ដំណើរយាងទស្សនកិច្ចរបស់អគ្គរាជទូតសន្តអាសនៈប្រចាំប្រទេសកម្ពុជានៅមណ្ឌល​សកម្មភាពតាកែវ

លោកអគ្គអភិបាល សិលា ប្រាយអិន វែលស៍ អគ្គរាជទូតសន្តអាសនៈប្រចាំប្រទេសកម្ពុជា​ បាន​យាងទស្សនកិច្ចនៅតំបន់មណ្ឌលសកម្មភាពតាកែវទាំងមូល ដោយ​លោកត្រូវបាន​ទទួល​ស្វាគ​ម​ន៍យ៉ាងឱឡារិកតាមព្រះសហគមន៍​​ សាលារៀន ​និង​សិប្បកម្មនានាដោយក្តីរីករាយ។​

ក្នុងដំណើរទស្សនកិច្ចនេះក៍មានការអមដំណើរដោយលោក អ៊ិនដូនីល គូឌីធីវ៉ាកូ​ អគ្គលេខាធិការនៃក្រសួងសម្រាប់ទំនាក់ទំនងអន្តរសាសនានៃទីក្រុងរ៉ូម រួមជាមួយលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកកម្ពុជា និងជាស្ថាបនិកដែលបង្កើតសមិទ្ធិផលនានានៃមណ្ឌលសកម្មភាពតាកែវ។

ថ្លែងនៅក្នុងធម្មទេសនា លោកអគ្គរាជទូតសន្តអាសនៈ បានមានប្រសាសន៍ ៖ «ថ្ងៃនេះខ្ញុំសប្បាយចិត្តបានចូលព្រះវិហារដែលមានគ្រីស្ត​បរិស័ទ​ដ៏​ច្រើនក្នុងព្រះវិហារដ៍តូចនេះ ដោយឱ្យខ្ញុំនឹកឃើញដល់ភូមិកំណើតរបស់ខ្ញុំដែលកើតនៅកន្លែងមានកាតូលិកតិច ទោះបីជាប្រទេសអាមេរិចក៏ដោយ ហេតុនេះ​​​​​​​​​ហើ​យថ្ងៃនេះខ្ញុំមានអារម្មណ៍ដូចជាដល់ផ្ទះជាមួយគ្រួសាររបស់ខ្ញុំដែរ»។​

​លោកបន្តទៀតថា ៖ «តាមពិតពីដើមព្រះជាម្ចាស់ដែលបានបង្កើតយើង​ ប្រទានជីវិតមកយើងដើម្បីឱ្យយើងរស់នៅក្នុងសេចក្ដីសុខសាន្តរបស់ព្រះអង្គ ហើយយើងជាព្រះអំណោយទានរបស់ព្រះជាម្ចាស់នឹងជា​អំណោយទានដ៏​ធំបំផុតរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនត្រឹមតែប្រទានជីវិតឱ្យយើង ប៉ុន្តែយើងជា​អំណោយទានសម្រាប់ពិភពលោក សម្រាប់មនុស្សលោកដែលព្រះជាម្ចាស់ប្រទានឱ្យដែរ»។​

នាពេលនោះដែរ លោកអគ្គរាជទូតក៏បានលើកឡើង​ពីការគូសសញ្ញាឈើឆ្កាង ដោយលោកបញ្ជាក់ថា​ ជួនកាល​ការ​គូសសញ្ញាឈើឆ្កាងលឿន​អត់មានន័យនោះទេ​។ ដូចនេះ​សុំយកពេលគូសសញ្ញាឈើឆ្កាងយ៉ាងស្អាតដើម្បីនឹកឃើញថា [យើង]​ ​មកពីព្រះជាម្ចាស់ដែលបានបង្កើតពិភពលោកដើម្បីបានបង្កើតម​នុស្សលោក ​មកពីព្រះយេស៊ូ និងព្រះវិញ្ញាណដ៏វិសុទ្ធដែលគង់​ជាមួយជានិច្ច។​

លោកបានបញ្ជាក់ទៀតថា ៖ «សិរីរុងរឿងរបស់ព្រះជាម្ចាស់ ​ជារបៀបដែលយើងរស់នៅ ​យើ​ងអធិដ្ឋាន ​យើងថ្វាយបង្គំ ​យើងទទួលអគ្គសញ្ញានានា ​គោរពនឹងស្រលាញ់គ្រួសារយើង ​គោរពមិត្តភក្តិ និងបងប្អូនឯទៀតៗ»។

សិរីរុងរឿងរបស់ព្រះជាម្ចាស់ជារបៀបដែលយកចិត្តទុកដាក់ជាមួយអ្នកក្រីក្រ ជាមួយអ្នកជម្ងឺ អ្នកតូចតាចនឹងជាពិសេសជាមួយមនុស្សដែលមិនសូវមានអ្នកស្រលាញ់។ នេះបើតាម​ការបន្ថែមពី​លោកអគ្គរាជទូតសន្តអាសនៈ។

ក្រោយពី​បញ្ចប់ការ​ថ្វាយអភិបូជាចប់រួចរាល់​ លោកអគ្គរាជទូត អមដំណើរដោយលោកអគ្គលេខាធិការ និងលោកអភិបាល អូលីវីយ៉េ ក៏​បាននាំគ្នា​បន្តដំណើរទស្សកិច្ចទៅកាន់វិទ្យាស្ថានសន្តប៉ូល និងវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រស្ថិតនៅភូមិអង្គគគីរ​ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាសាលារបស់ព្រះសហគមន៍កាតូលិក ដែល​​មានលោកអភិបាល​ អូលីវីយ៉េ ជាស្ថាបនិក​៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email