លោក​បូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី ជំរុញ​​គ្រីស្ត​បរិស័ទ យក​គំរូ​របស់​សន្តបុគ្គល

«បង​ប្អូន​ជា​ជន​ដ៏​វិសុទ្ធ ហើយ​ភាព​ដ៏​វិសុទ្ធ​របស់​យើង​មក​ពី​ជំនឿ​របស់​យើង មក​ពី​ព្រះអំណោយ​ទាន​របស់​ព្រះជាម្ចាស់ ដែល​បាន​ប្រទាន​ឲ្យ​យើង។ យើង​ទទួល​បាន​ភាព​ដ៏​វិសុទ្ធ​នោះ ដោយ​គ្មាន​ការ​ចំណាយ ទទួល​បាន​នៅ​ពេល​យើង​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក។» នេះជា​ប្រសាសន៍​របស់​លោក​​បូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី បូជាចារ្យទទួល​ខុស​ត្រូវ​មណ្ឌល​សកម្មភាព​ភ្នំពេញខាង​ជើង បាន​ណែនាំ​គ្រីស្ត​បរិស័ទ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​រស់​នៅ​របស់​ខ្លួន ដោយ​យក​គំរូ​តាម​សន្តបុគ្គល​ដែល​ពួកគាត់​ទទួល​បាន​ក្នុងពេល​ទទួល​អគ្គសញ្ញា​នានា។

លោកបូជាចារ្យ​មានប្រសាសន៍នេះ ក្នុងឱកាសបុណ្យ​​ព្រះសហគមន៍​គោរព​សន្តបុគ្គល​ នៅព្រះសហគមន៍​សន្ត​យ៉ូសែប ផ្សារតូច កាល​ពី​ថ្ងៃទី​៦ ខែ​វិចិ្ឆកា ឆ្នាំ​២០២២ ដោយ​មាន​គ្រីស្ត​បរិស័ទ​ចូល​រួម​យ៉ាងកុះករ។

លោក​បូជាចារ្យ​បាន​បន្ថែម​ទៀតថា ថា ការ​គោរព​សន្តសន្តី​បុគ្គល គឺ​មិន​មែន​ជា​ការ​គោរព​ព្រះ​ទេ តែ​ជា​ការ​គោរព​មនុស្ស​ដែល​មាន​គុណ​ធម៌​ខ្ពស់ ដែល​ជួយ​យើង ដែល​តែង​តែ​អធិដ្ឋាន​សម្រាប់​យើង និង​ជា​អ្នក​នាំ​ផ្លូវ​យើង។

តាម​ការ​លើក​ឡើង​របស់​យុវជន រ៉ាវី សុភារ៉ុង ជា​យុវជន​នៅ​ព្រះសហគមន៍​កាតូលិក​សន្តយ៉ូសែប ផ្សារតូច បាន​បញ្ជាក់​ថា ការ​រស់​នៅ​តាម​គំរូ​របស់​សន្ត​​បុគ្គល គឺ​ជា​ការ​ល្អ​ប្រសើរ​បំផុត។ ដោយសារ  ​គ្រីស្ត​បរិស័ទ​ត្រូវ​តែ​មាន​បុគ្គលនៃជំនឿ​​ម្នាក់​ដែល​ជា​គំរូ​ឲ្យ​យើង​ដើរ​តាម។

សុភារ៉ុង មាន​សន្តប៉ូល​ជា​គំរូនៃ​ជំនឿ​របស់​លោក​ ក្នុងការប្រកាស​ដំណឹង​ល្អ​របស់​ព្រះជាម្ចាស់​។ គាត់​បាន​ឲ្យដឹងថា ការ​រស់​នៅ​ជា​គ្រីស្ត​បរិស័ទ មិន​មែន​រស់​នៅ​តែ​ក្នុង​ព្រះសហគមន៍​តែ​ប៉ុណ្ណោះ​ទេ គឺ​យើង​ត្រូវ​តែ​ចេញ​ទៅ​ខាង​ក្រៅ ដើម្បី​ប្រកាស​ដំណឹង​ល្អ ដោយ​មិន​មាន​ការ​ស្ទាក់ស្ទើរ។

ទោះបីជាមិនសូវ​មាន​ទ្រព្យសម្បត្តិច្រើន​ដើម្បីចែករំលែក​ក៏ដោយ យុវតី លឹម ស្រ៊ាវយ៉ា ដែល​ជា​គ្រីស្ត​បរិស័ទ​នៃ​ព្រះសហគមន៍​សន្ត​យ៉ូសែប ផ្សារតូច បាន​ប្រាប់​ថា នាង​រស់​នៅ​តាម​របៀប​របស់​សន្តី អាកាតា ជា​មនុស្ស​ស្រី​ម្នាក់​ដែល​មិន​ចាញ់​ការ​ល្បួង និង​ជា​កូន​អ្នក​មាន ដែល​តែងតែ​​​លះ​បង់​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ដែល​គាត់​មាន ដើម្បី​ដើរ​តាម​ព្រះយេស៊ូ។

ស្រ៊ាវយ៉ា បន្ត​ថាដោយសារ​គំរូ​របស់​​សន្តី​​អាកាតា នាំ​ឲ្យ​នាង​​ចេះ​ចែក​នូវ​សេចក្ដី​ស្រឡាញ់ ជួយ​អ្នក​ក្រីក្រ និង​លើក​ទឹក​ចិត្ត​មិត្ត​ភក្ភិ​របស់​នាង​គ្រប់​ពេល ហើយ​នាង​ក៏មិន​ដែល​ភ្លេច​​​យក​ពេល​វេលា​ផ្ទាល់​ខ្លួន​ជួប​ជា​មួយ​ព្រះជាម្ចាស់​ដោយ​ការ​អធិដ្ឋានផងដែរ។

ព្រះសហគមន៍កាតូលិក​បាន​ប្រារព្ធ​បុណ្យ​គោរព​សន្ត​បុគ្គល​ទាំងឡាយ​នៅ​ដើម​ខែ​វិច្ឆិកា​ជា​រៀងរាល់​ឆ្នាំ​។

សន្តបុគ្គល​ជា​គ្រីស្ត​បរិស័ទ​ដែល​បាន​រស់លើ​ផែនដីនេះ ហើយ​បាន​ផ្ញើជីវិត​ទាំង​ស្រុង​​លើ​ព្រះជាម្ចាស់ ដោយ​ប្រព្រឹត្តកិច្ច​ការនានា​ដើម្បីប្រកាស​ដំណឹងល្អ​របស់​ព្រះអង្គ។ ក្នុង​ចំណោម​សន្ត​បុគ្គល​ដែល​ព្រះសហគមន៍​ទទួល​ស្គាល់ មាន​ចាស់ មាន​ក្មេង មាន​បុរស មាន​ស្ដ្រី មាន​អ្នក​មាន មាន​អ្នក​ក្រ មាន​គ្រីស្ដ​បរិស័ទ​ធម្មតា មាន​គ្រីស្ត​បរិស័ទ​ដែល​បំពេញ​មុខងារ​នៅ​ក្នុង​ព្រះសហគមន៍ ជា​គ្រហស្ត​និង​អ្នកបួស មាន​ព្រះមហាក្សត្រ មាន​រាស្ត្រ​សាមញ្ញ មាន​អ្នក​មាន​គ្រួសារ និង​មាន​បុព្វជិត​ជាដើម តែ​សន្ត​បុគ្គល​ទាំង​នោះ​បាន​រួម​រស់​ជា​មួយ​ព្រះគ្រីស្ត៕

ដោយ សុង គឹមហេង

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email