យុវជនយុវនារីចំនួន១១រូបសុំចូលព្រះសហគមន៍

យុវជនយុវនារីចំនួន១១រូបសុំចូលព្រះសហគមន៍

ព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី បានទទួលបេក្ខជនចំនួន១១រូប សុំចូលព្រះសហគមន៍ (ជំហានទី១) នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធីបតីភាព លោកបូជាចារ្យ អ៊ុន សុន។

ថ្លែង​ក្នុង​ធម្ម​ទេសនា លោក​បូជាចារ្យ យ៉ូហាន អ៊ុន សុន បាន​ថ្លែង​ថា​ថ្ងៃ​នេះ​ព្រះសហគមន៍​មាន​អំណរ​សប្បាយ​ដែល​បាន​ទទួល​កូនៗ​១១​នាក់​សុំ​ធ្វើ​ជំហាន​ទី​១ ក្នុង​ឱកាស​ដែល​ព្រះសហគមន៍​គោរព​សន្ត​បុគ្គល​ទាំង​ឡាយ។

លោកបូជាចារ្យបន្ថែមថា យើង​ត្រូវ​រៀន​ពី​សន្ត​បុគ្គល​ទាំង​ឡាយ ដែល​បាន​រស់​នៅ​និង​ដែល​បាន​ប្រព្រឹត្ត​កន្លង​មក ឱ្យ​យើង​ទៅ​ជា​ធ្លុង​តែ​មួយ ជា​គ្រួសារ​តែ​មួយ។ សេចក្ដី​ល្អ​ពិត​ប្រាកដ​សម្រាប់​យើង គឺ​ជួយ​ឱ្យ​យើង​រួច​ផុត​ពី​ទុក្ខ​លំបាក និង​នាំ​សេចក្ដី​សុខ​រួម​ជា​មួយ​សន្ត​បុគ្គល​ដែល​នៅ​ស្ថាន​បរម​សុខ។

បញ្ជាក់បន្ថែម​ទៅកាន់​បេក្ខជន​ទាំង១១រូប លោក​សុន និយាយថា «នេះ​ជា​ផ្លូវ ដើម្បី​ឱ្យ​យើង​ដឹង​ថា​ផ្លូវ មាគ៌ា​របស់​ព្រះជាម្ចាស់​គឺ​ចង់​ឱ្យ​មនុស្ស​ទាំង​អស់​ទទួល​សុភមង្គល​ដ៏​ពិត​ប្រាកដ។»

លោក​បន្ថែមថា ការ​រស់នៅ​ជា​គ្រីស្ត​បរិស័ទ​គឺ​ត្រូវ​យក​គំរូប​តាម​ព្រះយេស៊ូ ដោយរស់នៅខុស​ពី​លោកីយ៍នេះ គឺ​ចេះ​បន្ទាប​ខ្លួន ​ដាក់​ខ្លួន​ជា​អ្នក​ក្រ​ខ្សត់ ដាក់​ខ្លួន​ជា​អ្នក​ស្លូត​បូត ដាក់​ខ្លួន​ជា​អ្នក​សុចរិត ដាក់​ខ្លួន​បង្ហាញ​ធម៌​មេត្តា​ករុណារបស់​ព្រះជាម្ចាស់។

«ការ​ស្រេក​ឃ្លាន​សេចក្តី​សុចរិត​ជួយ​យើង ដើម្បី​ឱ្យ​យើង​យល់​ថា ​ទី​ពឹង​របស់​យើង​គឺ​មក​ពី​ព្រះគ្រីស្ត​ផ្ទាល់។» លោក​បូជាចារ្យបញ្ជាក់។

ក្នុងពិធីជំហានទី១នេះ បេក្ខជន​ទាំង​អស់​បានប្រកាស​យក​ព្រះគ្រីស្ត​ ព្រះបន្ទូល និង​ព្រះសហគមន៍​ជាទីពឹង នៅមុខ​គ្រីស្តបរិស័ទ​ទាំងឡាយ។

កញ្ញា លឿង លីណា មក​ពី​ខេត្ត​បន្ទាយមានជ័យ ដែលកំពុងសិក្សា​វិជ្ជាជីវៈ​នៅ​​សាលា​ដុនបូស្កូទួលគោក បាន​ថ្លែង​ថា ​ការ​យក​ព្រះគ្រីស្ត​ជា​ទី​ពឹង មាន​ន័យ​ថា​នាង​នឹង​ដើរ​តាម​មាគ៌ា​របស់​ព្រះយេស៊ូ​គ្រីស្ត ដោយ​ចេះ​ស្រឡាញ់​អ្នក​ដទៃ ជួយ​គេ និង​ធ្វើ​ជា​មនុស្ស​ល្អ។ ការ​យក​ព្រះបន្ទូល​ជា​ទី​ពឹង គឺ​​ត្រូវ​អនុវត្ត​តាម​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​គាត់។ ការ​យក​ព្រះសហគមន៍​ជា​ទី​ពឹង គឺ​ព្រះសហគមន៍​អាច​ជួយនាង​មាន​ជំនឿ​កាន់​តែ​រឹង​មាំ និង​មាន​សេចក្តី​ក្លាហាន​កាន់​តែ​ខ្លាំង។

លីណា​​បាន​សិក្សា​ក្នុងថ្នាក់អប់រំជំនឿ​៣​ឆ្នាំមក​ហើយ ហើយ​នាង​​​ជឿ​ថា​ រូប​នាង​ផ្ទាល់​​អាច​ដើរ​​តាម​ព្រះយេស៊ូ​បាន និង​ធ្វើ​ជា​គ្រីស្ត​បរិស័ទ​ដ៏​ល្អ​សម្រាប់​ព្រះសហគមន៍។

យុវជន សុង គឹមហុង បាន​ថ្លែង​ថា គាត់បាន​ទទួល​ការ​អប់រំ​ជំនឿ​នៅ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី​រយៈ​ពេល​៥​ឆ្នាំ​មក​ហើយ មុន​ទទួល​ជំហាន​ទី​១​ថ្ងៃ​នេះ។ លោក​បន្ថែមថា «មូល​ហេតុ​ដែល​ខ្ញុំ​សម្រេច​ចិត្ត​សុំ​ចូល​ព្រះសហគមន៍ ដោយសារ​តែ​ព្រះសហគមន៍​បាន​ផ្តល់​ឱ្យ​ខ្ញុំ​ដូច​ជា ទំនាក់​ទំនង​ល្អ សេចក្តី​ស្រឡាញ់ ការ​ចេះ​ចែក​រំលែក ការ​យក​ចិត្ត​ទុក​ដាក់។»

បន្ទាប់​ពី​មើល​ឃើញ​របៀប​ទំនាក់ទំនង​នេះ គឹមហុង​បាន​ចូល​រួម​សកម្មភាព​ព្រះសហគមន៍​ដូច​ជា អ្នក​បម្រើ​អាសនៈ ក្រុម​ពិធី​បុណ្យ ក្រុម​យុវជន ជំទង កាយរិទ្ធិ បានជំរុញ​ឲ្យ​លោក​​មាន​ជំនឿ​និង​មាន​សេចក្តី​ស្រឡាញ់​ទៅ​លើ​ព្រះជាម្ចាស់​កាន់​តែ​ខ្លាំង​ឡើងៗ។

គឹមហុង​បន្ថែមថា «ខ្ញុំ​ក៏​សូម​លើក​ទឹក​ចិត្ត​ដល់​យុវជន​យុវនារី ដែល​កំពុង​ទទួល​ការ​អប់រំ​ជំនឿ​ពី​ព្រះសហគមន៍ សូម​ស្វែង​រក​ព្រះជាម្ចាស់​ដោយ​ខ្លួន​ឯង និង​ចំណាយ​ពេល​វេលា​ផ្ទាល់​ខ្លួន​ឱ្យ​បាន​ច្រើន​សម្រាប់​ចូល​រួម​ជា​មួយ​ព្រះសហគមន៍ និង​ធ្វើ​ជា​យុវជន​គំរូ​សម្រាប់​សង្គម​ជាតិ៕»

ដោយ​ង៉ែត សុធីរិទ្ធ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email