កសាង​សុខ​សន្តិភាព​តាម​គំរូ​មរណៈ​សាក្សី

អភិបូជា​រំលឹកលោកឪពុកត្រឿង ប៊ូយៀប

ធ្វើ​នៅ​ព្រះសហគមន៍​ផ្លូវត្រី

ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២២

អត្ថបទ​ទី១៖ ទុតិយកថា ២៦,១៦-១៩
ព្រះ‌អម្ចាស់​យល់​ព្រម​ទទួល​អ្នក​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ផ្ទាល់។ ទក ២៦,១៨
ដំណឹងល្អ៖ ម៉ាថាយ ៥,៤៣-៤៨
សូម្បី​តែ​អ្នក​ទារ​ពន្ធ*​ក៏​ចេះ​ស្រឡាញ់​គ្នា​គេ​ដែរ។ មថ ៥,៤៦

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ ដែល​យើង​ជួប​ជុំ​គ្នា​ដើម្បី​នឹក​រលឹក​ដល់​លោក​ឪពុក ហ្វ្រង់ស្វ័រ​សាវីយ៉េ យៀប ជា​បូជាចារ្យ​ទទួល​ខុស​ត្រូវ​ព្រះសហគមន៍​ផ្លូវ​ត្រី​យើង​នៅ​ឆ្នាំ​១៩២៤។ មាន​ន័យ​ថា ព្រះសហគមន៍​របស់​យើង​ជា​ព្រះសហគមន៍​ចាស់​ហើយ ព្រះសហគមន៍​របស់​យើង​ជា​ព្រះសហគមន៍​ដែល​មាន​គ្រីស្ត​បរិស័ទ​ពី​ដើម។ ដែល​បាន​ចាប់​ផ្តើម​សាប​ព្រោះ​នៅ​លើ​ទឹក​ដី​របស់​យើង ដើម្បី​ណែនាំ​ឱ្យ​ជីវិត​បាន​រីក​ចម្រើន ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​អាច​មាន​ផ្លែ​ដ៏​ពិត​ប្រាកដ​មែន។

បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​នៅ​ខាង​កើត​នៃ​ទន្លេ​មេគង្គ យើង​មាន​បី​កន្លែង​ពិសេស ទី​មួយ​មាន​ផ្លូវ​ត្រី យើង​នឹក​រលឹក​ដល់​លោក​ឪពុក​យៀប ដែល​បាន​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​ច្រើន​សម្រាប់​ប្រជាជន​មួយ​ចំនួន ទាំង​ពុទ្ធ​បរិស័ទ ទាំង​គ្រីស្ត​បរិស័ទ។ ជា​ពិសេស នៅ​ប្រទេស​វៀតណាម ហើយ​នៅ​កន្លែង​យើង​ក៏​យើង​មាន​ផ្លែ​នៅ​ក្នុង​ជីវិត​របស់​យើង​ដែរ។ ទី​ពីរ ព្រះសហគមន៍​សន្ត​សិលា ពោធិ៍ធំ ក៏​ជា​កន្លែង​មួយ​ពិសេស​ដែរ ជា​ព្រះសហគមន៍​កំណើត​របស់​លោក​អភិបាល ឆ្មារ សាឡាស់ លោក​ឪពុក ឆ្មារ សាឡឹម។ ជា​មរណៈ​សាក្សី ដែល​បាន​សុខ​ចិត្ត​លះ​បង់​អ្វីៗ​ទាំង​អស់ នៅ​ប្រទេស​កម្ពុជា​ក្នុង​សម័យ​ប៉ុល​ពត ជីវិត​របស់​ពួក​គាត់​ក៏​បាន​ធ្លាក់​នៅ​ក្នុង​ដី ដើម្បី​ទៅ​ជា​ពូជ​ដែល​មាន​ផ្លែ​យ៉ាង​ច្រើន ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​គម្ពីរ​ដំណឹង​ល្អ​អំបាញ់​មិញ។ ទី​បី ព្រះសហគមន៍​ក្សត្រី​នៃ​សន្តិភាព អរិយក្សត្រ ជា​កន្លែង​ព្រះនាង​ម៉ារី​នៃ​ទន្លេ​មេគង្គ ព្រះនាង​ម៉ារី​ទី​១​យើង​រក​ឃើញ​នៅ​ឆ្នាំ​២០០៨ ព្រះនាង​ម៉ារី​ទី​២​យើង​រក​ឃើញ​នៅ​ឆ្នាំ​២០១២។

ដូច្នេះ ពេល​យើង​មើល​តាម​ផ្លូវ​ខាង​កើត​ទន្លេ​មេគង្គ ជា​កន្លែង​ដែល​ព្រះអាទិត្យ​រះ ជា​កន្លែង​ដែល​យើង​នឹក​រលឹក​ដល់​ព្រះយេស៊ូ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ ព្រះយេស៊ូ​ដែល​ជា​ពន្លឺ ព្រះយេស៊ូ​ដែល​ជា​ព្រះអាទិត្យ​ដើម្បី​បំភ្លឺ​ពិភព​លោក ណែនាំ​ឱ្យ​យើង​អាច​ទទួល​កម្លាំង​យ៉ាង​ច្រើន​ដើម្បី​រីក​ចម្រើន​។ មិន​មែន​រីក​ចម្រើន​នៅ​ក្នុង​ការ​រក​ស៊ី មិន​មែន​រីក​ចម្រើន​នៅ​ក្នុង​ទ្រព្យ​សម្បត្តិ ប៉ុន្តែ​អ្វី​ដែល​សំខាន់​មិន​មែន​ឱ្យ​យើង​រក​ស៊ី​តាម​លោកិយ៍។ លោក​យៀប នៅ​ក្នុង​ជីវិត​របស់​គាត់​បាន​បម្រើ​ព្រះជាម្ចាស់ បាន​បម្រើ​ព្រះសហគមន៍ បាន​ស្រឡាញ់​សន្តី​ម៉ារី បាន​ស្រឡាញ់​សន្ត​យ៉ូសែប នេះ​ជា​អ្វី​ដែល​សំខាន់​បំផុត​នៅ​ក្នុង​ជីវិត​របស់​យើង។ ជា​ពិសេស នៅ​ក្នុង​រដូវ​អប់រំ​ពិសេស យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ឱ្យ​យើង​ផ្ទាល់​ខ្លួន​ភ្ជាប់​ជា​មួយ​ព្រះជាម្ចាស់ យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ឱ្យ​យើង​អាច​ទទួល​រង្វាន់​នៅ​ស្ថាន​បរម​សុខ។ រង្វាន់​នៅ​ស្ថាន​បរម​សុខ មិន​មែន​សម្រាប់​តែ​អ្នក​មាន​ដែល​មាន​ឋានៈ មិន​មែន​សម្រាប់​តែ​អ្នក​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន គឺ​សម្រាប់​មនុស្ស​សុចរិត។ មាន​ន័យ​ថា មនុស្ស​ដែល​ធ្វើ​អំពើ​ល្អ ដោយ​រស់​នៅ​ស្រប​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ យើង​មាន​សន្ត​យ៉ូសែប សន្ត​យ៉ូហាន​បាទីស្ទ លោក​តា​អប្រាហាំ…។

ថ្ងៃ​នេះ យើង​ចូល​រួម​នៅ​ក្នុង​អភិបូជា​នេះ​ដើម្បី​បំពេញ​សេចក្តី​សង្ឃឹម​របស់​យើង តាមរយៈ​លោក​យៀប តាមរយៈ​លោក​ឆ្មារ សាឡាស់ និង​ឆ្មារ សាឡឹម តាម​រយៈ​ព្រះនាង​ម៉ារី​នៃ​ទន្លេ​មេគង្គ ដើម្បី​ឱ្យ​យើង​ទៅ​ជា​មនុស្ស​សុចរិត។ មាន​ន័យ​ថា ជា​មនុស្ស​ម្នាក់​ដែល​បាន​ខិត​ខំ​នៅ​ក្នុង​ជីវិត​សាមញ្ញ​ធម្មតា រស់​នៅ​ជា​មួយ​គ្រួសារ​យើង នៅ​ក្នុង​ព្រះសហគមន៍​យើង នៅ​ក្នុង​សង្គម​យើង នៅ​ក្នុង​សេច​ក្តី​សុខ​ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស។ នៅ​ពេល​យើង​និយាយ​អំពី​សេចក្តី​សុខ យើង​ត្រូវ​តែ​មើល​ឃើញ​សង្រ្គាម​ដែល​កំពុង​កើត​ឡើង​នៅ​ទ្វីប​អឺរ៉ុប យើង​ជា​ពិភព​តែ​មួយ​ដែល​ត្រូវ​តែ​ព្រួយ​បារម្ភ។ យើង​ខ្លាច​សង្រ្គាម​រវាង​អ៊ុយក្រែន និង​រុស្ស៊ី ក្លាយ​ជា​សង្រ្គាម​លោក​លើក​ទី​៣ សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ ជា​ពេល​វេលា​ដើម្បី​អធិដ្ឋាន។ ពី​ម្សិល​មិញ អ្នក​ដឹក​នាំ​ទាំង​២៧​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប បាន​ប្រជុំ​គ្នា​ហើយ​ចេញ​សេចក្តី​សម្រេច​រួម​មួយ គឺ​ជួយ​ឧបត្ថម្ភ ១​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ទិញ​អាវុធ​សម្រាប់​អ៊ុយក្រែន។

ដូច្នេះ សូម​បង​ប្អូន​អធិដ្ឋាន​ទូល​អង្វរ​ទាំង​ព្រះនាង​ម៉ារី ទាំង​សន្ត​យ៉ូសែប ទាំង​លោក​យៀប ទាំង​ឆ្មារ​សាឡាស់ ទាំង​ឆ្មារ​សាឡឹម និង​សន្ត​សន្តី​ទាំង​អស់​នៅ​ស្ថាន​បរម​សុខ ដើម្បី​ឱ្យ​យើង​បញ្ចប់​សង្រ្គាម​បន្ទាន់ ឱ្យ​មនុស្ស​យើង​ចេះ​មើល​ឃើញ​បញ្ហា​ដែល​កំពុង​កើត​ឡើង។ គេ​ថា​មាន​ប្រហែល ៥​លាន​នាក់ ដែល​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​អ៊ុយក្រែន ទៅ​ប្រទេស​នា​នា ដើម្បី​គេច​ពី​សង្រ្គាម។ ថ្ងៃ​នេះ ជា​ពេល​វេលា​ដើម្បី​ស្តាប់​ព្រះបន្ទូល​ព្រះជាម្ចាស់​ថែម​ទៀត ដើម្បី​អធិដ្ឋាន​ថែម​ទៀត ដើម្បី​កែ​ប្រែ​ចិត្ត​គំនិត​ថែម​ទៀត។ អធិដ្ឋាន​សម្រាប់​អ្នក​ដែល​ដឹក​នាំ​ប្រទេស​ទាំង​អស់​នៅ​ក្នុង​ពិភព​លោក ដើម្បី​ឱ្យ​យើង​ទាំង​អស់​គ្នា​មាន​គោល​ដៅ​តែ​មួយ គឺ​កសាង​សុខ​សន្តិភាព។ កសាង​សុខ​សន្តិភាព កុំ​ឱ្យ​គ្រាន់​តែ​ជា​ពាក្យ​ដែល​យើង​និយាយ​ចេញ​ពី​បបូរ​មាត់​របស់​យើង ឱ្យ​យើង​អនុវត្ត​យ៉ាង​ជាក់​ស្តែង​នៅ​ក្នុង​គ្រួសារ​យើង នៅ​ក្នុង​ព្រះសហគមន៍​យើង នៅ​ក្នុង​ជីវិត​របស់​យើង នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង​ផ្ទាល់។

រដូវ​អប់រំ​ពិសេស ជា​ពេល​វេលា​ពិសេស​ដើម្បី​កសាង​សុខ​សន្តិភាព ដើម្បី​កសាង​សេចក្តី​សុខ​សាន្ត​ដ៏​ពិត​ប្រាកដ​នៅ​ក្នុង​ជីវិត​របស់​យើង​ផ្ទាល់។ ដោយ​សង្ឃឹម​ថា នៅ​ពេល​យើង​មាន​សេចក្តី​សុខ យើង​ចែក​រំលែក​សេចក្តី​សុខ​នេះ​ដល់​បង​ប្អូន​ឯទៀតៗ ឱ្យ​យើង​ណែនាំ​បង​ប្អន​ទាំង​អស់​អាច​រួម​រស់​នៅ​ក្នុង​សុខដុមរមនា​ដែល​ចេះ​យល់​ចិត្ត​គ្នា។ ដោយសារ ប្រភព​នៃ​សង្រ្គាម ប្រភព​នៃ​ការ​ជំទាស់ គឺ​ការ​មិន​យល់​ចិត្ត​គ្នា មាន​ការ​ច្រណែន ចិត្ត​លោភ​លន់។ តើ​យើង​ច្រណែន​គេ​ដោយសារ​គេ​ជា​មនុស្ស​សុចរិត​ឬ​យ៉ាង​ណា? តើ​យើង​ច្រណែន​គេ​ដោយសារ​គេ​ធ្វើ​អំពើ​ល្អ​មែន​ទេ? តើ​យើង​ច្រណែន​គេ​ដោយសារ​គេ​ចេះ​ស្រឡាញ់​បង​ប្អូន​ឯ​ទៀតៗ​ឬ? យើង​ចេះ​តែ​ច្រណែន​អំពី​ទ្រព្យ​សម្បត្តិ​របស់​គេ ច្រណែន​អំពី​អ្វី​ដែល​គេ​មាន​នៅ​ក្នុង​លោកិយ៍។ នៅ​ពេល​គេ​ពោរពេញ​ដោយ​សេចក្តី​ស្រឡាញ់ ពោរពេញ​ដោយ​អំពើ​ល្អ​នៅ​ក្នុង​ដួង​ចិត្ត យើង​មិន​ត្រូវ​ការ​ច្រណែន​គេ​ទេ។ ឱ្យ​យើង​ទៅ​ជា​មនុស្ស​សុចរិត​ដូច​លោក​យៀប ដូច​គាត់​ដែល​បាន​ធ្វើ​តាម​ព្រះហឫទ័យ​ព្រះជាម្ចាស់ ដូច​គាត់​យើង​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ ឱ្យ​យើង​មាន​ចិត្ត​លោភ​លន់​តាម​របៀប​សន្ត​ប៉ូល គាត់​គ្មាន​ចិត្ត​លោភ​លន់​តាម​លោកិយ៍ ប៉ុន្តែ​គាត់​មាន​ចិត្ត​លោភ​លន់​ដើម្បី​ឱ្យ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ កើត​ជា​រូប​រាង​នៅ​លើ​ផែនដី​សព្វ​ថ្ងៃ។ ចិត្ត​លោភ​លន់ ដើម្បី​ឱ្យ​ព្រះសហគមន៍​រីក​ចម្រើន​នៅ​ក្នុង​សេចក្តី​ស្រឡាញ់ ដោយ​រស់​នៅ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់។ នេះ​មាន​ប្រយោជន៍​មែន​ទែន សម្រាប់​ជីវិត​របស់​យើង​នៅ​លើ​ផែនដី​នេះ សម្រាប់​ជីវិត​របស់​បង​ប្អូន​កូន​ចៅ​យើង និង​សម្រាប់​ជីវិត​របស់​យើង​នៅ​ស្ថាន​បរម​សុខ។

បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​អធិដ្ឋាន​តាមរយៈ​លោក​យៀប តាមរយៈ​ព្រះនាង​ម៉ារី​នៃ​ទន្លេ​មេគង្គ ដើម្បី​ឱ្យ​ជីវិត​របស់​យើង​ទៅ​ជា​ជីវិត​ថ្មី​នៅ​ក្នុង​រដូវ​៤០​ថ្ងៃ​នេះ ដើម្បី​ឱ្យ​យើង​រួម​រស់​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ ឱ្យ​យើង​ទៅ​ជា​មនុស្ស​សុចរិត។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

សាលាសន្តឡាសាលពោធិ៍ធំពង្រីកបេសកកម្មអប់រំកុមារ

នាព្រឹកថ្ងៃទី៣០​ ខែតុលាលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ​ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ​ បានអញ្ជើញជាអធិបតីក្នុងពីធីបាចទឹកព្រះពរ និងសម្ពោធអគារសិក្សាថ្មីសន្តឡាសាលពោធិ៍ធំ​ ​ដែលទទួល​ខុស​ត្រូវ​ដោយ​ក្រុម​បព្វជិត​​ឡាសាល មានទីតាំងក្នុងភូមិពោធិ៍ធំ​ សង្កាត់​អរិយក្សត្រ ក្រុងអរិយក្សត្រ​ ខេត្តកណ្តាល។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកបូជាចារ្យ​ បងប្រុស​ បងស្រី​ តំណាងអាជ្ញាធរដែនដី​ សិស្សានុសិស្ស​ អាណាព្យាបាល​ យ៉ាងច្រើនកុះករ​។ មានប្រសាសន៍​សំណេះសំណាលក្នុងពិធីកាត់ខ្សែបូ លោកអភិបាលអូលីវីយ៉េ លើកឡើងថា នៅទីនេះមាតាបិតាមានសំណាងណាស់ ដោយសារកូនៗរៀននៅសាលាដ៏ល្អ មានការអប់រំដ៏ល្អមិនគិតថ្លៃ។ លោកក៏បានថ្លែងអំណរគុណដល់​ក្រុម​បព្វជិត​ឡាសាល

សិស្សនៃ​វិទ្យាល័យសន្តហ្រ្វង់ស្វ័រ ចំនួន​៨នាក់​ ទទួលបាន​និទ្ទេស A ពីការ​​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

សិស្សថ្នាក់ទី១២ ជំនាន់ទី១៩ ឆ្នាំ​សិក្សា​២០២៣-២០២៤ ចំនួន​៨ នាក់របស់​សាលា​ចំណេះទូទៅ​សន្តហ្វ្រង់ស្វ័រ ទទួល​បាននិទ្ទេសA ក្នុង​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នេះ​បើ​យោង​តាម​លទ្ធផល​ដែល​បាន​បូកសរុប​ដោយ​សាលាផ្ទាល់។ លោកអូលីវីយ៉េ ជ្មីតហស្លេ ជា​ស្ថាបនិក និង​ជា​អភិបាល​ព្រះសហគមន៍កាតូលិកភូមិភាគ​ភ្នំពេញ​មានប្រសាសន៍ថា ក្នុងឆ្នាំនេះ សាលា​មាន៨នាក់ជាប់និទ្ទេសA  ស្មើនឹង២២,២២​ភាគរយនៃសិស្ស៣៦នាក់។ លោក​ថា «នេះ​ជាមោទនភាពរបស់ព្រះសហគមន៍កាតូលិកដែលបានបង្កើតគ្រឹះស្ថានអប់រំ​ដ៏ល្អបំផុត ដែលមានលទ្ធផលប្រហែលជាទទួលបាន លេខមួយនៅទូទាំងប្រទេស ដែលមាននិទ្ទេសA ច្រើនដូចនេះ។» លោក​បញ្ជាក់ថា ជោគជ័យនេះបាន​ដោយសារតែសិស្សសាលារបស់យើងសព្វថ្ងៃ ទទួលការអប់រំពីព្រះសហគមន៍កាតូលិកតាំងពីមត្តេយ្យសិក្សា

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

Subscribe to our newsletter

Don't miss new updates on your email