កុមារនិង​យុវជន​​ឈ្វេងយល់​បន្ថែម​អំពីមុខងារ​បម្រើអាសនៈ​

កម្មវិធីនេះ​ដឹក​នាំ​ដោយ​លោក​បូជាចារ្យ អាប្រាហាំ ខូន​ រួម​ជាមួយ​លោក​ឧបដ្ឋាក​ វី សំណាង​ និង​បងស្រី អេង សានី នា​ថ្ងៃ​ទី​៤ មីនា ២០២៣នេះ។​ ដូន​ជី អេង សានី នៃ​ក្រុម​គ្រួសារ​ឧបការគុណ  មាន​ប្រសាសន៍ថា ​ក្រុម​បម្រើអាសនៈ​មាន​តួនាទីមួយយ៉ាងសំខាន់និង​​យ៉ាង​ជិតស្និទ្ធ​ក្នុង​ពិធី​អភិ​បូជាព្រោះពួកគាត់​ត្រូវនៅក្បែរ​និង​បម្រើតុអាសនៈ​ ដូច្នេះពួកគាត់ត្រូវដឹងអំពី​​សម្ភារ​ប្រើប្រាស់​និង​កាយ​វិការ​នានា។   ក្នុងរយៈពេល​មួយថ្ងៃនោះ អ្នកចូលរួមទាំងអស់​បាន​ចូលរួម​រិះគិត​ព្រះបន្ទូល​និង​ អធិដ្ឋានជាមួយគ្នា។  ដូនជីសានី​បន្ថែមថា ​ប្រសិនបើ​គាត់​ស្គាល់ពី​អត្ថន័យ​​​ពិធី​បុណ្យ​អភិបូជា និងពិធីបុណ្យផ្សេងៗនាំឲ្យ​កិច្ចការបម្រើ​​អាសនៈធ្វើដោយរលូន ហើយ​អាចជួយឱ្យ​គ្រីស្តបរិស័ទការអធិដ្ឋាន និង​ចូលរួម​អភិបូជា​ដោយ​អំណរសប្បាយ។ ​ដូនជី សានី​ បាន​ឱ្យ​ដឹង​ទៀតថា ទោះបីជា​ក្រុមបម្រើអាសនៈ​មានខ្លះ​ជាគ្រីស្ត​បរិស័ទ និងខ្លះ​ទៀត​ជា​ពុទ្ធបរិស័ទក៏ពិត​មែន​ ប៉ុន្តែ​សំខាន់គឺ​ពួកគាត់​យក​ចិត្ត​ទុក​ដាក់​នូវ​អ្វី​ដែល​កំពុង​ធ្វើ និង​ស្គាល់​អំពី​របៀប​នៃការគោរពនិងការបម្រើក្នុងពិធីបុណ្យដែលជាលទ្ធផលមួយយើងសប្បាយចិត្ត។ អ្នក​បម្រើ​តុសក្ការៈទាំងនោះ​មាន​ខ្លះ​ជាកូន​គ្រីស្ត​បរិស័ទនៃ​ព្រះ​វិហារ​ព្រះ​កុមារ​យេស៊ូ​បឹង​ទំពុន និង​ខ្លះ​ទៀត​ជា​សិស្សតាម​បណ្តា​​ខេត្តនានា​ដែលជាពុទ្ធបរិស័ទនិងគ្រីស្តបរិស័ទ​កំពុង​​សិក្សា​នៅ​ភ្នំពេញ​ និងកំពុង​​​ស្នាក់​នៅក្នុង​មណ្ឌល​របស់​ព្រះសហគមន៍។​ កុមារា យឿន រ៉ានុត ក្នុង​វ័យ​១០ឆ្នាំ​ ជាអ្នក​បម្រើ​អាសនៈ​នៅ​ព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹង​ទំពុន​នេះ និយាយ​​ថា កម្មវិធី​សំណាក់ធម៌នេះ​​បាន​ជួយគាត់​ឲ្យចេះ​​ស្ដាប់​ព្រះ​បន្ទូល ស្គាល់ពី​ឧបករណ៍ផ្សេងៗ ហើយ​ហាត់កាយវិការពេលប្រើឧបករណ៍នោះ។ រ៉ានុត​បន្ថែមថា ក្នុងនោះ​គាត់​បាន​ដឹងពីរបៀប​ប្រើ​ប្រាស់​ពណ៌​ខោអាវ​តាម​រដូវ​នីមួយៗ និង​ក្នុងពិធីបុណ្យគោរពនិង​រំលឹកផ្សេងៗ។ ដូនជី​​សានី​ឲ្យដឹងទៀតថា ក្រុម​បម្រើ​អាសនៈ​បាន​យកចិត្តទុកដាក់លើ​កម្ម​វិធី​នេះ​ដោយ​ព្យាយាមមកតាំងពីម៉ោង ៥:០០​ព្រឹក​ ព្រឹក ដើម្បី​ត្រៀម​ខ្លួន​ចូលរួម​អភិបូជា …

កុមារនិង​យុវជន​​ឈ្វេងយល់​បន្ថែម​អំពីមុខងារ​បម្រើអាសនៈ​ Read More »