សិស្សានុសិស្សឈ្វេងយល់​បន្ថែម​អំពី​ មុខវិជ្ជាសិក្សានៅសាកលវិទ្យាល័យ

យុវសិស្ស​វិទ្យាល័យ​របស់​ព្រះសហគមន៍កាតូលិក​ភូមិភាគ​កំពង់ចាម ប្រមាណជា៨០នាក់ បាន​ចូលរួម​ក្នុងកម្មវិធីតម្រង់ទិសសិក្សា​​ដែល​រៀបចំ​ដោយ​មណ្ឌលនិស្សិតព្រះសហគមន៍កាតូលិក ដើម្បី​យល់​ដឹង​បន្ថែម​អំពី​មុខវិជ្ជាដែល​ត្រូវ​ជ្រើសរើស​សិក្សា​នៅ​សកល​វិទ្យាល័យ។

កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំឡើង​នៅ​ព្រះសហគមន៍កំពង់ចាមក្រុង ស្ថិត​នៅ​ក្នុង​ក្រុង​កំពង់ចាម​ ខេត្ត​កំពង់ចាម។

តាមសម្ដីរបស់លោក ប៊ុន សុបិន្ត ជាប្រធានមណ្ឌលនិសិ្សតព្រះសហគមន៍កាតូលិកបានឲ្យដឹងថា មណ្ឌលនិសិ្សតបានបង្កើតកម្មវិធីនេះឡើងក្នុងគោលបំណង៣គឺ  ទី១​ រិះគិតពីគោលដៅជីវិត ទី២ ដឹងពីរបៀបជ្រើសរើសមុខវិជ្ជាដែលសមនឹងគោលដៅរបស់យុវសិស្ស និងទី៣ ត្រៀមខ្លួនបន្ត​ការ​សិក្សា​នៅសាកលវិទ្យាល័យទៅតាមជំនាញដែលខ្លួនស្រលាញ់។

តាមបទពិសោធន៍នៃការធ្វើកម្មវិធីកន្លងមក លោក សុបិន្តបានបន្ថែមទៀតថា កម្រិត​នៃ​ការ​ទទួល​បាន​ពត៌មាន​​ទាក់ទងទៅនឹងការជ្រើសរើសមុខវិជ្ជាបន្តការសិក្សានៅសាកល​វិទ្យាល័យ​របស់​សិស្សានុសិស្ស​នៅ​មាន​កម្រិតនៅឡើយ។ ដោយ​លោក​បាន​បញ្ជាក់ថា ពេលខ្លះ​សិស្សានុសិស្ស​សម្រេចចិត្តតាម​មិត្តភក្តិ និងក្រុមគ្រួសារ។

លោកបានបន្ថែមទៀតថា​ មណ្ឌលនិស្សិតចង់អោយប្អូនម្នាក់ៗ​ធ្វើតាម ​ឬដើរ​តាមក្ដីស្រមៃ​របស់ខ្លួន​ឯង​តាមរយៈលទ្ធភាព ចំណេះដឹង សមត្ថភាព ​និងអ្វីជា​ទេពកោសល្យ​​​​​​​​​​ដែលមាន​នៅក្នុង​ខ្លួន​។​

ជាមួយគ្នានេះ ចាន់ ចេក ​មានអាយុ២២ឆ្នាំជានិស្សិតឆ្នាំទី៣ផ្នែកអក្សរសាស្ត្រខ្មែរ​នៃសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញបាននិយាយថា មុននឹងជ្រើសរើសជំនាញនៅ​សាកល​វិទ្យាល័យ រឿងទីមួយគឺត្រូវជ្រើសរើស​ជំនាញ​ណាដែល​ស្រលាញ់​ចូលចិត្តនឹងមានសមត្ថភាពអាចសិក្សាបាន ហើយ​រឿងទីពីរ ត្រូវសម្លឹងមើលទៅលើទីផ្សារការងារក្នុងសង្គមសព្វថ្ងៃផងដែរ។

កម្មវិធី​តម្រង់ទិសសិក្សានេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពីថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០២២កន្លងទៅ។

ទន្ទឹមនឹងនោះ ផុន ដានី​ អាយុ១៩ឆ្នាំជានិស្សិតស្រីឆ្នាំទី៣ ផ្នែកធនាគារនិងហិរញ្ញវត្ថុនៃសាកល​វិទ្យាល័យ​ភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច បាននិយាយថា ដំបូងឡើយគឺត្រូវយល់ អំពី​ខ្លួនឯងជាមុនសិន ដោយត្រូវយល់ថាខ្លួនឯងពូកែនិងស្រលាញ់មុខវិជ្ជា​ណាមួយ ហើយនឹង​ជាពិសេស​សម្លឹង​​ទៅមើលកត្តាគ្រួសារអាចមានលទ្ធភាពជួយទៅលើការសិក្សារបស់យើងដែរទេ។

ដានីបានបញ្ជាក់ថា ​ភាសាបរទេស​​ជាផ្នែកមួយសំខាន់ក្នុងការសិក្សាតាមជំនាញឬមុខវិជ្ជានីមួយៗ ដែល​អាចបណ្ដាលអោយការសិក្សារបស់យើងកាន់តែមានភាពងាយស្រួល។

យុវសិស្ស ដុង សុធា អាយុ១៨ឆ្នាំស្នាក់ រៀនថ្នាក់ទី១២ និង​ស្នាក់នៅមណ្ឌលសិស្សអូររាំងឪ របស់​ព្រហសហគមន៍កាតូលិក​ បាននិយាយថា កម្មវិធីនេះ​ជួយ​គាត់មានភាពក្លាហានហ៊ាន​សម្រេចចិត្តជ្រើសរើសមុខវិជ្ជាសិក្សា​ដោយ​​មិន​ចាំបាច់ជ្រើសរើសតាមគ្រួសារឬមិត្តភក្តិនោះទេ និងហ៊ានដាក់គោលដៅ​សម្រាប់​​អនាគត​និងស្គាល់ពីសមត្ថភាពដែលមាននៅក្នុងខ្លួនម្នាក់ៗ។

ស្របពេលជាមួយគ្នានេះ យុវតី ស៊ុន សៀងថៃ ​មានអាយុ១៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២  មកពីព្រះសហគមន៍ចម្លាក់ បាននិយាយថា ការចែក​រំលែកពី​សិស្ស​ច្បង​ដែល​មាន​បទពិសោធ​ គឺបានបង្ហាញ​ផ្លូវ​មួយ ដែលត្រួសត្រាយអោយប្អូនម្នាក់ៗយល់ពីរបៀបសិក្សានៅសាកលវិទ្យាល័យ របៀប​ស្រាវជ្រាវ​ឯកសារតាមប្រព័ន្ធអ៊ីនធើណេត និងបានជំរុញលើកទឹកចិត្តដល់ប្អូនៗឱ្យមានចិត្ត​ក្លាហាន តស៊ូ ហើយនឹងត្រូវតែខិតខំជំនះ ទោះ​បីជាមាន​បញ្ហា​ឬ​ជួប​ឧបសគ្គ​បន្តិច​បន្តួច​ កុំងាយ​នឹង​បោះបង់ ត្រូវព្យាយាមស្វែងរកនូវអ្វីដែលខ្លួនឯងចង់បាននិងត្រឹមត្រូវ។

តាមកាលបរិច្ឆេទដែលក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុបនៅឆ្នាំនេះ គឺនៅថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ២០២២ខាង​មុខ​នេះ៕

ដោយ​ចាន់ ម៉ានុត

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email