លោកអភិបាលលើកទឹកចិត្តដល់មាតាបិតាកុមារអូទីសឹមកុំអស់សង្ឃឹម

សំណេះសំណាលមួយនៅ​សាលាអប់រំពិសេសនៃការលូតលាស់ (GSES)​ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគភ្នំពេញ បាន​លើក​ទឹកចិត្ត​ មាតាបិតា និងអាណាព្យាបាលសិស្ស​ដែល​កំពុង​មាន​អូទីសឹម​ ត្រូវបន្ត​ដើរទៅ​មុខ​ជាមួយក្ដីសុបិន្ត ដោយជឿជាក់ថា កូនៗអាចធ្វើបាន ហើយ​ត្រូវ​តស៊ូ​ជាមួយ​ពួកគេ​ដើម្បី​សម្រេច​ឲ្យ​បាន​ក្ដីសុបិន្ត​ក្នុងចិត្ត។

កម្មវិធី​សំណេះ​សំណាលនេះ​បាន​ធ្វើ​ឡើង​នៅព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹងទំពុន ក្នុងសង្កាត់​បឹងទំពុន​ ខណ្ឌមានជ័យ នារាជធានីភ្នំពេញ កាលពីថ្ងៃទី​២០ ខែ​ធ្នូ​កន្លងទៅ ហើយក្នុងនោះ​ក៏​មានវត្តមានលោកជំទាវ ឃុន រចនា អនុរដ្ឋលេខា​ធិការក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរមូលដ្ឋាន និង​អាណាព្យាបាលព្រមទាំងសិស្ស​ជាច្រើនរយនាក់ចូលរួម​។

លោកអភិបាល អូលីវីយ៉េបាន​ឲ្យដឹងទៀតថា សាលា​នេះ​មាន​សិស្ស​ច្រើន​ដោយសា​រសាលារបស់យើងមាន​គុណភាព មានសេវាកម្មដ៏ល្អប្រសើរដើម្បីជួយឱ្យកូនៗ​រីកចម្រើន។

សាលា​GSES ជា​សាលា​មួយ​របស់​ព្រះសហគមន៍កាតូលិក​ ដែល​ទទួល​អប់រំ​និង​ថែទាំ​កុមារ​មាន​អូទីសឹម។ បច្ចុប្បន្ននេះ មាន​សិស្ស​ចំនួន​៣០០នាក់ កំពុង​សិក្សា​និង​មាន​៥នាក់​ផ្សេងទៀត​ស្ថិត​ក្នុងបញ្ជីរង់ចាំ។

លោកអភិបាល​បន្តថា សាលា​យើងនិ​ងឪពុកម្តាយ​​មានសុបិនរួម​គ្នា​ គឺចង់ឱ្យកូនៗមានទំនាក់ទំនងនៅក្នុងសង្គម មាន​សកម្មភាព​ជាមួយ​​ជីវិតរស់នៅប្រចាំថ្ងៃ ដូច្នេះ​យើង​ត្រូវ​ជួយ​គ្នា ដើម្បីឱ្យកូនៗរបស់​យើងរីកចម្រើនតាម​សមត្ថភាពបន្តិចម្ដងៗ ដោយជឿថានៅក្នុងគ្រួសាររបស់យើងនឹងមានសេចក្ដីសុខ​សាន្តពេលដែលឃើញកូនៗរីកចម្រើន។

បើតាមប្រសាសន៍របស់អ្នកស្រី ភោគ ម៉ានី នាយិការសាលាអប់រំពិសេស បានឱ្យ​ដឹង​ថា

កិច្ចសំណេះសំណាលនេះ នឹងជួយលើកទឹកចិត្តដល់ឪពុកម្តាយកុមារ​ ​​បន្ត​ជួយកូនរបស់គាត់ និងបន្តរស់នៅ​ជាមួយនឹងក្ដីសង្ឃឹម។ អ្នកស្រីសង្កត់ធ្ងន់ថា អ្វី​សំខាន់​គឺពាក្យស៊ូៗដែលយើងត្រូវទៅមុខជាមួយគ្នា។

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email