លោកអភិបាល អូលីវីយ៉េ ជំរុញឲ្យគ្រីស្តបរិស័ទក្លាយជាស្ពានភាតរភាព និងទូតសុខសន្តិភាព

ភ្នំពេញ – លោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ បានជំរុញយ៉ាងទទូចដល់គ្រីស្តបរិស័ទទាំងអស់ឲ្យដើរតួនាទីយ៉ាងសកម្មជា “ស្ពាននៃភាតរភាព” និងជា “ទូតនៃសុខសន្តិភាព” នៅក្នុងសង្គម។ ការអំពាវនាវនេះបានធ្វើឡើងក្នុងឱកាសថ្ងៃបុណ្យគោរពព្រះកាយព្រះគ្រីស្ទ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នៅព្រះសហគមន៍ព្រះកុមារយេស៊ូ បឹងទំពុន។ លោកអភិបាលបានមានប្រសាសន៍ថា ព្រះជាម្ចាស់ត្រូវការមនុស្សនៅលើផែនដីនេះ ដើម្បីកសាងស្ពាននៃភាតរភាព និងជាទូតនៃសុខសន្តិភាព។ លោកអភិបាល អូលីវីយ៉េ បានពន្យល់ថា ការធ្វើជាស្ពាននៃភាតរភាព គឺថាយើងទាំងអស់គ្នាជាបងប្អូន។ លោកបានសង្កត់ធ្ងន់ថា យើងមិនត្រូវការជីកដីដើម្បីធ្វើត្រង់សេ យើងមិនចាំបាច់រៀបចំព្រំដែន ឬបិទទ្វារដាក់គ្នាទៅវិញទៅមកនោះទេ។ ផ្ទុយទៅវិញ យើងត្រូវរកវិធីដើម្បីនឹកឃើញថាយើងជាបងប្អូន ដោយមិនប្រកាន់សញ្ជាតិ ឬប្រភពដើម។ លោកអភិបាលបានបន្ថែមថា៖ «យើងដឹងថា យើងជាប្រជារាស្រ្តរបស់ព្រះជាម្ចាស់ យើងជាមនុស្សដែលរស់នៅលើផែនដីនេះ យើងមានព្រះបិតាតែមួយ ដែលស្រឡាញ់យើង ដែលបានបង្កើតយើងឲ្យរស់នៅជាក្រុមគ្រួសារ»។ លោកបានលើកឡើងថា បេសកកម្ម និងតួនាទីរបស់គ្រីស្តបរិស័ទ គឺត្រូវបង្កើតភាតរភាពនៅកន្លែងដែលខ្លួនរស់នៅ។ លោកបានរិះគន់ចំពោះទង្វើនិយាយដើម បង្កើតរឿង ឬស្អប់គ្នាទៅវិញទៅមក ដែលមិនបានជួយអ្វីឡើយ។ លោកអភិបាលបានសង្កត់ធ្ងន់ថា ទោះបីជាមានការមើលងាយ ការនិយាយដើម ឬការចង់ធ្វើបាបក៏ដោយ ក៏ត្រូវប្រកាន់ខ្ជាប់នូវព្រះបន្ទូលរបស់ព្រះយេស៊ូដែលថា៖ «ស្រឡាញ់ និងស្រឡាញ់ទៀត […]

លោកអភិបាល អូលីវីយ៉េ ជំរុញឲ្យគ្រីស្តបរិស័ទក្លាយជាស្ពានភាតរភាព និងទូតសុខសន្តិភាព Read More »