លោកអភិបាល​ស្នើឲ្យ​អ្នក​ទទួល​លាប​ថ្ងាស​ចូល​បម្រើព្រះសហគមន៍

«ថ្ងៃនេះ សម្រាប់អ្នកទទួលអគ្គសញ្ញាលាបថ្ងាសថ្ងៃនេះ សូមបម្រើព្រះសហគមន៍ តាមរយៈ​ក្រុម​ផ្សេងៗ​នៅក្នុងព្រះសហគមន៍» លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ ស្នើ​ឲ្យ​អ្នកទទួល​អគ្គសញ្ញាលាប​ថ្ងាស​នៅថ្ងៃនេះ ចូល​កាន់តែ​ជ្រៅក្នុង​កិច្ច​ការបម្រើក្នុង​ព្រះសហគមន៍។

នៅក្នុង​ធម្មទេសនា លោកអភិបាល​ រំឭកបេក្ខជន​ថា ត្រូវ​​ធ្វើ​ជាសាក្សី​នៃធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់​ ដោយយកចិត្តទុកដាក់​មក​ព្រះវិហាររៀង​រាល់​​អាទិត្យដើម្បីប្រកាសដំណឹងល្អ និងដើម្បីណែនាំបងប្អូនឯទៀតៗ​ឱ្យ​រក​ឃើញ​សេចក្ដីសុខ​នៅ​ក្នុង​ជីវិត​របស់គេផ្ទាល់។

លោក​ក៏​បាន​ស្នើ​ដល់​ឪពុកម្ដាយ សូម​ជួយ​ជំរុញកូនៗ​​របស់​ពួកគាត់​ចូល​យ៉ាង​ជ្រៅ​ទៅក្នុង​ការប្រកាស​​ដំណឹងល្អ ដោយ​អនុវត្តព្រះបន្ទូល​ព្រះយេស៊ូ​ គឺ​ធ្វើឱ្យមនុស្ស​ឈឺ​ជាសះស្បើយ ធ្វើឱ្យអ្នក អស់សង្ឃឹម​មាន​​សង្ឃឹមឡើងវិញ ដោយធ្វើឱ្យ​​ជីវិត​ដែលយើង​ទទួលពីព្រះយេស៊ូ​បានទៅ​ដល់បងប្អូន​ឯទៀតៗ​។​

លោក​បាន​បញ្ជាក់ថា បេសកកម្ម​របស់​​ព្រះយេស៊ូ​គឺ​មិន​មាន​ត្រឹមតែ​បូជាចារ្យ​ជា​អ្នកធ្វើ​ទេ គឺ​គ្រីស្ត​បរិស័ទ​ក៏មាននាទី​ដូចគ្នាដែរ។

ជាមួយគ្នានេះដែរ ក្នុងនាមជា​គ្រីស្ត​បរិស័ទ​គឺ​ត្រូវ​​ស្រឡាញ់ លើកលែងទោស ជួយនិងបម្រើ​អ្នក​ដទៃ​​​អស់​ពី​ដួង​ចិត្ត ​ដែលនេះ​ជា​អត្តសញ្ញាណ​របស់គ្រីស្តបរិស័ទ ហើយ​ស្រឡាញ់​គេ​ដោយសារ​ដឹងថា យើង​ជាបងប្អូនគ្នា។

លូស៊ី ស្រី ហៃ ក្នុង​វ័យ​៤០​ឆ្នាំបាន​ឱ្យដឹងថា បន្ទាប់ពីទទួលអគ្គសញ្ញាលាបថ្ងាសថ្ងៃ​នេះ​ គាត់​​​នឹង​ជួយ​គាំ​ទ្រ​ព្រះសហគមន៍​តាម​​រយៈ​ថវិកាដែលគាត់​​មាន។​

លី សុខម៉េង បេក្ខជន​ម្នាក់ទៀត បានឱ្យដឹងថា អគ្គសញ្ញានេះ​ធ្វើឱ្យ​ខ្ញុំ​ស្គាល់​ព្រះជាម្ចាស់​ច្បាស់​ជាង​មុន និង​ចេះ​ពិចារណា​ ចៀសវាង​អំពើបាប ជាពិសេស​ចូលរួម​ជួយ​ព្រះសហគមន៍ ​ដោយ​ចូលរួម​​សូត្រ​ធម៌ សម្អាត​ព្រះ​វិហារ​ បម្រើអាសនៈ និង​ជួយ​តាម​តម្រូវ​ការ​របស់​ព្រះសហគមន៍​តាម​សមត្ថភាព។

ម៉ារីយ៉ា សាង ស្រីនិច ក្នុង​វ័យ​១៤ឆ្នាំ និយាយថានាង​នឹង​ជួយ​បម្រើ​ព្រះសហគមន៍​​ដូចជា​ រៀបចំផ្កា ជួយច្រៀង និង​អានអត្ថបទគម្ពីរ។

បេក្ខជនទទួល​អគ្គសញ្ញាលាបថ្ងាសទាំង៦៨នាក់ ​មកពី ព្រះសហគមន៍​ចំប៉ា៣៩នាក់ ព្រះសហគមន៍​ផ្លូវត្រី​២៨នាក់ និង​ព្រះសហគមន៍តួតាំង១នាក់ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​មណ្ឌល​សកម្មភាព​ទន្លេមេគង្គ៕

ដោយ​សួន ស្រីហួច ដាលីស

គ្រីស្តបរិស័ទ​៦៨​នាក់​ ទទួល​អគ្គ​សញ្ញាលាប​ថ្ងាស​ពី​លោកអភិបាល​ព្រះសហគមន៍​ ដើម្បី​បំពេញ​​មុខងារ​ប្រកាសដំណឹងល្អ និង​ចូលរួម​ជាមួយ​ព្រះសហគមន៍​កាន់តែ​ប្រសើរឡើងនាព្រឹកថ្ងៃទី១៨ ខែ​មិថុនា នៅព្រះវិហារ​សន្ត​ហ្វ្រង់ស្វ័រសាវីយ៉េ ស្ថិត​នៅ​សង្កាត់ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ។

«ថ្ងៃនេះ សម្រាប់អ្នកទទួលអគ្គសញ្ញាលាបថ្ងាសថ្ងៃនេះ សូមបម្រើព្រះសហគមន៍ តាមរយៈ​ក្រុម​ផ្សេងៗ​នៅក្នុងព្រះសហគមន៍» លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ ស្នើ​ឲ្យ​អ្នកទទួល​អគ្គសញ្ញាលាប​ថ្ងាស​នៅថ្ងៃនេះ ចូល​កាន់តែ​ជ្រៅក្នុង​កិច្ច​ការបម្រើក្នុង​ព្រះសហគមន៍។

នៅក្នុង​ធម្មទេសនា លោកអភិបាល​ រំឭកបេក្ខជន​ថា ត្រូវ​​ធ្វើ​ជាសាក្សី​នៃធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់​ ដោយយកចិត្តទុកដាក់​មក​ព្រះវិហាររៀង​រាល់​​អាទិត្យដើម្បីប្រកាសដំណឹងល្អ និងដើម្បីណែនាំបងប្អូនឯទៀតៗ​ឱ្យ​រក​ឃើញ​សេចក្ដីសុខ​នៅ​ក្នុង​ជីវិត​របស់គេផ្ទាល់។

លោក​ក៏​បាន​ស្នើ​ដល់​ឪពុកម្ដាយ សូម​ជួយ​ជំរុញកូនៗ​​របស់​ពួកគាត់​ចូល​យ៉ាង​ជ្រៅ​ទៅក្នុង​ការប្រកាស​​ដំណឹងល្អ ដោយ​អនុវត្តព្រះបន្ទូល​ព្រះយេស៊ូ​ គឺ​ធ្វើឱ្យមនុស្ស​ឈឺ​ជាសះស្បើយ ធ្វើឱ្យអ្នក អស់សង្ឃឹម​មាន​​សង្ឃឹមឡើងវិញ ដោយធ្វើឱ្យ​​ជីវិត​ដែលយើង​ទទួលពីព្រះយេស៊ូ​បានទៅ​ដល់បងប្អូន​ឯទៀតៗ​។​

លោក​បាន​បញ្ជាក់ថា បេសកកម្ម​របស់​​ព្រះយេស៊ូ​គឺ​មិន​មាន​ត្រឹមតែ​បូជាចារ្យ​ជា​អ្នកធ្វើ​ទេ គឺ​គ្រីស្ត​បរិស័ទ​ក៏មាននាទី​ដូចគ្នាដែរ។

ជាមួយគ្នានេះដែរ ក្នុងនាមជា​គ្រីស្ត​បរិស័ទ​គឺ​ត្រូវ​​ស្រឡាញ់ លើកលែងទោស ជួយនិងបម្រើ​អ្នក​ដទៃ​​​អស់​ពី​ដួង​ចិត្ត ​ដែលនេះ​ជា​អត្តសញ្ញាណ​របស់គ្រីស្តបរិស័ទ ហើយ​ស្រឡាញ់​គេ​ដោយសារ​ដឹងថា យើង​ជាបងប្អូនគ្នា។

លូស៊ី ស្រី ហៃ ក្នុង​វ័យ​៤០​ឆ្នាំបាន​ឱ្យដឹងថា បន្ទាប់ពីទទួលអគ្គសញ្ញាលាបថ្ងាសថ្ងៃ​នេះ​ គាត់​​​នឹង​ជួយ​គាំ​ទ្រ​ព្រះសហគមន៍​តាម​​រយៈ​ថវិកាដែលគាត់​​មាន។​

លី សុខម៉េង បេក្ខជន​ម្នាក់ទៀត បានឱ្យដឹងថា អគ្គសញ្ញានេះ​ធ្វើឱ្យ​ខ្ញុំ​ស្គាល់​ព្រះជាម្ចាស់​ច្បាស់​ជាង​មុន និង​ចេះ​ពិចារណា​ ចៀសវាង​អំពើបាប ជាពិសេស​ចូលរួម​ជួយ​ព្រះសហគមន៍ ​ដោយ​ចូលរួម​​សូត្រ​ធម៌ សម្អាត​ព្រះ​វិហារ​ បម្រើអាសនៈ និង​ជួយ​តាម​តម្រូវ​ការ​របស់​ព្រះសហគមន៍​តាម​សមត្ថភាព។

ម៉ារីយ៉ា សាង ស្រីនិច ក្នុង​វ័យ​១៤ឆ្នាំ និយាយថានាង​នឹង​ជួយ​បម្រើ​ព្រះសហគមន៍​​ដូចជា​ រៀបចំផ្កា ជួយច្រៀង និង​អានអត្ថបទគម្ពីរ។

បេក្ខជនទទួល​អគ្គសញ្ញាលាបថ្ងាសទាំង៦៨នាក់ ​មកពី ព្រះសហគមន៍​ចំប៉ា៣៩នាក់ ព្រះសហគមន៍​ផ្លូវត្រី​២៨នាក់ និង​ព្រះសហគមន៍តួតាំង១នាក់ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​មណ្ឌល​សកម្មភាព​ទន្លេមេគង្គ៕

ដោយ​សួន ស្រីហួច ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email