លោកអភិបាល​អូលីវីយ៉េ​ លើកពី​គំរូ​​៦​ចំណុចរបស់​​សន្តហ្វ្រង់​ស៊ីស្កូអាស៊ីស៊ី

ក្នុង​ឱកាស​បុណ្យ​រំលឹក​សន្តហ្វ្រង់​ស៊ីស្កូអាស៊ីស៊ី​កាលពីថ្ងៃទី​៤ ខែ​តុលា​នេះលោក​អភិបាល​បាន​ដាស់​តឿន​ឱ្យ​​ពិចារណាអំពី គម្រោងការរបស់ព្រះយេស៊ូ​ដែល​មាន​សម្រាប់​ជីវិតគ្រីស្ត​បរិស័ទ​ តាមរយៈ​បទពិសោធជីវិត​នៃជំនឿ​របស់​សន្ត​ហ្វ្រង់​ស៊ីស្កូ។

សន្ត​ហ្រ្វង់​ស៊ីស្កូ មាន​វត្ត​មាន​នៅ​ក្នុង​ពិភពលោក​នេះ​ក្នុង​ឆ្នាំ​​១២០០ ត្រូវនឹង ៨០០ឆ្នាំមុនគឺ លោក​មាន​ទស្សនៈ​បង្កើត​ពិភព​ថ្មី​តាម​ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដោយណែនាំឱ្យមនុស្ស​​មានរបៀបរស់​នៅ​ថ្មី​ក្នុងសង្គម​ ​ដើម្បីទទួល​​ព្រះរាជ្យរបស់ព្រះជាម្ចាស់ដែល​ជិត​មកដល់។

ថ្លែង​ក្នុងធម្មទេសនា នៅ​ព្រះវិហារ​​សន្តយ៉ូសែប ទួលក្រសាំង លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ ណែនាំ​ឲ្យគ្រីស្ត​បរិស័ទ​ យក​គំរូ​សន្ត​ហ្វ្រង់ស៊ីស្កូចំនួន​៦​ចំណុច​សំខាន់ៗគឺ ទី១ ត្រូវ​ចេះ​ស្តាប់​ព្រះយេស៊ូដោយ​អធិដ្ឋាន​នៅ​មុខ​ឈើឆ្កាង​ព្រះយេស៊ូ​ដែល​អាច​រក​ឃើញ​វត្តមានរបស់​ព្រះជាម្ចាស់​នៅក្នុង​ដួង​ចិត្ត​របស់​ខ្លួន។ ទី២​ ត្រូវ​ដាក់ចិត្ត​ជា​អ្នក​ក្រខ្សត់​ទើបមានសុភមង្គល ដូចសន្តហ្វ្រង់ស៊ីស្កូ ដែល​យកភាពក្រីក្រធ្វើជាប្រពន្ធ រស់នៅជាមួយ​មនុស្ស​ដែល​គាត់ជួប​នៅ​តាម​ផ្លូវ។ ទី៣ បង្កើត​ក្រុម​ដើម្បី​សហការ​ និងជួយគ្នា ធ្វើដំណើរជាមួយគ្នា ក្នុងព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់។ ទី​៤ ត្រូវ​​មានចិត្ត​ប្រណី​សន្តោស មេត្តាករុណាដោយបម្រើអ្នកជំងឺ ​អ្នក​តូចតាច​ក្រីក្រ​ក្នុង​សង្គម ជា​ពិសេស​អ្នកដែល​គេ​បោះ​បង់​ចោលនិងសង្គម​មិន​រាប់​រក​ជាដើម។​ ទី៥ ត្រូវ​ចេះ​​ស្រឡាញ់ស្នាព្រះហស្តរបស់​ព្រះជាម្ចាស់​នៅ​លើ​ផែនដី​​ ដោយ​គោរព​និង​ថែរក្សា​។ និងទី៦ ចេះ​ទំនាក់ទំនង​ជាមួយ​អ្នក​មាន​សាសនា​ផ្សេងៗ​ដោយ​ចិត្ត​ស្រឡាញ់ បម្រើ​ និងកសាងសុខសន្តិភាព​ ដោយ​ចេះ​យល់ចិត្តគ្នា​ទៅវិញ​ទៅ​មកនឹងធ្វើឱ្យ​សង្គមមានសេចក្ដីសុខ។

​​​នៅ​ព្រះ​វិហារ​សន្ត​យ៉ូសែប ក្នុង​ភូមិ​ទួល​ក្រសាំ​ង សង្កាត់រកាខ្ពស់ ក្រុង​តាខ្មៅ​ បច្ចុប្បន្ន​ មាន​ក្រុម​គ្រួសារ​សន្ត​ហ្វ្រង់​ស៊ីស្កូ​អាស៊ីស៊ី ​កំពុង​បម្រើការងារ​នៅ​តំបន់​នោះ ដោយ​មានកម្មវិធី​​​អប់រំជំនឿ​ និង​វិស័យអប់រំចំណេះទូទៅ។ ក្រុមគ្រួសារ​នេះ​ បាន​ចូល​មក​បម្រើ​ព្រះសហគមន៍​​ប្រទេស​កម្ពុជា​ចាប់​​ពី​​​ឆ្នាំ​២០១០ ដោយ​មាន​សមាជិក​៧នាក់ ក្នុងនោះ​មានលោកបូជាចារ្យ១នាក់​ ឧបដ្ឋាក១នាក់ និង​បង​ប្រុស​៥នាក់។

តេរេសា ងួន ​ចរិយា ជា​គ្រីស្ត​បរិស័ទ​ក្នុងតំបន់​បាន​ឱ្យ​ដឹងថា វត្តមាន​របស់​ក្រុម​សន្ត​ហ្វ្រង់​ស៊ីស្កូ​នៅ​កម្ពុជានេះ​ ជាពិសេស​ក្នុង​ភូមិរបស់​គាត់​​ បាន​បង្កើត​ឲ្យ​មាន​​សាលាមត្តេយ្យ សាលា​បឋមសម្រាប់​កុមារ​ក្នុង​ភូមិ កសាង​អាគារព្រះវិហារ​។

ចរិយា​បន្ថែមថា ក្រុម​សន្ត​ហ្វ្រង់​ស៊ីស្កូ​​ជួយ​បង្រៀនយុវជន​ឲ្យ​ចេះ​ ​ភ្លេង ចម្រៀងនិង​ណែនាំ​យុវជន​ឲ្យ​ចេះ​ស្រឡាញ់​ដទៃ និងបង្កើត​​សកម្មភាព​សប្បុរសធម៌នានា។

«ពួកគាត់​បាន​ផ្ដល់ឱកាស​ឱ្យ​ពួកខ្ញុំ​បាន​ចូលរួម​ជួយអ្នកក្រីក្រនៅក្នុងភូមិ ក៏​ដូចជាក្មេងៗនិង​ចាស់ជរាផងដែរ»៕

ដោយ​ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email