កុមារនិង​យុវជន​​ឈ្វេងយល់​បន្ថែម​អំពីមុខងារ​បម្រើអាសនៈ​

កម្មវិធីនេះ​ដឹក​នាំ​ដោយ​លោក​បូជាចារ្យ អាប្រាហាំ ខូន​ រួម​ជាមួយ​លោក​ឧបដ្ឋាក​ វី សំណាង​ និង​បងស្រី អេង សានី នា​ថ្ងៃ​ទី​៤ មីនា ២០២៣នេះ។​

ដូន​ជី អេង សានី នៃ​ក្រុម​គ្រួសារ​ឧបការគុណ  មាន​ប្រសាសន៍ថា ​ក្រុម​បម្រើអាសនៈ​មាន​តួនាទីមួយយ៉ាងសំខាន់និង​​យ៉ាង​ជិតស្និទ្ធ​ក្នុង​ពិធី​អភិ​បូជាព្រោះពួកគាត់​ត្រូវនៅក្បែរ​និង​បម្រើតុអាសនៈ​ ដូច្នេះពួកគាត់ត្រូវដឹងអំពី​​សម្ភារ​ប្រើប្រាស់​និង​កាយ​វិការ​នានា។  

ក្នុងរយៈពេល​មួយថ្ងៃនោះ អ្នកចូលរួមទាំងអស់​បាន​ចូលរួម​រិះគិត​ព្រះបន្ទូល​និង​ អធិដ្ឋានជាមួយគ្នា។  ដូនជីសានី​បន្ថែមថា ​ប្រសិនបើ​គាត់​ស្គាល់ពី​អត្ថន័យ​​​ពិធី​បុណ្យ​អភិបូជា និងពិធីបុណ្យផ្សេងៗនាំឲ្យ​កិច្ចការបម្រើ​​អាសនៈធ្វើដោយរលូន ហើយ​អាចជួយឱ្យ​គ្រីស្តបរិស័ទការអធិដ្ឋាន និង​ចូលរួម​អភិបូជា​ដោយ​អំណរសប្បាយ។

​ដូនជី សានី​ បាន​ឱ្យ​ដឹង​ទៀតថា ទោះបីជា​ក្រុមបម្រើអាសនៈ​មានខ្លះ​ជាគ្រីស្ត​បរិស័ទ និងខ្លះ​ទៀត​ជា​ពុទ្ធបរិស័ទក៏ពិត​មែន​ ប៉ុន្តែ​សំខាន់គឺ​ពួកគាត់​យក​ចិត្ត​ទុក​ដាក់​នូវ​អ្វី​ដែល​កំពុង​ធ្វើ និង​ស្គាល់​អំពី​របៀប​នៃការគោរពនិងការបម្រើក្នុងពិធីបុណ្យដែលជាលទ្ធផលមួយយើងសប្បាយចិត្ត។

អ្នក​បម្រើ​តុសក្ការៈទាំងនោះ​មាន​ខ្លះ​ជាកូន​គ្រីស្ត​បរិស័ទនៃ​ព្រះ​វិហារ​ព្រះ​កុមារ​យេស៊ូ​បឹង​ទំពុន និង​ខ្លះ​ទៀត​ជា​សិស្សតាម​បណ្តា​​ខេត្តនានា​ដែលជាពុទ្ធបរិស័ទនិងគ្រីស្តបរិស័ទ​កំពុង​​សិក្សា​នៅ​ភ្នំពេញ​ និងកំពុង​​​ស្នាក់​នៅក្នុង​មណ្ឌល​របស់​ព្រះសហគមន៍។​

កុមារា យឿន រ៉ានុត ក្នុង​វ័យ​១០ឆ្នាំ​ ជាអ្នក​បម្រើ​អាសនៈ​នៅ​ព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹង​ទំពុន​នេះ និយាយ​​ថា កម្មវិធី​សំណាក់ធម៌នេះ​​បាន​ជួយគាត់​ឲ្យចេះ​​ស្ដាប់​ព្រះ​បន្ទូល ស្គាល់ពី​ឧបករណ៍ផ្សេងៗ ហើយ​ហាត់កាយវិការពេលប្រើឧបករណ៍នោះ។

រ៉ានុត​បន្ថែមថា ក្នុងនោះ​គាត់​បាន​ដឹងពីរបៀប​ប្រើ​ប្រាស់​ពណ៌​ខោអាវ​តាម​រដូវ​នីមួយៗ និង​ក្នុងពិធីបុណ្យគោរពនិង​រំលឹកផ្សេងៗ។

ដូនជី​​សានី​ឲ្យដឹងទៀតថា ក្រុម​បម្រើ​អាសនៈ​បាន​យកចិត្តទុកដាក់លើ​កម្ម​វិធី​នេះ​ដោយ​ព្យាយាមមកតាំងពីម៉ោង ៥:០០​ព្រឹក​ ព្រឹក ដើម្បី​ត្រៀម​ខ្លួន​ចូលរួម​អភិបូជា និង​ឆ្លើយ​នូវ​សំណួរ​ផ្សេងៗ​ ទោះបី​ជាពួកគាត់រវល់ក៏ដោយ​។ នេះ​ជា​ផល​ផ្លែមួយ​ដែល​យើង​បាន​ទទួល​និង​ឃើញ​ប្អូនៗ​មាន​អំណរ​សប្បាយ ហើយ​យល់​ថា​ព្រះសាគមន៍​នីមួយៗ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នៅក្នុង​ការ​អប់រំ​ក្រុម​ផ្សេងៗ​ដើម្បីឱ្យ​ពិធីបុណ្យរបស់យើងមានដំណើរការល្អ៕

ដោយដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

មោទនភាព! វិទ្យាល័យសន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ បន្តរក្សាស្ថិតិសិស្សប្រឡងជាប់ឌីប្លូម ១០០% ទាំង ១៦ជំនាន់

តាកែវ៖ សិស្សានុសិស្សថ្នាក់ទី៩ នៃវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ដែលមានទីតាំងស្ថិតនៅភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ បានបង្កើតមោទនភាពសារជាថ្មី ដោយបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នាសម័យប្រឡងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្នុងកម្រិតរហូតដល់ ១០០ភាគរយ។ បើតាមការបញ្ជាក់របស់លោក ប៊ិច វិបុល នាយកវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ បានឱ្យដឹងថា នៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ សាលាមានបេក្ខជនចូលរួមការប្រឡងឌីប្លូមចំនួន

ព្រះសហគមន៍កាតូលិកអបអរសាទរពិធីឆ្លង និងប្រទានពរព្រះវិហារថ្មី «សន្តីម៉ារីម៉ាដាឡា» នៅស្វាយប៉ាក

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកស្វាយប៉ាក (គីឡូលេខ១១ រាជធានីភ្នំពេញ) បានប្រារព្ធពិធីបុណ្យ និងប្រទានពរព្រះវិហារថ្មីរបស់ខ្លួនយ៉ាងអធិកអធម ដែលមានឈ្មោះថា «ព្រះវិហារសន្តីម៉ារីម៉ាដាឡា» ក្រោមអធិបតីភាពរបស់លោកអភិបាល អូលីវីយ៉េជ្មីតហស្លេ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអភិបាល សិលាសួន ហង្សលី និងលោកបូជាចារ្យជាច្រើនអង្គ។ ព្រឹត្តិការណ៍នេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយនៃជីវិត និងការរីកចម្រើនរបស់ព្រះសហគមន៍កាតូលិកនៅក្នុងតំបន់នេះ។ នៅក្នុងពិធីនេះ លោកអភិបាល អូលីវីយ៉េ បានរំលឹកអំពីប្រវត្តិ និងការធ្វើដំណើររបស់ព្រះសហគមន៍ ដោយភ្ជាប់ជាមួយនឹងបទពិសោធន៍ផ្ទាល់របស់លោក។

អភិបាល​ព្រះសហគមន៍​កាតូលិក​បំផុសសារ «សន្តិភាពនិងភាតរភាព»

ខេត្តតាកែវ៖ ការពង្រឹងសន្តិភាព សុខដុមរមនា និងសាមគ្គីភាពរវាងសាសនានិង​សាសនា ត្រូវបានលើកយកមកបង្ហាញយ៉ាងច្បាស់ពីសំណាក់​មេដឹកនាំ​សាសនា​ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គមេត្រី កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ស្ថិតនៅក្នុងភូមិពងទឹកខាងត្បូង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ឯកឧត្ដម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់មន្ត្រីសង្ឃ ព្រះសង្ឃ មន្ត្រីរាជការ អាជ្ញាធរ និស្សិត សិស្សានុសិស្ស

Subscribe to our newsletter

Don't miss new updates on your email