសិក្សាអំពីជំនឿអាចទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងឱកាសបុណ្យចម្លងខាងមុខនេះ។ មុនចាប់ផ្តើមពិធីនេះ លោកអភិបាលអូលីវីយ៉េ បានអប់រំណែនាំដល់បេក្ខជនទាំងអស់ ដោយផ្តោតសំខាន់លើ «ការរួមស្លាប់និងរួមរស់ជាមួយព្រះយេស៊ូ»។ លោកបញ្ជាក់ថា ពេលយើងចូលទៅក្នុងទឹក ឬចាក់ទឹកលើក្បាល នោះបង្ហាញថា «យើងជាមនុស្សថ្មី» ហើយពេលនោះដែរ លោកបូជាចារ្យលាបប្រេងឲ្យយើង

ក្រុមពិធីបុណ្យអន្តរភូមិភាគនឹងចងក្រងពិធី អគ្គសញ្ញាអាពាហ៍ពិពាហ៍
ការិយាល័យពិធីបុណ្យអន្តរភូមិភាគ បានរៀបចំសិក្ខាសាលាស្តីអំពី «អគ្គសញ្ញាអាពាហ៍ពិពាហ៍» ដែលមានការចូលរួមពីលោកអភិបាល លោកបូជាចារ្យ ដូនជី និងគ្រីស្តបរិស័ទប្រមាណ៧០នាក់ មកពីព្រះសហគមន៍ទាំង៣ភូមិភាគ នាថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងសិក្សាអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ និងក្បួនប្រារព្ធពិធីតាមច្បាប់ព្រះសហគមន៍កាតូលិក និងតាមប្រពៃណីខ្មែរ។ លោកអភិបាល សិលា សួន ហង្សលី ទទួលបន្ទុកការិយាល័យពិធីបុណ្យអន្តរភូមិភាគបានឲ្យដឹងថា សិក្ខាសាលានេះមានគោលបំណងចង់ឲ្យលោកឪពុក បងប្រុស បងស្រី ព្រមទាំងតំណាងគ្រីស្តបរិស័ទយើងមានឱកាសជួបជុំគ្នាដើម្បីរិះគិតពិចារណាឡើងវិញអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ដែលយើងប្រារព្ធក្នុងព្រះសហគមន៍កាតូលិក ដោយសារការិយាល័យពិធីបុណ្យចង់ធ្វើសៀវភៅសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍នេះឲ្យបានសមរម្យ

បុគ្គលិកអង្គការការីតាសស្វែងរកសេចក្តីសង្ឃឹមបម្រើបងប្អូន
អង្គការការីតាសកម្ពុជា រៀបចំជំនួបបុគ្គលិកប្រចាំឆ្នាំលើកទី៣១ ក្រោមប្រធានបទ៖ «បូជនីយចរឆ្ពោះទៅសេចក្តីសង្ឃឹម» ក្រោមការណែនាំរបស់លោកអភិបាលទាំងបីភូមិភាគ ដែលធ្វើឡើងនាថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែកុម្ភៈកន្លងទៅ នៅរមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ ក្នុងខេត្តកំពត។ មុនពេលចេញដំណើរឆ្ពោះទៅខេត្តកំពត បុគ្គលិកទាំង១៨០នាក់របស់អង្គការការីតាសកម្ពុជាបានជួបជុំគ្នានៅទីសក្ការដ្ឋានព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់(ព្រះវិហារសន្តសិលានិងសន្តប៉ូល) ក្នុងរាជធានីភ្នំពេញ ដែលជាទីសក្ការដ្ឋានក្នុងឆ្នាំមហាករុណាទិគុណក្នុងភូមិភាគភ្នំពេញ ដើម្បីឆ្លងទ្វារដ៏វិសុទ្ធ ក្រោមការណែនាំរបស់លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ បន្ទាប់មក ក្រុមបុគ្គលិកការីតាសកម្ពុជា ព្រមទាំងលោកអភិបាលទាំងអស់ធ្វើដំណើរទស្សនកិច្ចភូមិសុខសាន្ត និងមណ្ឌលសិប្បកម្មដូងរបស់ព្រះសហគមន៍កាតូលិកនៅខេត្តតាកែវ ហើយបានបន្តធ្វើដំណើរទៅរមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍។ នៅថ្ងៃបន្ទាប់

ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបើកឆ្នាំមហាករុណាទិគុណ២០២៥
ក្នុងថ្ងៃបុណ្យព្រះយេស៊ូសម្តែងឋានៈរបស់ព្រះអង្គ លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ ជាអភិបាលនៃភូមិភាគភ្នំពេញបានប្រកាសបើកឆ្នាំមហាករុណាទិគុណសម្រាប់ភូមិភាគភ្នំពេញ កាលពីថ្ងៃទី៤ ខែមករានៅមជ្ឈមណ្ឌលសកម្មភាពសម្រាប់ភូមិភាគក្នុងរាជធានីភ្នំពេញ ដែលមានបូជាចារ្យបម្រើការងារក្នុងតំបន់ និងគ្រីស្តបរិស័ទចូលរួមប្រមាណ៥០០នាក់ដែលជាតំណាងមកពីព្រះសហគមន៍នានាក្នុងភូមិភាគ។ ឆ្នាំមហាករុណាទិគុណ ជាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលបូជនីយេសក៍ម្នាក់ៗ អាចទទួលបានបទពិសោធអំពីធម៌មេត្តាករុណាឥតព្រំដែនរបស់ព្រះជាម្ចាស់ ណែនាំឲ្យយើងអាចផ្សះផ្សារជាមួយព្រះជាម្ចាស់និងទទួលបានការលើកលែងទោសឲ្យរួចពីបាបពេញលក្ខណៈ។ ឆ្នាំមហាករុណាទិគុណ ត្រូវបានបង្កើតឡើងរៀងរាល់២៥ឆ្នាំម្ដង តួយ៉ាងនៅឆ្នាំ២០០០ គ្រីស្តបរិស័ទបានទទួលឆ្នាំមហាករុណាទិគុណនេះ ប៉ុន្តែ ក្នុងឆ្នាំ២០១៦ សម្តេចប៉ាបហ្វ្រង់ស៊ីស្កូបានបង្កើតឆ្នាំមហាករុណាទិគុណនេះជាលក្ខណៈពិសេស ហើយក្នុងឆ្នាំនេះ កាលពីថ្ងៃទី២៤ខែធ្នូឆ្នាំ២០២៤កន្លងទៅ យើងក៏មានឱកាសចូលរួមម្តងទៀត ដែលផ្តោតសំខាន់លើ «សេចក្តីសង្ឃឹម»ដែលបានប្រកាសបើកដោយសម្តេចប៉ាបហ្វ្រង់ស៊ីស្កូ។ លោកអភិបាលអូលីវីយ៉េបានប្រកាសយកកន្លែងចំនួន៤

ព្រះសហគមន៍បឹងទំពន់រំលឹកខួប៣០ឆ្នាំ និងបន្តធ្វើជាសាក្សីនៃក្តីសង្ឃឹម
ក្នុងឱកាសខួប៣០ឆ្នាំនៃការកកើតព្រះសហគមន៍បឹងទំពុន លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញមានប្រសាសន៍ថា ថ្ងៃនេះគឺជាថ្ងៃពិសេសដើម្បីឆ្លងឆ្នាំ២០២៥ យើងជួបជុំគ្នានៅព្រះសហគមន៍ព្រះកុមារយេស៊ូ ដែលប្រារព្ធខួប៣០ឆ្នាំនៃការចាប់ផ្តើមប្រកាសដំណឹងល្អនៅទីនេះ។ លោកអភិបាលមានប្រសាសន៍បន្តថា លោកសូមអរព្រះគុណព្រះជាម្ចាស់សម្រាប់អ្វីៗទាំងអស់ដែលបានកើតឡើងតាំងពីដើមរៀងមកជាមួយនឹងបងប្អូនប៉ុន្មាននាក់ ហើយរហូតដល់សព្វថ្ងៃនេះមានមហាគ្រួសារដែលមានស្នាដៃយ៉ាងច្រើន អំពីធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ មានផ្នែកសុខភាពជួយដល់អ្នកជំងឺ មានការអប់រំសិក្សា សម្រាប់យុវជននិងអ្នកមានពិការភាពផង។ «ក្នុងតំបន់នេះយើងបានបង្ហាញអំពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់» លោកអភិបាលអូលីវីយ៉េបន្ថែមថា លោកសូមជូនពរដល់គ្រីស្តបរិស័ទឲ្យបន្តប្រកាសដំណឹងល្អ ឲ្យបន្តធ្វើជាសាក្សីនៃសេចក្ដីសង្ឃឹម ឲ្យបន្តស្តាប់ឮតម្រូវការរបស់បងប្អូនដើម្បីឲ្យយើងរួមគ្នាកសាងគ្រួសាររបស់ព្រះយេស៊ូគ្រីស្តនៅក្នុងព្រះសហគមន៍របស់យើង និងសម្រាប់បងប្អូនឯទៀតទៀត ដែលចេញចូលនៅទីនេះដើម្បីមើលឃើញពន្លឺមួយសម្រាប់ជីវិតរបស់គេ។ កម្មវិធីខួប៣០ឆ្នាំនេះ បានរៀបចំឡើងកាលពីថ្ងៃទី៤ ខែមករាកន្លងទៅ នៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពន់

សាលាសន្តឡាសាលពោធិ៍ធំពង្រីកបេសកកម្មអប់រំកុមារ
នាព្រឹកថ្ងៃទី៣០ ខែតុលាលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពីធីបាចទឹកព្រះពរ និងសម្ពោធអគារសិក្សាថ្មីសន្តឡាសាលពោធិ៍ធំ ដែលទទួលខុសត្រូវដោយក្រុមបព្វជិតឡាសាល មានទីតាំងក្នុងភូមិពោធិ៍ធំ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកបូជាចារ្យ បងប្រុស បងស្រី តំណាងអាជ្ញាធរដែនដី សិស្សានុសិស្ស អាណាព្យាបាល យ៉ាងច្រើនកុះករ។ មានប្រសាសន៍សំណេះសំណាលក្នុងពិធីកាត់ខ្សែបូ លោកអភិបាលអូលីវីយ៉េ លើកឡើងថា នៅទីនេះមាតាបិតាមានសំណាងណាស់ ដោយសារកូនៗរៀននៅសាលាដ៏ល្អ មានការអប់រំដ៏ល្អមិនគិតថ្លៃ។ លោកក៏បានថ្លែងអំណរគុណដល់ក្រុមបព្វជិតឡាសាល

សិស្សនៃវិទ្យាល័យសន្តហ្រ្វង់ស្វ័រ ចំនួន៨នាក់ ទទួលបាននិទ្ទេស A ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
សិស្សថ្នាក់ទី១២ ជំនាន់ទី១៩ ឆ្នាំសិក្សា២០២៣-២០២៤ ចំនួន៨ នាក់របស់សាលាចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ទទួលបាននិទ្ទេសA ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នេះបើយោងតាមលទ្ធផលដែលបានបូកសរុបដោយសាលាផ្ទាល់។ លោកអូលីវីយ៉េ ជ្មីតហស្លេ ជាស្ថាបនិក និងជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញមានប្រសាសន៍ថា ក្នុងឆ្នាំនេះ សាលាមាន៨នាក់ជាប់និទ្ទេសA ស្មើនឹង២២,២២ភាគរយនៃសិស្ស៣៦នាក់។ លោកថា «នេះជាមោទនភាពរបស់ព្រះសហគមន៍កាតូលិកដែលបានបង្កើតគ្រឹះស្ថានអប់រំដ៏ល្អបំផុត ដែលមានលទ្ធផលប្រហែលជាទទួលបាន លេខមួយនៅទូទាំងប្រទេស ដែលមាននិទ្ទេសA ច្រើនដូចនេះ។» លោកបញ្ជាក់ថា ជោគជ័យនេះបានដោយសារតែសិស្សសាលារបស់យើងសព្វថ្ងៃ ទទួលការអប់រំពីព្រះសហគមន៍កាតូលិកតាំងពីមត្តេយ្យសិក្សា

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ
មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិកនៅព្រះរាជាណាចក្រកម្ពុជា បានចូលរួមកម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែលបានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើមដំណើរការនៅប្រទេសឡាវ រួចបន្តឆ្លងកាត់ប្រទេសថៃ និងបញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បីលើកកម្ពស់ភាពសុខដុមរមនាក្នុងតំបន់ និងពង្រឹងការផ្លាស់ប្តូរវប្បធម៌នៅតាមបណ្តោយផ្លូវដ៏គួរឱ្យទាក់ទាញ ដោយមានការចូលរួមក្នុងសកម្មភាពផ្សេងៗ រួមមាន ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌
កាលវិភាគ
ព្រឹត្តិការណ៍ថ្មី
