សិស្សានុសិស្សឈ្វេងយល់បន្ថែមអំពី មុខវិជ្ជាសិក្សានៅសាកលវិទ្យាល័យ
យុវសិស្សវិទ្យាល័យរបស់ព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម ប្រមាណជា៨០នាក់ បានចូលរួមក្នុងកម្មវិធីតម្រង់ទិសសិក្សាដែលរៀបចំដោយមណ្ឌលនិស្សិតព្រះសហគមន៍កាតូលិក ដើម្បីយល់ដឹងបន្ថែមអំពីមុខវិជ្ជាដែលត្រូវជ្រើសរើសសិក្សានៅសកលវិទ្យាល័យ។ កម្មវិធីនេះត្រូវបានរៀបចំឡើងនៅព្រះសហគមន៍កំពង់ចាមក្រុង ស្ថិតនៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។ តាមសម្ដីរបស់លោក ប៊ុន សុបិន្ត ជាប្រធានមណ្ឌលនិសិ្សតព្រះសហគមន៍កាតូលិកបានឲ្យដឹងថា មណ្ឌលនិសិ្សតបានបង្កើតកម្មវិធីនេះឡើងក្នុងគោលបំណង៣គឺ ទី១ រិះគិតពីគោលដៅជីវិត ទី២ ដឹងពីរបៀបជ្រើសរើសមុខវិជ្ជាដែលសមនឹងគោលដៅរបស់យុវសិស្ស និងទី៣ ត្រៀមខ្លួនបន្តការសិក្សានៅសាកលវិទ្យាល័យទៅតាមជំនាញដែលខ្លួនស្រលាញ់។ តាមបទពិសោធន៍នៃការធ្វើកម្មវិធីកន្លងមក លោក សុបិន្តបានបន្ថែមទៀតថា កម្រិតនៃការទទួលបានពត៌មានទាក់ទងទៅនឹងការជ្រើសរើសមុខវិជ្ជាបន្តការសិក្សានៅសាកលវិទ្យាល័យរបស់សិស្សានុសិស្សនៅមានកម្រិតនៅឡើយ។ ដោយលោកបានបញ្ជាក់ថា ពេលខ្លះសិស្សានុសិស្សសម្រេចចិត្តតាមមិត្តភក្តិ និងក្រុមគ្រួសារ។ លោកបានបន្ថែមទៀតថា មណ្ឌលនិស្សិតចង់អោយប្អូនម្នាក់ៗធ្វើតាម ឬដើរតាមក្ដីស្រមៃរបស់ខ្លួនឯងតាមរយៈលទ្ធភាព ចំណេះដឹង សមត្ថភាព និងអ្វីជាទេពកោសល្យដែលមាននៅក្នុងខ្លួន។ ជាមួយគ្នានេះ ចាន់ ចេក មានអាយុ២២ឆ្នាំជានិស្សិតឆ្នាំទី៣ផ្នែកអក្សរសាស្ត្រខ្មែរនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបាននិយាយថា មុននឹងជ្រើសរើសជំនាញនៅសាកលវិទ្យាល័យ រឿងទីមួយគឺត្រូវជ្រើសរើសជំនាញណាដែលស្រលាញ់ចូលចិត្តនឹងមានសមត្ថភាពអាចសិក្សាបាន ហើយរឿងទីពីរ ត្រូវសម្លឹងមើលទៅលើទីផ្សារការងារក្នុងសង្គមសព្វថ្ងៃផងដែរ។ កម្មវិធីតម្រង់ទិសសិក្សានេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២កន្លងទៅ។ ទន្ទឹមនឹងនោះ ផុន ដានី អាយុ១៩ឆ្នាំជានិស្សិតស្រីឆ្នាំទី៣ ផ្នែកធនាគារនិងហិរញ្ញវត្ថុនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច បាននិយាយថា ដំបូងឡើយគឺត្រូវយល់ អំពីខ្លួនឯងជាមុនសិន ដោយត្រូវយល់ថាខ្លួនឯងពូកែនិងស្រលាញ់មុខវិជ្ជាណាមួយ ហើយនឹងជាពិសេសសម្លឹងទៅមើលកត្តាគ្រួសារអាចមានលទ្ធភាពជួយទៅលើការសិក្សារបស់យើងដែរទេ។ ដានីបានបញ្ជាក់ថា ភាសាបរទេសជាផ្នែកមួយសំខាន់ក្នុងការសិក្សាតាមជំនាញឬមុខវិជ្ជានីមួយៗ ដែលអាចបណ្ដាលអោយការសិក្សារបស់យើងកាន់តែមានភាពងាយស្រួល។ …
សិស្សានុសិស្សឈ្វេងយល់បន្ថែមអំពី មុខវិជ្ជាសិក្សានៅសាកលវិទ្យាល័យ Read More »