បេក្ខជន ២៤ នាក់ទទួលអគ្គសញ្ញាលាបថ្ងាសនៅព្រះវិហារក្សត្រីនៃសន្តិភាព

បេក្ខជន ២៤ នាក់នៃព្រះសហគមន៍អរិយក្សត្រ ទទួលអគ្គសញ្ញាលាបថ្ងាស ដែល​ជា​ការទទួល​​ព្រះអំណោយទានរបស់ព្រះជាម្ចាស់ ដើម្បីធ្វើជាគ្រីស្តបរិស័ទដ៏ពេញលក្ខណៈ នៅ​ព្រះវិហារ​ក្សត្រី​នៃ​​សន្តិភាព ក្រោមអធិបតីភាព​លោកអភិបាល​ព្រះសហគមកាតូលិក​ភូមិភាគ​ភ្នំពេញអូលីវីយ៉េ ជ្មីត​អ៊ីស្លេរ ក្នុងភូមិអារីយក្សត្រ នេះព្រឹកថ្ងៃទី ៥ កុម្ភៈ ២០២៣ ដោយ​មាន​គ្រីស្ត​បរិស័ទ​ចូលរួម​ជា​ច្រើន​កុះករផងដែរ។

ក្នុងធម្មទេសនានៃអគ្គសញ្ញាលាបថ្ងាស២៤នាក់នេះផងដែរលោកអភិបាលបានមានប្រសាសន៍ថា​ ខ្ញុំដៅអគ្គសញ្ញាលាបថ្ងាស​​ដោយ​​ព្រះវិញ្ញាណដ៏វិសុទ្ធ ​ដែលជា​ព្រះអំណោយ​ទាន​របស់ព្រះជាម្ចាស់ គឺ​​​ចូលទៅ​​ក្នុងអត្តសញ្ញាណថ្មី​របស់​​​យើង ដែល​មិនមែន​ត្រឹមតែ​ជា​ប្រជាជន​ដែល​រស់​នៅ​ប្រទេសកម្ពុជា ប៉ុន្តែ​​​យើង​គឺជា​ប្រជាជន​របស់​ព្រះ​ជាម្ចាស់​ផ្ទាល់​ ដោយ​មាន​ព្រះយេស៊ូ​ជា​សិរិសា​​ដែល​ណែនាំ​ឱ្យ​រស់នៅ​​ជាគ្រីស្ត​បរិស័ទ​នៅក្នុងព្រះសហគមន៍ និង​ជាគ្រីស្តស័ទ​នៅក្នុង​សង្គម​។

លោក​អភិបាល​មាន​ប្រសាសន៍​ទៀតថា «ខ្ញុំដៅព្រះវិញ្ញាណដ៏វិសុទ្ធដល់បងប្អូន ​​​ដើម្បីធ្វើជាពន្លឺ និង​ជាអំបិលសម្រាប់ពិភពលោក តាមរយ:​ការដាក់ខ្លួន​និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​​​ផ្ទាល់ដែលណែនាំឱ្យ​យើងទៅជាពន្លឺ»។ ប៉ុន្តែជាពន្លឺនៅក្នុងរបៀបជាអ្នកបម្រើ ជា​ពន្លឺ​ ដោយ​មាន​ព្រះវិញ្ញាណដ៏វិសុទ្ធ​ណែនាំោឱ្យ​​ទៅជាអ្នកបម្រើដ៏សាមញ្ញបំផុត តាមរយៈ​ការផ្ដល់អាហារ​ សួរ​សុខទុក្ខ​អ្នកជំងឺ និង​ផ្ដល់កន្លែងស្នាក់នៅដល់អ្នកដែលគ្មាន​ ​លើកទឹកចិត្ត ​ចាប់អារម្មណ៍ និងយកចិត្តគេដ៏​ពិត​ប្រាកដ។​​ ដោយសារ​យើងជាប្រជាជនរបស់ព្រះជាម្ចាស់ដែល មានបេសកកម្ម​ទៅជាពន្លឺ​នៅក្នុង​ការបម្រើ​បងប្អូន​ឯទៀតៗ។​ សូមឱ្យយើងរស់នៅក្នុងសង្គម​ជាប្រចាំ​ដោយ​អនុវត្ត​វិន័យ​របស់​ព្រះយេស៊ូ​។ លោក​អភិបាល​​​​បញ្ជាក់បន្ថែម។

ទាក់ទងទៅនឹង​បេសកកម្ម​ជាគ្រីស្តបរិស័ទ​ធ្វើជាអំបិល​និង​ពន្លឺនេះ លោក​ឧបដ្ឋាក អ៊ុក ប៊ុនលី មាន​ប្រសាសន៍ថា បច្ចុប្បន្ន​ពិភពលោក​របស់យើង​បាត់ជាតិប្រៃនិង​ខ្វះពន្លឺដែរ ដូច្នេះ​ក្នុង​នាម​ជា​ឧបដ្ឋាក តាមរយៈ​ការរស់នៅ​ធ្វើជាអំបិលនិងពន្លឺនេះ​មិនសូវស្រួសលទេ ដោយសារមនុស្ស​ជា​ច្រើន​​​យក​ចិត្ត​ទុកដាក់លើរឿងលោកីយច្រើន តែយើង​ជាគ្រីស្ត​បរិស័ទ​ត្រូវ​ព្យាយាម​រស់នៅ​តាម​ព្រះបន្ទូល​ឱ្យ​បាន​ត្រឹមត្រូវជារៀងរាល់ថ្ងៃ យក​ចិត្ត​ទុក​ដាក់​អធិដ្ឋាន​ ដើម្បី​ឈ្វេងយល់​អំបី​របៀប​ធ្វើជាពន្លឺសម្រាប់ពិភពលោក។ តាមរយៈ​ការណែនាំ​របស់លោក​អភិបាលឱ្យ​ធ្វើ​ជាពន្លឺសម្រាប់​បងប្អូន​ឯទៀត​តាមរបៀប​មេត្តាករុណា ជានិមិត្តរូប​នៃ​អំបិល​ដោយ​ចែក​រំលែកនូវ​អ្វី​ដែល​យើងមាន​តាមសមត្ថភាព​។​

ក្នុង​វ័យ​១៧ឆ្នាំ សុខ ចាន់វី ជាបេក្ខនារីទទួលអគ្គសញ្ញាលាបថ្ងាសនៅ​ថ្ងៃ​នេះ​និយាយថា  ​ខ្ញុំមាន​អំណរសប្បាយ​ដោយ​​បាន​​ទទួល​អគ្គសញ្ញាលាប​ថ្ងាសថ្ងៃនេះ គឺមាន​សារៈសំខាន់​ដោយ​បាន​ទទួល​ព្រះអំណោយ​ទានរបស់ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ ដែល​ជាពន្លឺ​របស់​ព្រះ​គ្រីស្ត​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មាន​ជំនឿមុតមាំ​អាចទៅ​បង្រៀន​អប់រំជំនឿបាន​ផងដែរ។ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ជាពន្លឺ ដែល​នាំខ្ញុំ​ឱ្យ​ទៅ​ប្រកាស​ដំណឹងល្អ​ដល់​បងប្អូន​ឯទៀតៗ​ឱ្យ​បាន​ស្គាល់​ព្រះជាម្ចាស់​​​ តាមរយៈ​អប់រំជំនឿនិង​ការ​រស់​នៅ​​​ប្រចាំថ្ងៃដោយ​ជួយអ្នកក្រីក្រ​ផងដែរ។​

បេក្ខជនអគ្គសញ្ញាលាបថ្ងាស ចាង​ វឹងហុង ក្នុង​វ័យ​១៨ឆ្នាំ និយាយថា​អគ្គសញ្ញាលាប​ថ្ងាសថ្ងៃនេះ​បាន​ជួយ​ខ្ញុំ​ជាគ្រីស្ត​បរិស័ទ​មានជំនឿរឹងមាំជាងមុនដោយបាន​ទទួលព្រះវិញ្ញាណដ៏វិសុទ្ធ។

តាមជំនឿ​របស់​គ្រីស្ត​បរិស័ទ​កាតូលិក ព្រះវិញ្ញាណដ៏វិសុទ្ធ​ផ្ដល់ឱ្យមានប្រាជ្ញាឈ្លាសវៃ ​ស្គាល់​សេចក្ដីពិត មានចិត្តអង់អាច មានសេចក្ដីក្លាហាន មានចិត្តអត់ធ្មត់ ស្គាល់​ព្រះជាម្ចាស់ ​និង​គោរព​កោតខ្លាចព្រះជាម្ចាស់​ជានិច្ច។ លោក​អភិបាល​អូលីវីយ៉េមាន​ប្រសាសន៍ទៀតថា ទាំង​នេះ​​ជា​ព្រះអំណោយ​ទាន​មកពី​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ ដែលណែនាំឱ្យ​យើងរស់នៅ​ក្នុង​ពិភព​លោក​ ក្នុង​សង្គមបច្ចុប្បន្ននេះ និង​នៅក្នុងជីវិត​យើង​សព្វថ្ងៃ​តាម​មេត្តាករុណា​របស់​ព្រះអង្គ។

នៅក្នុងកម្មវិធីនេះដែរលោកអភិបាលបានសួរបញ្ជាក់អំពីជំនឿទៅកាន់បេក្ខជនទាំងនោះ ដោយ​ស្នើឲ្យបេក្ខជន​ប្រកាសជំនឿ​សាជាថ្មី​ដោយសន្យាថាបោះបង់ចោល​មារសាតាំង​ និង​បម្រើ​ព្រះ​ជាម្ចាស់​​នៅ​ក្នុងព្រះសហគមន៍កាត់តូលិកដ៏វិសុទ្ធ។

បេក្ខជនទាំងនោះក្រាបខ្លួនដល់កន្ទេលនិងដូចបានទ្រាបដៃ អធិដ្ឋាន​ទូល​អង្វរ​ព្រះជាម្ចាស់​សូម​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធយើងមក និងបង្ហាញអំពីផលថ្លៃនៃព្រះវិញ្ញាណដ៏វិសុទ្ធ។ រួច​លោកអភិបាល​ដៅ​បេក្ខជនម្នាក់ម្ដងៗ​ដោយព្រះវិញ្ញាណដ៏វិសុទ្ធដែលជាព្រះអំណោយទានរបស់ព្រះជាម្ចាស់។

ដោយដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email