គ្រីស្តសាសនា​ និង​ពុទ្ធសាសនា រួមគ្នាផ្សព្វផ្សាយ​ពីការ​​សម្រេចចិត្តក្នុងផ្លូវត្រឹមត្រូវ

សិក្ខាសាលាស្តីពី «សម្មាសង្កប្បៈ»​ ត្រូវបាន​រៀបចំឡើង​កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នា​វិទ្យាស្ថានសន្តប៉ូល ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ​ដោយ​​មានការចូលរួម​ពី​សំណាក់​គណៈគ្រប់គ្រង បុគ្គ​លិក និស្សិត និងតាមប្រព័ន្ធ​Zoom សរុបប្រមាណជា១៧៥នាក់​។

​សិក្ខាសាលានេះក៏​មានការ​ចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់ ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា និង​លោ​ក​បូជាចារ្យ គង់ វៀល ជាបូជាចារ្យព្រះសហគមន៍កាតូលិក និងជាអ្នកសម្របសម្រួលនៃគេហទំព័រ​វិគីភីឌា​​​ក្នុង​​ស្រុក​​ជាភាសាខ្មែរ។

ថ្លែង​បើកអង្គសិក្ខាសាលា លោក ផុន សុផល នាយកនៃវិទ្យាស្ថានសន្តប៉ូល បាន​ឱ្យដឹងថា កម្មវិ​ធីនេះ​បង្កើតឡើងមានគោលបំណងមួយ ដើម្បីជួយដល់និស្សិតឆ្នាំទី១ ឆ្នាំទី២ និងអ្នក​ដែល​ចូលរួមទាំងអស់ យល់ពីការសម្រេចចិត្តក្នុងផ្លូវត្រឹមត្រូវដោយផ្អែកលើព័ត៌មាន ឬមូលដ្ឋានសម្រេច​ចិត្ត​ជាក់លាក់ហើយ និ​ង​ចេះទទួលខុសត្រូវចំពោះការសម្រេចចចិត្តរបស់ខ្លួនផ្ទាល់។

លោកបានបន្តថា គោលបំណងនៃសិក្ខាសាលានេះ ធ្វើឡើងដើម្បី​ឱ្យយល់ពីការចេះសម្រេចចិត្តដោយ ផ្ដោត​ទៅ​លើច្បាប់ សីលធម៌ គុណធម៌ ទំនាក់ទំនង និងក្រមសីលធម៌របស់មនុស្សដែលរស់​ប្រចាំថ្ងៃ,​​មូលដ្ឋាននៃការសម្រេចចិត្តជាក់លាក់ដែលសិក្ខាសាលានេះអាចធ្វើឱ្យមនុស្សម្នាក់ៗរកមូលដ្ឋាន​ជាក់​លាក់​​ក្នុង​កម្រិតណាមួយទៅតាមតួនាទី តាមឋានៈ តាមការ​រស់នៅ នឹងតាមរបៀបក្នុង​ការទំនាក់ទំន​ង។

លោក ផុន សុផល បានបន្ថែមថា ចំណែកគោលបំណងទី៣ ​គឺ​កា​រ​​ចេះ​ទទួលខុសត្រូវជាមួយកា​រសម្រេ​ចចិ​ត្តរបស់ខ្លួន ពីព្រោះការសម្រេចចិត្តរបស់មនុស្សម្នាក់ៗ​អាចមាន​ការ​សម្រេច​​​ក្នុងផ្លូវល្អ និ​ងផ្លូ​វអា​ក្រក់​។

លោកបានបញ្ជាក់ថា ៖ «ចំពោះកម្មវិធីដែលបានរៀបចំ​នេះចង់បង្ហាញ​ពីទស្សនៈអ​ប់រំសាសនា​ធំចំនួន​២​របស់​ប្រទេស​​​កម្ពុជា គឺព្រះពុទ្ធសាសនា និងគ្រីស្តសាសនា (កាតូលិក) ដើម្បីឱ្យសិស្ស​និស្សិត​ក៏ដូច​ជា​​អ្នកចូល​រួម​ទាំងអស់​យល់​អំពីទស្សនៈអប់រំតាមបែបសាសនា»។

ស្របពេលជាមួយគ្នានេះ ព្រះភិក្ខុវជិប្បញ្ញោ សាន សុជា បាននិមន្ត​​ធ្វើបទបង្ហា​ញ​​ពីអត្ថ​ន័យរួ​មរបស់​ពាក្យ សម្មាសង្កប្បៈ ដែលផ្ដោត​លើ​​​ការត្រិះរិះត្រឹមត្រូវ មិនចាកចេញកាម មិនព្យាបាទ និងមិនបៀត​បៀ​ន​ទៅលើការ​សម្រេចចិត្ត​របស់អ្នក​ដទៃ។

ព្រះភិក្ខុវជិប្បញ្ញោ សាន សុជា មានថេរ ដីកាថា ៖ «ចំពោះការសម្រេចចិត្តតាមបែបព្រះពុទ្ធសាសនាគឺ​ ត្រូវដឹងថាអ្វីដែលមិនគួរធ្វើ គឺមិនត្រូវបៀតបៀនអ្នកណាម្នាក់ មិនបៀតបៀនអ្នកដទៃ មិនធ្វើឱ្យ​​ខ្លួន​ឯង​ឈឺចាប់​ទាំងផ្លូវកាយផ្លូវចិត្ត និងមិនធ្វើឱ្យអ្នកណាម្នាក់ឈឺចាប់​ដោយសារទង្វើនឹងការ​សម្រេច​ចិត្តរប​ស់​ខ្លួ​​ន​ហើយត្រូវ​ឈរលើមូលដ្ឋានគាំទ្រលើការសម្រេចចិត្តគឺឱ្យ​មាន​ភាពបរិសុទ្ធ សុចរិត ទៀងត្រង់ ភក្ដីភាព និងមានមេត្តា​ករុណា​ក្នុងការសម្រេចចិត្ត»។

​ចំណែក លោកបូជាចារ្យ គង់ វៀល ជាតំណាងបូជាចារ្យព្រះសហគមន៍កាតូលិក បានបង្ហា​ញពី​ទស្ស​នៈ​អប់រំដែលជួយដល់និស្សិត និងអ្នកចូលរួមរិះគិតពិចារណាទៅលើការសម្រេចចិត្តមួយ ដែលការ​សម្រេច​​ចិត្ត​នោះផ្អែកទៅលើចំណុចអព្យាក្រឹត្យ សុក្រឹតភាព ឯកភាព និងត្រូវមានសេរីភាព។

លោកបានបន្តថា​ ត្រូវស្ថិតនៅលើ​ជំនឿ ដោយជំនឿរបស់កាតូលិក ​ជឿទៅលើព្រះជាម្ចាស់ ពីព្រោះព្រះ​​អ​ង្គ​ពោ​រពេ​ញ​​ដោយសេចក្ដីស្រលាញ់ ព្រះអង្គជាសេចក្ដីស្រលាញ់ ព្រះអង្គជាសេចក្ដីពិត និងជាផ្លូវ ដូ​ច្នេះ​​ការ​សម្រេចចិត្តត្រូវមានជំនឿដោយស្ថិតនៅ​ក្នុង​សេចក្ដី​ពិតដោយមិនលំអៀង។

លោកបូជាចារ្យក៏​​បាន​ជំរុញ លើកទឹកចិត្តចំពោះអ្នកដែលគ្មានសេចក្ដីស្រលាញ់ គ្មានសេចក្ដីពិត ត្រូវតែ​គិត​​ពិចារណា ដើម្បីធ្វើការសម្រេចចិត្តឱ្យយោងទៅតាមជំនឿស្ថិតក្នុងសេចក្ដីពិត​ដែលព្រះយេស៊ូបាន​ប​ង្រៀ​ន​ឱ្យយល់ច្បាស់ពីសេរីភាពហើយកាលណាបើយល់ពីសេចក្ដីស្រលាញ់ សេចក្ដីពិត​​ មនុ​ស្សម្នា​ក់​ៗ​មា​ន​​សេរីភាព​នៅ​ក្នុង​សម្រេចចិត្ត។

លោកបូជាចារ្យបានសង្កត់ធ្ងន់ថា «ចំពោះទស្សនៈនៃការគាំទ្រលើកទឹកចិត្តក្នុងការសម្រេចចិត្តនោះគឺ​ត្រូវ​មាន​ស្មារតីទទួលខុសត្រូវចំពោះ​​ការសម្រេចចិត្តដោយផ្អែកលើ​សេចក្ដីស្រ​​លាញ់ និងសេចក្តីពិ​តដែ​ល​ទទួ​លបានពីការអប់រំរបស់ព្រះយេស៊ូ»៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email