លោកបូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី ជំរុញគ្រីស្តបរិស័ទ យកគំរូរបស់សន្តបុគ្គល
«បងប្អូនជាជនដ៏វិសុទ្ធ ហើយភាពដ៏វិសុទ្ធរបស់យើងមកពីជំនឿរបស់យើង មកពីព្រះអំណោយទានរបស់ព្រះជាម្ចាស់ ដែលបានប្រទានឲ្យយើង។ យើងទទួលបានភាពដ៏វិសុទ្ធនោះ ដោយគ្មានការចំណាយ ទទួលបាននៅពេលយើងទទួលអគ្គសញ្ញាជ្រមុជទឹក។» នេះជាប្រសាសន៍របស់លោកបូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី បូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពភ្នំពេញខាងជើង បានណែនាំគ្រីស្តបរិស័ទឲ្យយកចិត្តទុកដាក់នឹងការរស់នៅរបស់ខ្លួន ដោយយកគំរូតាមសន្តបុគ្គលដែលពួកគាត់ទទួលបានក្នុងពេលទទួលអគ្គសញ្ញានានា។