ព្រះសហគមន៍​បឹងទំពន់​រំលឹក​ខួប​៣០ឆ្នាំ​ និង​បន្តធ្វើ​ជា​សាក្សីនៃក្តីសង្ឃឹម

ក្នុង​ឱកាស​ខួប​៣០​ឆ្នាំ​នៃការកកើត​ព្រះសហគមន៍​បឹងទំពុន លោក​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​នៃ​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​មាន​ប្រសាសន៍​ថា ថ្ងៃនេះគឺជាថ្ងៃពិសេសដើម្បីឆ្លងឆ្នាំ២០២៥ យើងជួបជុំគ្នានៅព្រះសហគមន៍ព្រះកុមារយេស៊ូ ដែលប្រារព្ធខួប​៣០ឆ្នាំនៃការចាប់ផ្តើមប្រកាសដំណឹងល្អនៅទីនេះ។

  លោក​អភិបាល​មាន​ប្រសាសន៍​បន្ត​ថា លោក​សូម​អរព្រះគុណព្រះជាម្ចាស់សម្រាប់​អ្វីៗទាំងអស់ដែលបានកើតឡើងតាំងពីដើមរៀងមកជាមួយនឹងបងប្អូនប៉ុន្មាននាក់ ហើយរហូតដល់សព្វថ្ងៃនេះមានមហាគ្រួសារដែលមានស្នាដៃយ៉ាងច្រើន អំពី​ធម៌មេត្តាករុណារបស់​ព្រះជាម្ចាស់ មាន​ផ្នែកសុខភាពជួយ​ដល់​អ្នកជំងឺ មាន​ការ​អប់រំ​សិក្សា​ សម្រាប់​យុវជន​និង​អ្នកមាន​ពិការភាពផង។

«ក្នុងតំបន់នេះយើងបានបង្ហាញ​អំពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់» លោកអភិបាល​អូលីវីយ៉េ​បន្ថែមថា  លោក​សូមជូនពរដល់គ្រីស្តបរិស័ទឲ្យ​​បន្តប្រកាសដំណឹងល្អ ឲ្យបន្តធ្វើជាសាក្សី​នៃសេចក្ដីសង្ឃឹម ឲ្យបន្តស្តាប់ឮតម្រូវការរបស់បងប្អូនដើម្បីឲ្យយើងរួមគ្នាកសាងគ្រួសាររបស់ព្រះយេស៊ូគ្រីស្ត​នៅក្នុងព្រះសហគមន៍របស់យើង និងសម្រាប់បងប្អូនឯទៀតទៀត ដែល​ចេញចូលនៅទីនេះដើម្បីមើលឃើញពន្លឺមួយ​សម្រាប់ជីវិតរបស់គេ។

កម្មវិធី​ខួប​៣០​ឆ្នាំនេះ បាន​រៀបចំ​ឡើង​កាលពីថ្ងៃទី​៤ ខែមករា​កន្លងទៅ នៅ​ព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹងទំពន់ ស្ថិត​ក្នុង​សង្កាត់​បឹងទំពន់ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ ដោយ​មាន​មន្ត្រីមូលដ្ឋាន និង​ចៅសង្កាត់​ចូលរួម​ផងដែរ។

លោកសួស សារិន ចៅសង្កាត់​បឹងទំពន់​១​មាន​ប្រសាសន៍ថា ព្រះសហគមន៍កាតូលិក​នៅ​បឹងទំពន់​បាន​ចូលរួម​ជួយ​ដល់​សង្គម​យ៉ាង​ច្រើន​ជា​ពិសេស​ក្នុង​អំឡុង​ពេល​កូវីដ១៩ ក្នុង​វិស័យ​សង្គម​កិច្ច និង​ក្នុង​វិស័យ​អប់រំ ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​ការ​អភិវឌ្ឍនិង​សន្តិភាព​ក្នុង​តំបន់។

លោក​បូជាចារ្យ​ ហ្វ្រង់ស័រ​ អេមេល្សដាល អ្នកទទួល​ខុស​ត្រូវ​ព្រះសហគមន៍​នេះ​ បាន​រយៈពេល​១ឆ្នាំ​​កន្លង​ទៅ​មាន​ប្រសាសន៍​ថា តាមការ​​ស្រាវជ្រាវអំពី​ប្រវត្តិសាស្ត្រ ​ព្រះសហគមន៍នេះ​បានរីកចម្រើនដោយសារតែកិច្ចការងារសប្បុរសធម៌របស់អង្គការ​កាតូលិក​មួយ​ចំនួន​ដែល​មាន​សកម្មភាព​ក្នុង​តំបន់​នេះ ដែល​ធ្វើ​ឲ្យ​លមនុស្ស​​ច្រើនចាប់ផ្ដើមចាប់អារម្មណ៍អំពី​ព្រះសហគមន៍។

ការទទួលនិស្សិតនិងសិស្សជាច្រើនមកពីតាមខេត្ត ឲ្យ​ស្នាក់​នៅ​និង​រៀននៅភ្នំពេញ បាន​ជួយឲ្យព្រះសហគមន៍កាតូលិកទៅមុខ។ លោក​បន្ថែម​ថា យុវជន​ភាគ​ច្រើន​ចូលរួម​ក្នុង​ក្រុមចម្រៀងនិងសិល្បៈ ទោះបីជាមិនមែនជាគ្រីស្តបរិស័ទ ហើយបន្តិចម្តងបន្តិចម្តងពួកគាត់ចាប់អារម្មណ៍អំពីជីវិត​របស់ព្រះសហគមន៍ និងអ្នកខ្លះសុំឲ្យក្លាយទៅជាគ្រីស្តបរិស័ទ។ 

 បច្ចុប្បន្នព្រះសហគមន៍​នេះ មាន​គ្រីស្ត​បរិស័​ទ​ចាស់​ក្មេង​មក​ចូលរួម​អភិបូជា​ថ្ងៃអាទិត្យ​ប្រមាណ​៤៥០នាក់។​ លោក​បូជាចារ្យ​ទទួល​ខុស​ត្រូវ​ឲ្យ​ដឹងថា៖ «សម្រាប់អ្នកជិតខាង ខ្ញុំមើលឃើញថាព្រះសហគមន៍ហាក់ដូចជាពន្លឺ​ដែលបានបំភ្លឺអ្នកជិតខាង។ យើងហាក់ដូចជាមានកេរ្តិ៍ឈ្មោះល្អដែរ ក្នុងចំណោមពួកគេ»។

លោក​បាន​មើល​ឃើញ​ថា ទោះ​បីជា​គល្មាន​បូជាចារ្យទទួល​ខុស​ត្រូវ ក្នុង​រយៈពេល​​១​ឆ្នាំ​កន្លង​ទៅ ប៉ុន្តែគណៈកម្មការនិងគ្រីស្តបរិស័ទ បាន​យកចិត្តទុកដាក់ជួយណែនាំព្រះសហគមន៍ឲ្យទៅមុខ «​ដូច្នេះខ្ញុំជឿជាក់ថា ជីវិតរបស់ព្រះសហគមន៍គឺជាជីវិតរបស់ពួកគេផ្ទាល់ខ្លួន ហើយ​ខ្ញុំឃើញគ្រីស្តបរិស័ទភាគច្រើនមានគំនិតថ្មីៗ និងមានសកម្មភាពច្រើនដើម្បីបម្រើព្រះសហគមន៍កាន់តែល្អ»។

លោក​បន្ត​ថា លោក​បានមើលឃើញស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ដែលធ្វើការនៅក្នុងដួងចិត្តរបស់មនុស្ស ទោះបីបន្តិចម្តងៗ យើងត្រូវការពេលវេលា ក៏ប៉ុន្តែ ព្រះជាម្ចាស់បង្កើតផលផ្លែ[…] ហើយខ្ញុំសង្ឃឹមថា នៅស្រុកខ្មែរទាំងមូល ក៏មានព្រះសហគមន៍ដូចគ្នានេះផងដែរ»។

តាម​ប្រសាសន៍​របស់​អ្នក​ស្រី ងួន ផល្លា ជា​គណៈកម្មការ​នៃ​ព្រះសហគមន៍​បឹងទំពន់​ និង​ជា​គ្រីស្ត​បរិស័ទ​ដំបូង​ក្នុង​ចំនួន​១០គ្រួសារ​ដែល​​​មក​ពី​ជំរំ​​ជាយដែនខ្មែរថៃបានឲ្យ​ដឹងថា ព្រះសហគមន៍នេះបានកកើតឡើង ដោយសារតែគ្រួសារដែលមកពីជំរំ បានទៅថ្វាយអភិបូជា​​នៅ​ផ្សារតូច តែ​ដោយ​តំបន់​ដែល​រស់នៅ​ឆ្ងាយ​ពេក  ពួកគាត់​ក៏​សុំ​លោក​អភិបាល​បង្កើត​ព្រះសហគមន៍​មួយ​ក្នុង​តំបន់​បឹងទំពន់​នេះ។ 

ព្រះសហគមន៍​បឹងទំពន់​បាន​កកើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៤ ហើយក្រោយមក ក៏មាន ផ្ទះដូនជី​ឧបការគុណ  ហើយគ្រីស្តបរិស័ទរបស់យើងដែលរស់នៅក្នុងតំបន់នេះចេះតែខិតខំ ផ្សព្វផ្សាយដំណឹងល្អដល់អ្នកជុំវិញខ្លួនក៏ដូចជាក្រុមគ្រួសាររបស់ខ្លួនដើម្បីសហការគ្នាកសាងព្រះសហគមន៍នេះ ឲ្យបានលូតលាស់ដូចបច្ចុប្បន្ននេះ។ នេះ​បើ​តាម​អ្នក​ស្រី​ផល្លា។

សព្វថ្ងៃនេះអ្នកស្រី​​​បម្រើ​ព្រះសហគមន៍​​ក្នុង​តួនាទី​ជា​​គណៈកម្មការ​សង្គហៈ ដោយ​ជួយ​អ្នកក្រីក្របួនប្រភេទ ទីមួយចាស់ជរាទីទ័លក្រ ទីពីរ​ក្រុមគ្រួសារដែលក្រីក្រ ទីបី​​​អ្នករើសអេតចាយ និងទីបួនគឺសម្រាប់ចាស់ៗដែល​មើលចៅៗដែលរងគ្រោះ​ដោយ​សារ​ម្តាយឪពុក​របស់​ពួកគេ​​ប៉ះពាល់គ្រឿងញៀនហើយកំពុងស្ថិតនៅក្នុងពន្ធនាគារ។ 

ក្នុងនាម​ជា​គ្រីស្ត​បរិស័ទ​នៅ​ទីនេះ អ្នកស្រី​​រំភើបចិត្ត​ «​ព្រោះដំបូងយើងមកដល់ទីនេះក្រីក្រខ្លាំង មានតែទឹកលិច ដូច្នេះពួកយើងរស់នៅដោយលំបាក ហើយនៅទីនេះឥឡូវនេះអភិវឌ្ឍបានល្អ ហើយព្រះសហគមន៍ក៏បានរីកចម្រើន»។

លាក់​ លឿន អាយុ​២១​ឆ្នាំ ទើប​ទទទួល​ពិធី​ជ្រមុជទឹក​កាលពី​មួយ​ឆ្នាំ​មុន បាននិយាយថា លោក​ស្គាល់ព្រះសហគមន៍នេះតាមរយៈអ៊ំដែលជាគ្រីស្តបរិស័ទ ហើយដោយ​សារ​សកម្មភាពរបស់ព្រះសហគមន៍​ជួយដល់​អ្នកក្រីក្រនិងអ្នកផ្សេងៗ​ធ្វើ​ឲ្យគាត់ចាប់​អារម្មណ៍ឈ្វេងយល់បន្ថែមអំពីព្រះសហគមន៍និងគ្រីស្តសាសនាហើយក៏សម្រេចចិត្តក្លាយទៅជាគ្រីស្តបរិស័ទ។ សព្វ​ថ្ងៃនេះ លឿន​កំពុង​បម្រើ​ព្រះសហគមន៍​ក្នុង​ក្រុម​ចម្រៀង បម្រើ​អាសនៈ និងសកម្មភាពផ្សេងៗទៀតតាមតម្រូវការរបស់ព្រះសហគមន៍។

ក្រៅពីមុខងារមូលដ្ឋាន ដែលមានពិធីបុណ្យ អប់រំជំនឿ និងសង្គហៈ ព្រះសហគមន៍​នេះ​ មានក្រុម​និង​សកម្មភាពជាច្រើនចូលរួម​ក្នុង​កិច្ចការប្រកាសដំណឹងល្អ ដូចជា៖

១.​ក្រុម​បងស្រី​ឧបការគុណ​ដែល​ជួយ​បម្រើ​កិច្ច​ការងារ​ក្នុង​ព្រះសហគមន៍ 

២.មណ្ឌលក្រុមបងស្រីឧបការគុណមានទទួលកុមារ​និង​យុវតី​ឲ្យ​រៀន​នៅ​សាលា​រដ្ឋ 

៣.មណ្ឌលយុវជនហ្វ្រង់ស៊ីស្កូ​ផ្ដល់​កន្លែងស្នាក់នៅ​សម្រាប​យុវ័ន​រៀន​ចំណោះដឹងទូទៅ និងជំនាញ់បច្ចេកទេស​ 

៤.សាលាមត្តេយ្យសន្តីលូស៊ី 

៥.មណ្ឌលពន្លឺនៃមេត្តាផ្តល់​កន្លែង​ស្នាក់​នៅ​និង​ថែទាំដល់​កុមារនិង​យុវជន​មាន​ពិការភាព​អាច​ទទួល​​ការអប់រំសមស្របទៅតាមសមត្ថភាព និងវ័យរបស់ពួកគេ 

៦.មណ្ឌលអេលីសាប៊ែតជួយ​សម្រាលទុក្ខ និងព្យាបាល អ្នកជំងឺ​គ្រប់ប្រភេទ​ជាពិសេសអ្នកជំងឺមហារីក 

៧.មណ្ឌលនិសិ្សផ្តល់​កន្លេង​ស្នាក់នៅ​សម្រាប់និស្សិតក្រីក្រអាចបន្ដការសិក្សា​នៅគ្រប់មហាវិទ្យាល័យក្នុងក្រុងភ្នំពេញ 

៨.សាលាអប់រំពិសេសនៃការលូតលាស់​អប់រំ​កុមារ​អូទីសឹម 

៩.​ក្រុមសន្តវាំងសង់ ឌឺ ប៉ូល ជួយដល់​អ្នកក្រីក្រ​ខ្វះខាត 

១០.អង្គការ Il Nodo បណ្ដុះបណ្ដាលយុវជនក្រីក្រឲ្យធ្វើជាជាងទង 

១១.ក្រុម​បងស្រីនមស្ការជួយ​ដល់​ស្រ្តីៗឲ្យរួចផុតពីកណ្តាប់ដៃរបស់អស់អ្នកជួញដូរមនុស្សនិង​ផ្លូវភេទ 

១២.Kampuchea Sela Handicap ជួយ​ដល់​ជន​មាន​ពិការភាព​ពេញវ័យឲ្យមានឯករាជ និងរស់នៅដោយខ្លួនឯង​នៅក្នុងសង្គម 

១៣.​​​មណ្ឌលជនជាតិដើមភាគតិចព្នង​ផ្តល់​កន្លែងស្នាក់នៅ​ និងអាហាររូបករណ៍​មហាវិទ្យាល័យ​ក្នុងរាជធានីភ្នំពេញសម្រាប់​យុវជន​ដើមភាគតិច 

១៤.​អង្គការភាពញញឹមនៃកុមារជួយ​បណ្តុះ​បណ្ដាល​កុមារ​ក្រីក្រ​និង​រើសសំរាម​ឲ្យ​មាន​ជំនាញ​និង​ចំណេះដឹងទូទៅ៕

ដោយ​កែវ កញ្ញា

 Post Views: 1

Facebook

Twitter

LinkedIn

https://web.facebook.com/v2.10/plugins/comments.php?app_id=&channel=https%3A%2F%2Fstaticxx.facebook.com%2Fx%2Fconnect%2Fxd_arbiter%2F%3Fversion%3D46%23cb%3Df419ec6477c6d3d1b%26domain%3Dcatholiccambodia.org%26is_canvas%3Dfalse%26origin%3Dhttps%253A%252F%252Fcatholiccambodia.org%252Ff9dfe24ae6879c97d%26relation%3Dparent.parent&container_width=815&height=100&href=https%3A%2F%2Fcatholiccambodia.org%2F%3Fp%3D46489&locale=en_US&numposts=10&order_by=social&sdk=joey&version=v2.10&width=

  • អត្ថបទថ្មីៗ
Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះវិហារថ្មីបំផុតនិងធំបំផុតនៅភូមិភាគភ្នំពេញមួយត្រូវបានឆ្លង

គ្រីស្តបរិស័ទរាប់រយនាក់មកពីព្រះសហគមន៍កាតូលិកនានាក្នុងភូមិភាគទាំងបីនៅក្នុងប្រទេស រួមនឹង​ភ្ញៀវជាតិ​និង​អន្តរជាតិ បានជួបជុំគ្នាប្រារព្ធពិធីឆ្លងព្រះវិហាររបស់​ព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច នារាជធានីភ្នំពេញ​កាលពីចុងសប្តាហ៍កន្លងទៅនេះ។ ពីធីឆ្លងនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់​លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមជាមួយលោកអភិបាល អេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម និង​លោកអភិបាល ប៉ូល ត្រៃរ៉ុង មូទ្រី អភិបាលព្រះសហគមន៍ភូមិភាគស៊ូរ៉ាតថានីប្រទេស​ថៃ។ លោកអភិបាល អូលីវីយ៉េ បានមានប្រសាសន៍នៅក្នុងពិធីថ្វាយអភិបូជានាថ្ងៃបុណ្យ​ឆ្លងព្រះវិហារ​កាលថ្ងៃទី០២

និស្សិតសន្តប៉ូលឆ្វេងយល់ពីបរិស្ថាន

វិទ្យាស្ថានសន្តប៉ូលរៀបចំកម្មវិធីបរិស្ថានលើកទី៧ក្រោមប្រធានបទ «សំណល់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ដៅសកល» នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ដោយសហការជាមួយមន្ទីរបរិស្ថានខេត្តតាកែវ។ កម្មវិធីនេះមានការចូលរួមលោក ហុង ភារៈ អនុប្រធានមន្ទីរបរិស្ថានខេត្តតាកែវ បុគ្គលិករបស់វិទ្យាស្ថានសន្តប៉ូល រួមនិងនិស្សិតសរុបប្រមាណស ១២០នាក់ ដើម្បីសិក្សាឈ្វេងយល់លើប្រធានបទខាងលើ។ លោកបណ្ឌិត ផុន សុផល នាយកវិទ្យាស្ថានសន្តប៉ូល បានបញ្ជាក់ក្នុងសុន្ទរកថាស្វាគមន៍ក្នុងអង្គពិធីថា កម្មវិធីទិវាបរិស្ថានលើកទី៧នេះ ជួយអប់រំនិស្សិតរបស់វិទ្យាស្ថានឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបរិស្ថានក្នុងសង្គម

វិទ្យាល័យបច្ចេកទេស សន្តហ្វ្រង់ស្វ័រ ត្រៀមបើកជំនាញថ្មីបន្ថែម

លោក យុន សំអាត នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ឯកជនសន្តហ្វ្រង់ស្វ័រ បានអោយដឹងថា សាលានឹងត្រៀមបើកជំនាញថ្មីមួយទៀត នៅឆ្នាំសិក្សាខាងមុខ ២០២៦-២០២៧ លើជំនាញ Digital Art & AI។ ដើម្បីបង្កើតវគ្គនេះ លោកបានទៅសិក្សាវគ្គខ្លីនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៧-៣០ ខែមេសាកន្លងទៅ នៅសាកលវិទ្យាល័យ CHEJU HALLA University ស្ថិតក្នុងកោះជេជូ (CHEJU)

Subscribe to our newsletter

Don't miss new updates on your email