ព្រះសហគមន៍កាតូលិកចូលរួមប្រារព្ធទិវា វប្បធម៌ជាតិ៣មីនា ខួបលើកទី២៥ នាខេត្តតាកែវ
អភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញរួមជាមួយលោកស្រី គា សុភូ អភិបាលខេត្តតាកែវ បានចូលរួមជាអធិបតីភាពក្នុងកម្មវិធីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា ខួបលើកទី២៥ ឆ្នាំ២០២៣ រៀបចំឡើងដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធាន «យុវជនដើម្បីវប្បធម៌ជាតិ»។ ពិធីក៏មានការចូលរួមពីព្រះសង្ឃទាំងពីរគណៈ មន្រ្តីនៃមន្ទីរអង្គភាពក្រុង ស្រុក គ្រឹះស្ថានឯកជន សិល្បករសិល្បការិនី អាជីវករ សិស្សានុសិស្ស សរុបប្រមាណជា ៣៥០ នាក់។ ថ្លែងក្នុងពិធីនោះ លោក ជេត ពិសុទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ បានលើកឡើងថា ការប្រារព្ធទិវាវប្បធម៌ជាតិ៣មីនានេះកម្លាំងយុវជនជាសក្ដានុពលធនធានមនុស្សដ៍សំខាន់ដែលមិនអាចខ្វះបានក្នុងការរួមចំណែក អភិរក្ស អភិវឌ្ឍន៍ជាតិក្នុងបរិបទនៃការរីកចម្រើនបែបឌីជីថល។ លោកបានថ្លែងថា ៖ «ជាការពិតណាស់ ទិវាវប្បធម៌៣មីនាឆ្នាំនេះ ក៏ដូចរៀងរាល់ឆ្នាំកន្លងមកដែលសម្រេចជោគជ័យបាន គឺពិតជាបានមកពីការសហការជិតស្និតរវាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈជាមួយមន្ទីរអប់រំយុវជន និងកីឡា ជាពិសេសយុវជនមកពីវិទ្យាល័យសន្តហ្វ្រង់ស្វ័រដែលមានលោកអូលីវីយ៉េ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញជាស្ថាបនិកដែលមិនអាចបំភ្លេចគុណបានឡើយ»។ លោកបានបន្តដោយសង្កត់ធ្ងន់ថា ៖ «សូមឱ្យទិវានេះក្លាយជាទឹកមន្តដ៏សក្តិសិទ្ធដាស់រំលឹកដល់កូនខ្មែរឱ្យស្រលាញ់ថែរក្សា ការពារ និងបណ្ដុះលើកតម្កើងវប្បធម៌ជាតិជារៀងរហូត»។ ក្នុងឱកាសនោះដែរ លោកអភិបាល អូលីវីយ៉េ …
ព្រះសហគមន៍កាតូលិកចូលរួមប្រារព្ធទិវា វប្បធម៌ជាតិ៣មីនា ខួបលើកទី២៥ នាខេត្តតាកែវ Read More »