ព្រះសហគមន៍​បឹងទំពន់​រំលឹក​ខួប​៣០ឆ្នាំ​ និង​បន្តធ្វើ​ជា​សាក្សីនៃក្តីសង្ឃឹម

ក្នុង​ឱកាស​ខួប​៣០​ឆ្នាំ​នៃការកកើត​ព្រះសហគមន៍​បឹងទំពុន លោក​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​នៃ​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​មាន​ប្រសាសន៍​ថា ថ្ងៃនេះគឺជាថ្ងៃពិសេសដើម្បីឆ្លងឆ្នាំ២០២៥ យើងជួបជុំគ្នានៅព្រះសហគមន៍ព្រះកុមារយេស៊ូ ដែលប្រារព្ធខួប​៣០ឆ្នាំនៃការចាប់ផ្តើមប្រកាសដំណឹងល្អនៅទីនេះ។   លោក​អភិបាល​មាន​ប្រសាសន៍​បន្ត​ថា លោក​សូម​អរព្រះគុណព្រះជាម្ចាស់សម្រាប់​អ្វីៗទាំងអស់ដែលបានកើតឡើងតាំងពីដើមរៀងមកជាមួយនឹងបងប្អូនប៉ុន្មាននាក់ ហើយរហូតដល់សព្វថ្ងៃនេះមានមហាគ្រួសារដែលមានស្នាដៃយ៉ាងច្រើន អំពី​ធម៌មេត្តាករុណារបស់​ព្រះជាម្ចាស់ មាន​ផ្នែកសុខភាពជួយ​ដល់​អ្នកជំងឺ មាន​ការ​អប់រំ​សិក្សា​ សម្រាប់​យុវជន​និង​អ្នកមាន​ពិការភាពផង។ «ក្នុងតំបន់នេះយើងបានបង្ហាញ​អំពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់» លោកអភិបាល​អូលីវីយ៉េ​បន្ថែមថា  លោក​សូមជូនពរដល់គ្រីស្តបរិស័ទឲ្យ​​បន្តប្រកាសដំណឹងល្អ ឲ្យបន្តធ្វើជាសាក្សី​នៃសេចក្ដីសង្ឃឹម ឲ្យបន្តស្តាប់ឮតម្រូវការរបស់បងប្អូនដើម្បីឲ្យយើងរួមគ្នាកសាងគ្រួសាររបស់ព្រះយេស៊ូគ្រីស្ត​នៅក្នុងព្រះសហគមន៍របស់យើង និងសម្រាប់បងប្អូនឯទៀតទៀត ដែល​ចេញចូលនៅទីនេះដើម្បីមើលឃើញពន្លឺមួយ​សម្រាប់ជីវិតរបស់គេ។ កម្មវិធី​ខួប​៣០​ឆ្នាំនេះ បាន​រៀបចំ​ឡើង​កាលពីថ្ងៃទី​៤ ខែមករា​កន្លងទៅ នៅ​ព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹងទំពន់ ស្ថិត​ក្នុង​សង្កាត់​បឹងទំពន់ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ ដោយ​មាន​មន្ត្រីមូលដ្ឋាន និង​ចៅសង្កាត់​ចូលរួម​ផងដែរ។ លោកសួស សារិន ចៅសង្កាត់​បឹងទំពន់​១​មាន​ប្រសាសន៍ថា ព្រះសហគមន៍កាតូលិក​នៅ​បឹងទំពន់​បាន​ចូលរួម​ជួយ​ដល់​សង្គម​យ៉ាង​ច្រើន​ជា​ពិសេស​ក្នុង​អំឡុង​ពេល​កូវីដ១៩ ក្នុង​វិស័យ​សង្គម​កិច្ច និង​ក្នុង​វិស័យ​អប់រំ ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​ការ​អភិវឌ្ឍនិង​សន្តិភាព​ក្នុង​តំបន់។ លោក​បូជាចារ្យ​ ហ្វ្រង់ស័រ​ អេមេល្សដាល អ្នកទទួល​ខុស​ត្រូវ​ព្រះសហគមន៍​នេះ​ បាន​រយៈពេល​១ឆ្នាំ​​កន្លង​ទៅ​មាន​ប្រសាសន៍​ថា តាមការ​​ស្រាវជ្រាវអំពី​ប្រវត្តិសាស្ត្រ ​ព្រះសហគមន៍នេះ​បានរីកចម្រើនដោយសារតែកិច្ចការងារសប្បុរសធម៌របស់អង្គការ​កាតូលិក​មួយ​ចំនួន​ដែល​មាន​សកម្មភាព​ក្នុង​តំបន់​នេះ ដែល​ធ្វើ​ឲ្យ​លមនុស្ស​​ច្រើនចាប់ផ្ដើមចាប់អារម្មណ៍អំពី​ព្រះសហគមន៍។ ការទទួលនិស្សិតនិងសិស្សជាច្រើនមកពីតាមខេត្ត ឲ្យ​ស្នាក់​នៅ​និង​រៀននៅភ្នំពេញ បាន​ជួយឲ្យព្រះសហគមន៍កាតូលិកទៅមុខ។ លោក​បន្ថែម​ថា យុវជន​ភាគ​ច្រើន​ចូលរួម​ក្នុង​ក្រុមចម្រៀងនិងសិល្បៈ ទោះបីជាមិនមែនជាគ្រីស្តបរិស័ទ ហើយបន្តិចម្តងបន្តិចម្តងពួកគាត់ចាប់អារម្មណ៍អំពីជីវិត​របស់ព្រះសហគមន៍ និងអ្នកខ្លះសុំឲ្យក្លាយទៅជាគ្រីស្តបរិស័ទ។   បច្ចុប្បន្នព្រះសហគមន៍​នេះ មាន​គ្រីស្ត​បរិស័​ទ​ចាស់​ក្មេង​មក​ចូលរួម​អភិបូជា​ថ្ងៃអាទិត្យ​ប្រមាណ​៤៥០នាក់។​ …

ព្រះសហគមន៍​បឹងទំពន់​រំលឹក​ខួប​៣០ឆ្នាំ​ និង​បន្តធ្វើ​ជា​សាក្សីនៃក្តីសង្ឃឹម Read More »