វិហារព្រះកុមារយេស៊ូបឹងទំពុន ផ្តល់អំណោយដល់ពលរដ្ឋ៤០ គ្រួសារ
ប្រជាពលរដ្ឋចំនួន៤០គ្រួសារ បានទទួលអំណោយពីវិហារព្រះកុមារយេស៊ូបឹងទំពុន ក្នុងអាទិត្យទី៣នៃ រដូវអប់រំពិសេស ក្រោមអធិបតីភាពលោកបូជាចារ្យ ដាមីញ៉ាំង ហ្វានឺ អតីតជាបូជាចារ្យទទួលខុសត្រូវ ព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន រួមជាមួយគណៈកម្មាការប្រចាំក្នុងព្រះសហគមន៍ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។ លោកបូជាចារ្យ ដាមីញ៉ាំង ហ្វានឺ បានថ្លែងនាឱកាសនោះថា ជារៀងរាល់ឆ្នាំមិនថាបុណ្យរ បស់ ព្រះស ហគមន៍ ឬថ្ងៃធម្មតានោះទេ ព្រះសហគមន៍តែងតែមានការចែកអំណោយ ការទៅសួរសុខទុក្ខបងប្អូន ដែលក្រីក្រ ខ្វះខាតក្នុងគ្រួសារ អ្នកជំងឺនៅតាមផ្ទះ តាមមន្ទីរពេទ្យ ដោយបង្ហាញថាព្រះសហគមន៍ជា គ្រួសារ ជាបងប្អូនដែលមានការយកចិត្តទុកដាក់ ផ្ដល់ភាពកក់ក្ដៅ ផ្ដល់សេចក្ដីស្រលាញ់ ធម៌មេត្តា ករុណា ទាំងនេះសុទ្ធតែជាព្រះអំណោយទានដែលទទួលបានពីព្រះជាម្ចាស់។ កញ្ញា ឃុន កញ្ញា ជាប្រធានគណៈកម្មាការព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន បានប្រាប់ឱ្យដឹងថាអំណោយដែលបានចែកជូនដល់បងប្អូន៤០គ្រួសារ គឺសុទ្ធតែជាការឧបត្ថម្ភពីគ្រីស្តបរិស័ទនឹងឪពុកម្ដាយដែលមានកូនៗសិក្សានៅសាលាអប់រំពិសេសនៃការលូតលាស់។ កញ្ញាបានបន្តថា ៖ «ក្នុងរដូវអប់រំពិសេសឬរដូវត្រណម្យ គ្រីស្តបរិស័ទបានឧបត្ថម្ភបន្ថែមជាមួយថវិការនិងគ្រឿងឧបភោគបរិភោគសម្រាប់ចែកជូនទៅដល់បងប្អូនទាំង៤០គ្រួសារដែលមកពីកន្លែងផ្សេងៗគ្នាដូចជា តំបន់គំនរសម្រាមចាស់ខាងចំការដូង សន្សំកុសល ចំរើនផល ក្បាលទំនប់ បឹងត្របែក ចាក់អង្រែក្រោម នឹងម្ដុំលូទឹកស្អុយជិតបឹងទំពុន ហើយភាគច្រើនជាអ្នករើសអេតចាយ»។ កញ្ញា …
វិហារព្រះកុមារយេស៊ូបឹងទំពុន ផ្តល់អំណោយដល់ពលរដ្ឋ៤០ គ្រួសារ Read More »