សន្តីតេរេសា​ជួយគ្រីស្តបរិស័ទ​រក​ឃើញ​អំណរសប្បាយ​ពេញ​លក្ខណៈ

លោកអភិបាល​ព្រះសហគមន៍​ណែនាំ​គ្រីស្តបរិស័ទ​ឲ្យ​យក​ចិត្ត​ទុកដាក់​ប្រណិប័តន៍​ជំនឿ​តាម​សន្តី​តេរេសា​នៃ​ព្រះកុមារ​យេស៊ូ។

ក្នុង​បុណ្យ​​​ខួប​១៥០​ឆ្នាំ​នៃ​កំណើត​របស់​សន្តី​តេរេសា​នៃ​ព្រះកុមារ​យេស៊ូ ​លោក​អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ​ អូលីវីយ៉េ ជ្មីត​ហស្លេ មានប្រសាសន៍​នៅ​ព្រះវិហារ​សន្ត​សិលា​និង​សន្ត​ប៉ូលនៅ​រាជធានីភ្នំពេញ​ នា​ថ្ងៃ​ទី​១ ខែតុលា ដោយ​ឲ្យ​គ្រីស្តបរិស័ទ​រិះគិត​អំពី​របៀប​ដែល​​​សន្តី​តេរេសា​​បានបង្ហាញអំពី​ព្រះ​យេស៊ូ គឺព្រះអង្គ​មិន​សុំ​ឱ្យយើង​ធ្វើសេចក្ដីអស្ចារ្យ​បំផុត ប៉ុន្តែសូមឱ្យ​យើងលះបង់​ដើម្បី​​ស្រឡាញ់​​​ និងដឹងគុណ​ព្រះជាម្ចាស់​ដែលស្រឡាញ់​ ​បង្កើត និងធ្វើដំណើរជាមួយយើងប្រចាំថ្ងៃ។

លោក​អភិបាល ណែនាំ​ឲ្យ​គ្រីស្ត​បរិស័ទ​ចេះបង្ហាញ​អំណរសប្បាយ​ដ៏​ពេ​ញ​លក្ខណៈ​គឺ​ ទទួលស្គាល់​វត្តមាន​របស់​ព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើងផ្ទាល់ ​នៅ​ពេល​ចូល​អភិបូជា​ប្រចាំថ្ងៃ ទទួលព្រះកាយ​ព្រះគ្រីស្ត​​ឲ្យ​យើង​​ពោរពេញ​ដោយអំណរសប្បាយ និងពេញ​ដោយ​កម្លាំង​និងច្រៀង​លើក​តម្កើង​សិរីរុង​រឿង​របស់​ព្រះជាម្ចាស់។

លោកអភិបាល​បាន​ជំរុញ​ឲ្យ​គ្រីស្ត​បរិស័ទ​រិះគិត​អំពី​ការទទួល​ព្រះកាយ ដូច​សន្តីតេរេសា ដោយ​យល់​ថា ព្រះយេស៊ូគ្រីស្តផ្ទាល់កំពុងតែឱបនឹងថើប ហើយឲ្យ​យើងពោរពេញ​ទៅ​ដោយអំណរសប្បាយនិងសេចក្ដីសុខ។

 «សុភមង្គល​ដែល​យើងទទួលពីព្រះជាម្ចាស់ផ្ទាល់ មិនមែន​តាមរយៈ​លោកិយ​ដែលនាំឱ្យ​យើងមានអំណរ​តែមួយភ្លែតៗ ប៉ុន្តែ​ជាអំណរ​សប្បាយ​​​ស្ថិតស្ថេរ» លោក​អភិបាល​បញ្ជាក់​។

សន្តី​តេរេសានៃ​ព្រះកុមារ​យេស៊ូ​ ប្រសូត​នៅ​ប្រទេស​បារាំង​ ក្នុង​ឆ្នាំ​១៨៧៣ ជាកូនពៅក្នុងគ្រួសាររបស់​លោក​ល្វីសម៉ាតាំង។ នាង​បាន​ក្លាយជា​បព្វជិតា​ក្នុងក្រុម​គ្រួសារ​កាម៉ែល​ ហើយ​បាន​សរសេរ​សៀវភៅ​អំពី​ជីវិត​ខាង​វិញ្ញាណ​ជាច្រើន​ដើម្បី​លើក​ទឹកចិត្ត​និង​ដាស់​ស្មារតី​ផ្លូវវិញ្ញាណ​របស់​គ្រីស្ត​បរិស័ទ។ គាត់​ទទួល​មរណភាព​ក្នុង​វ័យ​២៤​ឆ្នាំ​ប៉ុណ្ណោះ ដោយសារ​ជំងឺ​របេង។

តាមរយៈ​សន្តីតេរេសា លោកអភិបាល​​​​ដាស់តឿន​គ្រីស្ត​បរិស័ទ​ ឱ្យបង្ហាញ​សេចក្តីស្រឡាញ់របស់​ខ្លួន​ក្នុងបច្ចុប្បន្ន​ភាព​ កុំរង់ចាំ​​ថ្ងៃស្អែក​និង​ខានស្អែកឡើយ។

អ្នកស្រីតេរេសា ទៀង សាវន ជាគ្រីស្តបរិស័ទ​នៅព្រះវិហារ​សន្ត​សិលា​និង​សន្ត​ប៉ូល ភ្នំពេញថ្មី និយាយថា គាត់ចាប់អារម្មណ៍គំរូ​របស់​សន្តីតាមរយៈចិត្តសុភាពរាបសារនិងការដាក់ខ្លួន ដោយ​​រស់​នៅ​​សាមញ្ញ ដោយ​មានការអធិដ្ឋាននិងមាន​ទំនាក់ទំនងជាមួយបងប្អូន​ដោយ​យកចិត្តទុកដាក់ទៅលើអ្នកក្រីក្រ។

ជា​មួយ​គំរូនេះ បាន​ជួយ​អ្នកស្រី​ «​មាន​អំណរ​សប្បាយខ្លាំងបំផុតគឺ ការចែករំលែកអ្វី​ដែលយើងមានតិចតួចជាមួយនឹងអ្នកក្រ​ដែលចាំបាច់បំផុត ទោះបីជាតិចតួចបំផុត ពេលនោះខ្ញុំសប្បាយខ្លាំងបំផុត»។

សន្តី​តេរេសា​​មាន​ចិត្ត​បរិសុទ្ធចេះបម្រើអ្នកដទៃ និងចេះស្រឡាញ់អ្នកដទៃ កត្តានេះ​នាំ​​ឱ្យអ្នកស្រីខុន គីមឈាន់ ក្នុង​វ័យ​៣៥ឆ្នាំ ទទួល​កម្លាំង​និង​មាន​អំណរ​សប្បាយ​ដើម្បី​យក​ជា​គំរូ​និង​ណែនាំ​ដល់​យុវជន​ឯទៀត​ៗអំពី​ជំនឿ។

គីមឈាន់​បន្ថែម​ថា «ក្នុងនាមសន្តី​តេរេសា​ជា​ឧបការី​របស់​ខ្ញុំ គឺជា​អំណរសប្បាយខ្លាំ​ង ​ដែលបាន​យក​ជាតំណាង​ ជាគំរូ និង​ជ្រើស​រើស​យក​ជំនឿ​របស់​គាត់​មក​អនុវត្ត​ផ្ទាល់​ខ្លួន​ឯង​ជា​ប្រចាំថ្ងៃ»៕

ដោយ​ ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email