យុវជនយុវនារីចំនួន១១រូបសុំចូលព្រះសហគមន៍

យុវជនយុវនារីចំនួន១១រូបសុំចូលព្រះសហគមន៍ ព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី បានទទួលបេក្ខជនចំនួន១១រូប សុំចូលព្រះសហគមន៍ (ជំហានទី១) នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធីបតីភាព លោកបូជាចារ្យ អ៊ុន សុន។ ថ្លែង​ក្នុង​ធម្ម​ទេសនា លោក​បូជាចារ្យ យ៉ូហាន អ៊ុន សុន បាន​ថ្លែង​ថា​ថ្ងៃ​នេះ​ព្រះសហគមន៍​មាន​អំណរ​សប្បាយ​ដែល​បាន​ទទួល​កូនៗ​១១​នាក់​សុំ​ធ្វើ​ជំហាន​ទី​១ ក្នុង​ឱកាស​ដែល​ព្រះសហគមន៍​គោរព​សន្ត​បុគ្គល​ទាំង​ឡាយ។ លោកបូជាចារ្យបន្ថែមថា យើង​ត្រូវ​រៀន​ពី​សន្ត​បុគ្គល​ទាំង​ឡាយ ដែល​បាន​រស់​នៅ​និង​ដែល​បាន​ប្រព្រឹត្ត​កន្លង​មក ឱ្យ​យើង​ទៅ​ជា​ធ្លុង​តែ​មួយ ជា​គ្រួសារ​តែ​មួយ។ សេចក្ដី​ល្អ​ពិត​ប្រាកដ​សម្រាប់​យើង គឺ​ជួយ​ឱ្យ​យើង​រួច​ផុត​ពី​ទុក្ខ​លំបាក និង​នាំ​សេចក្ដី​សុខ​រួម​ជា​មួយ​សន្ត​បុគ្គល​ដែល​នៅ​ស្ថាន​បរម​សុខ។ បញ្ជាក់បន្ថែម​ទៅកាន់​បេក្ខជន​ទាំង១១រូប លោក​សុន និយាយថា «នេះ​ជា​ផ្លូវ ដើម្បី​ឱ្យ​យើង​ដឹង​ថា​ផ្លូវ មាគ៌ា​របស់​ព្រះជាម្ចាស់​គឺ​ចង់​ឱ្យ​មនុស្ស​ទាំង​អស់​ទទួល​សុភមង្គល​ដ៏​ពិត​ប្រាកដ។» លោក​បន្ថែមថា ការ​រស់នៅ​ជា​គ្រីស្ត​បរិស័ទ​គឺ​ត្រូវ​យក​គំរូប​តាម​ព្រះយេស៊ូ ដោយរស់នៅខុស​ពី​លោកីយ៍នេះ គឺ​ចេះ​បន្ទាប​ខ្លួន ​ដាក់​ខ្លួន​ជា​អ្នក​ក្រ​ខ្សត់ ដាក់​ខ្លួន​ជា​អ្នក​ស្លូត​បូត ដាក់​ខ្លួន​ជា​អ្នក​សុចរិត ដាក់​ខ្លួន​បង្ហាញ​ធម៌​មេត្តា​ករុណារបស់​ព្រះជាម្ចាស់។ «ការ​ស្រេក​ឃ្លាន​សេចក្តី​សុចរិត​ជួយ​យើង ដើម្បី​ឱ្យ​យើង​យល់​ថា ​ទី​ពឹង​របស់​យើង​គឺ​មក​ពី​ព្រះគ្រីស្ត​ផ្ទាល់។» លោក​បូជាចារ្យបញ្ជាក់។ ក្នុងពិធីជំហានទី១នេះ បេក្ខជន​ទាំង​អស់​បានប្រកាស​យក​ព្រះគ្រីស្ត​ ព្រះបន្ទូល និង​ព្រះសហគមន៍​ជាទីពឹង នៅមុខ​គ្រីស្តបរិស័ទ​ទាំងឡាយ។ កញ្ញា លឿង លីណា …

យុវជនយុវនារីចំនួន១១រូបសុំចូលព្រះសហគមន៍ Read More »