ព័ត៌មាន

ការអប់រំសីលធម៌តាមបែបសាសនាជួយបង្ការនិងទប់ស្កាត់ការជួញដូរមនុស្សសម័យទំនើប
ព្រះសហគមន៍កាតូលិក រួមជាមួយសាសនា នានា ចូលរួមទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស ២០ សីហា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្ស សម័យឌីជីថល» នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌អន្តរជាតិជ្រោយចង្វារ (OCIC) ដោយមានពិធីសូត្រធម៌ និងអធិដ្ឋានបញ្ជូនសាររបស់សាសនានីមួយៗ។ ជំជួបរវាងសាសនាក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស នៅថ្ងៃនេះ មានអ្នកចូលរួមប្រមាណជាង២០០០នាក់ ដែលមានមេដឹកនាំសាសនា និងសាសនិកជាច្រើនដែលមានវត្តមានក្នុងប្រទេសកម្ពុជាចូលរួម អាជ្ញាធរដែនដី

សិក្ខាសាលាស្ដីអំពីសន្និបាតនិងស៊ីណូដាលព្រះសហគមន៍នៅកម្ពុជា
សិក្ខាសាលាស្ដីអំពីសន្និបាតនិងស៊ីណូដាលព្រះសហគមន៍នៅកម្ពុជា ដែលមានអ្នកចូលរួមមកពីភូមិភាគភ្នំពេញ ភូមិភាគបាត់ដំបង និងភូមិភាគកំពង់ចាម ជាអភិបាល បូជាចារ្យ បព្វជិត-ជិតា និងគ្រីស្តបរិស័ទ សរុបចំនួនជាង៤០នាក់។ កម្មវិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលភូមិភាគភ្នំពេញ នាថ្ងៃទី២៥-២៧ ខែមេសា ឆ្នាំ២០២៤។ នាថ្ងៃបើកអង្គសិក្ខាសាលានេះ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ជាអធិបតីក្នុងកម្មវិធីមានប្រសាសន៍ថា ស៊ីណូដាល គឺអោយយើងសហការគ្នារួមដំណើរជាមួយគ្នាដើម្បីប្រកាសដំណឹងល្អនិងការចូលរួមយ៉ាងសកម្ម។ លោកអភិបាលបានមានប្រសាសន៍ទៀតថា នៅថ្ងៃនេះយើងអរព្រះគុណព្រះជាម្ចាស់ ហើយយើងសង្ឃឹមថា យើងនឹងអាចធ្វើដំណើររួមជាមួយគ្នាក្នុងរបៀបសាមញ្ញ និងកុំអោយយើងភ្លេចខ្លួន

យុវជនកាតូលិកភូមិភាគភ្នំពេញធ្វើធម្មយាត្រារិះគិតអំពីជំនឿ
យុវប្រមាណជិត២៤០ នាក់មកពីព្រះសហគមន៍កាតូលិកនានាទាំង៧ខេត្តក្រុងក្នុងភូមិភាគភ្នំពេញ បានជួបជុំគ្នា ក្នុងធម្មយាត្រារយៈពេលបីថ្ងៃ ដែលដំណើរនេះចាប់ផ្តើមនៅព្រះសហគមន៍កាតូលិកត្រែងត្រយឹង ហើយបន្តធ្វើដំណើរធម្មយាត្រាទៅឧទ្យានជាតិព្រះសុរាម្រិតកុសមៈគីរីរម្យ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ពីថ្ងៃទី១-៣ ខែមីនាឆ្នាំ២០២៤។ លោក ស៊ាន់ សារឿនប្រធានការិយាល័យយុវជន ជំទង់ និងកុមារភូមិភាគភ្នំពេញ ដែលជាអ្នកសម្របសម្រួលកម្មវិធី បានឲ្យដឹងថា កម្មវិធីនេះ មានប្រធានបទ «សូមអញ្ជើញមក អ្នកនឹងឃើញ» ដើម្បីជួយយុវជនរួមដំណើរជាមួយព្រះយេស៊ូ ក៏ដូចជាទទួលបទពិសោធថ្មី តាមរយៈដំណើរជួបជាមួយមិត្តថ្មី និងស្តាប់ការអប់រំរបស់លោកអភិបាលអូលីវីយ៉េ
សិស្សវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ចំនួន ៤ នាក់ ទទួលបានមេដាយ Math Kangaroo 2024
សិស្សនៃវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ចំនួន ៤ នាក់ បានប្រឡងជាប់ និងទទួលបានមេដាយក្នុងការប្រឡង Math Kangaroo 2024 ក្នុងចំណោម៥តំបន់ (ព្រះសីហនុ កំពង់ចាម បាត់ដំបង សៀមរាប រាជធានីភ្នំពេញ) ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ដែលមានសិស្សចូលរួមសរុបប្រមាណ ជាង ៣០០០ នាក់។ លោក ប៉ិច វិបុល

លោកអភិបាល៖ គ្រីស្តបរិស័ទ គឺត្រូវអធិដ្ឋាន ស្រឡាញ់ និង បម្រើ
លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានត្រាស់ហៅបេក្ខជនចំនួន១៨៥នាក់ក្នុងភូមិភាគរបស់លោក ក្នុងសប្តាហ៍ទី១នៃរដូវអប់រំពិសេស ដើម្បីឲ្យពួកគាត់ទទួលពិធីជ្រមុជទឹកក្នុងឱកាសបុណ្យព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញដ៏រុងរឿងខាងមុខនេះ។ បេក្ខជនទាំងនោះមកពីមណ្ឌលសកម្មភាពចំនួន១០ ក្នុងនោះរួមមាន ភ្នំពេញខាងជើង ភ្នំពេញខាងត្បូង ភ្នំពេញថ្មី តាខ្មៅ កំពត តាកែវ ព្រះសីហនុ ផ្លូវដ៏វិសុទ្ធ មេគង្គ និងបាសាក់។ កម្មវិធីនេះបានធ្វើពេញមួយថ្ងៃ កាលពីថ្ងៃទី១៧ ខែកុម្ភៈ នៅមជ្ឈមណ្ឌលភ្នំពេញថ្មី នារាជធានីភ្នំពេញ ចាប់ផ្តើមដោយមានសំណាក់ធម៌ណែនាំពេញមួយព្រឹកពីលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អំពីតួនាទីជាគ្រីស្តបរិស័ទ និងកិច្ចការងារដែលត្រូវអនុវត្តប្រចាំថ្ងៃ

ថ្នាក់ត្រៀម និងទេវវិទ្យាល័យបើកឆ្នាំសិក្សាជាផ្លូវការណ៍ក្នុងឆ្នាំ២០២៤
លោក អូលវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានបើកឆ្នាំសិក្សាថ្មីសម្រាប់ទេវវិទ្យាល័យសន្តម៉ារីវីយ៉ាណែរ ជាផ្លូវការណ៍កាលពីល្ងាចថ្ងៃទី៤ មករា កន្លងទៅ ដោយក្នុងនោះមាននិស្សិតទេវវិទ្យាចំនួន៣រូបដែលនឹងក្លាយជាកូនសិស្សរបស់លោកអភិបាលពេញសិទ្ធិ។ ជាមួយកម្មវិធីនេះដែរ លោកអភិបាលបានប្រកាសបើកថ្នាក់ត្រៀមសម្រាប់ទទួលយុវ័នកាតូលិកដែលចង់ឈ្វេងយល់និងរិះគិតអំពីការត្រាស់ហៅរបស់ខ្លួនជាអ្នកបួសផងដែរ ដែលវគ្គនេះមានអ្នកចុះឈ្មោះចូលរួមចំនួន៧នាក់មកពីភូមិភាគភ្នំពេញចំនួន៦នាក់ និងភូមិភាគបាត់ដំបងចំនួន១នាក់។ មានប្រសាសន៍ក្នុងអភិបូជានាថ្ងៃដដែលនោះទៅកាន់គ្រីស្តបរិស័ទចូលរួមប្រមាណជិត២០០នាក់ លោកអភិបាលឲ្យដឹងថា នៅថ្ងៃនេះ នៅពេលយើងមើលឃើញ ការត្រាស់ហៅដែលព្រះជាម្ចាស់កំពុងរៀបចំសម្រាប់ព្រះសហគមន៍របស់យើង យើងត្រូវអរព្រះគុណព្រះជាម្ចាស់។ ការបង្កើតថ្នាក់ត្រៀម គឺដើម្បីឲ្យយុវ័នចេះថែរក្សាការត្រាស់ហៅរបស់ខ្លួនមកពីព្រះជាម្ចាស់ ជាពេលវេលាដែលស្នាក់នៅជាមួយព្រះយេស៊ូ រិះគិត ពិចារណា ចូលយ៉ាងជ្រៅជាមួយព្រះជាម្ចាស់ ចេញពីលោកិយ៍ហើយនៅស្ងៀមស្ងាត់។

លោកអភិបាលលើកទឹកចិត្តដល់មាតាបិតាកុមារអូទីសឹមកុំអស់សង្ឃឹម
សំណេះសំណាលមួយនៅសាលាអប់រំពិសេសនៃការលូតលាស់ (GSES) លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្ត មាតាបិតា និងអាណាព្យាបាលសិស្សដែលកំពុងមានអូទីសឹម ត្រូវបន្តដើរទៅមុខជាមួយក្ដីសុបិន្ត ដោយជឿជាក់ថា កូនៗអាចធ្វើបាន ហើយត្រូវតស៊ូជាមួយពួកគេដើម្បីសម្រេចឲ្យបានក្ដីសុបិន្តក្នុងចិត្ត។ កម្មវិធីសំណេះសំណាលនេះបានធ្វើឡើងនៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ នារាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែធ្នូកន្លងទៅ ហើយក្នុងនោះក៏មានវត្តមានលោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរមូលដ្ឋាន

មណ្ឌលសកម្មភាពព្រះសីហនុមានគង្វាលថ្មី
លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានធ្វើពិធីចាត់តាំងលោកបូជាចារ្យ ហ្គូស្តាវ៉ូ បេនីតេស អាដ្រីយ៉ាន ជាអ្នកទទួលខុសត្រូវលើមណ្ឌលសកម្មភាពព្រះសីហនុ-កោះកុងជាផ្លូវការ កាលពីថ្ងៃទី១៧ ខែធ្នូ កន្លងទៅ នៅព្រះវិហារសន្តមីកាអែល ក្នុងខេត្តព្រះសីហនុ ដែលមានគ្រីស្តបរិស័ទចូលរួមយ៉ាងច្រើនកុះករ។ ក្នុងថ្ងៃផ្តល់មុខងារនេះ លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍ថា លោកបូជាចារ្យហ្គូស្តាវ៉ូ នឹងចែករំលែក តួនាទីពីលោកអភិបាល ដើម្បីថែទាំនិងធ្វើដំណើរជាមួយមនុស្សដែលជាប់ជាមួយភាពងងឹត និងគ្មានក្ដីសង្ឃឹម គឺត្រូវប្រកាសដំណឹងល្អ ដើម្បីអោយមនុស្សក្នុងតំបន់មានជីវិតបរិបូរណ៍ដែលមកពីព្រះជាម្ចាស់។ លោកអភិបាលបានរំលឹកទៀតថា

លោកអូលីវីយ៉េ ឲ្យគ្រីស្តបរិស័ទកាយអំពើបាបចេញពីខ្លួន
ក្នុងអាទិត្យទី២នៃរដូវរង់ចាំនេះ លោកអភិបាលភូមិភាគភ្នំពេញ សុំឱ្យគ្រីស្តបរិស័ទរៀបចំខ្លួន ដូចការដ្ឋានផ្លូវថ្នល់ ដែលត្រូវកាយដីមិនល្អចេញ ហើយត្រូវបំពេញដោយថ្មគ្រឹះ។ ក្នុងនោះគឺគ្រីស្តបរិស័ទត្រូវកាយចេញនូវអំពើបាប និងទម្លាប់អាក្រក់ក្នុងខ្លួន ហើយត្រូវចាក់បញ្ចូលនូវព្រះបន្ទូលព្រះជាម្ចាស់ និងអគ្គសញ្ញាផ្សេងៗចូលក្នុងដួងចិត្តជំនួសវិញ។ ថ្លែងក្នុងធម្មទេសនានាថ្ងៃទី១០ ខែធ្នូ នៅព្រះវិហារ សន្តអូគូស្តាំង នៃខេត្តកំពត ដែលមានគ្រីស្តបរិស័ទប្រមាណ១០០នាក់មកពីព្រះសហគមន៍ចំនួន៥ ដែលស្ថិតក្នុងមណ្ឌលសកម្មភាពកំពត-កែប និងពីសាលាដុនបូស្កូចូលរួម លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញមានប្រសាសន៍ថា ព្រះជាម្ចាស់ឱ្យយើងរៀបចំផ្លូវនៃជីវិតដើម្បីទទួលព្រះជាម្ចាស់។ មណ្ឌលសកម្មភាពកំពត-កែប មានព្រះសហគមន៍ដូចជា ព្រះវិហារសន្តអូគូស្តាំង

មេក្រុមកាយឫទ្ធិកាតូលិកភូមិភាគភ្នំពេញ ឈ្វេងយល់ពីរបៀបដឹកនាំក្រុម
មេក្រុមកាយឫទ្ធិប្រមាណជា១១០នាក់ ដែលមកពី៩មណ្ឌលសកម្មភាពក្នុងភូមិភាគភ្នំពេញបានចូលរួមកម្មវិធីបោះជំរំដើម្បីសិក្សាបន្ថែមអំពីរបៀបដឹកនាំកូនក្រុមកាយឫទ្ធិរបស់ខ្លួននៅតាមព្រះសហគមន៍នីមួយៗ ដែលកម្មវិធីនេះរៀបចំឡើងដោយ ការិយាល័យយុវជន ជំទង់និងកុមារភូមិភាគភ្នំពេញ នៅព្រះសហគមន៍សន្តីម៉ារីញញឹមចំការទៀង ក្នុងខេត្តតាកែវ កាលពីថ្ងៃទី០១-០៣ ខែធ្នូ។ លោក ស៊ាន់ សារឿន ជាអ្នកសម្របសម្រួលការិយាល័យយុវជន ជំទង់ និងកុមារភូមិភាគភ្នំពេញឱ្យដឹងថា កម្មវិធីនេះបង្កើតឡើង ដើម្បីបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព បង្រៀនវិធីសាស្ត្រនៃគំនិតច្នៃប្រឌិត ចែកចាយបទពិសោធ និងរបៀបប្រើប្រាស់សៀវភៅ«ខ្ញុំអាចធ្វើបាន»សម្រាប់ឆ្នាំ២០២៤ ដើម្បីឱ្យពួកគាត់មានសមត្ថភាពគ្រប់គ្រាន់ទៅបង្រៀនអប់រំដល់កុមារកាយឫទ្ធិនៅតាមព្រះសហគមន៍រៀងៗខ្លួន។ លោកបន្តថា សៀវភៅនេះបានបញ្ចូលខ្លឹមសារមេរៀនទៅតាមបរិបទឆ្នាំនីមួយៗហើយសម្រាប់ភាគទី៥នេះ យើងបានបញ្ចូលការសង្គ្រោះបឋម វប្បធម៌ទូទៅខ្លះៗ

លោកអភិបាលអូលវីយ៉េ ណែនាំឲ្យគ្រីស្តបរិស័ទក្លាយជាសន្តហ្វ្រង់ស្វ័រសាវីយេថ្មី
កាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានណែនាំគ្រីស្តបរិស័ទចេះប្រកាសដំណឹងល្អនិងផ្តល់សក្ខីភាពអំពីជំនឿដូចសន្តហ្វ្រង់ស្វ័រសាវីយេ។ ក្នុងធម្មទេសនានៅព្រះវិហារសន្តីម៉ារីញញឹមចំការទៀង ក្នុងខេត្តតាកែវ ក្នុងពិធីផ្តល់អគ្គសញ្ញាលាបថ្ងាសដល់បេក្ខជនចំនួន៤០នាក់ ដែលមានគ្រីស្តបរិស័ទជិត២០០នាក់ចូលរួមពីព្រះសហគមន៍នានាមកពីព្រះសហគមន៍ទាំង៨ក្នុងមណ្ឌលសកម្មភាពតាកែវ លោកអភិបាលមានប្រសាសន៍ថា សន្តហ្វ្រង់ស្វ័រសាវីយេ បានចាកចេញពីប្រទេសរបស់គាត់ ទៅប្រកាសដំណឹងល្អដោយសារគាត់ពោរពេញដោយអំណរសប្បាយដែលបានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានស្គាល់ព្រះអង្គ ហើយលោកចង់ផ្តល់សក្ខីភាពដោយខ្ជាប់ខ្ជួន ដែល«នេះជាតួនាទីរបស់យើង»។ លោកអភិបាលបន្ថែមថា សូមឲ្យព្រះអំណោយទាន៧ដែល៤០នាក់ទទួលនៅថ្ងៃនេះ នាំឲ្យពួកគាត់ក្លាយជាសន្តហ្វ្រង់ស្វ័រសាវីយេថ្មី និងឲ្យភូមិបេថ្លេហិមនិងក្រុងយេរូសាឡឹមរបស់យើងអាចរស់និងដុះឡើងនៅកន្លែងនីមួយៗ។ សន្តហ្វ្រង់ស័រសាវីយេ ជាអ្នកនាំដំណឹងល្អដល់ប្រជាជាតិអាស៊ីមុនគេ។ នៅក្នុងព្រះសហគមន៍ចំការទៀងរបស់យើង យើងមានរបៀបប្រកាសដំណឹងល្អនិងថែរក្សាព្រះសហគមន៍តាមរបៀបរបស់សន្តរូបនេះដែរ

បុណ្យឆ្លងព្រះវិហារតាអំ
គ្រីស្តបរិស័ទជិត១០០០នាក់ បានចូលរួមកម្មវិធីបុណ្យឆ្លងព្រះវិហារព្រះនាងម៉ារីជាមាតាព្រះសហគមន៍ ដែលជាព្រះវិហារចំណាស់សល់ពីសង្គ្រាមបានជួសជុលឡើងវិញ និងដាក់ឲ្យប្រើប្រាស់ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ស្ថិតនៅក្នុងភូមិតាអំ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានចម្ងាយ២៨១គីឡូមែត្រពីរាជធានីភ្នំពេញ ស្ថិតនៅប៉ែកពាយ័ព្យនៃប្រទេស។ កម្មវិធីនេះបានចាប់ផ្តើមឡើងដោយមានដង្ហែរូបព្រះនាងម៉ារីប្រទាក់ក្សិណជុំវិញព្រះវិហារចំនួន៣ជុំ ក្រោមអធិបតីភាពរបស់លោកអេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង និងលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញនិងកំពង់ចាម លោកបូជាចារ្យជាច្រើនអង្គ និងមន្ត្រីរាជការជាច្រើននាក់។ តាមប្រសាសន៍របស់លោកបូជាចារ្យ តូតែត បាណេណាល់ បូជាចារ្យទទួលខុសត្រូវតំបន់អង្គរឲ្យដឹងថា ព្រះវិហារនេះត្រូវបានកសាងឡើងដោយបូជាចារ្យសាសនទូតនៃទីក្រុងប៉ារីសនៅក្នុងឆ្នាំប្រមាណ១៩១០-១៩២០ ហើយភូមិតាអំនេះ ជាភូមិដែលមានគ្រីស្តបរិស័ទកាតូលិករស់នៅច្រើនរស់នៅ។ ព្រះសហគមន៍តំបន់អង្គរស្ថិតក្នុងភូមិភាគបាត់ដំបង
កាលវិភាគ
ព្រឹត្តិការណ៍ថ្មី
