លោកអូលីវីយេ ជ្មីតហស្លេ៖ ត្រូវ​​ធ្វើខ្លួនឱ្យក្លាយជា​តួអង្គសកម្ម​ក្នុងកា​រទទួល​ខុស​​ត្រូវជាន់​ខ្ពស់

សហព័ន្ធកាតូលិកដើម្បីមនុស្សធម៌ និងការអភិវឌ្ឍន៍ដែលហៅកាត់ថា (CACD) បានបង្កើតកម្មវិធី​សំ​ណា​ក់ធម៌មួយនៅវិទ្យាស្ថានសន្តប៉ូល ដែល​ស្ថិត​នៅភូមិអង្គគគីរ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ​ក្រោមអធិបតីភាពលោកអភិបាល អូលីវីយេ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូ​មិភាគ​ភ្នំពេ​ញ។

កម្មវិធីនេះមានការចូលរួមពី​២៤អង្គការ ដែលមានមនុស្ស​ជាង៥០នាក់ ក្រោមប្រធានបទ​​ «ឱ្យយើ​ង​ទៅ​​ជាតួ​អង្គសំខា​ន់ដើម្បីបង្កើតសង្គមថ្មី» ដែលកម្មវិធីនេះ​ធ្វើឡើង​កាលពីពេលកន្លងទៅថ្មីៗនេះ។

​លោកអូលីវីយេ ជ្មីតហស្លេ ​​បានថ្លែងដោយជំរុញ​​ឱ្យគ្រប់អង្គភាព​ទាំងអស់​ធ្វើខ្លួនឱ្យក្លាយជា​តួអង្គសកម្ម​ក្នុងកា​រទទួល​ខុស​​ត្រូវជាន់​ខ្ពស់បំផុត​ដើម្បីបង្កើតសង្គមថ្មីដោយដឹងថាក្នុងសង្គមសព្វថ្ងៃ​មានតួអង្គដែល​អ​ង្គុយមើល​ និងតួអង្គដែលសកម្ម។

លោកអភិបាលអូលីវីយេក៏បានស្នើឱ្យ​សមាជិក CACD ខិតខំធ្វើការដោយសហការគ្នា​មិនមែន​ត្រឹមតែ​បំ​ពេញតួនាទីជាបុគ្គលិកសម្រាប់អង្គការតែប៉ុណ្ណោះ ប៉ុន្តែត្រូវដាក់ខ្លួនបម្រើជាព្រះសហគមន៍ ជាគ្រួសារ​តែ​​មួយនឹងធ្វើដំណើររួមជាមួយគ្នាដោយប្រកាសដំណឹងល្អនៅក្នុងអង្គព្រះយេស៊ូគ្រីស្ត។

លោកមានប្រសាសន៍ថា ​៖ «នេះជាមូលហេតុទី១ដែ​លសមា​ជិកCA​CDត្រូវតែជួបជុំគ្នាជាព្រះស​ហគ​មន៍​​កាតូលិក​​​​តែមួយ បម្រើព្រះសហគមន៍តែមួយ ហើយត្រូវរិះគិតសហការគ្នាដោយធ្វើការរួមជាមួយគ្នា​ តា​ម​ប្រធានបទផ្សេងៗ ដូចជាការសិក្សា​ ដូចជាជីវិតពិការ ដូចជាសហក្រិនសង្គមជាដើម»។

នាឱកាសនោះដែរ ​លោក គឹម រតនា ​នាយកប្រតិបិត្តអង្គការការីតាសកម្ពុជា បានធ្វើការ​បែងចែក​អ​ង្គ​ភាព​ជា៤ក្រុម ដើម្បីរិះគិតលើ​៤ចំណុចជុំវិញCACD ​ក្នុងនោះ​រួមមាន៖ និយាយអំពីភាពខ្លាំង, និយា យពី​ភាពខ្សោយ​ និងការធ្វើឱ្យល្អប្រសើរឡើងជាងនេះ, និយាយពី​ឱកាសដើម្បី​ឱ្យCACDរីកចម្រើន​ទៅ មុខ​​ និង​ចំណុចចុងក្រោយ និយាយពីហានីភ័យដែលប្រឈមមុខជាមួយCACD។

លោកបានបន្តថា ក្នុងការបែងចែក និងពិភាក្សាតាមក្រុមនីមួយៗនោះ ក៏​មានចំនុចមួយចំនួនដែល​ណែ​​នាំឱ្យអង្គភា​ពត្រូវតែ​​ពង្រឹងបន្ថែមផងដែរ ដោយចំណុចទាំងនោះរួមមាន៖ ទី១ ត្រូវបង្កើនការផ្សព្វ​ផ្សា​យទៅក្នុងប្រព័ន្ធ​សង្គ​ម ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីដឹងថា​ពត៌មានដែលបានជោគជ័យនឹ​ងចែករំ​លែក​ទៅ​ដល់សមាជិក​CACD​ទាំងអស់។

ទី២ បង្កើនកិច្ចសហប្រតិបិត្តការការងារជាមួយសមាជិកCACDតាម​តំបន់​នៅក្នុងភូមិភាគ និងទី៣ គួ​តែបញ្ចូលនឹងអញ្ជើញអង្គការសមាគមកាតូលិកទាំងអស់តាមតំបន់ក្នុងភូមិភាគដែលមាន នៅតាម​ប​ណ្ដាខេត្ត នឹងនៅទីក្រុងភ្នំពេញឱ្យចុះឈ្មោះចូលជាសមាគមCACDដើម្បីឱ្យសមាជិក​ទាំងអស់​បាន​ស្គា​ល់គ្នា​។ ចំណែកចំណុច​​​​​ ទី៤ គឺធ្វើឱ្យប្រសើរឡើងចំពោះរចនាសម្ព័ន្ធ​CACDហើយត្រង់ចំនុចនេះ​​គឺ បង្កើ​ត​ជាFaceBook Webside CACD ហើយក៍គួរតែបង្កើតតួអង្គសកម្មដើម្បីគ្រប់គ្រងទៅលើ​កិច្ចការ​ហើ​យ​ជាក្រុមរួចចងក្រងជាសម្ព័ន្ធមួយជាក់លាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុង​ពិធីនោះ លោកអភិបាល​អូលីវីយេ បានបញ្ជាក់ដែរដោយឆ្នាំនេះលោកបានសុំ​ឱ្យ​អង្គ​ការទាំងមូល​ធ្វើដំណើ​រជាមួយគ្នា​រិះគិត​ទៅលើគុណភាពវិជ្ជាជីវៈ ការអប់រំពីសមត្ថភាព ពីអន្តរសាសនា និងការរៀ​ប​ចំគម្រោងការ​ច្បាស់លាស់។

លោកអភិបាលបានបន្ថែមទៀតថា ៖ «ដើម្បីឱ្យសហព័ន្ធកាតូលិកដើម្បីមនុស្សធម៌ និងការអភិវឌ្ឍន៍រីក​ច​ម្រើន​​ទៅមុខ​លុះត្រាតែសមាជិក​ CACD​ មានគំនិតជាធ្លុងតែមួយ សហការគ្នាដោយមាន Action P​l​a​n​ តែមួយហើយចង់បានភាពជោគជ័យគឺត្រូវតែពង្រឹងទៅលើធនធានមនុស្សជាចំបង»។

លោកអភិបាលអូលីវីយេបានសង្កត់ធ្ងន់ទៀតថា ចំពោះការបង្កើតធនធានមនុស្សត្រូវការប្រើ​ពេលវេលា​យូរ ដូចគ្នានឹងអ្វីដែល CACD សហការគ្នាដែរ ដោយខិតខំអនុវត្តបន្តិចម្ដងៗ នោះCACD នឹងបង្កើតបា​នផ​ល​ផ្លែយ៉ាងច្រើន​ផងដែរ៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email