ដំណើរយាងទស្សនកិច្ចរបស់អគ្គរាជទូតសន្តអាសនៈប្រចាំប្រទេសកម្ពុជានៅមណ្ឌលសកម្មភាពតាកែវ
លោកអគ្គអភិបាល សិលា ប្រាយអិន វែលស៍ អគ្គរាជទូតសន្តអាសនៈប្រចាំប្រទេសកម្ពុជា បានយាងទស្សនកិច្ចនៅតំបន់មណ្ឌលសកម្មភាពតាកែវទាំងមូល ដោយលោកត្រូវបានទទួលស្វាគមន៍យ៉ាងឱឡារិកតាមព្រះសហគមន៍ សាលារៀន និងសិប្បកម្មនានាដោយក្តីរីករាយ។ ក្នុងដំណើរទស្សនកិច្ចនេះក៍មានការអមដំណើរដោយលោក អ៊ិនដូនីល គូឌីធីវ៉ាកូ អគ្គលេខាធិការនៃក្រសួងសម្រាប់ទំនាក់ទំនងអន្តរសាសនានៃទីក្រុងរ៉ូម រួមជាមួយលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកកម្ពុជា និងជាស្ថាបនិកដែលបង្កើតសមិទ្ធិផលនានានៃមណ្ឌលសកម្មភាពតាកែវ។ ថ្លែងនៅក្នុងធម្មទេសនា លោកអគ្គរាជទូតសន្តអាសនៈ បានមានប្រសាសន៍ ៖ «ថ្ងៃនេះខ្ញុំសប្បាយចិត្តបានចូលព្រះវិហារដែលមានគ្រីស្តបរិស័ទដ៏ច្រើនក្នុងព្រះវិហារដ៍តូចនេះ ដោយឱ្យខ្ញុំនឹកឃើញដល់ភូមិកំណើតរបស់ខ្ញុំដែលកើតនៅកន្លែងមានកាតូលិកតិច ទោះបីជាប្រទេសអាមេរិចក៏ដោយ ហេតុនេះហើយថ្ងៃនេះខ្ញុំមានអារម្មណ៍ដូចជាដល់ផ្ទះជាមួយគ្រួសាររបស់ខ្ញុំដែរ»។ លោកបន្តទៀតថា ៖ «តាមពិតពីដើមព្រះជាម្ចាស់ដែលបានបង្កើតយើង ប្រទានជីវិតមកយើងដើម្បីឱ្យយើងរស់នៅក្នុងសេចក្ដីសុខសាន្តរបស់ព្រះអង្គ ហើយយើងជាព្រះអំណោយទានរបស់ព្រះជាម្ចាស់នឹងជាអំណោយទានដ៏ធំបំផុតរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនត្រឹមតែប្រទានជីវិតឱ្យយើង ប៉ុន្តែយើងជាអំណោយទានសម្រាប់ពិភពលោក សម្រាប់មនុស្សលោកដែលព្រះជាម្ចាស់ប្រទានឱ្យដែរ»។ នាពេលនោះដែរ លោកអគ្គរាជទូតក៏បានលើកឡើងពីការគូសសញ្ញាឈើឆ្កាង ដោយលោកបញ្ជាក់ថា ជួនកាលការគូសសញ្ញាឈើឆ្កាងលឿនអត់មានន័យនោះទេ។ ដូចនេះសុំយកពេលគូសសញ្ញាឈើឆ្កាងយ៉ាងស្អាតដើម្បីនឹកឃើញថា [យើង] មកពីព្រះជាម្ចាស់ដែលបានបង្កើតពិភពលោកដើម្បីបានបង្កើតមនុស្សលោក មកពីព្រះយេស៊ូ និងព្រះវិញ្ញាណដ៏វិសុទ្ធដែលគង់ជាមួយជានិច្ច។ លោកបានបញ្ជាក់ទៀតថា ៖ «សិរីរុងរឿងរបស់ព្រះជាម្ចាស់ ជារបៀបដែលយើងរស់នៅ យើងអធិដ្ឋាន យើងថ្វាយបង្គំ យើងទទួលអគ្គសញ្ញានានា គោរពនឹងស្រលាញ់គ្រួសារយើង គោរពមិត្តភក្តិ និងបងប្អូនឯទៀតៗ»។ សិរីរុងរឿងរបស់ព្រះជាម្ចាស់ជារបៀបដែលយកចិត្តទុកដាក់ជាមួយអ្នកក្រីក្រ ជាមួយអ្នកជម្ងឺ …
ដំណើរយាងទស្សនកិច្ចរបស់អគ្គរាជទូតសន្តអាសនៈប្រចាំប្រទេសកម្ពុជានៅមណ្ឌលសកម្មភាពតាកែវ Read More »