លោក​ដាមីញ៉ាំង ​ហ្វារនឺ​ ឲ្យគ្រីស្ត​បរិស័ទ​គិតពីទឹក​ដែលផ្តល់​ជីវិត

អតីតបូជាចារ្យ​ទទួលខុសត្រូវ​មណ្ឌលសកម្មភាព​ភ្នំពេញ​ខាងត្បូង​ លោក​​​ដាមីញ៉ាំង​ ហ្វារនឺ ​បានធ្វើការ​​ក្រើន​រំឭក​ពីទឹក​ដែលជាប្រភពនៃ​ជីវិតដ៏​​​ពិត​ប្រាកដ​ ដោយលោកបាន​ស្នើ​ឱ្យ​គ្រីស្ត​បរិស័ទ​​ចូល​មក​អភិបូជា​នៅ​ក្នុង​ព្រះ​វិហារ​ឲ្យ​បាន​ទៀង​ទាត់​ ដើម្បី​ទទួល​ទឹក​ដែលជា​ប្រភព​នៃ​ជីវិតគឺ «​ព្រះយេស៊ូ​ផ្ទាល់»។ ​

ទីប្រឹក្សា​ក្រុម​សាសនទូតក្រៅប្រទេសនៃទីក្រុង​ប៉ារីស លោក ដាមីញ៉ាំង ​​បានលើកឡើង​ដូចនេះ​នៅ​ក្នុង​ធ​ម្មទេសនា​​នៃ​​ពិធី​ជម្រះចិត្ត​គំនិត​លើក​ទីមួយ​សម្រាប់​យុវជន​៦នាក់​ នៅព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹង​ទំពុន កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ២០២៣កន្លងមកនេះ។​​

លោកបានថ្លែងថា ៖ «យើងជាគ្រីស្ត​បរិស័ទ​​​បាន​​ទទួល​​អគ្គ​សញ្ញា​ជ្រមុជ​​ទឹក​ និង​​​បេក្ខជន​ទាំង ៦នាក់​ ដែល​នឹង​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​ គឺ​បាន​ទទួល​អំណោយ​ទា​ន​ពី​ព្រះជាម្ចាស់​តាម​រយ:​ទឹក​ដែលជាព្រះវិញ្ញាណដ៏​វិសុទ្ធ»។

អ្នករាល់គ្នា​​​ស្រេក​ទឹក​ដែល​ជា​សេចក្តី​ស្រឡាញ់ ​និង​ជាសុភមង្គល រីឯ​ទឹក​​លើ​លោកីយ៍​​នេះ​សូម​កុំងប់ងល់ពេ​ក​ដូចជា​ ស្រា ​ជា​ទឹក​​ធ្វើ​ឱ្យ​អ្នករាល់គ្នា​​សប្បាយ​មួយរយៈ​​រួច​ផ្ដល់​បញ្ហា​ពេល​ក្រោយ។​ ចំណែក​ទឹក​ប្រាក់​ នាំឱ្យ​​មានការ​​ស្រឡាញ់​គ្នា ស្អប់គ្នា​ ​មាន​អ​យុត្តិធម៌​​ក្នុង​សង្គម​ និង​នាំ​ឲ្យមាន​​បាក់​បែក​គ្នា​ ហើយនិង​ទឹក​មួយទៀ​ត ​​គឺ​​​ជាសេចក្ដី​​ស្នេហា​ នាំ​ឱ្យ​​អ្នករាល់គ្នា​​សប្បាយ ​និង​ពេល​ខ្លះ​​មើល​ងាយ​គ្នាទៅវិញទៅមក ហើយ​ក៏​ធ្វើ​ឱ្យ​ខកចិ​ត្តផងដែរ។ ​នេះបើតាមការ​បញ្ជាក់ពីលោក​​​ដាមីញ៉ាំង​ ហ្វារនឺ។

«អគ្គសញ្ញា​ជ្រមុជទឹក​ដើម្បី​ក្លាយ​ទៅ​ជាបុត្រធីតារបស់ព្រះជាម្ចាស់ គឺ​ជា​ទឹក​ដែ​ល​ខ្ញុំ​ស្រេក​ឃ្លាន​ខ្លាំង​បំផុត»។ នេះជាសម្ដីរបស់​​បេក្ខនារី ផុន ដានី ដែល​ទទួល​ពិធី​ជម្រះចិត្ត​គំនិត​ជាលើក​ដំបូង​មុន​នឹង​ទទួល​អគ្គសញ្ញា​ជ្រ​មុជទឹក​នៅ​ថ្ងៃ​បុណ្យ​ចម្លង​ខាង​មុខនេះ​។ ​

ក្នុង​វ័យ​២១ឆ្នាំ ដានី ​រៀប​រាប់​ទៀតថា ព្រោះ​ទឹក​នេះ​ ​លាង​ជម្រះដួងចិត្តរបស់នាង ដើម្បី​ឱ្យនាង​​​ស្លាប់ ​និង​កើត​ជាថ្មី​រួម​ជា​មួយ​​ព្រះយេស៊ូ​នៅ​ថ្ងៃ​បុណ្យ​ចម្លង​។​

កញ្ញាថា ៖ «ដោយសារ​ខ្ញុំធ្លាប់អានព្រះគម្ពីរមួយ​និយាយថា មាន​តែ​អគ្គ​សញ្ញា​ជ្រមុជទឹក​ទេដែល​នាំ​ឱ្យ​យើង​នឹង​ក្លាយ​ទៅជាសរីរាង្គរបស់ព្រះជាម្ចាស់។ ប្រសិន​បើខ្ញុំក្លាយជាគ្រីស្តបរិស័ទ​ខ្ញុំ​ត្រូវការ​ជាង​គេ​គឺ អគ្គសញ្ញា​​ជ្រមុជ​ទឹក ​នៅ​ថ្ងៃបុណ្យ​ចម្លងនេះ​ ជា​ទឹក​ដ៏​ចាំ​បាច់​បំផុត​​សម្រាប់ខ្ញុំ»។

បេក្ខនារី ផុន ដានី បាន​ប្រាប់ទៀតថា រីឯ​ទឹកផ្សេងៗ​ដែល​លោកបូជាចារ្យ​​បាន​លើក​យក​មកពន្យល់ ក្នុង​នាម​ជាមនុស្សនរណាក៏ចង់បាន ក៏ប៉ុន្តែ​សម្រាប់​អ្នកដែល​ជា​គ្រីស្តបរិស័ទ ទោះបីជា​ពេល​ខ្លះ​មានការ​​លោភ​លន់​ តែ​​​ព្យាយាម​កែ​ប្រែចិត្តគំនិត​របស់ខ្លួនឯង​ដោយ​គិត​ពីអ្នកដទៃ កុំអាត្មានិយមពេក។

និស្សិតរៀនផ្នែកធនាគារ និងហិរញ្ញវត្ថុ ឆ្នាំទី៣ ​រូបនេះ​ បានបញ្ជាក់ក់​ទៀតថា ៖ «នៅពេល​ដែល​ខ្ញុំ​ជ្រមុជ​ទឹ​កហើយ ខ្ញុំ​នឹង​ព្យាយាម​ស្ដាប់ ​ព្យាយាម​កែ​ប្រែ​ចិត្ត​គំនិត​បន្ត​ទៀត​ ព្រោះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​ជា​គ្រីស្ត​បរិស័ទ​​​​​រួចហើយ»។

នាឱកាសនោះដែរ ​លោកបូជាចារ្យ ​​ដាមីញ៉ាំង​បាន​ដាស់​​តឿន​​គ្រីស្ត​​បរិស័ទថា ​ទឹកដែល​លោក​បាន​លើក​ឡើង​​​​ទាំង​នេះ មិន​មែន​ជា​ប្រភព​ជីវិត​អស់​កល្ប​ជានិច្ច​ទេ មាន​តែ​ទឹកនៃក្ដីសង្ឃឹម និង​សេចក្តី​ស្រឡាញ់​​ដែល​មកពី​ព្រះជាម្ចាស់​ផ្ទាល់​ គឺជា​ប្រភព​នៃជីវិត​ដ៏​ពិត​ប្រាកដ​។ ​

លោកក៏បានស្នើដល់បងប្អូនដែលនឹងទទួលអគ្គសញ្ញាជ្រមុជទឹក ត្រៀមខ្លួន និង​អស់​អ្នក​ដែល​មាន​ជំនឿ​ថ្មីៗ ​ជួយ​ជំរុញ​អ្នក​ដែល​មាន​ជំនឿ​ចាស់​ដែល​ភ្លេច​ជំនឿ ​និង​មិន​សូវ​មក​ព្រះវិហារ​ ឲ្យ​វិល​មក​រក​ព្រះជាម្ចាស់វិញ។ ​

នៅក្នុង​ពិធី​បុណ្យ​អភិបូជានេះដែរ​ លោក​បូជាចារ្យ​រួម​ជាមួយ​ព្រះសហគមន៍បាន​ប្រារព្ធ​ពិធី​ជម្រះចិត្ត​គំនិត​ដល់​បេក្ខជន​ទាំង៦រូប ដោយ​​អធិដ្ឋាន​ផ្ញើ​បេក្ខជន​ទៅ​ព្រះជាម្ចាស់ និង​សូម​ព្រះអង្គ​ការពារ​ និង​រំដោះ​ពួក​គាត់​ពី​​មារ​កំណាច​ ព្រម​ទាំង​ជម្រះ​ចិត្ត​ពួក​គេ​ឱ្យ​បាន​បរិសុទ្ធ​៕

ដោយ​ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email