“ឱ្យ​យើង​ក្រោក​ឈរឡើង​ដូច​ព្រះនាង​ម៉ារី”

អភិបូជា​ព្រះជាម្ចាស់​លើក​ព្រះនាង​ម៉ារី​ឡើង​ស្ថាន​បរមសុខ

នៅ​ព្រះសហគមន៍​ព្រះកុមារ​យេស៊ូ បឹងទំពន់

ភ្នំពេញ​ខាង​ត្បូង ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២៣

អត្ថបទ​ទី​១៖ វិវរណៈ ១១,១៩.១២,១-៦.១០
ទ្វារ​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់​នៅ​ស្ថាន​បរម‌សុខ​ក៏​បើក​ចំហ​ឡើង។ វវ ១១,១៩
អត្ថបទ​ទី​២៖ កូរិនថូស ទី១ ១៥,២០-២៧
ព្រះ‌គ្រីស្ត​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់។ ១​ករ ១៥,២៣
ដំណឹងល្អ៖ លូកា ១,៣៩-៥៦
នាង​ម៉ារី​ប្រញាប់‌ប្រញាល់​ធ្វើ​ដំណើរ។ លក ១,៣៩

បង​ប្អូន​ជា​ទី​ស្រឡាញ់!

សប្តាហ៍​មុន តំណាង​យុវជន​យើង​បាន​ចូល​រួម​ថ្វាយ​អភិបូជា​ជា​មួយ​សម្តេច​ប៉ាប រួម​ជា​មួយ​យុវជន​មក​ពី​ទូទាំង​ពិភព​លោក​ជាង ១,៥០០,០០០​នាក់។ ពេល​នោះ​ជា​ពេល​វេលា​ពិសេស សម្រាប់​តំណាង​យុវជន​កាតូលិក​កម្ពុជា​យើង​មាន​៤៥​នាក់ ដែល​បាន​ចូល​រួម​ជា​មួយ​លោក​អភិបាល លោក​ឪពុក លោក​ឧបដ្ឋាក បង​ស្រី។ ជា​ពេល​វេលា​មួយ​យ៉ាង​ពិសេស ដែល​យើង​មាន​បទ​ពិសោធន៍​អំពី​ព្រះសហគមន៍​នៅ​ក្នុង​ពិភព​លោក ដែល​មក​ប្រហែល​១៨០​ប្រទេស​ដើម្បី​ចូល​រួម​ដោយ​មាន​លោក​អភិបាល​និង​លោក​បូជាចារ្យ​មួយ​ចំនួន។ ប៉ុន្តែ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ទោះ​បី​សប្តាហ៍​មុន​យើង​ជួប​ជា​មួយ​សម្តេច​ប៉ាប និង​គ្រីស្ត​បរិស័ទ​រួម​ជា​មួយ​យុវជន​រាប់​លាន​នាក់ ពីរ​បី​សប្ដាហ៍​មុន​ខ្ញុំ​បាន​ថ្វាយ​អភិបូជា​ជា​មួយ​គ្រីស្ត​បរិស័ទ​នៅ​ប្រទេស​បារាំង និង​ថ្ងៃ​នេះ​ខ្ញុំ​ថ្វាយ​អភិបូជា​ជា​មួយ​បង​ប្អូន។

តាម​ពិត ទោះ​បី​យើង​នៅ​គ្នា​ច្រើន​ឬ​គ្នា​តិច​ក៏​ដោយ យើង​ជា​ព្រះសហគមន៍​កាតូលិក​តែ​មួយ នៅ​ប្រទេស​នីមួយៗ រៀង​រាល់​ថ្ងៃ​អាទិត្យ​តាម​កន្លែង​នីមួយៗ​យើង​មាន​គ្រីស្ត​បរិស័ទ​ច្រើន​ឬ​តិច​មិន​សំខាន់​ទេ។ អ្វី​ដែល​សំខាន់ គឺ​យើង​ជួប​ជុំ​គ្នា​ដើម្បី​លើក​តម្កើង​សេរីរុង​រឿង​របស់​ព្រះជាម្ចាស់។ សប្តាហ៍​មុន ទោះបី​យើង​នៅ​ជា​មួយ​សម្តេច​ប៉ាប​ក៏​ដោយ យើង​ដឹង​ថា​ថ្ងៃ​នេះ​ក៏​យើង​នៅ​ជា​មួយ​សម្តេច​ប៉ាប​ម្យ៉ាង​ដែរ។ បន្តិច​ទៀត ពេល​យើង​សូត្រ​ធម៌​ព្រះកាយ​ក៏​យើង​អធិដ្ឋាន​សម្រាប់​សម្តេច​ប៉ាប សម្រាប់​លោក​អភិបាល សម្រាប់​បូជាចារ្យ​និង​គ្រីស្ត​បរិស័ទ​ទាំង​អស់។ នេះ​ជា​ការ​អស្ចារ្យ​ដែល​យើង​ត្រូវ​ការ​នឹក​ឃើញ​គ្រប់​ពេល​វេលា ព្រះសហគមន៍​របស់​យើង​នៅ​កន្លែង​ណា​ក៏​ដោយ​ជា​ព្រះសហគមន៍​ដែល​យើង​ជួប​ជុំ​គ្នា ដើម្បី​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់។

ថ្ងៃ​នេះ ដែល​យើង​លើក​តម្កើង​ព្រះនាង​ម៉ារី​ដែល​បាន​ឡើង​ស្ថាន​បរម​សុខ​មុន​គេ​បង្អស់។ ប្រទេស​ព័រទុយហ្គាល់​ដែល​យុវជន​យើង​បាន​ទៅ​សប្តាហ៍​មុន ជា​ប្រទេស​មួយ​ល្បី​ដោយសារ​ហ្វាទីម៉ា ជា​កន្លែង​មួយ​ដែល​ព្រះនាង​ម៉ារី​បាន​បង្ហាញ​ខ្លួន​នៅ​ឆ្នាំ​១៩១៧។ បាន​បង្ហាញ​ខ្លួន​ដល់​ក្មេង​គង្វាល​៣​នាក់ នៅ​ពេល​នោះ​មាន​ប្រជាជន​នៅ​ជុំ​វិញ​គេ​ច្រើន តែ​មាន​តែ​ក្មេង​៣​នាក់​បាន​ឃើញ​ព្រះនាង​ម៉ារី​បង្ហាញ​ខ្លួន នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​១៩១៧។ បាន​បង្ហាញ​ខ្លួន​ឱ្យ​ក្មេង​គង្វាល​ទាំង​នេះ​បាន​ឃើញ​ប៉ុន្មាន​ដង​ថែម​ទៀត ដើម្បី​ណែនាំ​ឱ្យ​កូន​ក្មេង​នេះ​ជួយ​ដល់​ប្រជាជន​របស់​ព្រះជាម្ចាស់​ឱ្យ​ភ្ញាក់​ស្មារតី​សាជាថ្មី ជា​ពិសេស​ភ្ញាក់​ស្មារតី​ដើម្បី​អធិដ្ឋាន​សម្រាប់​សុខ​សន្តិភាព។ ថ្ងៃ​ពុធ​សប្តាហ៍​មុន ក្រុម​យុវជន​របស់​យើង​បាន​ធ្វើ​ដំណើរ​បូជនីយ៍ចរ​ដល់​ហ្វាទីម៉ា។ ដែល​ជា​កន្លែង​មួយ​យ៉ាង​ពិសេស​បំផុត​សម្រាប់​គ្រីស្ត​បរិស័ទ ដើម្បី​ផ្ញើ​ជីវិត​ទៅ​លើ​ព្រះជាម្ចាស់​តាមរយៈ​ព្រះនាង​ម៉ារី និង​ដើម្បី​អធិដ្ឋាន​សម្រាប់​សុខ​សន្តិភាព​នៅ​ក្នុង​ពិភព​លោក។ សព្វ​ថ្ងៃ មាន​សង្រ្គាម​ជា​ច្រើន​ដែល​កើត​មាន​នៅ​លើ​ពិភព​លោក ដូច្នេះ​យើង​អធិដ្ឋាន​សុំ​ឱ្យ​មាន​សុខ​សន្តិភាព។

នៅ​ឆ្នាំ​១៩១៧ ពេល​ព្រះនាង​ម៉ារី​បង្ហាញ​ខ្លួន​ដល់​ក្មេង​គង្វាល​ទាំង​៣​នាក់ គឺ​នៅ​ក្នុង​ពេល​វេលា​នៃ​សង្រ្គាម​ពិភព​លោក​លើក​ទី​១។ ពេល​នោះ ព្រះនាង​ម៉ារី​បាន​ឱ្យ​អាថ៌​កំបាំង​៣​ដល់​កូន​ក្មេង​នោះ ដើម្បី​ផ្ញើ​ថ្វាយ​សម្តេច​ប៉ាប រហូត​ដល់​ឆ្នាំ​២០០០​សម្តេច​ប៉ាប យ៉ូហាន​ប៉ូល​ទី​២ បាន​បើក​អាន​នឹង​បាន​ផ្ញើ​ដល់​គ្រីស្ត​បរិស័ទ​ទាំង​អស់។ អាថ៌​កំបាំង​ទាំង​នោះ គឺ​ទី​១​ណែនាំ​ឱ្យ​យើង​អធិដ្ឋាន​សម្រាប់​សុខ​សន្តិភាព ទី​២​អធិដ្ឋាន​សម្រាប់​សហភាព​សូវៀត (ប្រទេស​រុស្ស៊ី​សព្វ​ថ្ងៃ) ឱ្យ​កែប្រែ​ចិត្ត​គំនិត និង​ទី​៣​អធិដ្ឋាន​សម្រាប់​សម្តេច​ប៉ាប ដើម្បី​ឱ្យ​ព្រះអង្គ​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត​ដឹក​នាំ​ព្រះសហគមន៍។ សម្តេច​ប៉ាប យ៉ូហាន​ប៉ូល​ទី​២ ត្រូវ​បាន​ឃាតករ​បាញ់​នៅ​មុខ​វិសាល​វិហារ​សន្ត​សិលា​នៅ​ឆ្នាំ​១៩៨១ គឺ​នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ជា​ថ្ងៃ​ដែល​យើង​គោរព​ព្រះនាង​ម៉ារី​នៅ​ហ្វាទីម៉ា។ ក្បាល​គ្រាប់​ដែល​គេ​បាញ់​ព្រះអង្គ​ចូល​ជិត​ដល់​បេះដូង ដោយ​ខ្វះ​តែ​១​មីលីម៉ែត្រ សម្តេច​ប៉ាប​បាន​ជឿ​ថា​ដោយ​សារ​វត្តមាន​របស់​ព្រះនាង​ម៉ារី​បាន​ជួយ​ព្រះអង្គ​ឱ្យ​រួច​ផុត​ពី​ការ​សោយ​ទិវង្គត។ សព្វ​ថ្ងៃ នៅ​ក្នុង​មកុដ​របស់​ព្រះនាង​ម៉ារី​នៅ​ហ្វាទីម៉ា សម្តេច​ប៉ាប​បាន​ដាក់​ក្បាល​គ្រាប់​ដែល​គេ​បាញ់​ព្រះអង្គ ដើម្បី​ថ្វាយ​ទៅ​ព្រះជាម្ចាស់​នូវ​ជីវិត​ដែល​ព្រះអង្គ​បាន​បូជា។

រយៈ​ពេល​មួយ​សប្តាហ៍ ដែល​យើង​នៅ​ជា​មួយ​យុវជន​ទូទាំង​ពិភព​លោក និង​ជា​មួយ​សម្តេច​ប៉ាប យើង​បាន​គិត​ពិចារណា​អំពី​អត្ថបទ​ថ្ងៃ​នេះ។ នៅ​ពេល​ព្រះនាង​ម៉ារី​បាន​ទទួល​ដំណឹង​ពី​ទេវទូត​កាព្រីអែល នៅ​ពេល​នោះ​ព្រះនាង​ម៉ារី​បាន​ប្រញាប់​ប្រញាល់​ដើម្បី​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​យាយ​អេលីសាប៊ិត។ នៅ​ពេល​នោះ ព្រះនាង​ម៉ារី​បាន​ក្រោក​ឈរ​ឡើង​ប្រញាប់​ប្រញាល់​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​យាយ​អេលីសាប៊ិត ដើម្បី​ចែក​រំលែក​អំណរ​សប្បាយ​ផង និង​ដើម្បី​ថែរក្សា​យាយ​អេលីសាប៊ិត​ផង។ នៅ​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​យុវជន​យើង​បាន​ទទួល​ការ​អប់រំ ៣​ថ្ងៃ​ដែល​យើង​បាន​អធិដ្ឋាន​ជា​មួយ​សម្តេច​ប៉ាប ជា​មួយ​យុវជន​ទូទាំង​ពិភព​លោក យើង​បាន​គិត​ពិចារណា តើ​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ឈរ​ឡើង ដើម្បី​ប្រញាប់​ប្រញាល់ ដើម្បី​ចែក​រំលែក​អំណរ​សប្បាយ​ដូច​ព្រះនាង​ម៉ារី? នៅ​ពេល​នោះ សម្តេច​ប៉ាប​បាន​ណែនាំ​ឱ្យ​យុវជន​ទាំង​អស់​នៅ​ក្នុង​ពិភព​លោក និង​សម្រាប់​យើង​ដែល​ជា​គ្រីស្ត​បរិស័ទ​ដែរ ដូច​ព្រះនាង​ម៉ារី​ដែល​ឡើង​ស្ថាន​បរម​សុខ​ថ្ងៃ​នេះ៖

ទី​១ ឱ្យ​យើង​ទៅ​ជា​គ្រីស្ត​បរិស័ទ​ដែល​ភ្លឺ​ត្រជះ​ត្រចង់​នៅ​ក្នុង​ពិភព​លោក ពិភព​លោក​សព្វ​ថ្ងៃ​ត្រូវ​តែ​មាន​ពន្លឺ។ មិន​មែន​តែ​ពន្លឺ​ដែល​មក​ពី​ព្រះអាទិត្យ គឺ​ពន្លឺ​ដែល​មក​ពី​យើង​ជា​គ្រីស្ត​បរិស័ទ ប៉ុន្តែ​ដើម្បី​ទៅ​ជា​ពន្លឺ​យើង​ត្រូវ​ការ​ទទួល​ពន្លឺ​ពី​ព្រះជាម្ចាស់​សិន។ ដូច្នេះ ថ្ងៃ​នេះ​ដែល​ព្រះនាង​ម៉ារី​ឡើង​ស្ថាន​បរម​សុខ ព្រះនាង​ម៉ារី​ភ្លឺ​ត្រជះ​ត្រចង់​មហា​កំពូល​រួម​ជា​មួយ​ព្រះជាម្ចាស់។ ឱ្យ​យើង​ទទួល​ពន្លឺ​ពី​ព្រះនាង​ម៉ារី ឱ្យ​យើង​ទទួល​ជំនឿ​ពី​ព្រះនាង​ម៉ារី ឱ្យ​យើង​ទទួល​សេចក្តី​ស្រឡាញ់​ពី​ព្រះនាង​ម៉ារី ដើម្បី​ឱ្យ​ដួង​ចិត្ត​របស់​យើង ឱ្យ​ជំនឿ​របស់​យើង ឱ្យ​កម្លាំង​របស់​យើង​ជា​គ្រីស្ត​បរិស័ទ ភ្លឺ​ដ៏​ត្រជះ​ត្រចង់​ដើម្បី​ណែនាំ​ឱ្យ​បង​ប្អូន​ឯទៀតៗ​ឱ្យ​មើល​ឃើញ​ពន្លឺ​នេះ​ដែរ។

ទី​២ ឱ្យ​យើង​ស្តាប់​លឺ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ មិន​តែ​ស្តាប់​ទូទៅ​ប៉ុន្តែ​ស្តាប់​លឺ ឱ្យ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ចូល​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង។ ប៉ុន្មាន​ដង​ប៉ុន្មាន​សារ ព្រះនាង​ម៉ារី​ឥត​មាន​សំលេង អត់​មាន​និយាយ​អ្វី​ទាំង​អស់ ពេល​ព្រះនាង​ម៉ារី​ឃើញ​ព្រះយេស៊ូ​ប្រសូត ពេល​ព្រះនាង​ម៉ារី​ឃើញ​ទេវទូត​ទាំង​ឡាយ​មក​លើក​តម្កើង​ព្រះឱរស​យេស៊ូ ពេល​ព្រះនាង​ម៉ារី​ឃើញ​គ្រូ​គង្វាល​និង​ហោរាចារ្យ​មក​សួរ​សុខ​ទុក្ខ​និង​ថ្វាយ​បង្គំ​ព្រះឱរស​យេស៊ូ ព្រះនាង​ម៉ារី​បាន​ទុក​នៅ​ក្នុង​ដួង​ចិត្ត​របស់​ព្រះនាង និង​រិះគិត​ពិចារណា។ បង​ប្អូន​ជា​ទី​ស្រឡាញ់ សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ​ជា​ពេល​វេលា​ដើម្បី​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ឱ្យ​ចូល​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង។ ទុក​ព្រះបន្ទូល​នេះ ដើម្បី​ឱ្យ​ព្រះបន្ទូល​នេះ​ទៅ​ជា​ព្រះបន្ទូល​ដ៏​មាន​ជីវិត ណែនាំ​និង​ដឹកនាំ​ជីវិត​របស់​យើង​ប្រចាំ​ថ្ងៃ។

ទី​៣ ឱ្យ​យើង​ទៅ​ជា​អ្នក​បម្រើ​ដូច​ព្រះនាង​ម៉ារី យើង​បាន​ឃើញ​នៅ​ពេល​ព្រះនាង​ម៉ារី​បាន​ឯកភាព​ធ្វើ​ជា​មាតា​របស់​ព្រះជាម្ចាស់ គាត់​ថា “ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះជាម្ចាស់”។ នៅ​ក្នុង​មង្គល​ការ​នៅ​កាណា ក៏​ព្រះនាង​ម៉ារី​បាន​ណែនាំ​ឱ្យ​ក្រុម​សាវ័ក និង​បង​ប្អូន​ទាំង​អស់​ស្តាប់​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​និង​ធ្វើ​តាម មាន​ន័យ​ថា​បម្រើ​ដែរ។ បង​ប្អូន​ជា​ទី​ស្រឡាញ់ សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ​ថ្ងៃ​នេះ​ដែល​ព្រះនាង​ម៉ារី​បាន​ទទួល​សិរីរុងរឿង​ជា​មួយ​ព្រះជាម្ចាស់​មុន​គេ​បង្អស់ ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​បម្រើ​បង​ប្អូន​ឯទៀតៗ​គ្រប់​ពេល​វេលា។ នៅ​ពេល​យើង​ចូល​រួម​ទិវា​យុវជន​ពិភព​លោក បាន​ទទួល​ជោគជ័យ​មិន​មែន​ដោយសារ​មាន​បុគ្គលិក​ដែល​ខិត​ខំ​រៀប​ចំ ប៉ុន្តែ​ដោយសារ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​ជា​អ្នក​បម្រើ​គ្រប់​សេវាកម្ម សម្រាប់​យុវជន​១,៥០០,០០០​នាក់។ នេះ​ជា​ការ​អស្ចារ្យ ដែល​មាន​អ្នក​ស្ម័គ្រ​ចិត្ត​២៥,០០០​នាក់​បាន​ជួយ​បម្រើ​អស់​ពី​ដួង​ចិត្ត ដើម្បី​ឱ្យ​ទិវា​យុជន​ពិភព​លោក​ទទួល​បាន​ភាព​ជោគជ័យ​និង​អំណរ​សប្បាយ។ ព្រះសហគមន៍​យើង​មាន​ជីវិត ដោយសារ​យើង​ជា​គ្រីស្ត​បរិស័ទ​ដែល​បម្រើ​បង​ប្អូន​ឯទៀតៗ យើង​ជា​ក្រុម​អ្នក​បម្រើ​របស់​ព្រះជាម្ចាស់​ដូច​ព្រះនាង​ម៉ារី​ពី​ដើម។

ទី​៤ ឱ្យ​យើង​ថែរក្សា​ការ​អធិដ្ឋាន ពេល​យើង​ទៅ​ដល់​កន្លែង​ព្រះនាង​ម៉ារី​នៅ​ហ្វាទីម៉ា យើង​បាន​នៅ​មុខ​ព្រះនាង​ដើម្បី​អធិដ្ឋាន។ សម្តេច​ប៉ាប នៅ​ពេល​ព្រះអង្គ​យាង​ទៅ​ហ្វាទីម៉ា ព្រះអង្គ​បាន​នៅ​ស្ងៀម​ស្ងាត់​មុខ​ព្រះនាង​ម៉ារី​ដើម្បី​អធិដ្ឋាន​សម្រាប់​សុខ​សន្តិភាព​ពិភព​លោក ជា​ពិសេស​សម្រាប់​ប្រទេស​ដែល​កំពុង​មាន​សង្រ្គាម។ នេះ​ជា​តួនាទី​របស់​យើង គឺ​អធិដ្ឋាន ថ្ងៃ​នេះ​ដែល​យើង​សម្លឹង​មើល​ព្រះនាង​ម៉ារី​កំពុង​នៅ​ក្បែរ​ព្រះជាម្ចាស់​ឯ​ស្ថាន​បរម​សុខ ដោយសារ​ព្រះនាង​ម៉ារី​បាន​ភ្ជាប់​ជា​មួយ​ព្រះយេស៊ូ បាន​ភ្ជាប់​ជា​មួយ​ព្រះជាម្ចាស់​ជានិច្ច។

យើង​បាន​ស្តាប់​ព្រះនាង​ម៉ារី ដែល​បាន​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ “ព្រលឹង​ខ្ញុំ​សូម​លើក​តម្កើង​ព្រះអម្ចាស់ ខ្ញុំ​មាន​ចិត្ត​អំណរ​យ៉ាង​ខ្លាំង ព្រោះ​ព្រះជាម្ចាស់​ជា​ព្រះ​សង្រ្គោះ​របស់​ខ្ញុំ ព្រះអង្គ​ទត​មើល​ទុក្ខ​វេទនា​នៃ​អ្នក​បម្រើ​របស់​ព្រះអង្គ”។ ឱ្យ​ពាក្យ​អធិដ្ឋាន​របស់​ព្រះនាង​ម៉ារី ទៅ​ជា​ពាក្យ​អធិដ្ឋាន​របស់​យើង​សម្រាប់​ជីវិត​យើង សម្រាប់​ព្រះសហគមន៍​យើង សម្រាប់​ពិភព​លោក​យើង​។ ដោយ​ដឹង​ថា ព្រះនាង​ម៉ារី​ទៅ​ជា​សាវ័ក​មុន​គេ​បង្អស់ ព្រះនាង​ម៉ារី​ទៅ​ជា​គ្រីស្ត​ទូត​មុន​គេ​បង្អស់ ដោយសារ​ព្រះនាង​ម៉ារី​បាន​អធិដ្ឋាន​ជានិច្ច។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ធ្វើ​ដូច​ម្តេច​ដើម្បី​ទៅ​ជា​ពន្លឺ​ដ៏​ត្រជះ​ត្រចង់​សម្រាប់​ពិភព​លោក ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ បម្រើ​បង​ប្អូន​ឯទៀតៗ និង​អធិដ្ឋាន​ជានិច្ច។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

អត្ថបទ​ទី​១៖ វិវរណៈ ១១,១៩.១២,១-៦.១០ទ្វារ​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់​នៅ​ស្ថាន​បរម‌សុខ​ក៏​បើក​ចំហ​ឡើង។ វវ ១១,១៩អត្ថបទ​ទី​២៖ កូរិនថូស ទី១ ១៥,២០-២៧ព្រះ‌គ្រីស្ត​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់។ ១​ករ ១៥,២៣ដំណឹងល្អ៖ លូកា ១,៣៩-៥៦នាង​ម៉ារី​ប្រញាប់‌ប្រញាល់​ធ្វើ​ដំណើរ។ លក ១,៣៩

Facebook
Twitter
LinkedIn

អត្ថបទថ្មី

សាលាសន្តឡាសាលពោធិ៍ធំពង្រីកបេសកកម្មអប់រំកុមារ

នាព្រឹកថ្ងៃទី៣០​ ខែតុលាលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ​ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ​ បានអញ្ជើញជាអធិបតីក្នុងពីធីបាចទឹកព្រះពរ និងសម្ពោធអគារសិក្សាថ្មីសន្តឡាសាលពោធិ៍ធំ​ ​ដែលទទួល​ខុស​ត្រូវ​ដោយ​ក្រុម​បព្វជិត​​ឡាសាល មានទីតាំងក្នុងភូមិពោធិ៍ធំ​ សង្កាត់​អរិយក្សត្រ ក្រុងអរិយក្សត្រ​ ខេត្តកណ្តាល។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកបូជាចារ្យ​ បងប្រុស​ បងស្រី​ តំណាងអាជ្ញាធរដែនដី​ សិស្សានុសិស្ស​ អាណាព្យាបាល​ យ៉ាងច្រើនកុះករ​។ មានប្រសាសន៍​សំណេះសំណាលក្នុងពិធីកាត់ខ្សែបូ លោកអភិបាលអូលីវីយ៉េ លើកឡើងថា នៅទីនេះមាតាបិតាមានសំណាងណាស់ ដោយសារកូនៗរៀននៅសាលាដ៏ល្អ មានការអប់រំដ៏ល្អមិនគិតថ្លៃ។ លោកក៏បានថ្លែងអំណរគុណដល់​ក្រុម​បព្វជិត​ឡាសាល

សិស្សនៃ​វិទ្យាល័យសន្តហ្រ្វង់ស្វ័រ ចំនួន​៨នាក់​ ទទួលបាន​និទ្ទេស A ពីការ​​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

សិស្សថ្នាក់ទី១២ ជំនាន់ទី១៩ ឆ្នាំ​សិក្សា​២០២៣-២០២៤ ចំនួន​៨ នាក់របស់​សាលា​ចំណេះទូទៅ​សន្តហ្វ្រង់ស្វ័រ ទទួល​បាននិទ្ទេសA ក្នុង​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នេះ​បើ​យោង​តាម​លទ្ធផល​ដែល​បាន​បូកសរុប​ដោយ​សាលាផ្ទាល់។ លោកអូលីវីយ៉េ ជ្មីតហស្លេ ជា​ស្ថាបនិក និង​ជា​អភិបាល​ព្រះសហគមន៍កាតូលិកភូមិភាគ​ភ្នំពេញ​មានប្រសាសន៍ថា ក្នុងឆ្នាំនេះ សាលា​មាន៨នាក់ជាប់និទ្ទេសA  ស្មើនឹង២២,២២​ភាគរយនៃសិស្ស៣៦នាក់។ លោក​ថា «នេះ​ជាមោទនភាពរបស់ព្រះសហគមន៍កាតូលិកដែលបានបង្កើតគ្រឹះស្ថានអប់រំ​ដ៏ល្អបំផុត ដែលមានលទ្ធផលប្រហែលជាទទួលបាន លេខមួយនៅទូទាំងប្រទេស ដែលមាននិទ្ទេសA ច្រើនដូចនេះ។» លោក​បញ្ជាក់ថា ជោគជ័យនេះបាន​ដោយសារតែសិស្សសាលារបស់យើងសព្វថ្ងៃ ទទួលការអប់រំពីព្រះសហគមន៍កាតូលិកតាំងពីមត្តេយ្យសិក្សា

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

Subscribe to our newsletter

Don't miss new updates on your email