បេក្ខជន​១៣នាក់​ប្រកាសពាក្យសន្យានៅមុខព្រះសហគមន៍

លុតជង្គង់នៅមុខ​អាសនៈក្នុងព្រះវិហារ​ យុវជន​១៣នាក់​បាន​ប្រកាស​ពាក្យសន្យារបស់ខ្លួន ដោយ «យក​ព្រះគ្រីស្ត​ ​ព្រះ​បន្ទូល​និង​ព្រះសហគមន៍​ជាទីពឹង» ​ចំពោះ​មុខ​ព្រះសហគមន៍​ ដែលមាន​លោក​អភិបាល​អូលីវីយ៉េ ជ្មីត​ហស្លេជា​​អធិបតី នាថ្ងៃទី​៧ ឧសភា ២០២៣ នៅព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹង​ទំពុន​នារាជធានីភ្នំពេញ។ «​ខ្ញុំ​យល់​ថា​ព្រះគ្រីស្ត​ជាព្រះសង្គ្រោះ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​អាច​ផ្ញើជីវិត​ទាំងស្រុងលើ​ព្រះអង្គ។ ព្រះបន្ទូល​ អាច​ឱ្យ​ខ្ញុំ​សិក្សាឈ្វេងយល់​បន្ថែម​ដើម្បី​ដឹកនាំជីវិត​របស់​ខ្ញុំ។» នេះជាការលើកឡើងរបស់​ សិលា កាំប្រែ ខាវី ក្នុង​វ័យ​១៩ឆ្នាំ បេក្ខជនដែល​មាន​ដើម​កំណើត​ជាជនជាតិភាគតិចព្នង​នៅ​ខេត្ត​រតនគិរី។ ខាវី ឲ្យដឹងទៀតថា ព្រះសហគមន៍ ជាទីពឹង​របស់​គាត់ ហើយគ្រប់កិច្ចការ​និងក្នុងជីវិត​រស់នៅ​ប្រចាំថ្ងៃ ទាំងជំនឿ និងទាំងការរៀនសូត្រ គាត់​ទទួល​បាន​ដោយក្ដីស្រឡាញ់ ហើយធ្វើ​ឱ្យ​ជីវិតរបស់គាត់​​មាន​អំណរសប្បាយ​ ហើយ​ឲ្យគាត់​យល់​ឃើញថា ​ព្រះបន្ទូល​​ជាសេចក្ដីពិត​​ និង​ជាអ្វី​ដែលកើត​មាន​នៅក្នុង​ជីវិត​សព្វថ្ងៃ។​ ​ លោក​អភិបាល​អូលីវីយ៉េ មាន​ប្រសាសន៍​ទៅកាន់​បេក្ខជន​ទាំង​១៣នាក់ ឲ្យ​ជ្រើសរើស​ដើរតាម​​ពន្លឺ ជា​មាគ៌ា​របស់​ព្រះជាម្ចាស់ បន្តដើរតាមមាគ៌ាព្រះយេស៊ូ​​ជានិច្ច​ និង​ស្ដា​ប់​ព្រះសូរ​សៀង​របស់​ព្រះ​អង្គ​ដោយរស់នៅ​ឱ្យ​សម​ជា​មនុស្ស​​​មាន​ពន្លឺ​នៅក្នុង​ខ្លួន ​ហើយ​ពឹង​លើ​ព្រះ​ប្រាជ្ញា​ញាណ​របស់​ព្រះអង្គ។ លោកអភិបាល​បន្ថែមថា ជាគ្រីស្តបរិស័ទ គឺត្រូវ​ផ្ញើ​ខ្លួន​​​ទាំងស្រុង​ទៅលើ​ព្រះគ្រីស្ត​ ដោយផ្ញើ​​​ជីវិត​ទៅព្រះយេស៊ូ​ជា​រៀង​រាល់​ថ្ងៃ ដោយអាន​គម្ពីរដែលនាំ​ឲ្យជីវិត​មានពន្លឺថ្មី។ លោកបាន​ស្នើសុំ​ឲ្យ​ ព្រះសហគមន៍​ដែលជា​គ្រីស្ត​បរិស័ទ ​ជាថ្មដ៏មានជីវិត សូម​ថែរក្សា​បងប្អូនថ្មីៗដើម្បីធ្វើដំណើររួមគ្នា និង​ធ្វើ​ដំណើរ​ជា​មួយ​ព្រះយេស៊ូ​ដើម្បី​រក​ឃើញ​ព្រះយេស៊ូ​ដែលជាផ្លូវនៃជីវិត។ ជាសិស្ស​ថ្នាក់ទី១០​នៃវិទ្យាល័យ​ចម្រើន​ផល គង់ បញ្ញាសោភ័ណ អាយុ១៦ឆ្នាំ …

បេក្ខជន​១៣នាក់​ប្រកាសពាក្យសន្យានៅមុខព្រះសហគមន៍ Read More »