Day: October 10, 2023

សន្តីតេរេសា​ជួយគ្រីស្តបរិស័ទ​រក​ឃើញ​អំណរសប្បាយ​ពេញ​លក្ខណៈ

លោកអភិបាល​ព្រះសហគមន៍​ណែនាំ​គ្រីស្តបរិស័ទ​ឲ្យ​យក​ចិត្ត​ទុកដាក់​ប្រណិប័តន៍​ជំនឿ​តាម​សន្តី​តេរេសា​នៃ​ព្រះកុមារ​យេស៊ូ។ ក្នុង​បុណ្យ​​​ខួប​១៥០​ឆ្នាំ​នៃ​កំណើត​របស់​សន្តី​តេរេសា​នៃ​ព្រះកុមារ​យេស៊ូ ​លោក​អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ​ អូលីវីយ៉េ ជ្មីត​ហស្លេ មានប្រសាសន៍​នៅ​ព្រះវិហារ​សន្ត​សិលា​និង​សន្ត​ប៉ូលនៅ​រាជធានីភ្នំពេញ​ នា​ថ្ងៃ​ទី​១ ខែតុលា ដោយ​ឲ្យ​គ្រីស្តបរិស័ទ​រិះគិត​អំពី​របៀប​ដែល​​​សន្តី​តេរេសា​​បានបង្ហាញអំពី​ព្រះ​យេស៊ូ គឺព្រះអង្គ​មិន​សុំ​ឱ្យយើង​ធ្វើសេចក្ដីអស្ចារ្យ​បំផុត ប៉ុន្តែសូមឱ្យ​យើងលះបង់​ដើម្បី​​ស្រឡាញ់​​​ និងដឹងគុណ​ព្រះជាម្ចាស់​ដែលស្រឡាញ់​ ​បង្កើត និងធ្វើដំណើរជាមួយយើងប្រចាំថ្ងៃ។ លោក​អភិបាល ណែនាំ​ឲ្យ​គ្រីស្ត​បរិស័ទ​ចេះបង្ហាញ​អំណរសប្បាយ​ដ៏​ពេ​ញ​លក្ខណៈ​គឺ​ ទទួលស្គាល់​វត្តមាន​របស់​ព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើងផ្ទាល់ ​នៅ​ពេល​ចូល​អភិបូជា​ប្រចាំថ្ងៃ ទទួលព្រះកាយ​ព្រះគ្រីស្ត​​ឲ្យ​យើង​​ពោរពេញ​ដោយអំណរសប្បាយ និងពេញ​ដោយ​កម្លាំង​និងច្រៀង​លើក​តម្កើង​សិរីរុង​រឿង​របស់​ព្រះជាម្ចាស់។ លោកអភិបាល​បាន​ជំរុញ​ឲ្យ​គ្រីស្ត​បរិស័ទ​រិះគិត​អំពី​ការទទួល​ព្រះកាយ ដូច​សន្តីតេរេសា ដោយ​យល់​ថា ព្រះយេស៊ូគ្រីស្តផ្ទាល់កំពុងតែឱបនឹងថើប ហើយឲ្យ​យើងពោរពេញ​ទៅ​ដោយអំណរសប្បាយនិងសេចក្ដីសុខ។  «សុភមង្គល​ដែល​យើងទទួលពីព្រះជាម្ចាស់ផ្ទាល់ មិនមែន​តាមរយៈ​លោកិយ​ដែលនាំឱ្យ​យើងមានអំណរ​តែមួយភ្លែតៗ ប៉ុន្តែ​ជាអំណរ​សប្បាយ​​​ស្ថិតស្ថេរ» លោក​អភិបាល​បញ្ជាក់​។ សន្តី​តេរេសានៃ​ព្រះកុមារ​យេស៊ូ​ ប្រសូត​នៅ​ប្រទេស​បារាំង​ ក្នុង​ឆ្នាំ​១៨៧៣ ជាកូនពៅក្នុងគ្រួសាររបស់​លោក​ល្វីសម៉ាតាំង។ នាង​បាន​ក្លាយជា​បព្វជិតា​ក្នុងក្រុម​គ្រួសារ​កាម៉ែល​ ហើយ​បាន​សរសេរ​សៀវភៅ​អំពី​ជីវិត​ខាង​វិញ្ញាណ​ជាច្រើន​ដើម្បី​លើក​ទឹកចិត្ត​និង​ដាស់​ស្មារតី​ផ្លូវវិញ្ញាណ​របស់​គ្រីស្ត​បរិស័ទ។ គាត់​ទទួល​មរណភាព​ក្នុង​វ័យ​២៤​ឆ្នាំ​ប៉ុណ្ណោះ ដោយសារ​ជំងឺ​របេង។ តាមរយៈ​សន្តីតេរេសា លោកអភិបាល​​​​ដាស់តឿន​គ្រីស្ត​បរិស័ទ​ ឱ្យបង្ហាញ​សេចក្តីស្រឡាញ់របស់​ខ្លួន​ក្នុងបច្ចុប្បន្ន​ភាព​ កុំរង់ចាំ​​ថ្ងៃស្អែក​និង​ខានស្អែកឡើយ។ អ្នកស្រីតេរេសា ទៀង សាវន ជាគ្រីស្តបរិស័ទ​នៅព្រះវិហារ​សន្ត​សិលា​និង​សន្ត​ប៉ូល ភ្នំពេញថ្មី និយាយថា គាត់ចាប់អារម្មណ៍គំរូ​របស់​សន្តីតាមរយៈចិត្តសុភាពរាបសារនិងការដាក់ខ្លួន ដោយ​​រស់​នៅ​​សាមញ្ញ ដោយ​មានការអធិដ្ឋាននិងមាន​ទំនាក់ទំនងជាមួយបងប្អូន​ដោយ​យកចិត្តទុកដាក់ទៅលើអ្នកក្រីក្រ។ ជា​មួយ​គំរូនេះ បាន​ជួយ​អ្នកស្រី​ «​មាន​អំណរ​សប្បាយខ្លាំងបំផុតគឺ ការចែករំលែកអ្វី​ដែលយើងមានតិចតួចជាមួយនឹងអ្នកក្រ​ដែលចាំបាច់បំផុត ទោះបីជាតិចតួចបំផុត …

សន្តីតេរេសា​ជួយគ្រីស្តបរិស័ទ​រក​ឃើញ​អំណរសប្បាយ​ពេញ​លក្ខណៈ Read More »

លោកអភិបាល​អូលីវីយ៉េ​ លើកពី​គំរូ​​៦​ចំណុចរបស់​​សន្តហ្វ្រង់​ស៊ីស្កូអាស៊ីស៊ី

ក្នុង​ឱកាស​បុណ្យ​រំលឹក​សន្តហ្វ្រង់​ស៊ីស្កូអាស៊ីស៊ី​កាលពីថ្ងៃទី​៤ ខែ​តុលា​នេះលោក​អភិបាល​បាន​ដាស់​តឿន​ឱ្យ​​ពិចារណាអំពី គម្រោងការរបស់ព្រះយេស៊ូ​ដែល​មាន​សម្រាប់​ជីវិតគ្រីស្ត​បរិស័ទ​ តាមរយៈ​បទពិសោធជីវិត​នៃជំនឿ​របស់​សន្ត​ហ្វ្រង់​ស៊ីស្កូ។ សន្ត​ហ្រ្វង់​ស៊ីស្កូ មាន​វត្ត​មាន​នៅ​ក្នុង​ពិភពលោក​នេះ​ក្នុង​ឆ្នាំ​​១២០០ ត្រូវនឹង ៨០០ឆ្នាំមុនគឺ លោក​មាន​ទស្សនៈ​បង្កើត​ពិភព​ថ្មី​តាម​ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដោយណែនាំឱ្យមនុស្ស​​មានរបៀបរស់​នៅ​ថ្មី​ក្នុងសង្គម​ ​ដើម្បីទទួល​​ព្រះរាជ្យរបស់ព្រះជាម្ចាស់ដែល​ជិត​មកដល់។ ថ្លែង​ក្នុងធម្មទេសនា នៅ​ព្រះវិហារ​​សន្តយ៉ូសែប ទួលក្រសាំង លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ ណែនាំ​ឲ្យគ្រីស្ត​បរិស័ទ​ យក​គំរូ​សន្ត​ហ្វ្រង់ស៊ីស្កូចំនួន​៦​ចំណុច​សំខាន់ៗគឺ ទី១ ត្រូវ​ចេះ​ស្តាប់​ព្រះយេស៊ូដោយ​អធិដ្ឋាន​នៅ​មុខ​ឈើឆ្កាង​ព្រះយេស៊ូ​ដែល​អាច​រក​ឃើញ​វត្តមានរបស់​ព្រះជាម្ចាស់​នៅក្នុង​ដួង​ចិត្ត​របស់​ខ្លួន។ ទី២​ ត្រូវ​ដាក់ចិត្ត​ជា​អ្នក​ក្រខ្សត់​ទើបមានសុភមង្គល ដូចសន្តហ្វ្រង់ស៊ីស្កូ ដែល​យកភាពក្រីក្រធ្វើជាប្រពន្ធ រស់នៅជាមួយ​មនុស្ស​ដែល​គាត់ជួប​នៅ​តាម​ផ្លូវ។ ទី៣ បង្កើត​ក្រុម​ដើម្បី​សហការ​ និងជួយគ្នា ធ្វើដំណើរជាមួយគ្នា ក្នុងព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់។ ទី​៤ ត្រូវ​​មានចិត្ត​ប្រណី​សន្តោស មេត្តាករុណាដោយបម្រើអ្នកជំងឺ ​អ្នក​តូចតាច​ក្រីក្រ​ក្នុង​សង្គម ជា​ពិសេស​អ្នកដែល​គេ​បោះ​បង់​ចោលនិងសង្គម​មិន​រាប់​រក​ជាដើម។​ ទី៥ ត្រូវ​ចេះ​​ស្រឡាញ់ស្នាព្រះហស្តរបស់​ព្រះជាម្ចាស់​នៅ​លើ​ផែនដី​​ ដោយ​គោរព​និង​ថែរក្សា​។ និងទី៦ ចេះ​ទំនាក់ទំនង​ជាមួយ​អ្នក​មាន​សាសនា​ផ្សេងៗ​ដោយ​ចិត្ត​ស្រឡាញ់ បម្រើ​ និងកសាងសុខសន្តិភាព​ ដោយ​ចេះ​យល់ចិត្តគ្នា​ទៅវិញ​ទៅ​មកនឹងធ្វើឱ្យ​សង្គមមានសេចក្ដីសុខ។ ​​​នៅ​ព្រះ​វិហារ​សន្ត​យ៉ូសែប ក្នុង​ភូមិ​ទួល​ក្រសាំ​ង សង្កាត់រកាខ្ពស់ ក្រុង​តាខ្មៅ​ បច្ចុប្បន្ន​ មាន​ក្រុម​គ្រួសារ​សន្ត​ហ្វ្រង់​ស៊ីស្កូ​អាស៊ីស៊ី ​កំពុង​បម្រើការងារ​នៅ​តំបន់​នោះ ដោយ​មានកម្មវិធី​​​អប់រំជំនឿ​ និង​វិស័យអប់រំចំណេះទូទៅ។ ក្រុមគ្រួសារ​នេះ​ បាន​ចូល​មក​បម្រើ​ព្រះសហគមន៍​​ប្រទេស​កម្ពុជា​ចាប់​​ពី​​​ឆ្នាំ​២០១០ ដោយ​មាន​សមាជិក​៧នាក់ …

លោកអភិបាល​អូលីវីយ៉េ​ លើកពី​គំរូ​​៦​ចំណុចរបស់​​សន្តហ្វ្រង់​ស៊ីស្កូអាស៊ីស៊ី Read More »

Subscribe to our newsletter

Don't miss new updates on your email