អភិបាល​ព្រះសហគមន៍​ឲ្យគ្រីស្តបរិស័ទចេះ​ស្វាគមន៍ព្រះយេស៊ូ

កាលពីថ្ងៃទី០៨ ខែធ្នូ កន្លងទៅ ជាថ្ងៃបុណ្យគោរពព្រះនាងម៉ារីឥតជំពាក់បាប លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ​ សុំឱ្យយើងអរព្រះគុណព្រះជាម្ចាស់នឹងចូលនៅក្នុងគម្រោង​ការណ៍​របស់ព្រះជា​ម្ចាស់ដែល​បាន​គ្រោង​ទុក​សម្រាប់យើងរៀងៗខ្លួន។

ថ្លែងក្នុងធម្មទេសនានៅព្រះវិហារសន្តយ៉ូសែបផ្សារតូច នារាជធានីភ្នំពេញ​​ ដែលមាន​គ្រីស្តបរិស័ទចូលរួមប្រមាណជាង១០០នាក់ លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ មានប្រសាសន៍ថា ​ព្រះជាម្ចាស់បានជ្រើស​រើស​យើងមុនបង្កើតពិភពលោក ព្រះជាម្ចាស់បាន​ជ្រើសរើស​យើងឱ្យទៅមនុស្សដ៏វិសុទ្ធ ព្រះជាម្ចាស់បានជ្រើសរើសយើងឱ្យទៅជាបុត្រធីតា​របស់​ព្រះអង្គ និងព្រះជាម្ចាស់​បានញែក​យើងដោយឡែក ដើម្បីឱ្យយើងកោត​សរសើរ​សិរីរុងរឿង​របស់​ព្រះជាម្ចាស់។

«មិនមែន​តែព្រះនាងម៉ារី មិនមែនតែមនុស្សខ្លះៗដែលព្រះជាម្ចាស់បានជ្រើស​រើស ដើម្បី​ទៅជា​សន្តសន្តី ប៉ុន្តែព្រះជាម្ចាស់បានជ្រើសរើសដើម្បីភ្ជាប់ព្រះហឫទ័យ​របស់​ព្រះអង្គ ដើម្បី​ឱ្យ​​យើងពោរពេញដោយសុភមង្គល» លោកអភិបាល​បញ្ជាក់។

លោកបន្ថែមថា ក្នុងរដូវរង់ចាំនេះ យើងត្រូវ​សម្រេចចិត្ត អំពីផ្លូវដែលយើងចង់ដើរក្នុង​ព្រះសហគមន៍​  យក​គំរូ​តាម​ព្រះនាងម៉ារី ដើម្បី​ត្រៀមខ្លួនទទួលស្វាគមន៍ព្រះយេស៊ូ ដោយ​សម្អាត​អំពើ​បាបពី​ខាងក្នុងដួងចិត្ត។

លោកអភិបាលក៏បានរំឭកឲ្យ​គ្រីស្ត​បរិស័ទ​ចេះ​សម្រុះ​សម្រួលគ្នា និង​អធិដ្ឋាន​​​ទំនាក់ទំនងជាមួយព្រះជាម្ចាស់ផ្ទាល់ ឲ្យ​ផ្ទះ​នៃ​ដួង​ចិត្ត​បាន​ស្អាត​បំផុត​ដើម្បីទទួល​ព្រះយេស៊ូ ណែនាំឱ្យព្រះយេស៊ូ​មានផ្ទះកក់ក្ដៅ ពោរ​ពេញដោយស្នាមញញឹមនិងកម្លាំងកាយ កម្លាំងចិត្ត។

ក្នុងកម្មវិធីនោះដែរ លោកអភិបាលអូលីវីយ៉េ បានធ្វើជាអធិបតី ប្រគល់មុខ​ងារជូនគណៈកម្មការប្រចាំនៅព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច ចំនួន១៨នាក់ ដែលមានអណត្តិ​៣ឆ្នាំ។

ក្នុងនោះដែរលោកអភិបាលមានប្រសាសន៍ថា ទៅកាន់គណៈកម្មការនៅព្រះសហគមន៍ថា គណៈកម្មការ​មិនមែនក្រុមមួយដែលមានអំណាច មានឋានៈដើម្បីឱ្យគេគោរព ឱ្យគេធ្វើតាម ឬជាដៃស្ដាំដៃឆ្វេងរបស់លោកបូជាចារ្យនោះទេ។

លោក​បន្ថែមថា សម្រាប់យើងជាគណៈកម្មការបម្រើព្រះសហគមន៍ យើងត្រូវមើលរបៀបព្រះនាងម៉ារី ដោយដឹងថាយើងជាអ្នកបម្រើតែប៉ុណ្ណឹង «ពិតមែនខ្ញុំជាអ្នកបម្រើរបស់ព្រះជាម្ចាស់» ហើយ​តាម​រយៈ​គំរូ​របស់​ព្រះនាងម៉ារី គឺ​ចូលរួម​ក្នុង​អំណរ​សប្បាយ​និង​ទុក្ខលំបាក​​រហូតដល់នៅក្បែរឈើឆ្កាងពេល​​ព្រះយេស៊ូ​សោយទិវង្គត។

លោកបន្តថា អ្នកបម្រើព្រះជាម្ចាស់​​នឹងទទួល​​រង្វាន់មួយពិសេស​ពីព្រះជាម្ចាស់ផ្ទាល់នៅថ្ងៃណាមួយ ព្រោះ​ព្រះអង្គ​បានរៀបចំសម្រាប់យើងតាំងពីដើមរៀងមក៕

ដោយ​ចាន់​ម៉ានុត

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email