ព្រះ​​សហគមន៍កាតូលិកចូលរួម​ប្រារព្ធទិវា ​វប្បធម៌ជាតិ៣មីនា ខួបលើកទី២៥ នាខេត្តតាកែវ

អភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញរួមជាមួយលោកស្រី គា សុភូ ​អភិបាលខេត្តតាកែវ បាន​ចូលរួមជា​អធិបតីភាពក្នុងកម្មវិធីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា ខួបលើកទី២៥ ឆ្នាំ២០២៣ រៀបចំឡើងដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ នា​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធាន​ «យុវជនដើម្បីវប្បធម៌ជាតិ»។

ពិធីក៏មានការ​ចូលរួមពី​ព្រះសង្ឃទាំងពីរគណៈ ​មន្រ្តីនៃ​មន្ទីរអង្គភាពក្រុង ស្រុក ​គ្រឹះស្ថានឯកជន សិល្បករ​សិល្បការិនី អាជីវករ សិស្សានុសិស្ស ​សរុប​ប្រមាណជា ៣៥០ នាក់។

ថ្លែងក្នុងពិធីនោះ លោក ជេត ពិសុទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ បានលើកឡើងថា ការ​ប្រា​រព្ធ​ទិវាវប្បធម៌ជាតិ៣មីនានេះ​កម្លាំងយុវជនជាសក្ដានុពលធនធានមនុ​ស្សដ៍សំខាន់ដែលមិនអា​ចខ្វះបាន​ក្នុងការរួមចំណែក អភិរក្ស អភិវឌ្ឍន៍ជាតិក្នុងបរិបទនៃការរីកចម្រើនបែបឌីជីថល។

​​លោកបានថ្លែងថា ៖ «ជាការពិតណាស់ ទិវាវ​ប្បធម៌៣មីនាឆ្នាំនេះ​ ក៏​ដូច​រៀ​ងរាល់​ឆ្នាំកន្ល​ងម​កដែ​លសម្រេ​ចជោគជ័យ​បាន​ គឺ​ពិត​ជា​បានមកពីការសហ​ការជិតស្និតរវាងមន្ទីរ​វប្បធម៌ និងវិចិត្រសិល្បៈជាមួយ​មន្ទីរអ​ប់រំយុ​វជន និងកីឡា ​ជា​ពិសេសយុវជនមកពីវិទ្យាល័យសន្តហ្វ្រង់ស្វ័រដែលមានលោកអូលីវីយ៉េ ជាអ​ភិបា​លព្រះ​សហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញជាស្ថាបនិកដែលមិនអាចបំភ្លេចគុណបានឡើយ»។

លោកបានបន្តដោយសង្កត់ធ្ងន់ថា ៖ «សូមឱ្យទិវានេះក្លាយជាទឹកមន្តដ៏សក្តិសិទ្ធដាស់រំលឹកដល់កូនខ្មែរឱ្យ​ស្រ​លាញ់​​ថែរក្សា​ ការពារ និង​បណ្ដុះ​លើក​តម្កើងវប្បធម៌ជាតិជារៀងរហូត»។

ក្នុងឱកាសនោះដែរ​​ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ ក៏​បាន​ថ្លែងសំណេះសំណាល និងបាន​លើកឡើងថា សព្វថ្ងៃវប្បធម៌ថ្មីរបស់យុវជន យុវនារី គឺ​ប្រើកុំព្យូទ័រ​ដើម្បីគិតជំនួស​មនុស្ស​ដែល​កម្មវិធីនោះហៅថា AI ប្រសិនបើ​ច​ង់រកព័ត៌មាន ​ឬឯកសារ​អ្វីមួយ​​។

លោកបាន​​ថ្លែងថា ​៖ «នៅថ្ងៃនេះយើង​បានឃើញ​នូវ​​ប្រធានបទ​ ស្តីពី យុវជនដើម្បីវប្បធម៌ជាតិ ដោ​យ​គិ​ត​ថានៅពេលនឹកឃើញដល់​វប្បធម៌​ដែល​កំពុង​កើត​​ឡើ​ងក្នុងស​​តវត្ស​​ទី២១ ដែ​លជាវ​ប្បធម៌ថ្មី​សម្រាប់​កូនក្មេ​ង​កំពុងកើតសព្វថ្ងៃ សម្រាប់​​​​​​​​​​​​​​យុវជន យុវនារី ដោយ​ជឿថា​ប្រធានបទនេះនឹង​បានណែនាំឱ្យគិតពិចារណាថា តើទៅថ្ងៃអ​នាគត​ចង់​បង្កើត​វប្បធម៌​អ្វីខ្លះសម្រាប់ប្រទេសជាតិ និង​សម្រាប់ពិភពលោក»។

​លោកអភិបាល អូលីវីយ៉េ បាន​បញ្ជាក់ថា មនុស្សគ្រប់គ្នាកើតនៅក្នុងវប្បធម៌​មួយដែលទទួលពីបុព្វបុរស ហើ​យ​បានចូលនៅក្នុងខ្លួន​មនុស្ស​ម្នាក់ៗដោយមិនអាចនិយាយថា​វប្បធម៌មិនមែនជាអ្វីដែលសិក្សា មិនមែនជាអ្វីដែល​ទទួ​ល​​ពី​ឪពុក​ម្ដាយ ​​​ពីលោកតាលោកយាយនោះទេ ប៉ុន្តែជាវប្បធម៌មួយដែល​ណែនាំឱ្យ​គ្រប់គ្នាសព្វថ្ងៃមានអត្ត​ស​ញ្ញាណជាជនជាតិ​ខ្មែរ​​មួយរូបដែលរស់នៅក្នុងប្រទេស និងវប្បធម៌របស់ខ្លួន។

អភិបាលរងខេត្តតាកែវ លោកស្រី គា សុភូ ​ក៏បាន​ថ្លែង​នាពិធីនោះដែរថា រាជរដ្ឋាភិបាលបានរក្សាប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ក្នុងទស្សនទានជម្រុញការផ្សព្វផ្សាយ ដើម្បីឱ្យ​យុវជនបានទ​ទួលយ​កការ​ផ្ទេរ​ចំណេះ​ដឹង ចំណេះធ្វើ ជំនាញពីមនុស្សជំនាន់មុនក្នុងកាតព្វកិច្ចជាអ្នកថែរក្សា​ការពារវប្បធម៌ជាតិ វប្បធម៌ចម្រុះរបស់សហគមន៍ជាតិ និងជនជាតិឱ្យគង់វង្សរុងរឿង។​

លោកស្រីមានប្រសាសន៍ថា៖ «ដើម្បីចូលរួមថែរក្សាការពារវប្បធម៌ប្រពៃណី និងសម្បត្តិបេតិកភណ្ឌ វប្បធម៌ជាតិ ម​ន្ទីរបានខិតខំផ្សព្វផ្សាយការអប់រំសីលធម៌សង្គម ផ្សព្វផ្សាយច្បាប់ស្ដីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ និង​ផ្ស​ព្វ​ផ្សាយតួនាទីសារៈមន្ទីរព្រមទាំងផ្សព្វផ្សាយក្រមសីលធម៌ដល់​សិល្បករ ​ពលរដ្ឋ និ​ងយុវជ​នដែល​ជាទំ​ពាំង​ស្នង​ឬស្សីដើម្បីរួមគ្នាអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ ប្រពៃណី សម្បត្តិបេតិកភណ្ឌឱ្យបានស្ថិតស្ថេរជានិរន្តន៍»៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email