សម្តែង​សិល្បៈដើម្បីប្រកាសដំណឹងល្អ​

កុមារ​​និង​យុវជន​ជាង​១០០នាក់​​មក​ពី​មណ្ឌល​សកម្មភាព​ចំនួន​៨​ក្នុងភូមិភាគ​ភ្នំពេញបាន​រួម​គ្នា​ហាត់​របាំ​និង​ហាត់​សម្តែង​រឿង​ព្រះយេស៊ូ​ប្រសូត​ដែល​ធ្វើ​នៅ​ព្រះវិហារ​សន្តីម៉ារីញញឹម​ចំការទៀង​ ដែល​រៀបចំឡើងដោយ​ការិយាល័យសិល្បៈរបស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។

«សិល្បៈផ្នែករបាំ គឺខ្ញុំស្រលាញ់ខ្លាំង​ណាស់​ហើយនៅពេលដែលព្រះសហគមន៍បានបង្កើតកម្មវិធីនេះ​ឡើងទោះបីជា​រវល់​យ៉ាងណាក៏ខ្ញុំត្រូវតែមកចូលរួមអោយបានដែរ»។ នេះ​ជាការអះអាង​របស់​​យុវតី អាង សូលីតា មានអាយុ១៤ឆ្នាំ មកពី​ព្រះវិហារ​​សន្តីម៉ារីញញឹមចំការទៀង។

សូលីតា បន្តថា ការហាត់របាំគឺជាការលើកតម្កើងវប្បធម៌ខ្មែរ ទោះបីជាមានការលំបាក​ក្នុង​ការ​កាច់​ក្បាច់បាតក៏ដោយ ប៉ុន្តែនាងមានការតាំងចិត្តខ្ពស់ចំពោះការហាត់របាំនេះ។

ទន្ទឹមនឹងនេះ យុវតី​ វ៉ាន់ សុខនី អាយុ១៥ឆ្នាំ មកពីព្រះសហគមន៍សន្ត​យ៉ូសែប​ផ្សារតូច បាននិយាយថា នេះជា​លើក​ទី​២​ហើយ​ដែល​នាង​បាន​ចូលរួម​ហាត់​របាំ​​ជា​លក្ខណៈភូមិភាគ​។ សុខនី​បន្ថែម​ថា «ខ្ញុំទទួលបានបទពិសោធន៍ថ្មីៗជាច្រើនដូចជាបានជួប​មិត្តភក្តិថ្មីៗ ជួបលោកគ្រូអ្នកគ្រូដែលមានបទពិសោធខ្ពស់​ក្នុងបង្ហាត់បង្រៀន និងយល់កាន់តែច្បាស់ពីមូលដ្ឋានគ្រឹះនៃរបាំ»។​

ក្នុង​វគ្គ​នេះ វ៉ាន់នី​បានហាត់​របាំ​ដែល​មានឈ្មោះថា ជំទង់​តែង​ខ្លួន។ នាង​បាន​បន្ត​ថា ចំពោះការហាត់របាំគឺមានការលំបាកបន្តិចបន្តួចប៉ុន្តែជាអំណរសប្បាយ​ដែលនាងបានទទួលពីព្រះជាម្ចាស់។

នាង​បាន​ឲ្យដឹងទៀតថា នាងនឹង​​​ចែករំលែកបន្តដល់មិត្តភក្តិនៅព្រះសហគមន៍ដែលគេមិនទាន់យល់ពីវប្បធម៌​និង​សិល្បៈ ហើយសម្រាប់បុណ្យព្រះយេស៊ូប្រសូត្រនៅថ្ងៃខាងមុខ នាងនឹងយករបាំដែល​បាន​ហាត់នេះ​ សម្ដែងថ្វាយទៅ​ព្រះជាម្ចាស់ និងអរព្រះគុណព្រះអង្គដែលទ្រង់បានប្រទានបុត្រមកសង្គ្រោះមនុស្ស។

យុវជនឈ្មោះ ប៊ុន តុឡា មានអាយុ១៧ឆ្នាំ មកពីព្រះសហគមន៍សន្តយ៉ូសែបជុំគិរី បានចូលរួម​សិក្ខាសាលានេះ​លើកទី៣ហើយ ដោយនិយាយថា «ខ្ញុំពិតជាសប្បាយចិត្តនិងរំភើបជាខ្លាំងដែលបានដើរតួសម្ដែងជាយ៉ូសែបក្នុង​រឿង​ព្រះយេស៊ូ​ប្រសូត្រ​ទម្រង់ល្ខោនយីកេ»។​​

តុឡាបន្តថា ការសម្ដែងមានការលំបាក ដោយសារតែមានការច្រៀងផ្ទាល់ដោយគ្មានការចាក់ជាសំឡេងដើម្បីសម្ដែងដូចរាល់ដងនៅតាមព្រះសហគមន៍នោះទេ។

យុវ័ន​រូប​នេះ​បាន​បន្ត​ថា  រូបគាត់ពិតជាមានអំណរសប្បាយខ្លាំងដែល​ការិយាល័យបានបង្ហាត់បង្ហាញនូវរបាំដូចជារបាំប្រពៃណី របាំបុរាណ ហើយជា​ពិសេស​គឺការសម្ដែងល្ខោនយីកេនិងបាសាក់ដើម្បីអោយរូបគាត់និងសិក្ខាកាមផ្សេងទៀត​ស្គាល់ពីវប្បធម៌ខ្មែរ និងបានហាត់រៀនដើម្បីត្រៀមសម្ដែងទទួលព្រះយេស៊ូប្រសូត្រ​ផងដែរ។

ក្នុង​សិក្ខាសាលារយៈ​ពេល​២​ថ្ងៃ ពី​ថ្ងៃទី​១-៣​ខែធ្នូ​កន្លង​ទៅ​​នេះ យុវជន​បាន​ខិត​ខំ​ចូលរួម​ជាមួយ​គ្នា​សម្តែង​រឿង​ព្រះយេស៊ូ​ប្រសូត​តាម​បែប​យីកេ និង​ល្ខោន​បាសាក់ និង​មាន​របាំ​ចំនួន​២​គឺ​ ជំទង់​តែងខ្លួន និង​នារីកម្ពុជា ដែល​មាន​លោក​គ្រូអ្នកគ្រូ​ពី​សាលា​វិចិត្រ​សិល្បៈ​ខេត្តតាកែវ​មក​បង្ហាត់​បង្ហាញ​ផងដែរ។

លោក អ៊ុំ សាមាន ប្រធានការិយាល័យសិល្បៈនិងតន្ត្រី បាននិយាយថា នេះជាលើកទី៣ដែលការិយាល័យសិល្បៈបានបង្កើតកម្មវិធីសិក្ខាសាលានេះឡើង ហើយក្នុងគោលបំណងមួយដើម្បីអោយយុវជន​នៃព្រះសហគមន៍របស់​យើងទាំងអស់ក្នុងភូមិភាគភ្នំពេញ អាចសម្ដែងរឿងព្រះយេស៊ូប្រសូត្រនាពេលខាងមុខ ទាំងសម្ដែងរឿងនិងរបាំ។​

ក្នុង​រយៈ​ពេល​៣​ថ្ងៃនេះ លោកបានសង្កេត​ឃើញថា​ សិក្ខាកាម​ទាំងអស់​​មាន​សមត្ថភាពអាចទៅបង្ហាត់បង្ហាញបន្តដល់យុវជន​នានា​នៅ​តាម​ព្រះសហគមន៍របស់ពួកគេបាន។

នៅ​ថ្ងៃ​បិទបញ្ចប់​កម្មវិធី​ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិក​ភូមិភាគភ្នំពេញ មានប្រសាសន៍ថា ការសម្ដែងរឿងព្រះយេស៊ូប្រសូត្រនាពេលខាងមុខនេះ គឺ​ជាឱកាសមួយដើម្បីប្រកាសដំណឹងល្អ។

លោកអភិបាល​បន្ថែម​ថា «នៅពេលយើង​ចូល​នៅ​ក្នុងវប្បធម៌ខ្មែរយើង តាមរបៀបយីកេនិងបាសាក់ ណែនាំអោយប្រជាជនគេ​មើល​​យ៉ាងច្រើនមែនទែន ប៉ុន្តែគឺណែនាំអោយចូលក្នុងដួងចិត្តរបស់គេ នៅក្នុងវិញ្ញាណ​របស់គេ​ នៅក្នុងអារម្មណ៍របស់គេនិងយើងដឹងថានេះជារបៀបមួយដែលយើង​ជា​គ្រីស្តបរិស័ទជាយុវជននិងយុវនារីដើម្បីក្លាយទៅជាគ្រីស្តទូតដែលប្រកាសដំណឹងល្អ​។»

លោកអភិបាលបន្ថែមថា​ នៅក្នុងរយៈពេល៣ថ្ងៃនេះគឺលោកសង្ឃឹមថា កម្មវិធីនឹងបាន​ជួយដល់​យុវជនសម្រាប់ការភ្ញាក់ស្មារតី ដើម្បីដឹងថានៅគ្រប់រដូវ ​មានរដូវត្រណម បុណ្យចម្លង ព្រះនាងម៉ារីឡើងស្ថានបរមសុខ​ ដូចជាបុណ្យណូអែល ជា​ឱកាសមួយ​សម្រាប់​យើងជា​គ្រីស្តបរិស័ទយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកកែច្នៃ​ចូលទៅក្នុងសិល្បៈ​ប្រពៃណី​​​ ​ដើម្បីយកព្រះបន្ទូលជាដំណឹងល្អសម្រាប់មនុស្សទាំងអស់៕

ដោយ​ចាន់​ម៉ានុត

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email