បេក្ខជន ២៤ នាក់ទទួលអគ្គសញ្ញាលាបថ្ងាសនៅព្រះវិហារក្សត្រីនៃសន្តិភាព

បេក្ខជន ២៤ នាក់នៃព្រះសហគមន៍អរិយក្សត្រ ទទួលអគ្គសញ្ញាលាបថ្ងាស ដែល​ជា​ការទទួល​​ព្រះអំណោយទានរបស់ព្រះជាម្ចាស់ ដើម្បីធ្វើជាគ្រីស្តបរិស័ទដ៏ពេញលក្ខណៈ នៅ​ព្រះវិហារ​ក្សត្រី​នៃ​​សន្តិភាព ក្រោមអធិបតីភាព​លោកអភិបាល​ព្រះសហគមកាតូលិក​ភូមិភាគ​ភ្នំពេញអូលីវីយ៉េ ជ្មីត​អ៊ីស្លេរ ក្នុងភូមិអារីយក្សត្រ នេះព្រឹកថ្ងៃទី ៥ កុម្ភៈ ២០២៣ ដោយ​មាន​គ្រីស្ត​បរិស័ទ​ចូលរួម​ជា​ច្រើន​កុះករផងដែរ។ ក្នុងធម្មទេសនានៃអគ្គសញ្ញាលាបថ្ងាស២៤នាក់នេះផងដែរលោកអភិបាលបានមានប្រសាសន៍ថា​ ខ្ញុំដៅអគ្គសញ្ញាលាបថ្ងាស​​ដោយ​​ព្រះវិញ្ញាណដ៏វិសុទ្ធ ​ដែលជា​ព្រះអំណោយ​ទាន​របស់ព្រះជាម្ចាស់ គឺ​​​ចូលទៅ​​ក្នុងអត្តសញ្ញាណថ្មី​របស់​​​យើង ដែល​មិនមែន​ត្រឹមតែ​ជា​ប្រជាជន​ដែល​រស់​នៅ​ប្រទេសកម្ពុជា ប៉ុន្តែ​​​យើង​គឺជា​ប្រជាជន​របស់​ព្រះ​ជាម្ចាស់​ផ្ទាល់​ ដោយ​មាន​ព្រះយេស៊ូ​ជា​សិរិសា​​ដែល​ណែនាំ​ឱ្យ​រស់នៅ​​ជាគ្រីស្ត​បរិស័ទ​នៅក្នុងព្រះសហគមន៍ និង​ជាគ្រីស្តស័ទ​នៅក្នុង​សង្គម​។ លោក​អភិបាល​មាន​ប្រសាសន៍​ទៀតថា «ខ្ញុំដៅព្រះវិញ្ញាណដ៏វិសុទ្ធដល់បងប្អូន ​​​ដើម្បីធ្វើជាពន្លឺ និង​ជាអំបិលសម្រាប់ពិភពលោក តាមរយ:​ការដាក់ខ្លួន​និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​​​ផ្ទាល់ដែលណែនាំឱ្យ​យើងទៅជាពន្លឺ»។ ប៉ុន្តែជាពន្លឺនៅក្នុងរបៀបជាអ្នកបម្រើ ជា​ពន្លឺ​ ដោយ​មាន​ព្រះវិញ្ញាណដ៏វិសុទ្ធ​ណែនាំោឱ្យ​​ទៅជាអ្នកបម្រើដ៏សាមញ្ញបំផុត តាមរយៈ​ការផ្ដល់អាហារ​ សួរ​សុខទុក្ខ​អ្នកជំងឺ និង​ផ្ដល់កន្លែងស្នាក់នៅដល់អ្នកដែលគ្មាន​ ​លើកទឹកចិត្ត ​ចាប់អារម្មណ៍ និងយកចិត្តគេដ៏​ពិត​ប្រាកដ។​​ ដោយសារ​យើងជាប្រជាជនរបស់ព្រះជាម្ចាស់ដែល មានបេសកកម្ម​ទៅជាពន្លឺ​នៅក្នុង​ការបម្រើ​បងប្អូន​ឯទៀតៗ។​ សូមឱ្យយើងរស់នៅក្នុងសង្គម​ជាប្រចាំ​ដោយ​អនុវត្ត​វិន័យ​របស់​ព្រះយេស៊ូ​។ លោក​អភិបាល​​​​បញ្ជាក់បន្ថែម។ ទាក់ទងទៅនឹង​បេសកកម្ម​ជាគ្រីស្តបរិស័ទ​ធ្វើជាអំបិល​និង​ពន្លឺនេះ លោក​ឧបដ្ឋាក អ៊ុក ប៊ុនលី មាន​ប្រសាសន៍ថា បច្ចុប្បន្ន​ពិភពលោក​របស់យើង​បាត់ជាតិប្រៃនិង​ខ្វះពន្លឺដែរ ដូច្នេះ​ក្នុង​នាម​ជា​ឧបដ្ឋាក តាមរយៈ​ការរស់នៅ​ធ្វើជាអំបិលនិងពន្លឺនេះ​មិនសូវស្រួសលទេ ដោយសារមនុស្ស​ជា​ច្រើន​​​យក​ចិត្ត​ទុកដាក់លើរឿងលោកីយច្រើន តែយើង​ជាគ្រីស្ត​បរិស័ទ​ត្រូវ​ព្យាយាម​រស់នៅ​តាម​ព្រះបន្ទូល​ឱ្យ​បាន​ត្រឹមត្រូវជារៀងរាល់ថ្ងៃ យក​ចិត្ត​ទុក​ដាក់​អធិដ្ឋាន​ ដើម្បី​ឈ្វេងយល់​អំបី​របៀប​ធ្វើជាពន្លឺសម្រាប់ពិភពលោក។ តាមរយៈ​ការណែនាំ​របស់លោក​អភិបាលឱ្យ​ធ្វើ​ជាពន្លឺសម្រាប់​បងប្អូន​ឯទៀត​តាមរបៀប​មេត្តាករុណា ជានិមិត្តរូប​នៃ​អំបិល​ដោយ​ចែក​រំលែកនូវ​អ្វី​ដែល​យើងមាន​តាមសមត្ថភាព​។​ …

បេក្ខជន ២៤ នាក់ទទួលអគ្គសញ្ញាលាបថ្ងាសនៅព្រះវិហារក្សត្រីនៃសន្តិភាព Read More »