អភិបាល​ព្រះសហគមន៍​ឲ្យគ្រីស្តបរិស័ទចេះ​ស្វាគមន៍ព្រះយេស៊ូ

កាលពីថ្ងៃទី០៨ ខែធ្នូ កន្លងទៅ ជាថ្ងៃបុណ្យគោរពព្រះនាងម៉ារីឥតជំពាក់បាប លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ​ សុំឱ្យយើងអរព្រះគុណព្រះជាម្ចាស់នឹងចូលនៅក្នុងគម្រោង​ការណ៍​របស់ព្រះជា​ម្ចាស់ដែល​បាន​គ្រោង​ទុក​សម្រាប់យើងរៀងៗខ្លួន។ ថ្លែងក្នុងធម្មទេសនានៅព្រះវិហារសន្តយ៉ូសែបផ្សារតូច នារាជធានីភ្នំពេញ​​ ដែលមាន​គ្រីស្តបរិស័ទចូលរួមប្រមាណជាង១០០នាក់ លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ មានប្រសាសន៍ថា ​ព្រះជាម្ចាស់បានជ្រើស​រើស​យើងមុនបង្កើតពិភពលោក ព្រះជាម្ចាស់បាន​ជ្រើសរើស​យើងឱ្យទៅមនុស្សដ៏វិសុទ្ធ ព្រះជាម្ចាស់បានជ្រើសរើសយើងឱ្យទៅជាបុត្រធីតា​របស់​ព្រះអង្គ និងព្រះជាម្ចាស់​បានញែក​យើងដោយឡែក ដើម្បីឱ្យយើងកោត​សរសើរ​សិរីរុងរឿង​របស់​ព្រះជាម្ចាស់។ «មិនមែន​តែព្រះនាងម៉ារី មិនមែនតែមនុស្សខ្លះៗដែលព្រះជាម្ចាស់បានជ្រើស​រើស ដើម្បី​ទៅជា​សន្តសន្តី ប៉ុន្តែព្រះជាម្ចាស់បានជ្រើសរើសដើម្បីភ្ជាប់ព្រះហឫទ័យ​របស់​ព្រះអង្គ ដើម្បី​ឱ្យ​​យើងពោរពេញដោយសុភមង្គល» លោកអភិបាល​បញ្ជាក់។ លោកបន្ថែមថា ក្នុងរដូវរង់ចាំនេះ យើងត្រូវ​សម្រេចចិត្ត អំពីផ្លូវដែលយើងចង់ដើរក្នុង​ព្រះសហគមន៍​  យក​គំរូ​តាម​ព្រះនាងម៉ារី ដើម្បី​ត្រៀមខ្លួនទទួលស្វាគមន៍ព្រះយេស៊ូ ដោយ​សម្អាត​អំពើ​បាបពី​ខាងក្នុងដួងចិត្ត។ លោកអភិបាលក៏បានរំឭកឲ្យ​គ្រីស្ត​បរិស័ទ​ចេះ​សម្រុះ​សម្រួលគ្នា និង​អធិដ្ឋាន​​​ទំនាក់ទំនងជាមួយព្រះជាម្ចាស់ផ្ទាល់ ឲ្យ​ផ្ទះ​នៃ​ដួង​ចិត្ត​បាន​ស្អាត​បំផុត​ដើម្បីទទួល​ព្រះយេស៊ូ ណែនាំឱ្យព្រះយេស៊ូ​មានផ្ទះកក់ក្ដៅ ពោរ​ពេញដោយស្នាមញញឹមនិងកម្លាំងកាយ កម្លាំងចិត្ត។ ក្នុងកម្មវិធីនោះដែរ លោកអភិបាលអូលីវីយ៉េ បានធ្វើជាអធិបតី ប្រគល់មុខ​ងារជូនគណៈកម្មការប្រចាំនៅព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច ចំនួន១៨នាក់ ដែលមានអណត្តិ​៣ឆ្នាំ។ ក្នុងនោះដែរលោកអភិបាលមានប្រសាសន៍ថា ទៅកាន់គណៈកម្មការនៅព្រះសហគមន៍ថា គណៈកម្មការ​មិនមែនក្រុមមួយដែលមានអំណាច មានឋានៈដើម្បីឱ្យគេគោរព ឱ្យគេធ្វើតាម ឬជាដៃស្ដាំដៃឆ្វេងរបស់លោកបូជាចារ្យនោះទេ។ លោក​បន្ថែមថា សម្រាប់យើងជាគណៈកម្មការបម្រើព្រះសហគមន៍ យើងត្រូវមើលរបៀបព្រះនាងម៉ារី ដោយដឹងថាយើងជាអ្នកបម្រើតែប៉ុណ្ណឹង «ពិតមែនខ្ញុំជាអ្នកបម្រើរបស់ព្រះជាម្ចាស់» ហើយ​តាម​រយៈ​គំរូ​របស់​ព្រះនាងម៉ារី គឺ​ចូលរួម​ក្នុង​អំណរ​សប្បាយ​និង​ទុក្ខលំបាក​​រហូតដល់នៅក្បែរឈើឆ្កាងពេល​​ព្រះយេស៊ូ​សោយទិវង្គត។ …

អភិបាល​ព្រះសហគមន៍​ឲ្យគ្រីស្តបរិស័ទចេះ​ស្វាគមន៍ព្រះយេស៊ូ Read More »