ក្រសួងទេសចរណ៍ទទួលស្គាល់រមណីយដ្ឋានមួយកន្លែងរបស់ព្រះសហគមន៍កាតូលិក

រមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ត្រូវបានក្រសួងទេសចរណ៍ប្រកាសទទួលស្គាល់នឹងផ្ដល់​អាជ្ញាបណ្ណជារមណីយដ្ឋានមួយដែលមានវត្តមានក្នុងខេត្តកំពត-កែប១៤៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

យោងទៅតាមលិខិតដែលចុះហត្ថលេខាដោយ​លោក​តុប សុភ័ក រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៧​ខែមីនាឆ្នាំ២០២៣ បានឱ្យដឹងថា ​ក្រសួង​បាន​សម្រេចផ្ដល់អាជ្ញាបណ្ណរមណីយដ្ឋានទេសចរណ៍ មានសុពលភាពប្រើប្រាស់សម្រាប់រយៈពេល​មួយឆ្នាំដោយគិតចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

រមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ជារមណីយដ្ឋានមួយរបស់ព្រះសហគមន៍កាតូលិកដែលមានលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា​ជាស្ថាបនិក ដែល​បាន​​បង្កើត​ឡើងនៅឆ្នាំ២០២២ ក្នុងអំឡុងពេលមានជំងឺកូវីដ១៩រាតត្បាត។​

លោក ប៊ីស ចិន្តា អាយុ៣៣ឆ្នាំ ជាអ្នកគ្រប់គ្រងទូទៅនៅរមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ ឲ្យដឹងថា លោកអភិបាលអូលីវីយ៉េ មានចក្ខុវិស័យខ្ពស់ពាក់ព័ន្ធជាមួយវិស័យទេសចរណ៍នឹងស្រលាញ់ទេសភាពធម្មជាតិ។​ កន្លែងនេះបង្កើតឡើងដើម្បីឱ្យភ្ញៀវទេសចរណ៍មកសម្រាកលំហែបន្ទាប់ពី​ថ្ងៃសម្រាកការងារនៅចុងសប្ដាហ៍ឬក៏ថ្ងៃបុណ្យទានជាដើម។

លោកបានបន្តថា ដំបូងឡើយនៅទីកន្លែងនេះបានសុំច្បាប់អាជីវកម្មបើកត្រឹមតែ​ភោជនីយដ្ឋាន​តែ​ប៉ុណ្ណោះប៉ុន្តែនៅក្នុងឆ្នាំ២០២៣ បានផ្លាស់ប្ដូរពីភោជនីយដ្ឋានទៅជារមណីយដ្ឋានដោយសារតែ​សក្ដានុពល​នៃភ្ញៀវទេសចរណ៍មានការកើនឡើងជាលំដាប់ទើបធ្វើឱ្យមន្ទីរ​ទេសចរណ៍​នឹង​ក្រសួងទេសចរណ៍សម្រេចផ្ដល់អាជ្ញាបណ្ណរមណីយដ្ឋានទេសចរណ៍ថ្នាក់កែច្នៃ​ កាលពីពេល​ថ្មីៗនេះ។

លោក​ឲ្យដឹងថា ក្នុងថ្ងៃធម្មតា​មាន​អ្នកមកលេង​ប្រមាណជា​៥០​ទៅ​៦០នាក់ រីឯថ្ងៃសៅរ៍និងអាទិត្យ​វិញ​មាន​ពី​ចំនួនពី២០០ទៅ៣០០នាក់ បើ​សរុបស្ថិតិក្នុងមួយខែអាចចូលពី៦ពាន់ទៅ៧ពាន់នាក់។

រមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ មានសេវាកម្មជិះឡូរី ដែលមានប្រវែងជាង​៣គីឡូ​ម៉ែត្រ ហើយភ្ញៀវទេសចរណ៍អាចគយគន់ទេសភាពតាមជួរភ្នំ មើលកសិដ្ឋានចិញ្ចឹមសត្វដូចជាជ្រូកព្រៃ សេះ គោ​ មាន់ ទា ជ្រូកកាប់សាច់​ជាដើម កន្លែង​ចិញ្ចឹមសត្វស្លាបមួយចំនួន​ ដំណាំ​ហូបផ្លែ និង​បន្លែបង្ការ​ជាច្រើន​មុខ។ ហើយម៉្យាងវិញទៀតរមណីយដ្ឋានមានទទួលសេវកម្មម្ហូបអាហារ​​ដែល​សាច់នឹងបន្លែដាំនៅក្នុងកសិដ្ឋានផ្ទាល់តែម្ដង។​ នេះជាការបញ្ជាក់បន្ថែម​របស់លោក ប៊ីស ចិន្ដា។

រមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ មានចម្ងាយប្រមាណជា២៥គីឡូម៉ែត្រពីទីរួមខេត្តកែប ដែល​ស្ថិត​​​នៅភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ដែលសព្វថ្ងៃមាន​បុគ្គលិក​ចំនួន១៤នាក់ ប្រុស១០នាក់នឹងស្រី៤នាក់៕

ដោយ​ចាន់​ម៉ានុត

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email