បេក្ខជន​១៣នាក់​ប្រកាសពាក្យសន្យានៅមុខព្រះសហគមន៍

លុតជង្គង់នៅមុខ​អាសនៈក្នុងព្រះវិហារ​ យុវជន​១៣នាក់​បាន​ប្រកាស​ពាក្យសន្យារបស់ខ្លួន ដោយ «យក​ព្រះគ្រីស្ត​ ​ព្រះ​បន្ទូល​និង​ព្រះសហគមន៍​ជាទីពឹង» ​ចំពោះ​មុខ​ព្រះសហគមន៍​ ដែលមាន​លោក​អភិបាល​អូលីវីយ៉េ ជ្មីត​ហស្លេជា​​អធិបតី នាថ្ងៃទី​៧ ឧសភា ២០២៣ នៅព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹង​ទំពុន​នារាជធានីភ្នំពេញ។

«​ខ្ញុំ​យល់​ថា​ព្រះគ្រីស្ត​ជាព្រះសង្គ្រោះ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​អាច​ផ្ញើជីវិត​ទាំងស្រុងលើ​ព្រះអង្គ។ ព្រះបន្ទូល​ អាច​ឱ្យ​ខ្ញុំ​សិក្សាឈ្វេងយល់​បន្ថែម​ដើម្បី​ដឹកនាំជីវិត​របស់​ខ្ញុំ។» នេះជាការលើកឡើងរបស់​ សិលា កាំប្រែ ខាវី ក្នុង​វ័យ​១៩ឆ្នាំ បេក្ខជនដែល​មាន​ដើម​កំណើត​ជាជនជាតិភាគតិចព្នង​នៅ​ខេត្ត​រតនគិរី។

ខាវី ឲ្យដឹងទៀតថា ព្រះសហគមន៍ ជាទីពឹង​របស់​គាត់ ហើយគ្រប់កិច្ចការ​និងក្នុងជីវិត​រស់នៅ​ប្រចាំថ្ងៃ ទាំងជំនឿ និងទាំងការរៀនសូត្រ គាត់​ទទួល​បាន​ដោយក្ដីស្រឡាញ់ ហើយធ្វើ​ឱ្យ​ជីវិតរបស់គាត់​​មាន​អំណរសប្បាយ​ ហើយ​ឲ្យគាត់​យល់​ឃើញថា ​ព្រះបន្ទូល​​ជាសេចក្ដីពិត​​ និង​ជាអ្វី​ដែលកើត​មាន​នៅក្នុង​ជីវិត​សព្វថ្ងៃ។​

លោក​អភិបាល​អូលីវីយ៉េ មាន​ប្រសាសន៍​ទៅកាន់​បេក្ខជន​ទាំង​១៣នាក់ ឲ្យ​ជ្រើសរើស​ដើរតាម​​ពន្លឺ ជា​មាគ៌ា​របស់​ព្រះជាម្ចាស់ បន្តដើរតាមមាគ៌ាព្រះយេស៊ូ​​ជានិច្ច​ និង​ស្ដា​ប់​ព្រះសូរ​សៀង​របស់​ព្រះ​អង្គ​ដោយរស់នៅ​ឱ្យ​សម​ជា​មនុស្ស​​​មាន​ពន្លឺ​នៅក្នុង​ខ្លួន ​ហើយ​ពឹង​លើ​ព្រះ​ប្រាជ្ញា​ញាណ​របស់​ព្រះអង្គ។

លោកអភិបាល​បន្ថែមថា ជាគ្រីស្តបរិស័ទ គឺត្រូវ​ផ្ញើ​ខ្លួន​​​ទាំងស្រុង​ទៅលើ​ព្រះគ្រីស្ត​ ដោយផ្ញើ​​​ជីវិត​ទៅព្រះយេស៊ូ​ជា​រៀង​រាល់​ថ្ងៃ ដោយអាន​គម្ពីរដែលនាំ​ឲ្យជីវិត​មានពន្លឺថ្មី។

លោកបាន​ស្នើសុំ​ឲ្យ​ ព្រះសហគមន៍​ដែលជា​គ្រីស្ត​បរិស័ទ ​ជាថ្មដ៏មានជីវិត សូម​ថែរក្សា​បងប្អូនថ្មីៗដើម្បីធ្វើដំណើររួមគ្នា និង​ធ្វើ​ដំណើរ​ជា​មួយ​ព្រះយេស៊ូ​ដើម្បី​រក​ឃើញ​ព្រះយេស៊ូ​ដែលជាផ្លូវនៃជីវិត។

ជាសិស្ស​ថ្នាក់ទី១០​នៃវិទ្យាល័យ​ចម្រើន​ផល គង់ បញ្ញាសោភ័ណ អាយុ១៦ឆ្នាំ បាន​ឱ្យ​ដឹង​ថា ការគូសសញ្ញាឈើឆ្កាង​ ជាសញ្ញាសម្គាល់​នៃសេចក្ដីស្រឡាញ់​របស់ព្រះយេស៊ូរហូត​ដល់​គេឆ្កាង​ព្រះអង្គ។​

សោភ័ណ ចាប់​អារម្មណ៍​ព្រះសហគមន៍​តាម​រយៈ​សកម្មភាព​ធម៌មេត្តាករុណា​នៅ​តាម​សហគមន៍​នានាតាំង​ពី​គាត់​រៀន​ថ្នាក់ទី​៦។ គាត់​ឲ្យដឹងថា​ «ពេល​ខ្ញុំ​មាន​អារម្មណ៍​មិនល្អ​ខ្ញុំ​អានព្រះគម្ពីរ​«ចូរស្រឡាញ់ខ្មាំងសត្រូវ» បាន​ដាស់​តឿន​សតិ​របស់ខ្ញុំ» ដែល​ឲ្យគាត់​អាច​មានកំលាំង​តស៊ូ​ជម្នះ​អស្មិមានះរបស់​ខ្លួន។​

នៅក្នុង​ពិធី​ជំហានទី១នេះ លោកអភិបាលសួរបញ្ជាក់ដល់បេក្ខជនទាំង ១៣ ដែលក្នុងនោះ​មាន​៨នាក់ជាស្ត្រី​ អំពី​ការសុខចិត្ត​របស់​ខ្លួន​ក្នុង​ការលះបង់​មារ​សាតាំង​ និងរបៀ់ប​រស់​នៅ​ពី​ដើម​ដើម្បី​ដើរ​តាមព្រះយេស៊ូគ្រីស្ត។

បន្ទាប់​ពីពាក្យសន្យា បងធម៌​របស់​បេក្ខជន​បានគូសសញ្ញាឈើឆ្កាង​លើត្រចៀក ដើម្បី​ស្ដាប់​ព្រះសូរសៀង​ព្រះជាម្ចាស់ គូសលើភ្នែកដើម្បី​សម្លឹង​មើល​ព្រះជាម្ចាស់និង​ស្នា​ព្រះហស្ត​របស់​ព្រះអង្គ​ គូស​លើមាត់ ដើម្បី​ឆ្លើយ​តប​​ទៅព្រះជាម្ចាស់វិញ​ គូស​​លើទ្រូងដើម្បី​ដាក់ជំនឿ គូស​លើ​ស្មានិងលើបាតដៃដើម្បីបំពេញភារកិច្ចជាគ្រីស្តបរិស័ទ។

ចុងក្រោយលោកអភិលបានគូសសញ្ញាឈើឆ្កាងលើបេក្ខជនទាំងអស់ដើម្បីឱ្យ​បងប្អូន​ទាំងនោះ​មាន​ជីវិតអស់កល្បជានិច្ចក្នុងព្រះនាមព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណដ៏វិសុទ្ធ៕

ដោយដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email