Day: June 22, 2023

គ្រីស្តបរិស័ទ​៣​ភូមិភាគ​គោរព​មរណសាក្សី​នៅកម្ពុជា

លោក​អភិបាល​ទាំង​បី​ភូមិភាគ លោក​បូជាចារ្យ និង​គ្រីស្ត​បរិស័ទ​ជិត​៣០០០នាក់​ពីគ្រប់​ភូមិភាគ ​បាន​ជួប​ជុំ​គ្នានៅ​លើ​ដី​មរណសាក្សី​កាលពី​ ថ្ងៃទី១៧ ខែមិថុនា ដើម្បី​រំឭក​អំពី​វីរភាព​​​របស់​អស់​លោក​ដែល​បាន​បូជាជីវិត​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ដោយ​សារ​តែ​ជំនឿ។ ​កម្មវិធីនេះបាន​ប្រព្រឹត្ត​ទៅ​នៅព្រះសហគមន៍​តាំងគោក ស្ថិត​ក្នុងស្រុក​តាំង​គោក​ ​ក្នុង​ខេត្ត​កំពង់​ធំដែល​ជា​ចំណុច​កណ្តាល​នៃ​ប្រទេស​កម្ពុជា​​​មា​ន​ចម្ងាយ​ប្រមាណ​១០០​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ។ ព្រះសហគមន៍​នៅ​កម្ពុជា​បាន​ចាប់​ផ្តើម​រំឭក​ខួប​នេះ​តាំង​ពី​ឆ្នាំ​២០០០ ពោល​គឺ​ក្រោយ​សង្គ្រាម​ស៊ីវិល​បាន​បញ្ចប់ និង​ប្រទេស​មានសន្តិភាព​ឡើង​វិញ ដោយរឭក​ដល់​អស់​អ្នក​ដែល​បាន​បូជាជីវិត​ដោយសារ​ជំនឿ​។​ ថ្លែងនៅក្នុងធម្មទេសនា លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ មានប្រសាសន៍ថា ទឹកដីតាំង​គោក​នេះមិនមែនជាដីធម្មតាទេ​ គឺ​ពោរពេញដោយបារមី ដោយ​នៅទីនេះមានវត្ថុស័ក្កិសិទ្ធ២ គឺ​គ្រែដែលលោក ឆ្មារ​ សាឡាស់ ថ្វាយអភិបូជា​រហូត​ដល់គាត់បានទទួលមរណភាពនៅឆ្នាំ១៩៧៦ ជាគ្រែដែលមានជីវិត។​ បច្ចុប្បន្ន​គ្រែ​នេះ​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​ទឹក​ដី​នៃ​ព្រះសហគមន៍​តាំង​គោក ជា​ទីកន្លែងដែល​លោក​អភិបាល​យ៉ូសែប ឆ្មារ សាឡាស់និង​សហការី​​ត្រូវបាន​ជម្លៀស​ពី​ភ្នំពេញតាម​គោលដៅ​របស់​អង្គការ​ខ្មែរ​ក្រហម។ លោក​និង​សហការី ដែលមាន​លោក​យ៉ូសែប ឆ្មារ សាឡឹម ដែល​ត្រូវ​ជា​ប្អូន លោក​ទ្រឿង សំរើន បាន​រស់នៅ​និង​ថ្វាយ​អភិបូជា​រៀង​រាល់​ថ្ងៃ​ ដោយ​លាក់កំបាំង​ពី​ភ្នែក​របស់​ឈ្លប។ គ្រែនេះ ត្រូវ​បាន​ថែរក្សា​ទុក​ ដើម្បី​គោរព​និង​រំឭក​ដល់​អស់​លោក​ដែល​បាន​ថ្វាយ​អភិបូជា​ ហើយ​ត្រូវ​បាន​ស្លាប់​និង​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​របប​វាល​ពិឃាត។ លោកអភិបាល​អូលីវីយ៉េ ​បន្ថែម​ថា វត្ថុទី២​គឺ​បន្តោង​​ឈើឆ្កាង ដែល​ត្រូវ​បាន​បញ្ជូន​បន្ត​ពី​លោក​អភិបាល​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ហើយ​ពេលនេះ លោក​កំពុង​ថែរក្សា​និង​គ្រប់​គ្រង។ បន្តោង​ឈើ​ឆ្កាង​របស់​លោក​អភិបាល​នេះ​ បាន​បន្ត​ជូន​មក​លោក​អភិបាល​នៅកម្ពុជា​ចំនួន​៦ជំនាន់​មក​ហើយ ដែល​ធ្វើ​អំពី​មាស ហើយ​បានបញ្ជូន​បន្ត​ដល់​​លោក​អភិបាល​ឆ្មារ …

គ្រីស្តបរិស័ទ​៣​ភូមិភាគ​គោរព​មរណសាក្សី​នៅកម្ពុជា Read More »

លោកអភិបាល​ស្នើឲ្យ​អ្នក​ទទួល​លាប​ថ្ងាស​ចូល​បម្រើព្រះសហគមន៍

«ថ្ងៃនេះ សម្រាប់អ្នកទទួលអគ្គសញ្ញាលាបថ្ងាសថ្ងៃនេះ សូមបម្រើព្រះសហគមន៍ តាមរយៈ​ក្រុម​ផ្សេងៗ​នៅក្នុងព្រះសហគមន៍» លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ ស្នើ​ឲ្យ​អ្នកទទួល​អគ្គសញ្ញាលាប​ថ្ងាស​នៅថ្ងៃនេះ ចូល​កាន់តែ​ជ្រៅក្នុង​កិច្ច​ការបម្រើក្នុង​ព្រះសហគមន៍។ នៅក្នុង​ធម្មទេសនា លោកអភិបាល​ រំឭកបេក្ខជន​ថា ត្រូវ​​ធ្វើ​ជាសាក្សី​នៃធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់​ ដោយយកចិត្តទុកដាក់​មក​ព្រះវិហាររៀង​រាល់​​អាទិត្យដើម្បីប្រកាសដំណឹងល្អ និងដើម្បីណែនាំបងប្អូនឯទៀតៗ​ឱ្យ​រក​ឃើញ​សេចក្ដីសុខ​នៅ​ក្នុង​ជីវិត​របស់គេផ្ទាល់។ លោក​ក៏​បាន​ស្នើ​ដល់​ឪពុកម្ដាយ សូម​ជួយ​ជំរុញកូនៗ​​របស់​ពួកគាត់​ចូល​យ៉ាង​ជ្រៅ​ទៅក្នុង​ការប្រកាស​​ដំណឹងល្អ ដោយ​អនុវត្តព្រះបន្ទូល​ព្រះយេស៊ូ​ គឺ​ធ្វើឱ្យមនុស្ស​ឈឺ​ជាសះស្បើយ ធ្វើឱ្យអ្នក អស់សង្ឃឹម​មាន​​សង្ឃឹមឡើងវិញ ដោយធ្វើឱ្យ​​ជីវិត​ដែលយើង​ទទួលពីព្រះយេស៊ូ​បានទៅ​ដល់បងប្អូន​ឯទៀតៗ​។​ លោក​បាន​បញ្ជាក់ថា បេសកកម្ម​របស់​​ព្រះយេស៊ូ​គឺ​មិន​មាន​ត្រឹមតែ​បូជាចារ្យ​ជា​អ្នកធ្វើ​ទេ គឺ​គ្រីស្ត​បរិស័ទ​ក៏មាននាទី​ដូចគ្នាដែរ។ ជាមួយគ្នានេះដែរ ក្នុងនាមជា​គ្រីស្ត​បរិស័ទ​គឺ​ត្រូវ​​ស្រឡាញ់ លើកលែងទោស ជួយនិងបម្រើ​អ្នក​ដទៃ​​​អស់​ពី​ដួង​ចិត្ត ​ដែលនេះ​ជា​អត្តសញ្ញាណ​របស់គ្រីស្តបរិស័ទ ហើយ​ស្រឡាញ់​គេ​ដោយសារ​ដឹងថា យើង​ជាបងប្អូនគ្នា។ លូស៊ី ស្រី ហៃ ក្នុង​វ័យ​៤០​ឆ្នាំបាន​ឱ្យដឹងថា បន្ទាប់ពីទទួលអគ្គសញ្ញាលាបថ្ងាសថ្ងៃ​នេះ​ គាត់​​​នឹង​ជួយ​គាំ​ទ្រ​ព្រះសហគមន៍​តាម​​រយៈ​ថវិកាដែលគាត់​​មាន។​ លី សុខម៉េង បេក្ខជន​ម្នាក់ទៀត បានឱ្យដឹងថា អគ្គសញ្ញានេះ​ធ្វើឱ្យ​ខ្ញុំ​ស្គាល់​ព្រះជាម្ចាស់​ច្បាស់​ជាង​មុន និង​ចេះ​ពិចារណា​ ចៀសវាង​អំពើបាប ជាពិសេស​ចូលរួម​ជួយ​ព្រះសហគមន៍ ​ដោយ​ចូលរួម​​សូត្រ​ធម៌ សម្អាត​ព្រះ​វិហារ​ បម្រើអាសនៈ និង​ជួយ​តាម​តម្រូវ​ការ​របស់​ព្រះសហគមន៍​តាម​សមត្ថភាព។ ម៉ារីយ៉ា សាង ស្រីនិច ក្នុង​វ័យ​១៤ឆ្នាំ និយាយថានាង​នឹង​ជួយ​បម្រើ​ព្រះសហគមន៍​​ដូចជា​ រៀបចំផ្កា …

លោកអភិបាល​ស្នើឲ្យ​អ្នក​ទទួល​លាប​ថ្ងាស​ចូល​បម្រើព្រះសហគមន៍ Read More »

Subscribe to our newsletter

Don't miss new updates on your email