លោកអភិបាល អូលីវីយ៉េ ជំរុញឲ្យគ្រីស្តបរិស័ទក្លាយជាស្ពានភាតរភាព និងទូតសុខសន្តិភាព

ភ្នំពេញ – លោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ បានជំរុញយ៉ាងទទូចដល់គ្រីស្តបរិស័ទទាំងអស់ឲ្យដើរតួនាទីយ៉ាងសកម្មជា “ស្ពាននៃភាតរភាព” និងជា “ទូតនៃសុខសន្តិភាព” នៅក្នុងសង្គម។ ការអំពាវនាវនេះបានធ្វើឡើងក្នុងឱកាសថ្ងៃបុណ្យគោរពព្រះកាយព្រះគ្រីស្ទ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នៅព្រះសហគមន៍ព្រះកុមារយេស៊ូ បឹងទំពុន។

លោកអភិបាលបានមានប្រសាសន៍ថា ព្រះជាម្ចាស់ត្រូវការមនុស្សនៅលើផែនដីនេះ ដើម្បីកសាងស្ពាននៃភាតរភាព និងជាទូតនៃសុខសន្តិភាព។

លោកអភិបាល អូលីវីយ៉េ បានពន្យល់ថា ការធ្វើជាស្ពាននៃភាតរភាព គឺថាយើងទាំងអស់គ្នាជាបងប្អូន។ លោកបានសង្កត់ធ្ងន់ថា យើងមិនត្រូវការជីកដីដើម្បីធ្វើត្រង់សេ យើងមិនចាំបាច់រៀបចំព្រំដែន ឬបិទទ្វារដាក់គ្នាទៅវិញទៅមកនោះទេ។ ផ្ទុយទៅវិញ យើងត្រូវរកវិធីដើម្បីនឹកឃើញថាយើងជាបងប្អូន ដោយមិនប្រកាន់សញ្ជាតិ ឬប្រភពដើម។

លោកអភិបាលបានបន្ថែមថា៖ «យើងដឹងថា យើងជាប្រជារាស្រ្តរបស់ព្រះជាម្ចាស់ យើងជាមនុស្សដែលរស់នៅលើផែនដីនេះ យើងមានព្រះបិតាតែមួយ ដែលស្រឡាញ់យើង ដែលបានបង្កើតយើងឲ្យរស់នៅជាក្រុមគ្រួសារ»។ លោកបានលើកឡើងថា បេសកកម្ម និងតួនាទីរបស់គ្រីស្តបរិស័ទ គឺត្រូវបង្កើតភាតរភាពនៅកន្លែងដែលខ្លួនរស់នៅ។ លោកបានរិះគន់ចំពោះទង្វើនិយាយដើម បង្កើតរឿង ឬស្អប់គ្នាទៅវិញទៅមក ដែលមិនបានជួយអ្វីឡើយ។ លោកអភិបាលបានសង្កត់ធ្ងន់ថា ទោះបីជាមានការមើលងាយ ការនិយាយដើម ឬការចង់ធ្វើបាបក៏ដោយ ក៏ត្រូវប្រកាន់ខ្ជាប់នូវព្រះបន្ទូលរបស់ព្រះយេស៊ូដែលថា៖ «ស្រឡាញ់ និងស្រឡាញ់ទៀត ស្រឡាញ់រហូតដល់ទីបញ្ចប់»។

មួយវិញទៀត លោកអភិបាលមានប្រសាសន៍ថា ព្រះជាម្ចាស់ត្រូវការយើងធ្វើជាទូតនៃសុខសន្តិភាព។ លោកបានលើកឡើងពីស្ថានការណ៍ពិភពលោកបច្ចុប្បន្ន ដែលពោរពេញទៅដោយជម្លោះ និងសង្គ្រាម ដោយយើងងាយនឹងឃើញសង្គ្រាមតាមរយៈទូរស័ព្ទ ទូរទស្សន៍ ឬឮតាមវិទ្យុ។

លោកអភិបាលបានរៀបរាប់ពីទិដ្ឋភាពដ៏ឈឺចាប់នៃការសម្លាប់មនុស្សស្លូតត្រង់ កុមារ ការបំផ្លិចបំផ្លាញលំនៅឋាន សាលារៀន មន្ទីរពេទ្យ និងការដាច់ស្បៀងអាហារនៅក្នុងតំបន់ជម្លោះ។ លោកក៏បានលើកពីការយកចិត្តទុកដាក់របស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ដែលបានទូរស័ព្ទទៅព្រះសហគមន៍កាតូលិកតូចមួយនៅហ្គាហ្សា ដើម្បីសួរសុខទុក្ខលោកឪពុក និងគ្រីស្តបរិស័ទដែលរងគ្រោះដោយសារសង្គ្រាម។

លោកអភិបាលបានលើកទឹកចិត្តគ្រីស្តបរិស័ទថា យើងម្នាក់ៗមានសេចក្ដីសុខសន្តិភាព «អរគុណសន្តិភាព» ។ ប៉ុន្តែ ត្រូវគិតអំពីរបៀបធ្វើយ៉ាងណាដើម្បីក្លាយជាទូតនៃសុខសន្តិភាពនៅគ្រប់ទីកន្លែង។ លោកបានរំលឹកថា ព្រះយេស៊ូតែងតែប្រទានពរដោយពាក្យថា៖ «សូមសេចក្តីសុខសាន្តគង់នៅជាមួយបងប្អូន»។

លោកអភិបាល អូលីវីយ៉េ បានបញ្ជាក់ថា សូមឲ្យសញ្ញានៃសេចក្តីសុខសាន្តនេះ មិនមែនត្រឹមតែនៅក្នុងព្រះវិហារ ឬបរិវេណព្រះសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្សព្វផ្សាយទៅគ្រប់ទីកន្លែងដែលគ្រីស្តបរិស័ទរស់នៅក្នុងសង្គមបច្ចុប្បន្ននេះ៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email