ក្រសួងទេសចរណ៍ទទួលស្គាល់រមណីយដ្ឋានមួយកន្លែងរបស់ព្រះសហគមន៍កាតូលិក

រមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ត្រូវបានក្រសួងទេសចរណ៍ប្រកាសទទួលស្គាល់នឹងផ្ដល់​អាជ្ញាបណ្ណជារមណីយដ្ឋានមួយដែលមានវត្តមានក្នុងខេត្តកំពត-កែប១៤៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ យោងទៅតាមលិខិតដែលចុះហត្ថលេខាដោយ​លោក​តុប សុភ័ក រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៧​ខែមីនាឆ្នាំ២០២៣ បានឱ្យដឹងថា ​ក្រសួង​បាន​សម្រេចផ្ដល់អាជ្ញាបណ្ណរមណីយដ្ឋានទេសចរណ៍ មានសុពលភាពប្រើប្រាស់សម្រាប់រយៈពេល​មួយឆ្នាំដោយគិតចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ រមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ជារមណីយដ្ឋានមួយរបស់ព្រះសហគមន៍កាតូលិកដែលមានលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា​ជាស្ថាបនិក ដែល​បាន​​បង្កើត​ឡើងនៅឆ្នាំ២០២២ ក្នុងអំឡុងពេលមានជំងឺកូវីដ១៩រាតត្បាត។​ លោក ប៊ីស ចិន្តា អាយុ៣៣ឆ្នាំ ជាអ្នកគ្រប់គ្រងទូទៅនៅរមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ ឲ្យដឹងថា លោកអភិបាលអូលីវីយ៉េ មានចក្ខុវិស័យខ្ពស់ពាក់ព័ន្ធជាមួយវិស័យទេសចរណ៍នឹងស្រលាញ់ទេសភាពធម្មជាតិ។​ កន្លែងនេះបង្កើតឡើងដើម្បីឱ្យភ្ញៀវទេសចរណ៍មកសម្រាកលំហែបន្ទាប់ពី​ថ្ងៃសម្រាកការងារនៅចុងសប្ដាហ៍ឬក៏ថ្ងៃបុណ្យទានជាដើម។ លោកបានបន្តថា ដំបូងឡើយនៅទីកន្លែងនេះបានសុំច្បាប់អាជីវកម្មបើកត្រឹមតែ​ភោជនីយដ្ឋាន​តែ​ប៉ុណ្ណោះប៉ុន្តែនៅក្នុងឆ្នាំ២០២៣ បានផ្លាស់ប្ដូរពីភោជនីយដ្ឋានទៅជារមណីយដ្ឋានដោយសារតែ​សក្ដានុពល​នៃភ្ញៀវទេសចរណ៍មានការកើនឡើងជាលំដាប់ទើបធ្វើឱ្យមន្ទីរ​ទេសចរណ៍​នឹង​ក្រសួងទេសចរណ៍សម្រេចផ្ដល់អាជ្ញាបណ្ណរមណីយដ្ឋានទេសចរណ៍ថ្នាក់កែច្នៃ​ កាលពីពេល​ថ្មីៗនេះ។ លោក​ឲ្យដឹងថា ក្នុងថ្ងៃធម្មតា​មាន​អ្នកមកលេង​ប្រមាណជា​៥០​ទៅ​៦០នាក់ រីឯថ្ងៃសៅរ៍និងអាទិត្យ​វិញ​មាន​ពី​ចំនួនពី២០០ទៅ៣០០នាក់ បើ​សរុបស្ថិតិក្នុងមួយខែអាចចូលពី៦ពាន់ទៅ៧ពាន់នាក់។ រមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ មានសេវាកម្មជិះឡូរី ដែលមានប្រវែងជាង​៣គីឡូ​ម៉ែត្រ ហើយភ្ញៀវទេសចរណ៍អាចគយគន់ទេសភាពតាមជួរភ្នំ មើលកសិដ្ឋានចិញ្ចឹមសត្វដូចជាជ្រូកព្រៃ សេះ គោ​ មាន់ ទា ជ្រូកកាប់សាច់​ជាដើម កន្លែង​ចិញ្ចឹមសត្វស្លាបមួយចំនួន​ ដំណាំ​ហូបផ្លែ និង​បន្លែបង្ការ​ជាច្រើន​មុខ។ ហើយម៉្យាងវិញទៀតរមណីយដ្ឋានមានទទួលសេវកម្មម្ហូបអាហារ​​ដែល​សាច់នឹងបន្លែដាំនៅក្នុងកសិដ្ឋានផ្ទាល់តែម្ដង។​ នេះជាការបញ្ជាក់បន្ថែម​របស់លោក ប៊ីស ចិន្ដា។ រមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ មានចម្ងាយប្រមាណជា២៥គីឡូម៉ែត្រពីទីរួមខេត្តកែប …

ក្រសួងទេសចរណ៍ទទួលស្គាល់រមណីយដ្ឋានមួយកន្លែងរបស់ព្រះសហគមន៍កាតូលិក Read More »