លោកអភិបាលអូលីវីយ៉េ ជួបជាមួយរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ពិភាក្សាការពង្រីកកិច្ចសហប្រតិបត្តិការ

រាជធានីភ្នំពេញ៖  ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ – លោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ  ព្រមទាំងជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល វិទ្យាស្ថានសន្តប៉ូល​(Saint Paul Institute – SPI) បានជួបប្រជុំការងារជាមួយឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន នៅទីស្តីការក្រសួង។

ក្នុងជំនួបដ៏មានអត្ថន័យនេះ ចំណុចសំខាន់ៗចំនួនបីត្រូវបានលើកយកមកពិភាក្សា៖

ទី១ លោកអភិបាល អូលីវីយ៉េ បានថ្លែងអំណរគុណ និងបង្ហាញសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចំពោះការស្ថាបនាផ្លូវបេតុងប្រវែង ១ គីឡូម៉ែត្រ ទល់មុខវិទ្យាស្ថានសន្តប៉ូល។ ការស្ថាបនាផ្លូវនេះ ត្រូវបានគេមើលឃើញថា បានរួមចំណែកយ៉ាងធំធេងដល់ការសម្រួលការធ្វើដំណើរ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់។

ទី២ លោកអភិបាល អូលីវីយ៉េ ក៏បានធ្វើបទបង្ហាញ និងណែនាំអំពីបេសកកម្មរបស់ព្រះសហគមន៍កាតូលិកនៅស្រុកត្រាំកក់ ខេត្តតាកែវ។ បេសកកម្មនេះ គ្របដណ្តប់លើវិស័យចម្រុះជាច្រើន រួមមាន៖ វិស័យអប់រំ ការអភិវឌ្ឍន៍សង្គម មជ្ឈមណ្ឌលសិប្បកម្ម វិស័យសិល្បៈ និងកិច្ចសន្ទនាអន្តរសាសនា។ ការបង្ហាញនេះ បានគូសបញ្ជាក់ពីតួនាទីយ៉ាងសកម្មរបស់ព្រះសហគមន៍កាតូលិកក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន។

ទី៣ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លោកអភិបាល អូលីវីយ៉េ បានស្នើសុំឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ពិចារណាចាប់ផ្តើមសហការគ្នាក្នុងការបើកដំណើរការមុខជំនាញថ្មីមួយ គឺកម្មវិធីអភិវឌ្ឍន៍ឌីជីថល នៅវិទ្យាល័យចំណេះដឹងទូទៅនិងបច្ចេកទេសឯកជនសន្តហ្វ្រង់ស័្វរ។ សំណើនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការអប់រំផ្នែកឌីជីថល ដែលជាជំនាញដ៏សំខាន់សម្រាប់យុគសម័យបច្ចេកវិទ្យាបច្ចុប្បន្ន។

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email