កសាង​សុខ​សន្តិភាព​តាម​គំរូ​មរណៈ​សាក្សី

អភិបូជា​រំលឹកលោកឪពុកត្រឿង ប៊ូយៀប ធ្វើ​នៅ​ព្រះសហគមន៍​ផ្លូវត្រី ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២២ អត្ថបទ​ទី១៖ ទុតិយកថា ២៦,១៦-១៩ព្រះ‌អម្ចាស់​យល់​ព្រម​ទទួល​អ្នក​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ផ្ទាល់។ ទក ២៦,១៨ដំណឹងល្អ៖ ម៉ាថាយ ៥,៤៣-៤៨សូម្បី​តែ​អ្នក​ទារ​ពន្ធ*​ក៏​ចេះ​ស្រឡាញ់​គ្នា​គេ​ដែរ។ មថ ៥,៤៦ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ដែល​យើង​ជួប​ជុំ​គ្នា​ដើម្បី​នឹក​រលឹក​ដល់​លោក​ឪពុក ហ្វ្រង់ស្វ័រ​សាវីយ៉េ យៀប ជា​បូជាចារ្យ​ទទួល​ខុស​ត្រូវ​ព្រះសហគមន៍​ផ្លូវ​ត្រី​យើង​នៅ​ឆ្នាំ​១៩២៤។ មាន​ន័យ​ថា ព្រះសហគមន៍​របស់​យើង​ជា​ព្រះសហគមន៍​ចាស់​ហើយ ព្រះសហគមន៍​របស់​យើង​ជា​ព្រះសហគមន៍​ដែល​មាន​គ្រីស្ត​បរិស័ទ​ពី​ដើម។ ដែល​បាន​ចាប់​ផ្តើម​សាប​ព្រោះ​នៅ​លើ​ទឹក​ដី​របស់​យើង ដើម្បី​ណែនាំ​ឱ្យ​ជីវិត​បាន​រីក​ចម្រើន ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​អាច​មាន​ផ្លែ​ដ៏​ពិត​ប្រាកដ​មែន។ បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​នៅ​ខាង​កើត​នៃ​ទន្លេ​មេគង្គ យើង​មាន​បី​កន្លែង​ពិសេស ទី​មួយ​មាន​ផ្លូវ​ត្រី យើង​នឹក​រលឹក​ដល់​លោក​ឪពុក​យៀប ដែល​បាន​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​ច្រើន​សម្រាប់​ប្រជាជន​មួយ​ចំនួន ទាំង​ពុទ្ធ​បរិស័ទ ទាំង​គ្រីស្ត​បរិស័ទ។ ជា​ពិសេស នៅ​ប្រទេស​វៀតណាម ហើយ​នៅ​កន្លែង​យើង​ក៏​យើង​មាន​ផ្លែ​នៅ​ក្នុង​ជីវិត​របស់​យើង​ដែរ។ ទី​ពីរ ព្រះសហគមន៍​សន្ត​សិលា ពោធិ៍ធំ ក៏​ជា​កន្លែង​មួយ​ពិសេស​ដែរ ជា​ព្រះសហគមន៍​កំណើត​របស់​លោក​អភិបាល ឆ្មារ សាឡាស់ លោក​ឪពុក ឆ្មារ សាឡឹម។ ជា​មរណៈ​សាក្សី ដែល​បាន​សុខ​ចិត្ត​លះ​បង់​អ្វីៗ​ទាំង​អស់ នៅ​ប្រទេស​កម្ពុជា​ក្នុង​សម័យ​ប៉ុល​ពត ជីវិត​របស់​ពួក​គាត់​ក៏​បាន​ធ្លាក់​នៅ​ក្នុង​ដី ដើម្បី​ទៅ​ជា​ពូជ​ដែល​មាន​ផ្លែ​យ៉ាង​ច្រើន ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​គម្ពីរ​ដំណឹង​ល្អ​អំបាញ់​មិញ។ ទី​បី …

កសាង​សុខ​សន្តិភាព​តាម​គំរូ​មរណៈ​សាក្សី Read More »